នៅថ្ងៃទី២១ ដល់ ២៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ភ្ញៀវទេសចរដែលទៅទស្សនានៅខេត្តបាត់ដំបង នឹងទទួលបានអារម្មណ៍នូវការធ្វើដំណើរទៅកាន់អនាគតកាលជាមួយស្នាដៃសិល្បៈរបស់សិល្បករ២៧នាក់ មកពីសមាគមហ្វាពន្លឺសិល្បៈ ដែលនឹងធ្វើឱ្យកក្រើកក្រុងបាត់ដំបងរយៈពេលមួយសប្តាហ៍ពេញ។
មហោស្រពនេះជាប្រវត្តិសាស្ត្រដំបូងគេសម្រាប់ខេត្តបាត់ដំបង ដែលនឹងដាក់បង្ហាញស្នាដៃជូនទៅសាធារណៈ ចូលរួមទស្សនានូវស្នាដៃសិល្បៈដ៏អស្ចារ្យ ដែលបង្ហាញពីអនាគតដ៏សុខដុមរមនានៃការរស់នៅដែលប្រកបដោយភាពច្នៃប្រឌិតរួមជានឹងធម្មជាតិ។
មហោស្រពនេះ នឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែតុលា វេលាម៉ោង៥ល្ងាច នៅសួនច្បារ សម្ដេច ស ខេង ក្នុងក្រុងបាត់ដំបង៕












