Home Blog Page 1499

តើលោកអ្នកមានដឹងទេ ប្រហិតក្តាមមិនមែនធ្វើពីសាច់ក្តាមទេ !!

0

ប្រហិតក្តាម គឺជាចំណីអាហារដែលមនុស្សជាច្រើននាក់ចូលចិត្តបរិភោគ ពីព្រោះវាងាយស្រួលបរិភោគ មានរសជាតិឆ្ងាញ់ ថែមទាំងងាយស្រួលរកទិញផងដែរ ។ ដូច្នេះ មិនប្លែកទេ ដែលប្រហិតក្តាមបានក្លាយជាអាហារចំណង់ចំណូលចិត្តរបស់ពួកគេ ។ ប៉ុន្តែតើដឹងឬទេថា ប្រហិតក្តាមដែលយើងបានបរិភោគមករហូតនោះ វាមិនបានផលិតឡើងពីសាច់ក្តាមទេ សូម្បីតែ១% ក៏គ្មានដែរ ។Makroclick | ប្រហិតសាច់ក្តាម SMILE 250GX1

យើងនឹងណែនាំឱ្យអ្នកទាំងអស់គ្នាស្គាល់ពីគ្រឿងផ្សំរបស់ប្រហិតក្តាមថា ការពិត តើគេធ្វើប្រហិតក្តាមមកពីគ្រឿងផ្សំអ្វីខ្លះ ? ប្រសិនបើគ្មានសាច់ក្តាមទេនោះ ហើយហេតុអ្វីបានជាគេហៅថា ប្រហិតក្តាម ?

ប្រហិតក្តាម បើទោះជាវាមានឈ្មោះថាក្តាម ការពិត គេមិនបានធ្វើវាពីសាច់ក្តាមទេ ប៉ុន្តែគេធ្វើវាពីសាច់ត្រីកិនហ្មត់លាយជាមួយម្សៅ, អំបិល, ស្ករ និងគ្រឿងផ្សំផ្សេងទៀត ។ បន្ទាប់មក គេយកវាទៅសម្ងួតឱ្យស្ងួត និងដាក់បន្ថែមពណ៌ចូលដើម្បីមើលទៅគួរឱ្យចង់បរិភោគ និងទាក់ទាញអ្នកទិញ ។មុខ​ម្ហូប​ចម្អិន​​ពីប្រហិត​សាច់​ក្តាមឆ្ងាញ់​ពិសេស - JAPO Japanese News

ក្រៅពីនេះ វាអាចដោយសារគេនិយមបរិភោគប្រហិតក្តាមជាមួយទឹកជ្រលក់គ្រឿងសមុទ្រ ដែលតែងមានគ្រឿងផ្សំដូចជា ក្រូចឆ្មារ និងម្ទេស ។ ហេតុនេះហើយ ទើបធ្វើឱ្យប្រហិតក្តាមមានរសជាតិស្រដៀងគ្នានឹងអាហារសមុទ្រផ្សេងទៀត ៕ ប្រភព ៖ sanook

ប្រទេសកូរ៉េខាងត្បូងនាំចេញសាច់គោហាន់អ៊ូមកកម្ពុជា

0

ប្រទេសកូរ៉េខាងត្បូង ៖ ប្រទេសកូរ៉េខាងត្បូងបានទទួលជោគជ័យក្នុងការនាំចេញ «សាច់គោហាន់អ៊ូ» ដែលជាសាច់គោពិសេសប្រចាំជាតិទៅកាន់ប្រទេសកម្ពុជាលើកដំបូង ។ នេះចាត់ទុកថា វាជាជំហានសំខាន់មួយទៀតរបស់ការចរចារយៈពេលយូររហូតដល់៨ឆ្នាំ គឺកម្ពុជាបានក្លាយជាទីផ្សារទី៣ បន្តពីហុងកុង និងម៉ាឡេស៊ី ហើយកម្ពុជា ជាប្រទេសដំបូងគេក្នុងអាងទន្លេមេគង្គ ដែលទទួលយកសាច់គោហាន់អ៊ូ ពីប្រទេសកូរ៉េខាងត្បូងផងដែរ ។May be an image of 4 people, steak and text that says 'K-Beef Hanvoo ch Event in Cambodia 28, 2023 Time 6:00pm Place Salon 1, Lev' Phnom Penh ពិធីសម្ពោធជាផ្លូវការ Har នៃការនាំចូលសាច់គោកូរ៉េ ថ្ងៃចន្ទ ទី២៨ ឆ្នាំ២០២ ៦ល្ងាច ១០យប់ ពីភា fro សដ៏ល comple HANI 는 태우그룹 GREE'

ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េខាងត្បូងបានបង្ហាញពីសក្តានុពលរបស់កម្ពុជា ក្នុងឋានៈជាទីផ្សារបង្កើតប្រាក់ចំណូលពីការនាំចេញសាច់គោហាន់អ៊ូ ហើយកម្ពុជាក៏ជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់សាច់គោ Wagyu របស់ប្រទេសជប៉ុនទៀតផង ។ ហេតុនេះ វាបានក្លាយជាគោលដៅដ៏ល្អមួយរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីបង្កើតការយល់ដឹងកាន់តែច្រើននៅតំបន់អាស៊ីអាគ្នេយ៍ ។May be an image of 9 people and text that says 'HANWOO KOREAN BEEF ពិធីសម្ពោធជាផ្លូវការ នៃការនាំចូលសាច់គោកូរ៉េ Hanwoo 2023 K-Beef Hanno0 Launch Event in Cambodia Information'

ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េខាងត្បូងព្យាករណ៍ថា ការនាំចេញសាច់គោហាន់អ៊ូ នឹងកើនឡើងយ៉ាងខ្លាំង ហើយសង្ឃឹមថា នៅឆ្នាំ២០២៥ បរិមាណការនាំចេញនឹងស្មើប្រមាណ១.០០០តោនក្នុង១ឆ្នាំ ។ ដូច្នេះ វានឹងកើនឡើងរហូតដល់២០ដង បើធៀបនឹងចំនួននាំចេញកាលពីឆ្នាំ២០២២ ដែលស្មើត្រឹមតែ៤៤តោនប៉ុណ្ណោះ ។May be an image of 2 people, steak and text that says 'III 出 Beef Hannoo h Event in Cambodia 2023 Time 6:00pm- 10:00pm Place Salon ,Lev Phnom ពិធីសម្ពោធជាផ្លូវការ នៃការនាំចូលសាច់គោកូ កាលបរិច្អេទ ថ្ងៃចន្ទ ទី២៨ ឆ្នាំ២០២៣ ម៉ោង ៦ល្ងាច ១០យប់ ភាពល្អឥតខ្មោះនៃត Hanwoo, Hanoo,Thp The perfec សាច់ ផ្តល់ជូននូវឱជារស derness of meat to the AnWA'

ប្រទេសកូរ៉េខាងត្បូងនឹងនាំចេញសាច់គោហាន់អ៊ូ ទៅកាន់សណ្ឋាគារប្រណីត និងភោជនីយដ្ឋានធំៗនៅប្រទេសកម្ពុជា ។ ដូច្នេះ យុទ្ធសាស្ត្រនេះមានគោលបំណងកំណត់ទីតាំងផ្សារសាច់គោហាន់អ៊ូ ឱ្យក្លាយជាជម្រើសដំបូងគេសម្រាប់អតិថិជនដែលមានការយល់ដឹង និងមើលឃើញពីគុណតម្លៃរបស់សាច់គោមានគុណភាពល្អបំផុត ។Hanwoo Beef - Most Rare and Expensive Meats in the World – Kim'C Market

ទោះយ៉ាងណា សាច់គោនៅប្រទេសកូរ៉េខាងត្បូងមានតម្លៃថ្លៃជាងនៅប្រទេសជាច្រើនទៀត ។ បើតាមការសិក្សាក្នុងឆ្នាំ២០២១ របស់ Consumers Korea បង្ហាញថា តម្លៃជាមធ្យមរបស់សាច់គោ Sirloin ដែលបានចិញ្ចឹមនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺស្មើប្រមាណ១១០ដុល្លារអាមេរិកក្នុង១គីឡូក្រាម ហើយវាថ្លៃបំផុតក្នុងចំណោមប្រទេសអភិវឌ្ឍន៍ទាំង១០ រួមទាំងអាមេរិក, ចិន, ជប៉ុន និងបារាំង ៕Hanwoo Beef - Foodie ប្រភព ៖ AEC connect

ទីក្រុង Turpan ប្រទេសចិនល្បីល្បាញខាងដំណាំទំពាំងបាយជូរ

0

ប្រទេសចិន ៖ នៅពេលនិយាយដល់ផ្លែទំពាំងបាយជូរ ជនជាតិចិននឹងនឹកឃើញដល់ទីក្រុង Turpan ស្ថិតក្នុងតំបន់ស៊ីនជាំង (Xinjiang) ដែលជាទីកន្លែងដាំដុះដំណាំទំពាំងបាយជូរមានឈ្មោះល្បីល្បាញ ហើយគេបានដាក់ឈ្មោះថា «ទីក្រុងទំពាំងបាយជូរ» នៅប្រទេសចិន ។ ទីក្រុង Turpan បានដាំទំពាំងបាយជូរអស់រយៈពេលជាង២.០០០ឆ្នាំ ហើយគឺជាទីក្រុងតែមួយគត់នៅប្រទេសចិន ដែលមានទីតាំងភូមិសាស្ត្រអំណោយផលដល់ការដាំដុះ និងឧស្សាហកម្មផលិតទំពាំងបាយជូរ ។Grape farmers in Xinjiang earning more from tourism - Chinadaily.com.cn

ចាប់ពីពាក់កណ្តាលខែ រហូតដល់ចុងខែសីហា រៀងរាល់ឆ្នាំ គឺជារដូវកាលប្រមូលផលផ្លែទំពាំងបាយជូរនៅទីក្រុង Turpan ។ នៅទីក្រុងនេះមានសីតុណ្ហភាពខ្ពស់, មានពន្លឺព្រះអាទិត្យយូរ ហើយសីតុណ្ហភាពរវាងពេលថ្ងៃ និងពេលយប់ខុសគ្នាខ្លាំង ។ ហេតុនេះ វាបានអំណោយផលដល់ការដុះលូតលាស់ដំណាំទំពាំងបាយជូរ ខណៈក្នុងទីក្រុងនេះមានកន្លែងស្តុកទឹកនៅក្រោមដីយ៉ាងច្រើន ។Grape Valley Turpan

