Home Blog Page 1498

ប្រេសិតអាមេរិក ទទួលទានត្រីចេញពីតំបន់រោងចក្រនុយក្លេអ៊ែរ បង្ហាញពីកម្រិតសុវត្ថិភាព

0

រាជធានីតូក្យូ៖ ក្រោយពេលរដ្ឋាភិបាលក្រុងតូក្យូ បានសម្រេចបង្ហូរទឹក ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ដែលបានបន្សាបជាតិវិទ្យុសកម្ម បញ្ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនោះភ្លាម ក៏មានប្រតិកម្មយ៉ាងខ្លាំង មកពីក្រុងប៉េកាំង ហើយបានហាមឃាត់នូវការនាំចូលម្ហូបអាហារសមុទ្រ មកពីខេត្តចំនួន១០របស់ជប៉ុន ប៉ុន្ដែឥឡូវនេះ ប្រេសិតរបស់សហរដ្ឋអាមេរិក បែរយកត្រីនៅក្នុងតំបន់នោះ មករៀបចំពិធីជប់លៀង ហើយថែមទាំងបានស្ដីបន្ទោសដល់ចិន ជុំវិញបញ្ហានេះ។U.S. envoy visits Fukushima to eat fish, criticize China's seafood ban over  wastewater release | World | lmtribune.com

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១ ខែកញ្ញា ថា បេសកជនរបស់សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ (ទី៣១ ខែសីហា) បានរៀបចំពិធីជប់លៀងមួយ ដោយយកត្រីចេញពីតំបន់ហ៊្វូគូស៊ីម៉ា (Fukushima) ហើយគាត់ថែមទាំងបានអះអាង ថា ទឹកបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអែរ ដែលរងគ្រោះមហន្ដរាយ ពីមហារលកយក្សស៊ូណាមិ ដែលត្រូវបានបន្សាបជាតិវិទ្យុសកម្ម មានសុវត្ថិភាពល្អជាងទឹកបង្ហូរចេញពីរោងចក្រ នៅក្នុងប្រទេសចិន។

រដ្ឋាភិបាលក្រុងប៉េកាំង កាលពីសប្តាហ៍មុន បានហាមឃាត់នូវការនាំចូលម្ហូបអាហារសមុទ្រទាំងអស់ មកពីប្រទេសជិតខាងរបស់ចិន ក្រោយពេលជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ចិន បានចោទប្រកាន់ក្រុងតូក្យូ ថា ជប៉ុន ចាត់ទុកមហាសមុទ្រ ដូចជា«លូបង្ហូរទឹកសំណល់»។US ambassador to Japan visits Fukushima, expects US support in China seafood  ban spat | South China Morning Post

លោក រ៉ាម អេម៉ាញូល (Rahm Emanuel) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្លែង នៅក្នុងអំឡុងទៅពិនិត្យមើលតំបន់រោងចក្រនុយក្លេអ៊ែរ ដែលត្រូវបានបំផ្លិចបំផ្លាញ នៅក្នុងអំឡុងឆ្នាំ២០១១ ថា «អស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ ជប៉ុនបានធ្វើរឿងត្រឹមត្រូវ តាមវិធីសាស្រ្ដដ៏ល្អ។ ភាពហ្មត់ចត់ខាងវិទ្យាសាស្រ្ដអន្ដរជាតិ តម្លាភាព និង ការអញ្ជើញសហគមន៍អន្ដរជាតិ មកតាមដានមើលដំណើរការរបស់ខ្លួន បន្សាបទឹកនៅក្នុងរោងចក្រនោះ។ ទឹកបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា មានសុវត្ថិភាពល្អប្រសើរជាងទឹកដែលបញ្ចេញពីរោងចក្រចំនួន៤ នៅប្រទេសចិន បង្ហូរចូលទៅក្នុងមហាសមុទ្រ ដោយមិនបានចម្រោះឲ្យល្អ។U.S. envoy visits Fukushima to eat fish, criticize China's seafood ban over  wastewater release - ABC News

