Home Blog Page 1506

អ៊ីងអ៊ីង Live បកស្រាយបញ្ជាក់រឿងបង្ហោះនាំភ្លើងនិងជាប់ឈ្មោះចង់បានសង្សារគេ

0

តារាសម្តែង អ៊ីងអ៊ីង បានចេញមកLiveបកស្រាយបញ្ជាក់បន្ទាប់ពីរងនូវមតិវែកញែកយ៉ាងច្រើនពីសំណាក់មហាជនជាពិសេសត្រង់នាងបាននិយាយសើចរឿងថតពិតឬសម្តែងដែលនាំឱ្យមានការលើកឡើងថាជាកាឌឺដងទៅគូស្នេហ៍ ថុល សុភិទិ ព្រមទាំងអះអាងដោយច្បាស់លាស់ថានាងគ្មានគំនិតចង់បានសង្សារឬទៅរញ៉េរញៃជាមួយរបស់គេឡើយក្រោយពីជាប់ឈ្មោះថាចង់បានសង្សាររបស់គេ។No photo description available.

នៅយប់ថ្ងៃទី៣១ សីហា ដោយសារតែកម្តៅនៅលើបណ្តាញសង្គមនិងមតិរិះគន់មិនទាន់ថមថយ តារាសម្តែងអ៊ីងអ៊ីង ចេញមកLiveបកស្រាយនៅលើហ្វេកប៊ុកនូវរឿងដែលបានកើតឡើងយ៉ាងក្តៅគគុកចំពោះនាង រួមទាំងតារាចម្រៀង ថុល សុភិទិ និងគូស្នេហ៍។ អ៊ីងអ៊ីង បាននិយាយថា ការដែលមហាជនឃើញឈុតថើបគ្នានោះមើលទៅដូចពិតៗព្រោះតែនាងចង់ឱ្យចូលតួល្អ ហើយតួអង្គរបស់នាងដែលសម្តែងគឺជាតួអង្គខូចទើបធ្វើឱ្យមហាជនមើលមកថានាងបានទៅថើបមាត់ ភិទិ មុនតែមុននឹងថតពួកយើងសុទ្ធតែបានព្រោងព្រាងគ្នាហើយមិនចង់ឱ្យមានបញ្ហាណាមួយកើតឡើង។

ក្នុងនោះដែរ អ៊ីងអ៊ីង ចង់បញ្ជាក់រឿងមួយទៀតនោះគឺមានការលើកឡើងថានាងចង់បានសង្សារគេបានជាធ្វើដូចនេះ។ គំនិតដែលគិតដណ្តើមរបស់គេឬរញ៉េរញៃរបស់គេនោះគឺ មិនអាចទេហើយនាងមានមុខមាត់ប៉ុណ្ណឹងដែរនាងមានកម្រិតរបស់នាងគួរកាត់គំនិតដែលថាចង់បានរបស់គេនោះទៅរឿងរបស់គេនាងគ្មានចង់បានសូម្បីតែបន្តិច។May be an image of 1 person

ស្រីស្អាតសាច់សខ្ចីរូបនេះ បន្តទៀតថា ទាក់ទិនវីដេអូដែលនិយាយថាថើបមែនឬលេងនោះគឺជានិយាយដោយមិនបានចាប់អារម្មណ៍ទេ គ្រាន់តែនិយាយរបៀបអ្នកធ្វើការចប់ហើយនិលេងសើចជាមួយក្រុមការងារតែប៉ុណ្ណោះដោយមិនដឹងថារឿងនោះក្លាយទៅជាមានបញ្ហាធ្ងន់ធ្ងរនោះទេ។

ទន្ទឹមនឹងនោះ អ៊ីងអ៊ីង ក៏បានពោលពាក្យសូមទោសទៅកាន់សាធារណជនការដែលនាងសើចដែលធ្វើឱ្យមានមហាជនយល់ច្រលំ មិនមានចេតនាឌឺ នាំភ្លើងទៅកាន់អ្នកណាមួយនោះទេ និងសូមឱ្យសាធារណជនគិតក្នុងន័យវិជ្ជមាន អ្វីដែលយើងគិតល្អអ្វីៗនឹងល្អមិនឆេះដុំទេ ហើយប្រសិនជានិយាយអវិជ្ជមាននោះនាំឱ្យពួកគាត់ទាំងពីរនាក់មានបញ្ហាកាន់តែខ្លាំង។May be an image of 1 person

តារាសម្តែងរូបនេះបន្តទៀតថា ចំពោះរឿងដែលបង្ហោះភ្ជាប់ជាមួយរូបថើបគ្នាជាមួយ ភិទិនោះដែលនាំឱ្យមានការលើកឡើងថាជាការនាំភ្លើង នាងបញ្ជាក់ថាគ្រាន់តែចង់បង្ហាញរឿងដែលនាងបកស្រាយទៅលើអ្វីដែលបានកើតឡើងតែប៉ុណ្ណោះ ហើយរឿងនោះទេដែលធ្វើឱ្យនាងខាតបង់ទៅវិញដោយនាងទេជាអ្នកបែកបាក់គូស្នេហ៍។ អ៊ីងអ៊ីង បន្ថែមទៀតថា សូមឱ្យសាធារណជនឱ្យតម្លៃសិល្បៈផងនាងខិតខំប្រឹងសម្តែងទាំងថ្ងៃទាំងយប់ដើម្បីតែសិល្បៈតែដល់ពេលមានរឿងចឹងទៅនាងក៏ពិបាកចិត្តដូចគ្នា៕

 

តើពេលណាដែលមានប្រយោជន៍បំផុតសម្រាប់រាងកាយក្នុងការផឹកកាហ្វេ?

