បរទេស៖ យោងតាមការចុះផ្សាយរបស់ Interesting Engineering កាលពីថ្ងៃទី ២ ខែតុលា បានឱ្យដឹងថា ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍របស់ចក្រភពអង់គ្លេស (UKRI) បានផ្តល់ថវិកាចំនួន ១០៣ លានដុល្លារដល់ Central Laser Facility (CLF) នៃក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីសាងសង់ម៉ាស៊ីនឡាស៊ែរដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ដែលគម្រោងនេះមានឈ្មោះថា Vulcan ២០-២០។UK science facility receives £85m for world's most powerful laser – UKRI

Vulcan ២០-២០ មានសមត្ថភាពផលិតកាំរស្មីឡាស៊ែរបឋមដែលផ្តល់ថាមពល ២០ ប៉េតាវ៉ាត់ (PW) និង ៨ ធ្នឹមថាមពលខ្ពស់បំផុតសរុប ២០ គីឡូស៊ូល (KJ) ដែលធ្វើឱ្យវាភ្លឺជាងមួយពាន់លានដងនៃកាំរស្មីភ្លឺបំផុតរបស់ពន្លឺព្រះអាទិត្យនៅក្នុងវាលខ្សាច់សាហារ៉ា។ ដោយអនុញ្ញាតឱ្យមានការពិសោធន៍ថ្មីៗនៅក្នុងផ្នែកសំខាន់ៗដូចជា ការស្រាវជ្រាវថាមពលកកើតឡើងវិញ នឹងត្រូវបានប្រើសម្រាប់គោលបំណងជាច្រើន ហើយភាគច្រើនប្រើជារូបវិទ្យាប្លាស្មា។ រូបវិទ្យាប្លាស្មា ត្រូវបានផលិតនៅពេលដែលរូបធាតុជួបប្រទះនឹងលក្ខខណ្ឌធ្ងន់ធ្ងរ ដូចជាសីតុណ្ហភាពខ្ពស់ ឬសម្ពាធ។CLF Calls for access to the High Power Lasers

សាស្រ្តាចារ្យ John Collier នាយកនៃ CLF បាននិយាយថា “ពេលវេលាបានមកដល់ហើយសម្រាប់ឡាស៊ែរថ្មី Vulcan ដើម្បីធ្វើកំណែទម្រង់ដ៏សំខាន់បន្ទាប់របស់វា នឹងត្រៀមខ្លួនជាស្រេចដើម្បីបម្រើអ្នកវិទ្យាសាស្ត្រជំនាន់ថ្មី ដោយធានាថាចក្រភពអង់គ្លេសនឹងរក្សាតួនាទីឈានមុខគេក្នុងវិស័យនេះ”។
ដូច្នេះ គម្រោងសាងសង់ម៉ាស៊ីនឡាស៊ែរ Vulcan ២០-២០ នឹងមានរយៈពេល ៦ ឆ្នាំ។ ឡាស៊ែរថ្មីនឹងជួយអ្នកស្រាវជ្រាវឱ្យយល់កាន់តែច្បាស់អំពីវិស័យវិទ្យាសាស្ត្រជាច្រើន រួមទាំងបាតុភូតតារាសាស្ត្រដូចជា supernovae និងពន្លឺព្រះអាទិត្យ ក៏ដូចជាសក្តានុពលថាមពលស្អាតនៃប្រតិកម្មលាយឡំដោយឡាស៊ែរ៕The most powerful laser project will be built near Oxfordshire - Talk  Finance
ប្រភព៖vnexpress