ក្រុមហ៊ុនប្រតិបត្ដិការរោងចក្រថាមពល TEPCO បានឲ្យដឹង ថា ទឹកដែលត្រូវបានបង្ហូរ ចេញពីរោងចក្រនុយថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ត្រូវបានបន្សាប ឬ ចម្រោះជាតិវិទ្យុសកម្មទាំងអស់ លើកលែងតែសារធាតុទ្រីធៀម (Tritium)។ រីឯកម្រិត Tritium ក៏ស្ថិតនៅក្នុងដែនកំណត់សុវត្ថិភាព និង ទាបជាងការបញ្ចេញពីស្ថានីយថាមពលនុយក្លេអ៊ែរ នៅក្នុងប្រតិបត្តិការធម្មតារបស់រោងចក្រនេះ រួមទាំង រោងចក្រនៅក្នុងប្រទេសចិន ផងដែរ។

ដោយឡែក ការប្រឆាំងជាសាធារណៈ នៅក្នុងប្រទេសចិន បានកើនឡើង ចាប់តាំងពីពេលនោះមក ជាមួយនឹងការគប់ដុំឥដ្ឋ និង ស៊ុតចូលនៅក្នុងសាលារៀន និង ស្ថានកុងស៊ុលរបស់ជប៉ុន ប្រចាំនៅប្រទេសចិន។ រីឯអាជីវកម្មនៅក្នុងប្រទេសជប៉ុន ក៏បានរងនូវការហៅតាមទូរស័ព្ទរំខាន មកពីប្រេសចិន ថែមទៀតផង។

អាជ្ញាធរក្រុងតូក្យូ បានបញ្ជាក់ កាលពីថ្ងៃទី២៧ ខែសីហា ថា ម្ហូបអាហារសមុទ្រ នាំចេញពីខេត្តនានារបស់ជប៉ុន រកមិនឃើញមានជាតិវិទ្យុសកម្មនោះឡើយ។ ផលិតផលអាហារសមុទ្រទាំងអស់ សុទ្ធតែមានសុវត្ថិភាព។US ambassador to Japan visits Fukushima, expects US support in China seafood  ban spat | South China Morning Post

លោក ចន លី (John Lee) មេដឹកនាំកោះហុងកុង បានបញ្ជាក់ កាលពីថ្ងៃទី២២ ខែសីហា ថា គាត់បានណែនាំដល់រដ្ឋាភិបាលរបស់គាត់ ឱ្យធ្វើសកម្មភាពភ្លាមៗ ដើម្បីការទប់ស្កាត់នូវការនាំចូលម្ហូមអាហារសមុទ្រមួយចំនួន មកពីប្រទេសជប៉ុន។

ការប្រកាសរបស់អាជ្ញាធរហុងកុង បានធ្វើឡើង ក្រោយពេលរដ្ឋបាលគយទូទៅ នៅក្នុងប្រទេសចិន បានគំរាម អំពីការហាមប្រាមដល់អាហារទាំងអស់ពីរាជធានី-ខេត្ត ចំនួន១០របស់ជប៉ុន រួមមាន រាជធានីតូក្យូ (Tokyo), ខេត្តហ៊្វូគូស៊ីម៉ា (Fukushima), ឆីបា (Chiba), តូឈីហ្គិ (Tochigi), អ៊ីប្រារ៉ាគិ (Ibaraki), ហ្គុនម៉ា (Gunma), មីយ៉ាហ្គិ (Miyagi), នីអ៊ិហ្កាតា (Niigata), ណាហ្កាណូ (Nagano) និង ខេត្ដសៃតាម៉ា (Saitama)។Rahm Emanuel Sticks It to China With Fukushima Seafood Photo-Op

ប្រទេសជប៉ុន បានប្រកាស ថា ការបញ្ចេញទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានរងគ្រោះមហន្ដរាយ ដោយមហារលកយក្សស៊ូណាមិ គឺមានសុវត្ថិភាព។ ស្របគ្នានេះដែរ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបំភ្លឺ អំពីផែនការនេះ កាលពីខែមុន ដោយបានបញ្ជាក់ ថា ទឹកចម្រោះនោះ បានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថា ផលប៉ះពាល់របស់វា នឹងមកលើមនុស្ស និង បរិស្ថាន មានកម្រិតតិចតួចប៉ុណ្ណោះ៕

អបអរពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍

0

រាជធានីភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ៖ សូមអញ្ជើញអតិថិជនទាំងអស់អបអរពិធីបុណ្យសែនព្រះខែជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅណាហ្គាវើលដ៍! ណាហ្គាវើលដ៍ មានផ្តល់ជូន នំសែនព្រះខែគុណភាពខ្ពស់ដ៏សម្បូរបែប មុខម្ហូបច្រើនជម្រើស ការសម្តែងសិល្បៈ ការតុបតែងលម្អដ៏ទាក់ទាញ និងកញ្ចប់ប្រូម៉ូសិនពិសេសដ៏ច្រើនសម្រាប់ការជួបជុំដ៏សប្បាយរីករាយ។

ពិធីបុណ្យសែនព្រះខែ គឺជាពិធីបុណ្យនៃការចែករំលែក និងមានការទទួលទាននំសែនព្រះខែជុំគ្នា។ នំសែនព្រះខែ តំណាងឱ្យសាមគ្គីភាព និងជានំប្រពៃណីដែលជាអំណោយ និងមិនអាចខ្វះបាននៅក្នុងឱកាសដ៏ពិសេសនេះ។ ពុកម៉ែបងប្អូនអាចអញ្ជើញទៅជាវនំសែនព្រះខែដែលច្នៃផ្ទាល់ដៃដោយមេចុងភៅដ៏ចំណាននៅណាហ្គាវើលដ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivyqLGwhpzZovSVDXCgI1u3akwaxi3mocWUZpsegeLwUlj9TutzT3l62styASEz6Y8N4ONoeq315-7JnxGnPgMdC-2csiBYpsmwPMwzpUrpLcO1lS1Ab3YgYFAa74HIZPK6mtqfz47_M8z6RYRVdmaUlvpA99PmaMHQqQIUiIbWz9tVWPRosMa3xPSifI/s1190/1.%20N1%20N2%20LL.jpg

នំសែនព្រះខែរបស់ណាហ្គាវើលដ៍ មាន ៤ រសជាតិ គឺទុរេន គ្រាប់ឈូកស ស្លឹកតើយ និងសណ្តែកខៀវដែលមានជម្រើសស្នូលធម្មតា និងពងទាប្រៃពីរគ្រាប់។ នំសែនព្រះខែទាំងនេះ មានសាច់ទន់ និងរសជាតិល្មួតឈ្ងុយឆ្ងាញ់ជាប់មាត់។ មានដាក់លក់នៅភោជនីយដ្ឋាន Fortune Palace, Lobby Lounge, Hall of Golden Chimes និង Food Pavilion រហូតដល់ថ្ងៃទី២៩ ខែកញ្ញា។ អតិថិជននឹងទទទួលបានការបញ្ចុះតម្លៃ ៣០% សម្រាប់ការជាវចំនួនច្រើន។

និយាយពីមុខម្ហូបវិញ ណាហ្គាវើលដ៍មានក្រុមមេចុងភៅដ៏ចំណានដែលមានជំនាញច្នៃម្ហូបឈុតដ៏សម្បូរបែបតាមការចង់បានរបស់អតិថិជន។ ម្ហូបឈុតសម្រាប់ឱកាសបុណ្យសែនព្រះខែ មាន ១០ មុខដែលមានបម្រើជូននៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes តម្លៃ ៤៨៨ ដុល្លារអាម៉េរិករហូតដល់ចុងខែកញ្ញា។ គ្រប់មុខម្ហូបមានគ្រឿងផ្សំគុណភាពខ្ពស់ដែលផ្តល់រសជាតិដ៏ឈ្ងុយឆ្ងាញ់បំផុត។ សូមទូរសព្ទទៅកាន់លេខ +៨៥៥ ២៣ ២៦៣ ០៣១ ដើម្បីស្វែងយល់បន្ថែម ឬកក់ទុកជាមុន។