0

កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតនៅក្នុងពិភពលោក។ មនុស្សជាច្រើនតែងតែផឹកកាហ្វេជាប្រចាំដើម្បីបង្កើនការប្រុងប្រយ័ត្ន និងបង្កើនផលិតភាព។ ទោះជាយ៉ាងណាក៏ដោយ តើអ្នកដឹងទេថាពេលណាជាពេលល្អបំផុតដើម្បីផឹកកាហ្វេ? ដូច្នេះហើយខាងក្រោមនេះគឺជាពេលវេលាដ៏ល្អបំផុតដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីកាហ្វេ៖

ជាទូទៅ ពេលវេលាដ៏ល្អបំផុតដើម្បីផឹកកាហ្វេគឺ ចន្លោះម៉ោង ៩:៣០ ដល់ ១១:៣០ ព្រឹក ព្រោះក្នុងអំឡុងពេលនេះរាងកាយបញ្ចេញអរម៉ូន cortisol ដើម្បីរៀបចំសម្រាប់ការងារឬសកម្មភាព ក្នុងជីវិតប្រចាំថ្ងៃ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេប្រឆាំងនឹងឥទ្ធិពលរបស់អ័រម៉ូន cortisol ធ្វើឱ្យរាងកាយមានអារម្មណ៍ស្វាហាប់ និងស្រស់ស្រាយជាងមុន។ ប្រសិនបើអ្នកផឹកកាហ្វេមុនម៉ោង ៩:៣០ ព្រឹក ជាតិកាហ្វេអ៊ីននឹងចូលទៅក្នុងខួរក្បាលរបស់អ្នកច្រើនពេករហូតដល់ធ្វើឱ្យអ្នកមានអារម្មណ៍ថប់បារម្ភ ឬគេងមិនលក់។Study finds we overlook the influence of habits — like drinking coffee

ទោះជាយ៉ាងណាក៏ដោយ ពេលវេលាត្រឹមត្រូវក្នុងការផឹកកាហ្វេអាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ វាអាស្រ័យលើកត្តាដូចជាចង្វាក់នៃការគេងរបស់អ្នក កម្រិតស្ត្រេស និងសកម្មភាពប្រចាំថ្ងៃ។ បើរកឃើញថាផឹកកាហ្វេគ្រប់ពេលហើយមានអារម្មណ៍មិនស្រួល អ្នកគួរព្យាយាមកែតម្រូវម៉ោងកាហ្វេឱ្យសមនឹងខ្លួនឯង។
ក្រៅពីម៉ោងផឹកកាហ្វេ បរិមាណកាហ្វេដែលអ្នកផឹកក៏សំខាន់ផងដែរ។ អង្គការសុខភាពពិភពលោកបានណែនាំថាអ្នកមិនគួរផឹកកាហ្វេលើសពី ៤០០ មីលីក្រាមក្នុងមួយថ្ងៃ ដែលស្មើនឹងកាហ្វេប្រហែល ៤-៥ ពែង។ កាលដែលអ្នកផឹកកាហ្វេច្រើនពេក អាចធ្វើឱ្យចង្វាក់បេះដូងលោតញាប់ គេងមិនលក់ ឬមានជំងឺពីកំណើតដូចជា ជំងឺបេះដូង ជំងឺលើសឈាម ឬជំងឺរលាកក្រពះ ជាដើម៕Is Coffee Bad for You?
ប្រភព៖sanook

សាំងចុះថ្លៃ៥០រៀលនៅសល់ ៤ ៦០០រៀលក្នុង១លីត្រ ខណៈម៉ាស៊ូតឡើងដល់ ៤ ៧៥០ រៀល

0

តម្លៃប្រេងនៅកម្ពុជាមានការកែប្រែបន្តិចបើធៀបនឹងតម្លៃចាស់ក្នុងនោះតម្លៃសាំងបានចុះ៥០រៀលក្នុង១លីត្រនិងម៉ាស៊ូតបានឡើងថ្លៃ៥០រៀលក្នុង១លីត្រវិញ។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ៦០០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៤ ៧៥០ រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី១-១០ ខែកញ្ញា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRG1SJRP4ITBjaVZ-UqTXDbka5C_ODK4pEHMe3hemOCgH35OK5Fgg6QSDMRlSMUMFlazjx3H0lwE_erSrHL-KjI-EdjnWyPIi4hsnSZLrti3t221kI7RAWBWhQZ_XuBqbVBuNKpHOTUXGNVym5eB8Dvthkl7OLM4iG-KtoN1wl1ccOvLB_vgWeY6WlH1M/s1280/photo_2023-09-01_10-37-51.jpg

