ហាងអាថ៌កំបាំងមួយកន្លែងនៅអង់គ្លេសបានប្រកាសលក់តុក្កតាវិញ្ញាណខ្មោចលើអ៊ីនធឺណែត
អង់គ្លេស៖ ហាងអាថ៌កំបាំងមួយកន្លែងនៅក្នុងប្រទេសអង់គ្លេសបានប្រកាសលក់តុក្កតាវិញ្ញាណខ្មោចក្នុងតម្លៃ ៨៣ ដុល្លារអាមេរិកនៅលើ eBay ដែលជាគេហទំព័រទិញនិងលក់ទំនិញអនឡាញដ៏ធំមួយរបស់ពិភពលោក នេះបើយោងតាមសារព័ត៌មាន Miller កាលពីថ្ងៃទី ១៩ ខែតុលា។
ហាងអាថ៌កំបាំងនេះត្រូវបានគេនិយាយថា ជាហាងមួយដែលលក់តែវត្ថុចម្លែកៗជាច្រើនដោយមិនសូវបើកចំហជាសារធារណៈឡើយ។ យោងតាមគេហទំព័រ Miller បានឱ្យដឹងថា ម្ចាស់ហាងនេះបានទទួលតុក្កតាចម្លែកពីអាចារ្យម្នាក់ដែលរស់នៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ហើយអាចារ្យនោះក៏បានហោះទៅប្រទេសអង់គ្លេសដើម្បីប្រគល់តុក្កតាខ្មោចនេះទៅម្ចាស់ហាងផងដែរ។ បន្ទាប់មកម្ចាស់ហាងអាថ៌កំបាំង ក៏បាននិយាយថា តុក្កតានេះត្រូវបានបិសាចចចកមួយក្បាលចូលសណ្ឋិត ដូច្នេះទើបគេលក់ក្នុងតម្លៃត្រឹមតែ ៨៣ ដុល្លារប៉ុណ្ណោះ។
ម្ចាស់ហាងក៏បានបន្តទៀតថា នៅពេលដែលពួកគេបានយកតុក្កតានេះពីអាចារ្យរូបនោះហើយ គ្រួសាររបស់ពួកគេក៏បានចាប់ផ្តើមមានភាពរញ៉េរញ៉ៃខ្លាំង ហើយក៏មានមនុស្សក្នុងផ្ទះរបស់ពួកគេបានស្លាប់ពីម្នាក់ទៅម្នាក់ទៀត ដូចជាត្រូវបណ្តាសាអញ្ចឹង។ បន្ទាប់មករៀងរាល់យប់តុក្កតាចម្លែកនេះតែងតែបញ្ចេញសំឡេងគួរឱ្យខ្លាច ដូច្នេះវាមិនមែនជារបស់ដែលក្មេងត្រូវលេងនោះទេ។
គួរបញ្ជាក់ដែរថា នៅពេលដែលទិញតុក្កតាចម្លែកនេះហើយ ម្ចាស់ហាងមិនអនុញ្ញាតឱ្យមានការប្រគល់ផលិតផល ឬបង្វិលសងប្រាក់វិញឡើយ រីឯវត្ថុផ្សេងៗទៀតនៅក្នុងហាងនេះក៏សុទ្ធតែមានវិញ្ញាណខ្មោចចូលសណ្ឋិតទាំងអស់ផងដែរ៕



























ការស៊ើបអង្កេតនេះទាក់ទងទៅនឹង ការជ្រៀតជ្រែកពី ភាគីទី៣ ទៅក្នុងសហព័ន្ធបាល់ទាត់ប៉ាគីស្ថានដោយសារតែក្នុងគម្រោងរបស់ FIFA គឺតែងផ្តល់ថវិការាប់លានដុល្លារទៅកាន់សហព័ន្ធបាល់ទាត់ជាសមាជិក ដើម្បីសាងសង់ទីលាន និងគម្រោងផ្សេងៗ ក្នុងការអភិវឌ្ឍបាល់ទាត់។
តែយ៉ាងណាមិញនេះ គ្រាន់តែជំហានដំបូងតែប៉ុណោះរបស់ FIFA លទ្ធផលយ៉ាងណា យើងមានតែរងចាំបន្ត នៃចំណាត់ការរបស់ FIFA។
ថ្មីៗនេះ សំបូរ បានបាត់បង់ជីវិតហើយនៅអាយុ៦៣ឆ្នាំ ក្នុងខេត្តមណ្ឌលគិរី ដោយសារឆ្លងជំងឺធ្មេញអស់រយៈពេលជាងមួយខែចុងក្រោយ ដែលធ្វើឱ្យស្ថានភាពទ្រុឌទ្រោមខ្លាំងទៅ មិនមានលទ្ធភាពក្នុងការព្យាបាលទៀត។









