បរទេស៖ ការប្រយុទ្ធគ្នារវាងខ្មាន់កាំភ្លើងក្រុមហាម៉ាស់ និងកងកម្លាំងអ៊ីស្រាអែល រហូតមកដល់ពេលនេះបានធ្វើឱ្យមនុស្សជិត ១.០០០ នាក់ស្លាប់ និងរាប់ពាន់នាក់ទៀតរងរបួស ក្នុងនោះមានជនជាតិខ្មែរម្នាក់ក៏បានបាត់បង់ជីវិតដោយសារសង្គ្រាមវាងក្រុមហាម៉ាស និងអ៊ីស្រាអែលផងដែរ។Photos: Israel pummels Gaza after Hamas's unprecedented attack | Israel-Palestine  conflict News | Al Jazeera

យោងតាមការិយាល័យសារព័ត៌មានរបស់រដ្ឋាភិបាលអ៊ីស្រាអែល ដែលបាននិយាយកាលពីថ្ងៃទី ៨ ខែតុលាថា បច្ចុប្បន្នចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស បានកើនឡើងដល់ ៧០០ នាក់ហើយ រីឯមនុស្សជាង ២,០០០ នាក់រងរបួស និង ២០០ នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។Gaza-Israel: Palestinians launch surprise assault in response to Al-Aqsa  Mosque raids | Middle East Eye

ទន្ទឹមនឹងនោះ គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបានប្រកាសថាប្រទេសនេះស្ថិតក្នុងស្ថានភាពនៃសង្គ្រាម ដូច្នេះហើយទាហានអ៊ីស្រាអែលរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយតាំងពីថ្ងៃទី៨ ខែតុលា មកដល់ពេលនេះដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅក្នុងតំបន់ភាគខាងត្បូង។Israel 'at war' as Hamas launches unprecedented attack from Gaza | Arab News

មូលហេតុនៃការវាយប្រហារភ្លាមៗបែបនេះគឺដោយសារការប្រជែងដណ្តើមឥទ្ធិពលពីរដ្ឋអំណាចប៉ាឡេស្ទីន។ ប៉ាឡេស្ទីន គឺជារដ្ឋអធិបតេយ្យមួយស្ថិតនៅតំបន់អាស៊ីខាងលិច ដែលទឹកដីមួយចំនួនរបស់រដ្ឋប៉ាឡេស្ទីនសព្វថ្ងៃត្រូវបានអ៊ីស្រាអែលកាន់កាប់ រីឯតំបន់ហ្កាហ្សារបស់រដ្ឋប៉ាឡេស្ទីនវិញក៏កំពុងស្ថិតនៅក្រោមក្រុមហាម៉ាស។ ហាម៉ាសគឺជាក្រុមចនាតស៊ូអ៊ីស្លាមដែលជាបក្ខពួកគោលនយោបាយរបស់ប៉ាឡេស្ទីន ដោយពួកគេបានងើបឈរការពារប្រជាជនប៉ាឡេស្ទីន ពីការឈ្លានពាន និងការធ្វើទុក្ខបុកម្មេញ អំពើហិង្សារបស់អាជ្ញាធរអ៊ីស្រាអែល។Scenes from Hamas's morning rocket attack on Israel | Israel-Palestine  conflict News | Al Jazeera

ដូច្នេះ សង្គ្រាមនេះកើតឡើងតាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាសបានបាញ់រ៉ុក្កែតចំនួន ៥,០០០ គ្រាប់តម្រង់ឆ្ពោះទៅទឹកដីភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនបាត់ជីវិតយ៉ាងតិច ២៤៧នាក់ អ៊ីស្រាអែល ៣២នាក់ និងជនបរទេសពីរនាក់៕Netanyahu Stops Electricity, Fuel and Food to Gaza, Abbas Defends Residents  - Kompas.id