សត្វមួយប្រភេទមានមុខដូចនាគ លេចវត្តមាននៅតំបន់អាស៊ាន

0

សត្វប្រកួយសមុទ្រហ្វីលីពីន (The Philippine sailfin lizard) ត្រូវបានគេទទួលស្គាល់ថា វាមានរូបរាងដូចទៅនឹងសត្វនាគ ហើយបច្ចុប្បន្នវាបានលេចវត្តមាននៅបណ្តាកោះមួយចំនួននៅប្រទេសហ្វីលីពីន។

សត្វនេះ ជា​ប្រភេទ​សត្វ​ត្រូវបានគេអភិរក្សនៅ​ក្នុង​ប្រទេស​ប្រទេស​ហ្វីលីពីន ហើយ​វាក៏​ជា​គោលដៅ​សម្រាប់​ទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាសត្វដ៏កម្រនៅលើលោកមួយនេះផងដែរ។ Hydrosaurus, aka the Sailfin Dragon, is found in the rainforests of the Philippines : r/Damnthatsinteresting

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ សត្វនេះអាចរត់លើផ្ទៃទឹក ដោយប្រើជើងទាំងពីរបានថែមទៀតផង។ ដោយសារតែរូបរាង និងសម្រស់ប្រៀបបានទៅនឹងសត្វនាគ បានធ្វើឱ្យសត្វប្រកួយសមុទ្រហ្វីលីពីន រងការគំរាមកំហែងពីសំណាកការបរបាញ់ ដោយភាគច្រើនគេចាប់វាយកទៅធ្វើជាសត្វចិញ្ចឹម។

ដោយឡែកចំពោះការបន្តពូជវិញ សត្វនេះអាចបង្កកំណើតបានមួយឆ្នាំម្តងតែប៉ុណ្ណោះ ដោយជាធម្មតាចន្លោះពី២កូន ទៅ៨កូន។ ស៊ុតទាំងនេះត្រូវបានកប់ទៅក្នុងដីរយៈពេលពីរខែមុនពេលញាស់

ជាទូទៅសត្វនេះ មានតែ៥អម្បូរប៉ុណ្ណោះ ក្នុងនោះ៤អម្បូរ រកឃើញក្នុងប្រទសឥណ្ឌូនេសុី និង១ទៀតនៅក្នុងប្រទេសហ្វីលីពីន៕Sailfin Dragon Care Sheet | Reptiles' CoveSailfin Lizard Facts - CRITTERFACTS

ប្រេសិតអាមេរិក ទទួលទានត្រីចេញពីតំបន់រោងចក្រនុយក្លេអ៊ែរ បង្ហាញពីកម្រិតសុវត្ថិភាព

0

រាជធានីតូក្យូ៖ ក្រោយពេលរដ្ឋាភិបាលក្រុងតូក្យូ បានសម្រេចបង្ហូរទឹក ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ដែលបានបន្សាបជាតិវិទ្យុសកម្ម បញ្ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនោះភ្លាម ក៏មានប្រតិកម្មយ៉ាងខ្លាំង មកពីក្រុងប៉េកាំង ហើយបានហាមឃាត់នូវការនាំចូលម្ហូបអាហារសមុទ្រ មកពីខេត្តចំនួន១០របស់ជប៉ុន ប៉ុន្ដែឥឡូវនេះ ប្រេសិតរបស់សហរដ្ឋអាមេរិក បែរយកត្រីនៅក្នុងតំបន់នោះ មករៀបចំពិធីជប់លៀង ហើយថែមទាំងបានស្ដីបន្ទោសដល់ចិន ជុំវិញបញ្ហានេះ។U.S. envoy visits Fukushima to eat fish, criticize China's seafood ban over  wastewater release | World | lmtribune.com

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១ ខែកញ្ញា ថា បេសកជនរបស់សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ (ទី៣១ ខែសីហា) បានរៀបចំពិធីជប់លៀងមួយ ដោយយកត្រីចេញពីតំបន់ហ៊្វូគូស៊ីម៉ា (Fukushima) ហើយគាត់ថែមទាំងបានអះអាង ថា ទឹកបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអែរ ដែលរងគ្រោះមហន្ដរាយ ពីមហារលកយក្សស៊ូណាមិ ដែលត្រូវបានបន្សាបជាតិវិទ្យុសកម្ម មានសុវត្ថិភាពល្អជាងទឹកបង្ហូរចេញពីរោងចក្រ នៅក្នុងប្រទេសចិន។