ចាប់ពីថ្ងៃទី១ ខែកញ្ញា ណាហ្គាវើលដ៍នឹងមានផ្តល់ជូនការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែនៅឆាកជាន់ផ្ទាល់ដីផ្តល់ជូនដោយក្រុមរាំ K-STARZ ។ មិនតែប៉ុណ្ណោះ អតិថិជនក៏អាចរីករាយជាមួយការពិសាអាហារ និងស្តាប់ភ្លេងពិណចិនដ៏ពីរោះរណ្តំក្នុងពេលតែមួយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFVYEm3asAI6LTqk_n1OdDROWKyZoaEv_oH67o_CcoJDAr9CmvCubcb_HJrXs1HMe3WDYi1xFqmv12vP7uxLxqnabKrhwuoafnLXBSjwpOCzWtKzhXsO_X15WPw6tJ_2cvm4j7Bbv4qkWH-zxnyKR_uk7_QxwMBX23673yR2w2ZqyVjOKlJV5Mu0aG7Zw/s1400/2.%20Highlight%20Show.jpg

ហើយនៅពេលអតិថិជនឈានជើងចូលកន្លែងទទួលភ្ញៀវរបស់ណាហ្គាវើលដ៍ អតិថិជននឹងឃើញមានការតុបតែងលម្អបែបពិធីបុណ្យសែនព្រះខែដ៏ទាក់ទាញ និងអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារ ឬមិត្តភក្តិបានផងដែរ។

សម្រាប់បទពិសោធន៍ដ៏អស្ចារ្យមួយទៀត គឺអតិថិជនអាចរីករាយជាមួយកញ្ចប់ប្រូម៉ូសិនអាហារ និង កញ្ចប់សេវាកម្មស្ប៉ារបស់ណាហ្គាវើលដ៍។ ទទួលយកបទពិសោធន៍ស្ប៉ាដ៏មានសេចក្តីសុខសម្រាប់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍ ឬអតិថិជនអាចជ្រើសរើសការទទួលទានអាហារសុខភាពនៅក្នុងបរិយាកាសដ៏មនោរម្យ។ សូមចូលទៅកាន់គេហទំព័រ www.nagaworld.com សម្រាប់ព័ត៌មានបន្ថែម។​

សូមអញ្ជើញរីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZcwsSKzwg6tVNOklHFb4f-l4l_cnu14JpMVJH7-mBk7W27FypaNpKZq0C2W58FejmEWJdqQfxuLrQ-Sdf3k7arsjBZXF4mWJCfRwDSTZuuIuKA30XsXpK-INz1V2uvRCVrMVOEgoHR6BPrrmz3Y7M48ZM0W9kPvSCt4akzxyTaffGUSadebC96C59ar4/s1190/3.%20Set%20Menu%20and%20Mooncake.jpg

###

អំពីណាហ្គាវើលដ៍

ណាហ្គាវើលដ៍ ដែលជាមណ្ឌលកម្សាន្តចម្រុះប្រណីតលំដាប់ពិភពលោកធំជាងគេក្នុងតំបន់ទន្លេមេគង្គ មានទីតាំងនៅជាប់ចំណុចប្រសព្វនៃទន្លេក្នុងរាជធានីភ្នំពេញ។ អគារសណ្ឋាគារទាំងពីរ មានបន្ទប់ Suite និងបន្ទប់ដែលមានការរចនាទាក់ទាញ និងបំពាក់ដោយបរិក្ខារដ៏ទំនើបដែលផ្តល់ភាពងាយស្រួល និងផាសុកភាពបំផុត។ អតិថិជនអាចទទួលសេវាកម្មដ៏សម្បូរបែបនៅភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ កន្លែង ការរៀបចំការប្រជុំធំៗឈានមុខគេ ការសម្តែងសិល្បៈផ្ទាល់រៀងរាល់ថ្ងៃ និងសាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២។ តភ្ជាប់ណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២ គឺណាហ្គាស៊ីធីវ៉កដែលជាផ្សារទំនិញរួចពន្ធក្រោមដីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗជាង ២០០ មុខ។

សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.com

នាយករដ្ឋមន្ត្រី ណែនាំដល់អភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ-កម្មការិនីទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

0

ជាពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ២៨៩នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ-កម្មការិនីទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានមានប្រសាសន៍បញ្ជាក់ទៀតដែរថា៖” នៅក្នុងការដឹកបងប្អូនប្រជាពលរដ្ឋម្តងៗ រដ្ឋាភិបាលចំណាយជាង៦០មុឺនដុល្លារ”៕

រោងចក្រអ៊ីដ្រូសែនបៃតងដ៏ធំបំផុតរបស់ប្រទេសចិនបានបើកដំណើរការហើយ

0

បរទេស៖ យោងតាមប្រភពព័ត៌មាន CGTN កាលពីថ្ងៃទី៣០ ខែសីហា បានឱ្យដឹងថា រោងចក្រអ៊ីដ្រូសែនពណ៌បៃតងដ៏ធំបំផុតរបស់ប្រទេសចិនចាប់ផ្តើមដំណើរការបន្ទាប់ពីបន្ទះស្រូបពន្លឺព្រះអាទិត្យដំបូងត្រូវបានដំឡើងនៅក្នុង Khoxa តំបន់ស្វយ័ត Xinjiang Uyghur។ រោងចក្រនេះអាចផលិតអ៊ីដ្រូសែនដោយមិនបញ្ចេញកាបូន នឹងជំនួសដោយវិធីសាស្រ្តចាស់នៃការប្រើប្រាស់ឧស្ម័នធម្មជាតិ។ រោងចក្ររបស់ Sinopec នៅទីក្រុង Xinjiang បានប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដើម្បីផលិតអ៊ីដ្រូសែន ១០,០០០ តោន/ឆ្នាំក្នុងដំណាក់កាលដំបូង ហើយនឹងកើនឡើងជាលំដាប់ដល់ ២០,០០០ តោនក្នុងមួយឆ្នាំ។Bể hình cầu chứa hydro tại nhà máy ở Khố Xa. Ảnh: CFP

ដូចនេះ ក្រុមហ៊ុនគីមីឥន្ធនៈតែមួយគត់របស់ Sinopec នៅក្នុង Xinjiang បានផ្គត់ផ្គង់ប្រហែល ៧០% នៃធនធានប្រេងនៅភាគខាងត្បូង Xinjiang ។ អ៊ីដ្រូសែនដែលប្រើក្នុងដំណើរការចម្រាញ់បច្ចុប្បន្នបានបញ្ចេញកាបូនឌីអុកស៊ីតយ៉ាងច្រើន ដោយជំនួសការផលិតអ៊ីដ្រូសែនតាមរយៈឧស្ម័នធម្មជាតិនឹងប្រើ photovoltaics ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំភាយឧស្ម័ន និងធានាបាននូវប្រភពថាមពលពន្លឺព្រះអាទិត្យដែលមានស្ថេរភាពសម្រាប់ផលិតអ៊ីដ្រូសែន។

រោងចក្រអ៊ីដ្រូសែនពណ៌បៃតងថ្មីនេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតចំនួន ៤៨៥,០០០ តោនក្នុងមួយឆ្នាំ ដែលជាការកត់សម្គាល់របកគំហើញនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការកាត់បន្ថយការបំភាយឧស្ម័ន។Mega green hydrogen project begins operations in China's Xinjiang-Xinhua លោក Liu Ziying អនុប្រធានផ្នែកគ្រប់គ្រងផលិតផលបាននិយាយថា ការផ្លាស់ប្តូរនៃឧស្សាហកម្មគីមីនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នកាបូនិច។ ដូចនេះការបំភាយឧស្ម័នកាបូនិចនៃឧស្សាហកម្មគីមីទូទាំងប្រទេសមានចំនួនប្រហែល ២០% នៃការបំភាយឧស្ម័នឧស្សាហកម្មរបស់ប្រទេសចិន៕
ប្រភព៖vnexpress