ផ្លែទំពាំងបាយជូរដែលដាំនៅទីក្រុង Turpan មានបរិមាណជាតិស្ករខ្ពស់ និងរសជាតិផ្អែមជាពិសេស ។ ចំណែកនៅស្រុក Sunson គឺជាកន្លែងផលិតទំពាំងបាយជូរក្រៀម ហើយចាប់ពីដើមខែសីហា រហូតដល់ចុងខែកញ្ញា ជារៀងរាល់ឆ្នាំ គឺជារដូវកាលប្រមូលផលផ្លែទំពាំងបាយជូរក្នុងស្រុកនេះ ។ កសិករក្នុងតំបន់និយាយថា តាមធម្មតា ទំពាំងបាយជូរស្រស់មានទម្ងន់៥គីឡូក្រាម អាចកែច្នៃធ្វើជាទំពាំងបាយជូរក្រៀមបាន១គីឡូក្រាម ហើយប្រាក់ចំណូលចម្បងរបស់ពួកគេ គឺបានមកពីការលក់ទំពាំងបាយជូរស្រស់ និងក្រៀម ។Grape Valley Turpan

នៅខែសីហា ឆ្នាំ២០២៣ ទីក្រុង Turpan បានរៀបចំការតាំងពិព័រណ៍ស្រាទំពាំងបាយជូរ ដែលបានទាក់ទាញក្រុមហ៊ុនស្រានៅតំបន់ស៊ីនជាំង ជាង៨០ក្រុមហ៊ុន ។ លើសពីនេះ គេក៏បានតាំងបង្ហាញផលិតផលស្រាទំពាំងបាយជូរជិត១.០០០ប្រភេទទៀត ។ បច្ចុប្បន្ន ទីក្រុង Turpan បានបង្កើតរោងចក្រផលិតស្រាទំពាំងបាយជូរនាំមុខជាច្រើនកន្លែង ហើយនាំចេញទៅកាន់១០ប្រទេសនិងតំបន់ ដូចជា ប្រទេសអង់គ្លេស, បារាំង, អ៊ីតាលី, ជប៉ុន និងសិង្ហបុរី ជាដើម ៕Grape Valley TurpanLive: Explore the sweetness of Grape Valley in Turpan, Xinjiang - YouTube ប្រភព ៖ China face

វ៉ាក់សាំង ៤ ប្រភេទដែលមនុស្សពេញវ័យគួរតែចាក់ដើម្បីការពារជំងឺ

0

ទោះបីជាមនុស្សពេញវ័យមានភាពស៊ាំខ្លាំងជាងកុមារប៉ុណ្ណាក៏ដោយ ក៏ត្រូវតែចាក់វ៉ាក់សាំងទាំងនេះដើម្បីការពារជំងឺមួយចំនួនផងដែរ ព្រោះជំងឺថ្មីៗទាំងនេះច្រើនតែកើតឡើងចំពោះមនុស្សពេញវ័យ។ ដូច្នេះហើយដើម្បីការពារជំងឺផ្សេងៗ យើងគប្បីចាក់វ៉ាក់សាំង ៤ ប្រភេទដូចខាងក្រោមនេះ៖

១.វ៉ាក់សាំង កញ្ជ្រឹល ស្អូច ស្រឡទែន៖ ជាធម្មតា អ្នកដែលបានចាក់វ៉ាក់សាំងនេះ ២ ដងរួចហើយ គឺមិនចាំបាច់ចាក់ម្តងទៀតទេ ព្រោះភាពស៊ាំមានកម្រិតខ្ពស់គ្រប់គ្រាន់ក្នុងការការពារជំងឺអស់មួយជីវិត។ ប៉ុន្តែបើអ្នកមិនទាន់បានចាក់វ៉ាក់សាំងនេះ គួរតែចាក់ម្ដងក្នុងមួយជីវិត ដើម្បីការពារនៃការឆ្លងមេរោគផ្សេងៗ។Measles vaccine - Wikipedia

២.វ៉ាក់សាំងជំងឺអុតស្វាយ៖ អ្នកគួរតែចាក់វ៉ាក់សាំងនេះ ដើម្បីការពារជំងឺរើម ដោយចាក់ពីរដូស ចន្លោះពី ៤-៨ សប្តាហ៍។ ដូច្នេះហើយ យ៉ាងហោចណាស់អ្នកគួរតែចាក់ឱ្យបានមួយដង ឬពីរដងក្នុងមួយជីវិត។

៣.វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ៖ ជាទូទៅ គ្រុនផ្តាសាយមានរោគសញ្ញាធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់ជំងឺបេះដូងរ៉ាំរ៉ៃជាដើម ប៉ុន្តែវានឹងបាត់ទៅវិញក្នុងរយៈពេល ៥-៧ ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ កាលដែលអ្នកឧស្សាហ៍មានជំងឺគ្រុនផ្តាសាយញឹកញាប់ វាក៏មានផលវិបាកកើតឡើងដែលបណ្តាលឱ្យមានអត្រាស្លាប់ខ្ពស់ ដោយសារជំងឺគ្រុនផ្តាសាយមានការប្រែប្រួលជារៀងរាល់ឆ្នាំ ដូច្នេះការចាក់វ៉ាក់សាំងពិតជាអាចជួយអ្នកឱ្យជៀសឆ្ងាយពីជំងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។When can babies get the chickenpox vaccine and how much does it cost? |  Metro News