រដ្ឋាភិបាលក្រុងប៉េកាំង កាលពីសប្តាហ៍មុន បានហាមឃាត់នូវការនាំចូលម្ហូបអាហារសមុទ្រទាំងអស់ មកពីប្រទេសជិតខាងរបស់ចិន ក្រោយពេលជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ចិន បានចោទប្រកាន់ក្រុងតូក្យូ ថា ជប៉ុន ចាត់ទុកមហាសមុទ្រ ដូចជា«លូបង្ហូរទឹកសំណល់»។US ambassador to Japan visits Fukushima, expects US support in China seafood  ban spat | South China Morning Post

លោក រ៉ាម អេម៉ាញូល (Rahm Emanuel) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្លែង នៅក្នុងអំឡុងទៅពិនិត្យមើលតំបន់រោងចក្រនុយក្លេអ៊ែរ ដែលត្រូវបានបំផ្លិចបំផ្លាញ នៅក្នុងអំឡុងឆ្នាំ២០១១ ថា «អស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ ជប៉ុនបានធ្វើរឿងត្រឹមត្រូវ តាមវិធីសាស្រ្ដដ៏ល្អ។ ភាពហ្មត់ចត់ខាងវិទ្យាសាស្រ្ដអន្ដរជាតិ តម្លាភាព និង ការអញ្ជើញសហគមន៍អន្ដរជាតិ មកតាមដានមើលដំណើរការរបស់ខ្លួន បន្សាបទឹកនៅក្នុងរោងចក្រនោះ។ ទឹកបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា មានសុវត្ថិភាពល្អប្រសើរជាងទឹកដែលបញ្ចេញពីរោងចក្រចំនួន៤ នៅប្រទេសចិន បង្ហូរចូលទៅក្នុងមហាសមុទ្រ ដោយមិនបានចម្រោះឲ្យល្អ។U.S. envoy visits Fukushima to eat fish, criticize China's seafood ban over  wastewater release - ABC News

ក្រុមហ៊ុនប្រតិបត្ដិការរោងចក្រថាមពល TEPCO បានឲ្យដឹង ថា ទឹកដែលត្រូវបានបង្ហូរ ចេញពីរោងចក្រនុយថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ត្រូវបានបន្សាប ឬ ចម្រោះជាតិវិទ្យុសកម្មទាំងអស់ លើកលែងតែសារធាតុទ្រីធៀម (Tritium)។ រីឯកម្រិត Tritium ក៏ស្ថិតនៅក្នុងដែនកំណត់សុវត្ថិភាព និង ទាបជាងការបញ្ចេញពីស្ថានីយថាមពលនុយក្លេអ៊ែរ នៅក្នុងប្រតិបត្តិការធម្មតារបស់រោងចក្រនេះ រួមទាំង រោងចក្រនៅក្នុងប្រទេសចិន ផងដែរ។

ដោយឡែក ការប្រឆាំងជាសាធារណៈ នៅក្នុងប្រទេសចិន បានកើនឡើង ចាប់តាំងពីពេលនោះមក ជាមួយនឹងការគប់ដុំឥដ្ឋ និង ស៊ុតចូលនៅក្នុងសាលារៀន និង ស្ថានកុងស៊ុលរបស់ជប៉ុន ប្រចាំនៅប្រទេសចិន។ រីឯអាជីវកម្មនៅក្នុងប្រទេសជប៉ុន ក៏បានរងនូវការហៅតាមទូរស័ព្ទរំខាន មកពីប្រេសចិន ថែមទៀតផង។

អាជ្ញាធរក្រុងតូក្យូ បានបញ្ជាក់ កាលពីថ្ងៃទី២៧ ខែសីហា ថា ម្ហូបអាហារសមុទ្រ នាំចេញពីខេត្តនានារបស់ជប៉ុន រកមិនឃើញមានជាតិវិទ្យុសកម្មនោះឡើយ។ ផលិតផលអាហារសមុទ្រទាំងអស់ សុទ្ធតែមានសុវត្ថិភាព។US ambassador to Japan visits Fukushima, expects US support in China seafood  ban spat | South China Morning Post

លោក ចន លី (John Lee) មេដឹកនាំកោះហុងកុង បានបញ្ជាក់ កាលពីថ្ងៃទី២២ ខែសីហា ថា គាត់បានណែនាំដល់រដ្ឋាភិបាលរបស់គាត់ ឱ្យធ្វើសកម្មភាពភ្លាមៗ ដើម្បីការទប់ស្កាត់នូវការនាំចូលម្ហូមអាហារសមុទ្រមួយចំនួន មកពីប្រទេសជប៉ុន។

ការប្រកាសរបស់អាជ្ញាធរហុងកុង បានធ្វើឡើង ក្រោយពេលរដ្ឋបាលគយទូទៅ នៅក្នុងប្រទេសចិន បានគំរាម អំពីការហាមប្រាមដល់អាហារទាំងអស់ពីរាជធានី-ខេត្ត ចំនួន១០របស់ជប៉ុន រួមមាន រាជធានីតូក្យូ (Tokyo), ខេត្តហ៊្វូគូស៊ីម៉ា (Fukushima), ឆីបា (Chiba), តូឈីហ្គិ (Tochigi), អ៊ីប្រារ៉ាគិ (Ibaraki), ហ្គុនម៉ា (Gunma), មីយ៉ាហ្គិ (Miyagi), នីអ៊ិហ្កាតា (Niigata), ណាហ្កាណូ (Nagano) និង ខេត្ដសៃតាម៉ា (Saitama)។Rahm Emanuel Sticks It to China With Fukushima Seafood Photo-Op