ហ្សេឡែនស្គី បន្ដបោសសម្អាតអំពីពុករលួយ នៅក្នុងជួរពេទ្យយោធាអ៊ុយក្រែន

0

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ ថ្វីបើអ៊ុយក្រែន កំពុងតែធ្វើសង្គ្រាមរំដោះទឹកដីរបស់ខ្លួន ចេញពីការកាន់កាប់របស់រុស្ស៊ី យ៉ាងណាក្ដី ក៏លោកប្រធានាធិបតី ហ្សេឡែនស្គី នៅតែមិនអនុញ្ញាតឲ្យមន្រ្ដីខិលខូចមួយចំនួន នៅសំងំកើបលុយ ពីអំពើពុករលួយបានដោយស្រួលនោះដែរ ហើយឥឡូវនេះ គាត់បានអះអាង ថា សំណូកចន្លោះពី ៣០០០ដុល្លារ ទៅ ១៥ ០០០ដុល្លារ ត្រូវបានបង់ សម្រាប់ការលើកលែងកាតព្វកិច្ចការងារយោធា លើផ្នែកវេជ្ជសាស្រ្ត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានហៅអ្វីដែលគាត់បានពិពណ៌នា ថា អំពើពុករលួយជាប្រព័ន្ធ នៅក្នុងការលើកលែងផ្នែកវេជ្ជសាស្រ្តរបស់ប្រទេស សម្រាប់បំពេញការងារ នៅក្នុងជួរកងទ័ព។ ប្រព័ន្ធពុករលួយបែបនេះ ក្លាយជាកម្មវត្ថុ នៃការទទួលសំណូកយ៉ាងទូលំទូលាយ និង ការធ្វើដំណើរទៅក្រៅប្រទេសរបស់មនុស្សមួយចំនួន។Zelenskyy Shows Simple Room That He Has Lived in Since Russia Invaded

លោកប្រធានាធិបតី បានសង្កត់ធ្ងន់ ថា សំណូក ចន្លោះពី ៣ 000 ដុល្លារ ទៅ ១៥ 000ដុល្លារត្រូវបានបង់ សម្រាប់ការលើកលែងផ្នែកវេជ្ជសាស្រ្ត គេចចេញពីកាតព្វកិច្ចការងារយោធា។

បញ្ហាអំពើពុករលួយ នៅក្នុងការជ្រើសរើសយោធារបស់អ៊ុយក្រែន ត្រូវបានលាតត្រដាង កាលពីខែមិថុនា ខណៈការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ អំពីទ្រព្យសម្បត្តិគ្រួសាររបស់លោក យ៉ែវហេន បូរីស៊ូវ (Yevhen Borysov) មន្រ្ដីជាន់ខ្ពស់ ប្រចាំតំបន់អូដេសា (Odesa) ។ ការស៊ើបអង្កេតនោះ ក៏បានរាយការណ៍ អំពីអចលនទ្រព្យ និង រថយន្តទំនើបៗមានតម្លៃរាប់លានដុល្លារ ត្រូវបានចោទប្រកាន់ ថា ជាកម្មសិទ្ធិនៃសមាជិកគ្រួសាររបស់លោក បូរីស៊ូវ នៅក្នុងប្រទេសអេស្ប៉ាញ។Odesa's ex-draft commissioner illegally “earns” $5.1 million, says  anti-graft agency

បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានអះអាង ថា លោក បូរីស៊ូវ ត្រូវបានចោទប្រកាន់ ពីបទ «កិបកេងទ្រព្យសម្បតិ្ដដោយខុសច្បាប់»។ ប៉ុន្ដែគាត់បានបដិសេធរាល់ការប្រព្រឹត្ដខុសឆ្គង ហើយគាត់ថែមទាំងអះអាង ថា គាត់មិនមានជាប់ពាក់ព័ន្ធជាមួយនឹងទ្រព្យសម្បត្តិ នៃគ្រួសាររបស់គាត់ នោះឡើយ។