៤.វ៉ាក់សាំងជំងឺរលាកសួត៖ ជំងឺនេះច្រើនតែកើតឡើងចំពោះអ្នកដែលមានភាពស៊ាំទាប កុមារតូច មនុស្សចាស់ជាដើម ដោយវាឆ្លងក្នុងចរន្តឈាម។ រីឯមនុស្សពេញវ័យវិញ ច្រើនតែមានជំងឺរលាកស្រោមខួរ និងការឆ្លងនៃប្រព័ន្ធដង្ហើម ដូច្នេះវ៉ាក់សាំងការពារជំងឺរលាកសួត គួរតែចាក់យ៉ាងតិចណាស់១ដងក្នុងមួយជីវិត៕
ប្រភព៖sanook

ជំងឺធ្ងន់ធ្ងរ ៥ យ៉ាងដែលបណ្តាលមកពីការទទួលទានអាហារមិនបានត្រឹមត្រូវ

0

តើអ្នកដឹងទេថាទម្លាប់នៃការញ៉ាំអាហារអាចប៉ះពាល់ដល់មុខងាររាងកាយច្រើនជាងការគិត? ដូចនេះមិនមែនអាហារទាំងអស់សុទ្ធតែល្អសម្រាប់សុខភាពរាងកាយរបស់យើងនោះទេ ការដែលអ្នកទទួលទានអាហារច្រើនពេក ឬលើសកំរិត ក៏អាចបណ្តាលឱ្យអ្នកមានជំងឺធ្ងរធ្ងរផងដែរ។ ខាងក្រោមនេះគឺជាជំងឺធ្ងន់ធ្ងរ ៥ យ៉ាងដែលបណ្តាលមកពីការទទួលទានអាហារមិនបានត្រឹមត្រូវ៖

១.ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង៖ ជំងឺទាំងពីរនេះភាគច្រើនបណ្តាលមកពីការទទួលទាន អាហារដែលមានជាតិខ្លាញ់ ស្ករ និងអំបិលច្រើនពេក។High blood pressure: Systolic pressure rising when standing could predict  heart attack | Express.co.uk

២. ជំងឺទឹកនោមផ្អែម៖ បណ្តាលមកពីញ៉ាំអាហារហឹរ ផ្អែម ប្រៃ ឬអាហារដែលមានជាតិខ្លាញ់ខ្ពស់ និងផឹកស្រា ឬភេសជ្ជៈប៉ូវកម្លាំង ញឹកញាប់ពេក។

៣.សម្ពាធឈាមឡើងខ្ពស់៖ បណ្តាលមកពីបរិភោគអាហារប្រៃច្រើនជាង ២,០០០ មីលីក្រាមនៃសូដ្យូមក្នុងមួយថ្ងៃ និងការញ៉ាំអាហាររហ័សជាប្រចាំ ដូចជាដំឡូងបារាំង ភីហ្សា និងមាន់បំពងជាដើម។Key cause of type 2 diabetes uncovered | University of Oxford

៤.ឡើងទម្ងន់៖ ការឡើងទម្ងន់បណ្តាលមកពីការញ៉ាំអាហារច្រើនជាងតម្រូវការដែលរាងកាយត្រូវការ ដូចជាញ៉ាំនំដុតជាប្រចាំផឹកភេសជ្ជៈដែលមានជាតិស្ករខ្ពស់ជាប្រចាំ។

៥.ជំងឺមហារីក៖ ការដែលអ្នកមានជំងឺមហារីក គឺបណ្តាលមកពីកត្តានៃការទទួលទានអាហារដុត ឬចៀនញឹកញាប់ពេក រួមជាមួយនឹងការជក់បារីទៀងទាត់ បរិភោគអាហារកែច្នៃជាដើម៕What is cancer? | MD Anderson Cancer Center
ប្រភព៖sanook

សហរដ្ឋអាមេរិក ជំរុញឱ្យពលរដ្ឋចាកចេញពីប្រទេសហៃទីជាបន្ទាន់

0

បរទេស៖ សហរដ្ឋអាមេរិកបានជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសហៃទី “ជាបន្ទាន់” ដោយសារតែភាពចលាចលអសន្តិសុខក្នុងប្រទេសនេះកើនឡើង។

យោងតាមស្ថានទូតអាមេរិកប្រចាំប្រទេសហៃទីបាននិយាយកាលពីថ្ងៃទី ៣០ ខែសីហាថា “ដោយសារតែស្ថានភាពអសន្តិសុខនាពេលបច្ចុប្បន្ន និងការប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រជាពលរដ្ឋអាមេរិកនៅក្នុងប្រទេសហៃទីគួរតែចាកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។U.S. urges citizens to leave Haiti 'as soon as possible' amid security  situation - National | Globalnews.ca