ប្រទេសជប៉ុន បានប្រកាស ថា ការបញ្ចេញទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានរងគ្រោះមហន្ដរាយ ដោយមហារលកយក្សស៊ូណាមិ គឺមានសុវត្ថិភាព។ ស្របគ្នានេះដែរ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបំភ្លឺ អំពីផែនការនេះ កាលពីខែមុន ដោយបានបញ្ជាក់ ថា ទឹកចម្រោះនោះ បានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថា ផលប៉ះពាល់របស់វា នឹងមកលើមនុស្ស និង បរិស្ថាន មានកម្រិតតិចតួចប៉ុណ្ណោះ៕

អបអរពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍

0

រាជធានីភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ៖ សូមអញ្ជើញអតិថិជនទាំងអស់អបអរពិធីបុណ្យសែនព្រះខែជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅណាហ្គាវើលដ៍! ណាហ្គាវើលដ៍ មានផ្តល់ជូន នំសែនព្រះខែគុណភាពខ្ពស់ដ៏សម្បូរបែប មុខម្ហូបច្រើនជម្រើស ការសម្តែងសិល្បៈ ការតុបតែងលម្អដ៏ទាក់ទាញ និងកញ្ចប់ប្រូម៉ូសិនពិសេសដ៏ច្រើនសម្រាប់ការជួបជុំដ៏សប្បាយរីករាយ។

ពិធីបុណ្យសែនព្រះខែ គឺជាពិធីបុណ្យនៃការចែករំលែក និងមានការទទួលទាននំសែនព្រះខែជុំគ្នា។ នំសែនព្រះខែ តំណាងឱ្យសាមគ្គីភាព និងជានំប្រពៃណីដែលជាអំណោយ និងមិនអាចខ្វះបាននៅក្នុងឱកាសដ៏ពិសេសនេះ។ ពុកម៉ែបងប្អូនអាចអញ្ជើញទៅជាវនំសែនព្រះខែដែលច្នៃផ្ទាល់ដៃដោយមេចុងភៅដ៏ចំណាននៅណាហ្គាវើលដ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivyqLGwhpzZovSVDXCgI1u3akwaxi3mocWUZpsegeLwUlj9TutzT3l62styASEz6Y8N4ONoeq315-7JnxGnPgMdC-2csiBYpsmwPMwzpUrpLcO1lS1Ab3YgYFAa74HIZPK6mtqfz47_M8z6RYRVdmaUlvpA99PmaMHQqQIUiIbWz9tVWPRosMa3xPSifI/s1190/1.%20N1%20N2%20LL.jpg

នំសែនព្រះខែរបស់ណាហ្គាវើលដ៍ មាន ៤ រសជាតិ គឺទុរេន គ្រាប់ឈូកស ស្លឹកតើយ និងសណ្តែកខៀវដែលមានជម្រើសស្នូលធម្មតា និងពងទាប្រៃពីរគ្រាប់។ នំសែនព្រះខែទាំងនេះ មានសាច់ទន់ និងរសជាតិល្មួតឈ្ងុយឆ្ងាញ់ជាប់មាត់។ មានដាក់លក់នៅភោជនីយដ្ឋាន Fortune Palace, Lobby Lounge, Hall of Golden Chimes និង Food Pavilion រហូតដល់ថ្ងៃទី២៩ ខែកញ្ញា។ អតិថិជននឹងទទទួលបានការបញ្ចុះតម្លៃ ៣០% សម្រាប់ការជាវចំនួនច្រើន។

និយាយពីមុខម្ហូបវិញ ណាហ្គាវើលដ៍មានក្រុមមេចុងភៅដ៏ចំណានដែលមានជំនាញច្នៃម្ហូបឈុតដ៏សម្បូរបែបតាមការចង់បានរបស់អតិថិជន។ ម្ហូបឈុតសម្រាប់ឱកាសបុណ្យសែនព្រះខែ មាន ១០ មុខដែលមានបម្រើជូននៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes តម្លៃ ៤៨៨ ដុល្លារអាម៉េរិករហូតដល់ចុងខែកញ្ញា។ គ្រប់មុខម្ហូបមានគ្រឿងផ្សំគុណភាពខ្ពស់ដែលផ្តល់រសជាតិដ៏ឈ្ងុយឆ្ងាញ់បំផុត។ សូមទូរសព្ទទៅកាន់លេខ +៨៥៥ ២៣ ២៦៣ ០៣១ ដើម្បីស្វែងយល់បន្ថែម ឬកក់ទុកជាមុន។

