ពិតជាមិនសរសើរមិនបានមែនតារាសម្តែងជួរមុខរបស់ប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន ទើបតែទៅទទួលពានរង្វាន់នៅប្រទេសសិង្ហបុរីកាលពីដើមខែពេលនេះតារាស្រីមានប្រជាប្រិយភាពរូបនេះបានទៅចូលរួមកម្មវិធីម៉ាកយីហោធំមួយប្រជុំដោយតារាល្បីៗជាច្រើនរូបក្នុងនោះក៏មានតារាចម្រៀង K-Pop ល្បីឈ្មោះ Jungkook សមាជិក BTS ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRAXyqrjyirBjLWZPGN0jiPeGKtksiFPQE0sHvi2ekpqliklFrVsbo1b8Q7QMB6XychaIHjFFUtTIUzkEIrF19eQg4EzB5MZKd9sdz3lEIxOGy9qVA3RonmKCCgmTn7mh7KjcpoEMvgr4wDOSykKTf3LIILgyeRhJSzqvoM6dDbDJlXYi4XJlg7SrENqU/s2048/image_2023-10-20_09-52-25.png

នៅយប់ថ្ងៃទី១៩ តុលា តារាស្រី ស៊ីន យូប៊ីន បានធ្វើឱ្យអ្នកគាំទ្រក្រុមចម្រៀង BTS មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីនាងបានបង្ហោះ Story នៅលើបណ្តាញសង្គម IG ដោយបាននៅជិតតារាចម្រៀងល្បីឈ្មោះ Jungkook សមាជិក BTS នៅក្នុងកម្មវិធីម៉ាកយីហោ Calvin Klein ដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុន។ មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រតារា K-Pop រូបនេះនៅកម្ពុជាមានការភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែ ស៊ីន យូប៊ីន ក៏ទាញចំណាប់អារម្មណ៍អ្នកគាំទ្រពីអន្តរជាតិផងដែរបន្ទាប់ពីវីដេអូខ្លីនោះបានចែកចាយពេញបណ្តាញអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfH7VYEKlT4mVw_eGmW2AxkMwZVvRqos1uet-VhmKHa9AWxeZLANg8ni9NDvoPvy0gMkie6bjxHOf0XTIkuy9YrFMgg1vjWt-zyQfDurjXqkJhmYDMIpKW-d4uavYdQetYIGqXHTdv5CMyb7bn0Rkvqc1FFioUFA51sKaGd1wdmy5BFk9tLs7ar6ufGj0/s1280/image_2023-10-20_09-52-27.png

បន្ថែមពីលើការពោលច្រណែនទៅលើតារាស្រីរូបនេះដែលបានជួបតារាចម្រៀងដ៏ល្បីជុំវិញពិភពលោកនេះដោយផ្ទាល់ហើយនៅជិតគ្នាថែមទៀត អ្នកគាំទ្រកម្ពុជាមិនភ្លេចបង្ហាញអារម្មណ៍មានមោទនភាពចំពោះ ស៊ីន យូប៊ីន ដូចគ្នាដែលជាតារាសម្តែងនៅប្រទេសកម្ពុជាបានចូលរួមក្នុងកម្មវិធីធំៗជាច្រើនមានទាំងរូបភាពធំៗនៅក្នុងកម្មវិធី មានអ្នកកាសែតជាច្រើនសម្រុកថតរូបនាងព្រោងព្រាត។ មិនត្រឹមតែ ស៊ីន យូប៊ីន ដែលជាតារាខ្មែរបានជួបជាមួយតារាល្បីៗនៅក្នុងកម្មវិធីនេះប៉ុណ្ណោះទេតែតារាប្រុសកម្ពុជាមួយរូបគឺលោក ដេវីដ អ៊ឹងហាវ ក៏មានវត្តមាននៅក្នុងកម្មវិធីនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcO1lIIrFNwTk25TYjeX7DASDFTx2nsQ1w4-R-AZwQ5LPWlOa8MJztFVQKgLZKlsz_QDwwN2mqkLSfSjEG59Lkf4x7BxoayD5J6efiBZuKHN47jO-_h6Nnr6TE-d4ThcE_kkXeFJpWpl2DHkJ7PwCkZ7uRmRSjvyLeuz1_p0QzgDkitnWoGKDU-veSiK4/s1804/image_2023-10-20_09-59-17.png

យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះទេដែលកញ្ញា ស៊ីន យូប៊ីន បានជួយជាមួយ Jungkook ជាក់ស្តែងកាលពីខែឧសភា កន្លងទៅនេះនៅក្នុងកម្មវិធីម៉ាកយីហោនេះដូចគ្នាដែលប្រពឹត្តទៅនៅប្រទេសកូរ៉េខាងត្បូង នាងក៏បានជួប Jungkook និង Jennie BLACKPINK ផងដែរ៕

 

@jinya1997

Im so proud of u my girl ????????and she meet jk again ????????????#yubinshin_official #jk

♬ 3D (feat. Jack Harlow) – Clean Ver. – 정국 (Jung Kook), Jack Harlow

 

@yubin05_fan

ជានិស្ស័យថាបាន oh my God បងយូប៊ីនធ្វើអោយfanគ្រប់គ្នាច្រណែនហើយ????????#jk #yb #calvinklein

♬ original sound – Louch Sokchea – Louch Sokchea