ពលរដ្ឋកម្ពុជាបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីសារព័ត៌មានធំរបស់សហរដ្ឋអាម៉េរិក CNN បានចុះផ្សាយពីព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបដែលបានដាក់ឱ្យដំណើរការហើយ។ ការចុះផ្សាយនៅក្នុងស្ថាប័នដ៏ធំនេះពលរដ្ឋរំពឹងថានឹងជំរុញឱ្យកាន់តែមានភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន និងកាន់តែធ្វើឱ្យអ្នកផ្សេងទៀតបានស្គាល់ពីប្រទេសកម្ពុជា។No photo description available.

សារព័ត៌មាន CNN បានចុះផ្សាយជាមួយចំណងជើងធំថា «Cambodia’s newest and biggest airport opens in Siem Reap, the gateway to UNESCO-listed Angkor»។ ខ្លឹមសារនៅក្នុងអត្ថបទនោះបានលើកឡើងថាអាកាសយានដ្ឋានថ្មី និងធំជាងគេបំផុតរបស់កម្ពុជា បានបើកដំណើរការអាជីវកម្មនៅខេត្តសៀមរាប ភាគពាយ័ព្យនៃប្រទេសក្នុងសប្តាហ៍នេះ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោមហិរញ្ញប្បទានរបស់ប្រទេសចិនក្នុងតម្លៃ១ ១០០លានដុល្លារ ជាច្រកទ្វារដ៏សំខាន់ទៅកាន់កន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេសរមណីយដ្ឋានអង្គរដែលចុះបញ្ជីដោយអង្គការយូណេស្កូ។ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ(SAI) ដែលបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២០បានជំនួសអាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP) ដែលបានបើកដំណើរការដំបូងក្នុងឆ្នាំ ១៩៣២ និងមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីបរិវេណអង្គរប៉ុណ្ណោះ។May be an image of aircraft

បន្ថែមពីលើនេះ សារព័ត៌មានដ៏ល្បីនេះក៏បានរំលេចការរចនាព្រលានយន្តហោះថ្មីនេះគឺធ្វើឡើងដោយរចនាប័ទ្មស្ថាបត្យកម្មប្រពៃណីខ្មែរ និងបានលើកឡើងពីទិន្នន័យភ្ញៀវទេសបរទេសមានការកើនឡើងបើធៀបនឹងឆ្នាំ២០២២ ប៉ុន្តែមានការធ្លាក់ចុះបើធៀបនឹងឆ្នាំ២០១៩ មុនពេលប្រទេសកម្ពុជាបិទព្រំដែនដោយសារតែជំងឺកូវីដ៕May be an image of aircraft