ចាប់ពីថ្ងៃទី១ ខែកញ្ញា ណាហ្គាវើលដ៍នឹងមានផ្តល់ជូនការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែនៅឆាកជាន់ផ្ទាល់ដីផ្តល់ជូនដោយក្រុមរាំ K-STARZ ។ មិនតែប៉ុណ្ណោះ អតិថិជនក៏អាចរីករាយជាមួយការពិសាអាហារ និងស្តាប់ភ្លេងពិណចិនដ៏ពីរោះរណ្តំក្នុងពេលតែមួយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFVYEm3asAI6LTqk_n1OdDROWKyZoaEv_oH67o_CcoJDAr9CmvCubcb_HJrXs1HMe3WDYi1xFqmv12vP7uxLxqnabKrhwuoafnLXBSjwpOCzWtKzhXsO_X15WPw6tJ_2cvm4j7Bbv4qkWH-zxnyKR_uk7_QxwMBX23673yR2w2ZqyVjOKlJV5Mu0aG7Zw/s1400/2.%20Highlight%20Show.jpg

ហើយនៅពេលអតិថិជនឈានជើងចូលកន្លែងទទួលភ្ញៀវរបស់ណាហ្គាវើលដ៍ អតិថិជននឹងឃើញមានការតុបតែងលម្អបែបពិធីបុណ្យសែនព្រះខែដ៏ទាក់ទាញ និងអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារ ឬមិត្តភក្តិបានផងដែរ។

សម្រាប់បទពិសោធន៍ដ៏អស្ចារ្យមួយទៀត គឺអតិថិជនអាចរីករាយជាមួយកញ្ចប់ប្រូម៉ូសិនអាហារ និង កញ្ចប់សេវាកម្មស្ប៉ារបស់ណាហ្គាវើលដ៍។ ទទួលយកបទពិសោធន៍ស្ប៉ាដ៏មានសេចក្តីសុខសម្រាប់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍ ឬអតិថិជនអាចជ្រើសរើសការទទួលទានអាហារសុខភាពនៅក្នុងបរិយាកាសដ៏មនោរម្យ។ សូមចូលទៅកាន់គេហទំព័រ www.nagaworld.com សម្រាប់ព័ត៌មានបន្ថែម។​

សូមអញ្ជើញរីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZcwsSKzwg6tVNOklHFb4f-l4l_cnu14JpMVJH7-mBk7W27FypaNpKZq0C2W58FejmEWJdqQfxuLrQ-Sdf3k7arsjBZXF4mWJCfRwDSTZuuIuKA30XsXpK-INz1V2uvRCVrMVOEgoHR6BPrrmz3Y7M48ZM0W9kPvSCt4akzxyTaffGUSadebC96C59ar4/s1190/3.%20Set%20Menu%20and%20Mooncake.jpg

###

អំពីណាហ្គាវើលដ៍

ណាហ្គាវើលដ៍ ដែលជាមណ្ឌលកម្សាន្តចម្រុះប្រណីតលំដាប់ពិភពលោកធំជាងគេក្នុងតំបន់ទន្លេមេគង្គ មានទីតាំងនៅជាប់ចំណុចប្រសព្វនៃទន្លេក្នុងរាជធានីភ្នំពេញ។ អគារសណ្ឋាគារទាំងពីរ មានបន្ទប់ Suite និងបន្ទប់ដែលមានការរចនាទាក់ទាញ និងបំពាក់ដោយបរិក្ខារដ៏ទំនើបដែលផ្តល់ភាពងាយស្រួល និងផាសុកភាពបំផុត។ អតិថិជនអាចទទួលសេវាកម្មដ៏សម្បូរបែបនៅភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ កន្លែង ការរៀបចំការប្រជុំធំៗឈានមុខគេ ការសម្តែងសិល្បៈផ្ទាល់រៀងរាល់ថ្ងៃ និងសាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២។ តភ្ជាប់ណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២ គឺណាហ្គាស៊ីធីវ៉កដែលជាផ្សារទំនិញរួចពន្ធក្រោមដីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗជាង ២០០ មុខ។

សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.com

នាយករដ្ឋមន្ត្រី ណែនាំដល់អភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ-កម្មការិនីទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

0

ជាពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ២៨៩នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ-កម្មការិនីទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានមានប្រសាសន៍បញ្ជាក់ទៀតដែរថា៖” នៅក្នុងការដឹកបងប្អូនប្រជាពលរដ្ឋម្តងៗ រដ្ឋាភិបាលចំណាយជាង៦០មុឺនដុល្លារ”៕