ដូច្នេះហើយ បច្ចុប្បន្នស្ថានភាពអសន្តិសុខនៅប្រទេសហៃទី ជាពិសេសទីក្រុង Port-au-Prince កាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ក្រុមក្មេងទំនើងកាន់តែខ្លាំងឡើងចាប់តាំងពីការធ្វើឃាតប្រធានាធិបតី Jovenel Moise ក្នុងខែកក្កដា ឆ្នាំ២០២១ ហើយកំពុងគ្រប់គ្រងប្រហែល ៨០% នៃរដ្ឋធានីរបស់ប្រទេសហៃទី។ ស្ថានទូតអាមេរិកនៅក្នុងប្រទេសហៃទីត្រូវបានបិទជាបណ្ដោះអាសន្ននៅដើមខែនេះ ដោយសារអំពើហិង្សាក្រុមក្មេងទំនើងរីករាលដាល។US embassy in Haiti urges citizens to leave country 'as soon as possible' |  Reuters ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីណែនាំ “កុំធ្វើដំណើរ” ទៅកាន់ប្រទេសហៃទី នៅចុងខែកក្កដានេះដោយសង្កត់ធ្ងន់លើហានិភ័យនៃការចាប់ពង្រត់។ អំពើហិង្សាដោយក្រុមមនុស្សបានបង្ខំប្រជាជនហៃទីយ៉ាងហោចណាស់ ១៦៥,០០០ នាក់ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង និងផ្លាស់ទៅទីជម្រកបណ្ដោះអាសន្ន។
ដូច្នេះថ្មីៗនេះ សហរដ្ឋអាមេរិក កំពុងរៀបចំផែនការពង្រាយកម្លាំងប៉ូលិសចម្រុះជាតិសាសន៍ដែលដឹកនាំដោយប្រទេសកេនយ៉ាទៅកាន់ប្រទេសហៃទី។ កម្លាំងនេះនឹងមានភារកិច្ចបង្ក្រាបក្រុមក្មេងទំនើង ជាចម្បងនៅទីក្រុង Port-au-Prince៕US urges all Americans in Haiti to leave immediately and 'use extreme  caution' - The Mirror USUS citizens urged to leave Haiti as soon as possible, as State Department  flags 'current security situation' - Globe EchoU.S. nationals urged by embassy to leave Haiti
ប្រភព៖vnexpress

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យមានការលុបបំបាត់ឱ្យបាន ក្នុងការដឹកនាំកម្លាំងនគរបាល ទៅការពារដីឯកជន ដែលមានជម្លោះ

0

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង នៃអគ្គនាយកដ្ឋាន ចំណុះឱ្យក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំលុបបំបាត់ឱ្យបាន ក្នុងការដឹកនាំកម្លាំងនគរបាល ទៅការពារដីឯកជន ដែលមានជម្លោះ។ បើមានករណីនេះ ត្រូវពិនិត្យក្នុងការដាក់ទោសទណ្ឌ ព្រោះមិនអាចយកកងកម្លាំងទៅប្រើប្រាស់ លើការងារបុគ្គលបាននោះទេ។

ឯកឧត្តម ស សុខា បានបន្តទៀតថា “កន្លងទៅយើងឃើញថា មានថ្នាក់ដឹកនាំមួយចំនួន បានដឹកកម្លាំងរបស់ខ្លួន ទៅការពារដីឯកជនមួយចំនួន ដែលមានជម្លោះ ឬមួយដឹកនាំកម្លាំងទាំងស៊ីវិល ឬផ្នែកកងកម្លាំងនគរបាលរបស់យើង ទៅការពារដីទាំងនោះ ដែលមិនមានជាអត្ថប្រយោជន៍រួម កន្លែងនេះយើងត្រូវគួរលុបបំបាត់”។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា៖” ពាក់ព័ន្ធនឹងការងារផ្ដល់សេវាជូនប្រជាពលរដ្ឋ គ្រប់ស្ថាប័នអង្គភាពចំណុះឱ្យក្រសួងមហាផ្ទៃ ត្រូវកំណែទម្រង់នូវចំណុចមួយចំនួន ដើម្បីឱ្យការផ្ដល់សេវាកាន់តែឆាប់រហ័ស ខណៈការងារខ្លះ នៅមានភាពយឺតយ៉ាវ បង្កការរំខានដល់ ប្រជាពលរដ្ឋ អ្នកទទួលសេវា ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញបន្ថែមទៅដល់អគ្គនាយក នៃអគ្គនាយកដ្ឋាន ដែលទើប ឡើងកាន់មុខតំណែងថ្មី បន្តខិតខំអភិវឌ្ឍស្ថាប័ន និងពង្រឹងសមត្ថភាពបុគ្គលិកឱ្យកាន់តែល្អប្រសើរក៏ដូច ជាត្រូវសហការគ្នាឱ្យបានល្អ បម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសនៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧នេះ៕

 

ពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌល ជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ

0

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford នៅក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ។ កម្មវិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣​ ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ១០០ នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEildlySbMLx-nj2NtsiI56obLzRv8VaRAi0O0g5ieCTnfMEXbyWbOKFnTuFIoFTSD0SD6Oj0nbJeBPp9arNJkTz364jVrVp_txNr_eBmib_zno_Rr54T9vv0EpTXFpKrKNgu_nDJQeVQoL-YvCXoCM0VYF4id0nZAWN7AIWO1Z6sV-56Qp69hMviuHG1RY/s1581/Picture2.jpg

ឆ្លៀតក្នុងឱកាសនេះដែរ លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្តFord នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ សព្វថ្ងៃនេះក្រុមហ៊ុន Ford មានអគារតាំងបង្ហាញរថយន្តចំនួន ៣ ដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ និងចំនួន ២ ទៀតនៅតាមបណ្តាលខេត្តគឺ ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះពិធីសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញរថយន្ត Ford សាខាទី ៦ នេះ។ ហើយយើងក៏បាននឹងកំពុងតែត្រៀមខ្លួនក្នុងការបើកដំណើរការអគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford ៣ទីតាំងបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសក្តានុពលនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងផ្តល់ភាពងាយស្រួលជូនដល់អតិថិជនទូទាំងប្រទេសកម្ពុជា។ ”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidGz-p8MocP6se9N7UnPbt9-l0a2WTV8Cn7LHf5DRBOLTd4cs4Ocywbx7a8aY5yC_HiA0fU8pKEzXl64PXn-wsX9FlSJXtZj-388N8ew_-S1HEFiRi1wjSrxZhY-T8ECrTRo_mJtIDbN3cQMkL9VV5sYDt5RMMJdHYq0zw2RhrfiWVSG9-mznYMwwva30/s1581/Picture3.jpg