លោកប្រធានាធិបតី ហ្សេឡែនស្គី បានបង្រ្កាបលើអំពើពុករលួយ នៅក្នុងដំណើរការពង្រាងយោធាជាអាទិភាពមួយ ខណៈកងកម្លាំងរបស់គាត់ កំពុងតែបន្តធ្វើសង្គ្រាម អស់រយៈពេល១៨ខែ កន្លងមកនេះ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ ការលុបបំបាត់អំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋាភិបាលរបស់អ៊ុយក្រែន ក្លាយជាកត្តាសំខាន់ សម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប៕Secrets of Why Ukraine's Army Is Better Than Vladimir Putin's Russian  Military - Bloomberg

ទទួលយកបទពិសោធន៍ថ្មី ជាមួយការជិះរថភ្លើងតម្លៃត្រឹមតែ២០០០រៀល

0

យោងតាមការចេញផ្សាយរបស់ក្រុមហ៊ុន Royal Railway Cambodia បានធ្វើការដាក់លក់សំបុត្រតម្លៃ ត្រឹមតែ២០០០រៀល គឺសម្រាប់តែកូនក្មេង និងអ្នកដែលបានទិញភេស្ជជៈពីហាងកាហ្វេរថភ្លើងតែប៉ុណ្ណោះ ឯភ្ញៀវធម្មតា នឹងលក់សំបុត្រជូន ក្នុងតម្លៃ ៥០០០រៀល (សម្រាប់មនុស្សធំ)។

តម្លៃនេះសម្រាប់ការជិះរថភ្លើងទៅវិញទៅមក ពីស្ថានីយរថភ្លើងភ្នំពេញ ទៅចំណតសំរោង (ពោធិ៍ចិនតុង) និងវិលត្រលប់មកចំណតភ្នំពេញវិញ ដោយម៉ោងចេញដំណើរ គឺម៉ោង ១០:០០ ព្រឹក និងម៉ោង ២:០០ រសៀល និងដំណើរការសម្រាប់តែថ្ងៃសៅរ៍-អាទិត្យ។

ចំពោះការទិញ ឬកក់រថភ្លើង តាមមធ្យោបាយទី១ អាចទៅទិញផ្ទាល់នៅបញ្ជរតាមស្ថានីយ៍រថភ្លើង ឯមធ្យោបាយទី២ អាចខលទៅកាន់ភ្នាក់ងាររបស់ស្ថានីយរថភ្លើងតាមរយ:លេខ 078 888 582, 078 888 582 ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBpWvgmzDWPcF12LnEuU1PF9oCi7638dv66gTAbeMXejPGYwoWJTMpiWkNsu779Pn3Ftlos77cd4s22_qGAi3b6YX6FubOMEddEtORMAxNjJwW10PBjcRKOiCsludeVM6CBdSNQl7srxtTL4BHD94KKl42cWItAaGvR2K4LkSHZIKiHX0R81ZoMOJaAlk/s1024/5db2fa3d-a1bc-4917-9b77-dde7edea5501-1024x576.jpeg

អ្នកដឹកនាំរឿងឱ្យ ភិទិនិងអ៊ីងអ៊ីង ថើបមាត់គ្នាចេញមុខបកស្រាយក្រោយមហាជននិងម៉ានីនប្រតិកម្ម

0

ប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមរបស់តារាចម្រៀង ថុល សុភិទិ និងគូស្នេហ៍ នៅតែកើតមានជាបន្តបន្ទាប់ក្រោយពីតួអង្គស្រីចេញមុខបកស្រាយ ខណៈពេលនេះអ្នកដឹកនាំរឿងប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាសលោក Ecovak Song ចេញមុខបញ្ជាក់បន្ថែមថាគ្មានការបង្ខិតបង្ខំឡើយគឺតួអង្គស្ម័គ្រចិត្តទាំងសងខាង ហើយមុននឹងសម្តែងគឺបានសួរនាំនិងប្រាប់ពីឈុតដែលត្រូវសម្តែង។May be an image of 1 person and television