រោងចក្រអ៊ីដ្រូសែនបៃតងដ៏ធំបំផុតរបស់ប្រទេសចិនបានបើកដំណើរការហើយ

0

បរទេស៖ យោងតាមប្រភពព័ត៌មាន CGTN កាលពីថ្ងៃទី៣០ ខែសីហា បានឱ្យដឹងថា រោងចក្រអ៊ីដ្រូសែនពណ៌បៃតងដ៏ធំបំផុតរបស់ប្រទេសចិនចាប់ផ្តើមដំណើរការបន្ទាប់ពីបន្ទះស្រូបពន្លឺព្រះអាទិត្យដំបូងត្រូវបានដំឡើងនៅក្នុង Khoxa តំបន់ស្វយ័ត Xinjiang Uyghur។ រោងចក្រនេះអាចផលិតអ៊ីដ្រូសែនដោយមិនបញ្ចេញកាបូន នឹងជំនួសដោយវិធីសាស្រ្តចាស់នៃការប្រើប្រាស់ឧស្ម័នធម្មជាតិ។ រោងចក្ររបស់ Sinopec នៅទីក្រុង Xinjiang បានប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដើម្បីផលិតអ៊ីដ្រូសែន ១០,០០០ តោន/ឆ្នាំក្នុងដំណាក់កាលដំបូង ហើយនឹងកើនឡើងជាលំដាប់ដល់ ២០,០០០ តោនក្នុងមួយឆ្នាំ។Bể hình cầu chứa hydro tại nhà máy ở Khố Xa. Ảnh: CFP

ដូចនេះ ក្រុមហ៊ុនគីមីឥន្ធនៈតែមួយគត់របស់ Sinopec នៅក្នុង Xinjiang បានផ្គត់ផ្គង់ប្រហែល ៧០% នៃធនធានប្រេងនៅភាគខាងត្បូង Xinjiang ។ អ៊ីដ្រូសែនដែលប្រើក្នុងដំណើរការចម្រាញ់បច្ចុប្បន្នបានបញ្ចេញកាបូនឌីអុកស៊ីតយ៉ាងច្រើន ដោយជំនួសការផលិតអ៊ីដ្រូសែនតាមរយៈឧស្ម័នធម្មជាតិនឹងប្រើ photovoltaics ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំភាយឧស្ម័ន និងធានាបាននូវប្រភពថាមពលពន្លឺព្រះអាទិត្យដែលមានស្ថេរភាពសម្រាប់ផលិតអ៊ីដ្រូសែន។

រោងចក្រអ៊ីដ្រូសែនពណ៌បៃតងថ្មីនេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតចំនួន ៤៨៥,០០០ តោនក្នុងមួយឆ្នាំ ដែលជាការកត់សម្គាល់របកគំហើញនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការកាត់បន្ថយការបំភាយឧស្ម័ន។Mega green hydrogen project begins operations in China's Xinjiang-Xinhua លោក Liu Ziying អនុប្រធានផ្នែកគ្រប់គ្រងផលិតផលបាននិយាយថា ការផ្លាស់ប្តូរនៃឧស្សាហកម្មគីមីនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នកាបូនិច។ ដូចនេះការបំភាយឧស្ម័នកាបូនិចនៃឧស្សាហកម្មគីមីទូទាំងប្រទេសមានចំនួនប្រហែល ២០% នៃការបំភាយឧស្ម័នឧស្សាហកម្មរបស់ប្រទេសចិន៕
ប្រភព៖vnexpress

ហ្សេឡែនស្គី បន្ដបោសសម្អាតអំពីពុករលួយ នៅក្នុងជួរពេទ្យយោធាអ៊ុយក្រែន

0

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ ថ្វីបើអ៊ុយក្រែន កំពុងតែធ្វើសង្គ្រាមរំដោះទឹកដីរបស់ខ្លួន ចេញពីការកាន់កាប់របស់រុស្ស៊ី យ៉ាងណាក្ដី ក៏លោកប្រធានាធិបតី ហ្សេឡែនស្គី នៅតែមិនអនុញ្ញាតឲ្យមន្រ្ដីខិលខូចមួយចំនួន នៅសំងំកើបលុយ ពីអំពើពុករលួយបានដោយស្រួលនោះដែរ ហើយឥឡូវនេះ គាត់បានអះអាង ថា សំណូកចន្លោះពី ៣០០០ដុល្លារ ទៅ ១៥ ០០០ដុល្លារ ត្រូវបានបង់ សម្រាប់ការលើកលែងកាតព្វកិច្ចការងារយោធា លើផ្នែកវេជ្ជសាស្រ្ត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានហៅអ្វីដែលគាត់បានពិពណ៌នា ថា អំពើពុករលួយជាប្រព័ន្ធ នៅក្នុងការលើកលែងផ្នែកវេជ្ជសាស្រ្តរបស់ប្រទេស សម្រាប់បំពេញការងារ នៅក្នុងជួរកងទ័ព។ ប្រព័ន្ធពុករលួយបែបនេះ ក្លាយជាកម្មវត្ថុ នៃការទទួលសំណូកយ៉ាងទូលំទូលាយ និង ការធ្វើដំណើរទៅក្រៅប្រទេសរបស់មនុស្សមួយចំនួន។Zelenskyy Shows Simple Room That He Has Lived in Since Russia Invaded