លោក DJ. Simpson នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ ពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារនេះ គឺជាសក្ខីភាពនៃការពង្រីកវិសាលភាពរបស់ក្រុមហ៊ុន អ អិម អេ ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយទំនុកចិត្តដល់អតិថិជនគ្រប់រូប ជាពិសេសអតិថិជននៅក្នុងរាជធានីភ្នំពេញ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន និងដៃគូរបស់យើងនៅក្នុងប្រទេសកម្ពុជា សម្រាប់ការបន្តគាំទ្រផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Ford ។ ភាពជោគជ័យរបស់យើងនឹងមិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការគាំទ្រពីសំណាក់អថិតិថជនគ្រប់ជាន់ថ្នាក់។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZUUPAWfoA_HqtXwAPLa_mAW4Y8XD8vvLw_Pjln867koYFQG5i1Tt_gAxCGS63faueroEXyOjt6YjFmfHahnMM-nVdbi6ptnTWeZGhhSa3N6Uidz-Rau1uRx5jmL_-PTXRDf5mXfviB52ytUeEH3oQhLkqOl2mDQERx5pEyOWDQB97P3m540oAN5ohjAg/s1581/Picture4.jpg

គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារនេះ មានទីតាំងស្ថិតនៅអគារលេខ ៤១៨ ផ្លូវលេខ ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ៤,០២៤ ម៉ែត្រការ៉េ។ មជ្ឍមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាជ្រោយចង្វារនេះ មានប៉ុងសម្រាប់ជួសជុលរថយន្តចំនួន ២០ និងសម្ភារៈបរិក្ខារក៏ដូចជាឧបករណ៍សម្រាប់ជួសជុលរថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយ រួមជាមួយនឹងជាងជំនាញជួសជុលរថយន្តដែលទទួលបានបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រFordជាច្រើនរូប រង់ចាំបម្រើសេវាកម្មជូនដល់អតិថិជនប្រកបដោយ គុណភាព ប្រសិទ្ធភាព និងទំនុកចិត្តថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh-OZACPzcnfF1MehQ_8LS4NH8lejVsKLn0crO9oJ-HzlqjUOgg51bYlg9309yu10D5gU_1ptkJty_4AGOS-DaQExSfF6IY1CwiLJQFE-cmwhwWQKX9Tj-T5Jaiuve4Crv_dCJT-uVaPYdcEN3Oj-Ma2WDWmnGOmlvZSsRBus1Hl8sZXg-m4NBHmd5rG4/s690/Picture5.jpg

គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារនេះ មានទីតាំងស្ថិតនៅអគារលេខ ៤១៨ ផ្លូវលេខ ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ៤,០២៤ ម៉ែត្រការ៉េ។ មជ្ឍមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាជ្រោយចង្វារនេះ មានប៉ុងសម្រាប់ជួសជុលរថយន្តចំនួន ២០ និងសម្ភារៈបរិក្ខារក៏ដូចជាឧបករណ៍សម្រាប់ជួសជុលរថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយ រួមជាមួយនឹងជាងជំនាញជួសជុលរថយន្តដែលទទួលបានបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រFordជាច្រើនរូប រង់ចាំបម្រើសេវាកម្មជូនដល់អតិថិជនប្រកបដោយ គុណភាព ប្រសិទ្ធភាព និងទំនុកចិត្តថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbyd57gH1zhBd8KTDCLqEBzLSCZOX-C-3RyM9b1SQhmep8fbPP7HRSE3ERxMjMW3xcy5nDhTKpgmH9EkEj3qY8ROnMZTIuwbk0T4jW0HPkxqM7nk6FtbzZY1oE2C25-cKNStkNL9nKhD744UJaqMqmRo0cmhFWwbt3NqYfh-4jk-WPkSb-hDpisjYYhGI/s690/Picture6.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1AWUbWaSO_v7FYWvalwX0FqfcHpeRax1-Z9_Lv-3jfs44XQzL7myQQzZSWruM8FL5eaykZjaeFXqFpd5_S8mopoHQ6zszRUXFo-DDUkTOD8O49PtLQ0DV3Fl9B7asb9eKP8otG6i_Nijt2ZlyAejUegwsh_DG0wDT4dtj5x0THcD56yE_qisZnk9mDJg/s690/Picture7.jpg

