នាពេលថ្មីៗនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ភាពយន្ត The Creator របស់ Hollywood បានទទួលការអនុញ្ញាតមកថតទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប រកចំណូលបានរាប់លានដុល្លារ ប៉ុន្តែអ្នកទស្សនារឿងនេះផ្ទាល់បានបង្ហាញការខកចិត្តខុសពីអ្វីដែលរំពឹងទុក ៣%នៃសាច់រឿងដែលផ្តើមបង្ហាញសាច់រឿងស្ទើរទាំងស្រុងនៅប្រទេសថៃ។May be an image of 10 people

គណនីមួយមានឈ្មោះថា «Phun Samnang» បានសរសេរនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី៨ ថា « The Creator មើលហើយខុសក្តីរំពឹងទុក…! ល្បីថាថតនៅខ្មែរ តាមពិតគ្រាន់តែជាប្លង់ជំនួសតូចមួយប៉ុណ្ណោះ 3%នៃសាច់រឿង ដែលផ្តើមបង្ហាញសាច់រឿងស្ទើរទាំងស្រុងនៅប្រទេសថៃ (អាចដឹងតាមរយៈតួអង្គប្រជាពលរដ្ឋនិយាយភាសាថៃ) ហើយទោះមកថតនៅខ្មែរ ក៏ស្ទើរគ្មានបង្ហាញអ្វីសោះ ឱ្យសម្គាល់ថាខ្មែរ… មានមួយគត់ គឺក្មេងៗរត់លេងហើយអាវកីឡាក្មេងនោះ មានទង់ជាតិខ្មែរ។ សរុបទៅបើមិនល្បីថា មានសាច់រឿងថតនៅកំពុងភ្លុក អត់ដឹងទេថាថតនៅខ្មែរ។ អំពីសាច់រឿងសុំមិននិយាយ»។May be an image of 6 people

បើតាមការឱ្យដឹងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី៧ ខែតុលា បានឱ្យដឹងថា ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប បានក្លាយជាទីតាំងមួយសម្រាប់ថតភាពយន្តខ្នាតវែងមានចំណងជើងថា The Creator របស់ Hollywood ដែលជាភាពយន្តល្បីនិងបានចាក់បញ្ចាំងនៅរោងភាពយន្តនានាទូទាំងពិភពលោកដោយមានការអនុញ្ញាតថតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដោយមានការសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធ។May be an image of 9 people
ភាពយន្តខ្នាតវែងមានចំណងជើងថា The Creator ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិតនិងដឹកនាំដោយលោក Gareth Edwards បានថតឈុតឆាកមួយចំនួននៅកំពង់ភ្លុក និងប្រាសាទមួយចំនួនទៀតក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០២២ កន្លងមក។May be an image of 8 people and text that says 'η' ភាពយន្តនេះ មានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗមួយចំនួន ក្នុងនោះមានតួក្មេងស្រីសំខាន់ម្នាក់ អាយុ៩ឆ្នាំ គឺជាកូនកាត់ខ្មែរ។May be an image of 8 people

សូមបញ្ជាក់ថា The Creator ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ហើយត្រឹមតែថ្ងៃទី០៥ ខែតុលានេះ ភាពយន្តនេះទទួលបានចំណូលពីការចាក់បញ្ចាំងទូទាំងពិភពលោករហូតដល់ ៣៧លានដុល្លារសហរដ្ឋអាម៉េរិក៕May be an image of 1 person and text that says 'SCREEN THE CREATOR FROM THE DIRECTOR OF ROGUE ONE'