លោកប្រធានាធិបតី បានសង្កត់ធ្ងន់ ថា សំណូក ចន្លោះពី ៣ 000 ដុល្លារ ទៅ ១៥ 000ដុល្លារត្រូវបានបង់ សម្រាប់ការលើកលែងផ្នែកវេជ្ជសាស្រ្ត គេចចេញពីកាតព្វកិច្ចការងារយោធា។

បញ្ហាអំពើពុករលួយ នៅក្នុងការជ្រើសរើសយោធារបស់អ៊ុយក្រែន ត្រូវបានលាតត្រដាង កាលពីខែមិថុនា ខណៈការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ អំពីទ្រព្យសម្បត្តិគ្រួសាររបស់លោក យ៉ែវហេន បូរីស៊ូវ (Yevhen Borysov) មន្រ្ដីជាន់ខ្ពស់ ប្រចាំតំបន់អូដេសា (Odesa) ។ ការស៊ើបអង្កេតនោះ ក៏បានរាយការណ៍ អំពីអចលនទ្រព្យ និង រថយន្តទំនើបៗមានតម្លៃរាប់លានដុល្លារ ត្រូវបានចោទប្រកាន់ ថា ជាកម្មសិទ្ធិនៃសមាជិកគ្រួសាររបស់លោក បូរីស៊ូវ នៅក្នុងប្រទេសអេស្ប៉ាញ។Odesa's ex-draft commissioner illegally “earns” $5.1 million, says  anti-graft agency

បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានអះអាង ថា លោក បូរីស៊ូវ ត្រូវបានចោទប្រកាន់ ពីបទ «កិបកេងទ្រព្យសម្បតិ្ដដោយខុសច្បាប់»។ ប៉ុន្ដែគាត់បានបដិសេធរាល់ការប្រព្រឹត្ដខុសឆ្គង ហើយគាត់ថែមទាំងអះអាង ថា គាត់មិនមានជាប់ពាក់ព័ន្ធជាមួយនឹងទ្រព្យសម្បត្តិ នៃគ្រួសាររបស់គាត់ នោះឡើយ។

លោកប្រធានាធិបតី ហ្សេឡែនស្គី បានបង្រ្កាបលើអំពើពុករលួយ នៅក្នុងដំណើរការពង្រាងយោធាជាអាទិភាពមួយ ខណៈកងកម្លាំងរបស់គាត់ កំពុងតែបន្តធ្វើសង្គ្រាម អស់រយៈពេល១៨ខែ កន្លងមកនេះ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ ការលុបបំបាត់អំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋាភិបាលរបស់អ៊ុយក្រែន ក្លាយជាកត្តាសំខាន់ សម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប៕Secrets of Why Ukraine's Army Is Better Than Vladimir Putin's Russian  Military - Bloomberg

ទទួលយកបទពិសោធន៍ថ្មី ជាមួយការជិះរថភ្លើងតម្លៃត្រឹមតែ២០០០រៀល

0

យោងតាមការចេញផ្សាយរបស់ក្រុមហ៊ុន Royal Railway Cambodia បានធ្វើការដាក់លក់សំបុត្រតម្លៃ ត្រឹមតែ២០០០រៀល គឺសម្រាប់តែកូនក្មេង និងអ្នកដែលបានទិញភេស្ជជៈពីហាងកាហ្វេរថភ្លើងតែប៉ុណ្ណោះ ឯភ្ញៀវធម្មតា នឹងលក់សំបុត្រជូន ក្នុងតម្លៃ ៥០០០រៀល (សម្រាប់មនុស្សធំ)។

តម្លៃនេះសម្រាប់ការជិះរថភ្លើងទៅវិញទៅមក ពីស្ថានីយរថភ្លើងភ្នំពេញ ទៅចំណតសំរោង (ពោធិ៍ចិនតុង) និងវិលត្រលប់មកចំណតភ្នំពេញវិញ ដោយម៉ោងចេញដំណើរ គឺម៉ោង ១០:០០ ព្រឹក និងម៉ោង ២:០០ រសៀល និងដំណើរការសម្រាប់តែថ្ងៃសៅរ៍-អាទិត្យ។

ចំពោះការទិញ ឬកក់រថភ្លើង តាមមធ្យោបាយទី១ អាចទៅទិញផ្ទាល់នៅបញ្ជរតាមស្ថានីយ៍រថភ្លើង ឯមធ្យោបាយទី២ អាចខលទៅកាន់ភ្នាក់ងាររបស់ស្ថានីយរថភ្លើងតាមរយ:លេខ 078 888 582, 078 888 582 ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBpWvgmzDWPcF12LnEuU1PF9oCi7638dv66gTAbeMXejPGYwoWJTMpiWkNsu779Pn3Ftlos77cd4s22_qGAi3b6YX6FubOMEddEtORMAxNjJwW10PBjcRKOiCsludeVM6CBdSNQl7srxtTL4BHD94KKl42cWItAaGvR2K4LkSHZIKiHX0R81ZoMOJaAlk/s1024/5db2fa3d-a1bc-4917-9b77-dde7edea5501-1024x576.jpeg