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងទីតាំង ក៏ដូចជាសេវាកម្មផ្សេងៗរបស់អគារតាំងបង្ហាញ និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ សូមលោកអ្នកធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 017 999 027​ ឬ 087 999 079។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghwtFnGVs6S5EA3vpycayiB2WWunnX_i9UbtWMRm7-OUVd2Ht5aGUBc8XyibMcOzcPCX2JbMXqq6f8ccuXsRkKqVh-Txd7Su7fe_TvcNJvWvj2jmSt4OVH9uRywulQNAcMCF-bJ6ycfZFBvbtSgc3hhN1VfFv-t2Tp8Nczws0DE4JWIc3rlL8hXlOtZl8/s690/Picture8.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvFwnxjtV5lKSZ-OihqDkDmwIEoiFQYEKRA41seJ3S6wmAdKJQgoijKZ-c1IrR-_DN5ew513x5ihKavLfG6UXXyRud-SUqJHTIW6sPHvpH5Kw19jOtLT8m4xsrfyEWtJgRbpTmpmEuahtDXobPmOOPMwU9t-BwEhV-IAcY8DZmy2t-Fd-l9qQxZ-U4u9g/s690/Picture9.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrzI-wQJ8PsbLcbZPROktsdNU-tea2MQ8nzQx9UQvdzBhzYLNISuGTAmdMGtMPI5Aev94Xx_tTQtIOBKVv2-BPRSvzx-QyJ7unJNP8ndG7Eh0adUGL9edDY3IdSynNTlDyp2oa43se2b5FVVuxeOp-yvYXlc5UEAM50H-n4vCvOHICLBaWULgrZp-4_a0/s690/Picture10.jpg

នាយករដ្ឋមន្ត្រីជប៉ុនបរិភោគអាហារសមុទ្របង្ហាញពីសុវត្ថិភាព

0

ប្រទេសជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបរិភោគអាហារសមុទ្រដែលចាប់បាននៅឆ្នេរសមុទ្រខេត្ត Fukushima ព្រមទាំងបញ្ជាក់ថា វាមានរសជាតិឆ្ងាញ់ និងសុវត្ថិភាព ។ លោកនាយករដ្ឋមន្ត្រីជប៉ុនបរិភោគអាហារសមុទ្រនេះ ដើម្បីកាត់បន្ថយការបារម្ភពាក់ព័ន្ធនឹងផលប៉ះពាល់ដោយសារការបង្ហូរទឹកមានលាយសារធាតុវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលក្នុងសមុទ្រ ។

រដ្ឋាភិបាលជប៉ុនបានចេញផ្សាយវីដេអូមួយបង្ហាញពីនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងរដ្ឋមន្ត្រី៣រូបទៀតបរិភោគអាហារសមុទ្រស្រស់ៗដែលចាប់បានពីឆ្នេរសមុទ្រខេត្ត Fukushima កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ។ ក្នុងវីដេអូនេះ គេឃើញមេដឹកនាំប្រទេសជប៉ុនបានអញ្ជើញឱ្យអ្នកទស្សនាបរិភោគអាហារសមុទ្ររបស់ជប៉ុនដែលមានរសជាតិឆ្ងាញ់ និងសុវត្ថិភាព ដើម្បីគាំទ្រការនេសាទនៅតំបន់ភាគឦសានប្រទេសជប៉ុន ។Japan PM Kishida eats Fukushima fish to dispel worries after water release

លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលទទួលខុសត្រូវផ្នែកគោលនយោបាយនុយក្លេអ៊ែរ បានលើកឡើងក្រោយពីជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនថា លោក Fumio Kishida បានបរិភោគអាហារសមុទ្រជាមួយបាយ ។ លោក Yasutoshi Nishimura និយាយថា ៖ «រដ្ឋាភិបាលជប៉ុនចង់ជូនដំណឹងទៅកាន់ពលរដ្ឋជប៉ុន និងប្រទេសនានាថា អាហារសមុទ្រដែលចាប់បាននៅជិតរោងចក្រថាមពល Fukushima មានសុវត្ថិភាព» ។

ការផ្សព្វផ្សាយវីដេអូនេះកើតឡើងក្រោយពីប្រទេសចិនហាមនាំចូលអាហារសមុទ្រគ្រប់ប្រភេទពីជប៉ុនភ្លាមៗ ដោយសារជប៉ុនចាប់ផ្តើមបង្ហូរទឹកលាយសារធាតុវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ។ ក្រៅពីនេះ ជប៉ុនបានប្រឈមនឹងការប្រឆាំងតវ៉ា និងការគំរាមផ្សេងៗដូចជា ការហៅទូរស័ព្ទរំខានដល់អាជីវកម្មជប៉ុន និងការអំពាវនាវហាមនាំចូលផលិតផលជប៉ុន ។Japan PM, ministers eat Fukushima seafood to dispel concerns: 'We need to  inform people', trade chief says | South China Morning Post

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានពន្យល់ទៅប្រទេសនានាថា ការបង្ហូរទឹកចេញពីរោងចក្រគ្មានគ្រោះថ្នាក់ដល់សុខភាពទេ ហើយគ្រប់លក្ខខណ្ឌបានអនុវត្តតាមស្តង់ដារវិទ្យាសាស្ត្រ ហើយជប៉ុននឹងផ្សព្វផ្សាយទិន្នន័យត្រួតពិនិត្យការបំពុលទឹកសមុទ្រយ៉ាងបើកចំហ ។

លោកនាយករដ្ឋមន្ត្រីជប៉ុនមានគម្រោងធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ី និងឥណ្ឌា សរុបរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ តទៅ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន និងក្រុមប្រទេស G20 ។ អ្នកវិភាគនិយាយថា តើលោកនាយករដ្ឋមន្ត្រីជប៉ុននឹងមានឱកាសជជែកជាមួយមេដឹកនាំចិនដែរឬទេ? ខណៈលោកនាយករដ្ឋមន្ត្រី Li Qiang នឹងចូលរួមក្នុងកិច្ចប្រជុំអាស៊ាន ហើយប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចចូលរួមកិច្ចប្រជុំក្រុមប្រទេស G20 ៕ Japan PM, ministers eat Fukushima seafood to dispel concerns - Nikkei Asiaប្រភព ៖ Nation World News

