នាពេលបច្ចុប្បន្ននេះ ការប្រកាសតំបន់ណាមួយ ឱ្យទៅជារដ្ឋឯករាជ្យ វាមិនងាយស្រួលនោះទេ ដោយត្រូវឆ្លងកាត់ការបើឆ្នោតប្រជាមតិ និងទាមទារឱ្យមានការបោះឆ្នោតទទួលសង្គម បណ្តាប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិថែមទៀត។

តែយ៉ាងណាមិញ អាចនឹងមានតំបន់២ ដែលទំនងជាអាចប្រកាសឯករាជ្យមុនឆ្នាំ២០២៧ ក្នុងនោះរួមមាន៖

• កោះ ប៊ូ ហ្គេន វីល(Bougainville) ជាបណ្តុំកោះមួយស្ថិតនៅភាគនារតីមហាសមុទ្រប៉ាសុីហ្វិក ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea)។ នៅក្នុងឆ្នាំ២០១៩ ប្រជាជននៅលើកោះនេះ បានបោះឆ្នោតប្រជាមតិមួយ ដែល៩៨ភាគរយនៃប្រជាជនកោះនេះ ចង់ឱ្យមានការបំបែករដ្ឋ និងក្លាយជារដ្ឋឯករាជ្យ។ សម្រេចការបំបែករដ្ឋនោះ ត្រូវបានសភារបស់ប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea) ហាក់មានការបើកភ្លើងបៃតងឱ្យកោះនេះ ដោយទាមទារឱ្យមានការរៀបចំហេដ្ឋារចនាប្រទេស និងរដ្ឋាភិបាលឱ្យបានត្រឹមត្រូវជាមុនសិន ទើបអាចមានសិទ្ធពេញលេញក្នុងការប្រកាសជារដ្ឋឯករាជ្យ។

How Bougainville may be a new country in the Pacific and why that matters to ChinaBougainville backs independence from Papua New Guinea | News | Al JazeeraBougainville's predicament, independence or not | Lowy Institute

• សាធារណរដ្ឋប្រជាមានិត Donetsk ដែលជាតំបន់មួយស្ថិតនៅក្នុងការគ្រប់គ្រងរបស់រុស្សុី ត្រូវបានលោកពូទីន អនុញ្ញាតឱ្យប្រកាសជារដ្ឋឯករាជ្យ តែការប្រកាសនេះមិនត្រូវបានទទួលស្គាល់ពីបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបនោះទេ ហេតុដូច្នេះ តំបន់នេះកំពុងស្វែងជំនួយពីប្រទេសលោកខាងលិច និងស្នើឱ្យពួកគេទទួលស្គាល់តំបន់នេះ ជារដ្ឋឯករាជ្យ៕
Putin wants 'statehood' for Novorossiya – EURACTIV.comRussia-Ukraine crisis: Why does Vladimir Putin want to invade Donetsk and Luhansk? | World News | Sky News