ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ មានហេតុការណ៍បា.ញ់ប្រហា.រមួយនៅ ស្យ៉ាម ប៉ារ៉ាហ្គន (SIAM PARAGON) ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ ដែលក្មេងប្រុសបង្កហេតុទើបតែមានអាយុ១៤ឆ្នាំប៉ុណ្ណោះ ហើយហេតុការណ៍នេះបណ្តាលឱ្យមានអ្នករងរបួសចំនួន៦នាក់ និងស្លាប់២នាក់ ។ ក្រោយមក សមត្ថកិច្ចអាចចាប់ខ្លួនក្មេងប្រុសបង្កហេតុបាន និងបញ្ជូនទៅសាកសួរនៅស្ថានីយប៉ូលិសប៉ាក់ថុមវ៉ាន់ ។Thailand police arrest 14-yr-old suspected gunman after 3 killed at luxury  mall

នៅថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យក្នុងលំនៅឋានរបស់ជនបង្កហេតុ ដែលស្ថិតនៅតំបន់បាងឃែ ទីក្រុងបាងកក ។ បន្ទាប់មក សមត្ថកិច្ចបានចូលត្រួតពិនិត្យក្នុងបន្ទប់ដេករបស់ជនបង្កហេតុ ហើយប្រទះឃើញគ្រា.ប់កាំភ្លើ.ងជាច្រើនគ្រាប់ និងផ្ទាំងក្រដាស់សម្រាប់បា.ញ់១ផ្ទាំងផងដែរ ។ ដូច្នេះ សមត្ថកិច្ចក៏បានប្រមូលឧបករណ៍សម្រាប់ទុកធ្វើជាភស្តុតាង ។

តាមការសាកសួរអាណាព្យាបាលរបស់ជនបង្កហេតុឱ្យដឹងថា ពួកគាត់មិនដឹងថា កូនប្រុសយកគ្រាប់កាំភ្លើ.ង និងផ្ទាំងស៊ីបមកពីកន្លែងណាទេ ព្រោះតាមធម្មតា កូនប្រុសរស់នៅក្នុងផ្ទះមួយកន្លែងទៀតនៅតំបន់សាថន ។ ចំណែកជនបង្កហេតុឆ្លើយថា ខ្លួនមានបញ្ហាស្តាប់មិនសូវច្បាស់ល្អ ហើយខ្លួនតែងភ័យខ្លាចមានមនុស្សមកធ្វើបាបគ្រប់ពេលវេលា ។ ចំណែកកាំភ្លើ.ង និងគ្រាប់ដែលខ្លួនយកទៅបាញ់ប្រហា.រនៅហាងទំនើបនោះ គឺខ្លួនទិញតាមអនឡាញក្នុងតម្លៃជាង១ម៉ឺនបាត ។

ទោះយ៉ាងណា តាមការបញ្ជាក់ពីឪពុកម្តាយឱ្យដឹងថា កូនប្រុសញៀននឹងការលេងហ្គេមយ៉ាងខ្លាំង ប៉ុន្តែពុំធ្លាប់មានប្រវត្តិព្យាបាលជំងឺផ្លូវចិត្តទេ ។ ក្រៅពីនេះ មានសេចក្តីរាយការណ៍ថា នៅក្នុងទូរស័ព្ទដៃរបស់ជនបង្កហេតុមានវីដេអូហ្វឹកហាត់ពីរបៀបដាក់គ្រាប់កាំភ្លើ.ងទៀតផង ។ មុនពេល ជនបង្កហេតុចូលមកបា.ញ់ប្រហា.រក្នុងហាង គឺជនបង្កហេតុបានផ្ញើរូបភាពពីរបៀបដាក់គ្រាប់កាំភ្លើ.ងទៅឱ្យមិត្តភក្តិក្នុងអនឡាញ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ មានហេតុការណ៍ឆោឡោបានកើតឡើងនៅ SIAM PARAGON ដោយសារមានសំឡេងគ្រាប់កាំភ្លើងពី៤គ្រាប់ ទៅ៥គ្រាប់ ហើយធ្វើឱ្យពលរដ្ឋថៃ និងភ្ញៀវទេសចរបរទេសដែលកំពុងដើរទិញអីវ៉ាន់ក្នុងផ្សារនាំគ្នារត់យករួចខ្លួន ។ អាជ្ញាធរប្រចាំតំបន់បានប្រកាសឱ្យមនុស្សទាំងអស់ប្រយ័ត្នខ្លួន ព្រោះជនបង្កហេតុកាន់កាវុ.ធ ។

តាមកាមេរ៉ាសុវត្ថិភាពបង្ហាញថា ក្មេងប្រុសបង្កហេតុបានពាក់ស្រោមដៃ និងពាក់ស្បែកជើងកីឡាពណ៌ខ្មៅ ហើយបានដើរកាន់កាំភ្លើងនៅ SIAM PARAGON នៅបរិវេណជាន់ទី៣ ។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យមានអ្នករងរបួសចំនួន៦នាក់ គឺមានទាំងជនជាតិថៃ និងជនបរទេសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមានអ្នកស្លាប់ចំនួន២នាក់ គឺជនជាតិចិនស្លា.ប់នៅកន្លែងកើតហេតុ និងស្ត្រីមីយ៉ាន់ម៉ាបានស្លា.ប់នៅមន្ទីរពេទ្យ ៕   ប្រភព ៖ mgronline