ប្រជាជនកូរ៉េមានមោទនភាពចំពោះ BLACKPINK ក្រោយជោគជ័យខ្លាំងលក់សំបុត្រខ្ទេចគ្មានសល់នៅទូទាំងអាម៉េរិកខាងជើង

0

ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ‘BORN PINK’ របស់ BLACKPINK គឺជាជ័យជម្នះដ៏អស្ចារ្យចាប់តាំងពីការចេញដំណើររបស់ពួកគេក្នុងខែតុលា ឆ្នាំ២០២២។ មិនត្រឹមតែទេពកោសល្យតន្ត្រី និងសមត្ថភាពរបស់ពួកគេបង្ហាញទៅកាន់ទស្សនិកជនមិនគួរឱ្យជឿប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រជាប្រិយភាពខ្លាំងនៅទូទាំងពិភពលោកបានឡើងឆាកនៅក្នុងទីក្រុងដ៏ល្បីល្បាញទូទាំងពិភពលោក។

ថ្មីៗនេះទៀតសោត សមាជិករបស់ BLACKPINK បានឈានដល់ចំណុចសំខាន់មួយ នោះគឺការលក់សំបុត្រខ្ទេចគ្មានសល់នៃការប្រគំតន្ត្រីនៅកីឡដ្ឋានអាម៉េរិកខាងជើងរបស់ពួកគេមុននឹងបញ្ចប់ការប្រគំតន្រ្តីទេសចរណ៍របស់ខ្លួននៅកូរ៉េ។ ការទទួលបានភាពជោគជ័យនេះហើយអ្នកលេងបណ្តាញសង្គមកូរ៉េ បានបង្ហាញអារម្មណ៍មោទនភាពចំពោះក្រុមចម្រៀងនេះយ៉ាងខ្លាំងនូវការសម្រេចលទ្ធផលរបស់ពួកគេ។born pink: 10+ celebrities who made BLACKPINK's Born Pink LA concerts a star-studded affair

– ការប្រគំតន្រ្តីនៅអាម៉េរិកខាងជើងនៅកីឡដ្ឋាន MetLife ក្រុមចម្រៀង BLACKPINKលក់សំបុត្របានចំនួន ៨២,៥០០ ស្ថិតក្នុងរដ្ឋ New Jersey
– នៅកីឡដ្ឋាន Allegiant ក្រុមចម្រៀង BLACKPINKលក់សំបុត្របានចំនួន ៧១,០០០ នាក់នៅ Las Vega
– នៅ San Francisco ស្ថិតក្នុងកីឡដ្ឋាន Oracle Park លក់សំបុត្របាន ៤២,០០០
– នៅកីឡដ្ឋាន Dodger ក្នុងទីក្រុង Los Angeles លក់សំបុត្របាន ៥៦,០០០https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguIFTjnHBZQBaHAcnh2AwqfpHkSBK0AcNkH_GBlXOzTya1HmgbUk7Sl_4MjjdDp48UG1enJCuRB9TASKm-PlqmotMHDiyy4wRFPpQSmJBjublrdnf2qu-7BISBtWZPSKCQ3GmNVAC8YW9OYy5vL32WmlqjHTleZgSTpcC-Unm_nG9P81M19N7YlXKbtZE/s2048/367964006_857588829064253_8558800497403080598_n.jpg

ភាពជោគជ័យនេះអ្នកនិយមលេងអ៊ីនធឺណេតកូរ៉េមានមោទនភាពយ៉ាងខ្លាំងដែល BLACKPINK ជាក្រុមចម្រៀងនារីកំពូលមួយក្នុងប្រវត្តិសាស្ត្រដែលអាចទទួលបានការគាំទ្រដ៏លើសលុបនៅអាម៉េរិកខាងជើង ខណៈបើបូកសរុបបញ្ជូលគ្នាទីតាំងខាងលើនេះBLACKPINKលក់សំបុត្រការប្រគំតន្រ្តីបានរហូតដល់ ២៥១,៥០០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnVaeLJq_S8Ddzq_sKTyspiibYcaL-uEt3mkbq1bMONYRsYAMj4CZewvGnKCUn5TbePJoeVbS7m7Giaks82s3HE44CoQckiqwqY0WTcHWPKYEl_314IEhguj0m0kMha1u1HQmUhEIqfRHDMRPoyIe6R7EwqCVR559hDRnQvVL_xNkVd9lOHgw1vUhPeVE/s2048/369902530_860663942090075_1446698732003245806_n.jpg

គួរបញ្ជាក់ផងដែរថាការប្រគំតន្ត្រីចុងក្រោយចំនួនពីរសម្រាប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ‘BORN PINK’ នឹងធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅ Gocheok Sky Dome នៅថ្ងៃទី១៦ និង ១៧ ខែកញ្ញា។ ហើយទីតាំងការប្រគំតន្រ្តីនេះគឺជាកីឡដ្ឋានដ៏ល្បីរបស់កូរ៉េខណៈBLACKPINKគឺជាក្រុមចម្រៀងនារីដំបូងគេដែលធ្វើការប្រគំតន្រ្តីនៅទីនេះ៕