នៅថ្ងៃទី៣១ ខែសីហា លោក Ecovak Song អ្នកដឹកនាំរឿងឆ្នើមរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាសបានចេញវីដេអូជាង១០នាទី បានរៀបរាប់ដំណើរដើមទងចំពោះបញ្ហាដែលបានកើតឡើងនាពេលថ្មីៗនេះ។ លោកបាននិយាយថា ភិទិ ជាតួប្រុសមួយក្នុងចំណោមតួប្រុសផ្សេងទៀតដែលមានស្នេហាជាមួយ អ៊ីងអ៊ីង ហើយរឿងដែលសម្តែងនេះមានចំនួន១០ភាគ។ អ្នកដឹកនាំរូបនេះបាននិយាយថា មុនពេលសម្តែងដែលមានឈុតឆាកស្នេហាឱប ថើប ឈុតលំបាកផ្សេងៗសុទ្ធតែប្រាប់តួអង្គជាមុនជាពិសេសដើម្បីកុំឱ្យមានជម្លោះជាមួយគូស្នេហ៍ ឬស្វាមីភរិយាជាដើម ព្រោះមិនអាចបង្ខំឡើយគឺតួអង្គស្ម័គ្រចិត្តទាំងសងខាង។No photo description available.

ចំពោះវីដេអូដែលលោកបានបង្ហោះហើយមានមតិថាដូចចាក់សាំងថែមនោះ លោកបានបញ្ជាក់ថាជាទូទៅលោកតែងតែបង្ហោះឈុតក្រៅឆាកដើម្បីឱ្យទស្សនិកអ្នកគាត់ចង់មើលបានឃើញពីការថត។ ដោយឡែកសម្រាប់ប្លង់ឱបថើបនេះគឺពួកគាត់ចង់សម្តែងឱ្យល្អមើលទៅមិនឆ្គង និងទៅតាមស្គ្រីបរបស់អ្នកនិពន្ធ។ បន្ថែមពីលើនេះលោក Ecovak Song បាននិយាយទៀតថា បើមានសង្សារឬគ្រួសារជាអ្នកសិល្បៈធម្មតាត្រូវតែមានចិត្តធ្ងន់បើកចិត្តទទួលយកគ្រប់សកម្មភាពនៃការងាររបស់គាត់តែងតែមានចំណុចប៉ះទាំងអស់នេះហើយ ដូច្នេះយើងគួរតែបើកចិត្តនិយាយគ្នាឱ្យច្បាស់ព្រោះការចូលសិល្បៈគឺជាក្តីស្រមៃរបស់គាត់បើប្រឆាំងមិនឱ្យធ្វើនេះធ្វើនោះអារម្មណ៍របស់គាត់ក៏មិនសប្បាយចិត្តដូចគ្នា។May be an image of 1 person

ជាមួយគ្នានេះដែរលោកក៏សូមឱ្យសាធារណជនយោគយល់កុំដាក់បន្ទុកទៅតួស្រីព្រោះគ្រប់យ៉ាងគ្រាន់តែជាការសម្តែងហើយគាត់គឺជាអ្នកសិល្បៈសូមបើកចិត្តទទួលយកប្រសិនជាខុសឆ្គងតិចតួចណាមួយគួរប្រើភាសាកែលម្អ៕

 

ការប្រគំតន្ត្រីទេសចរណ៍របស់ BLACKPINK ត្រូវបានគេប៉ាន់ប្រមាណថារកចំណូលបានជាង២៦៤លានដុល្លារ

0

BLACKPINK បានចាប់ផ្តើមដំណើរទេសចរណ៍ពិភពលោក ‘BORN PINK’ របស់ពួកគេនៅក្នុងខែតុលា ឆ្នាំ២០២២ ដោយទាក់ទាញទស្សនិកជនទូទាំងពិភពលោកនៅក្នុងទីក្រុងធំៗជាងគេ និងមានការទទួលស្គាល់បំផុត។ អស់រយៈពេលជិតមួយឆ្នាំ ដំណើរតន្ត្រីរបស់ពួកគេបានបន្តឥតឈប់ឈរ ដោយឈានដល់ការប្រគំតន្រ្តីវគ្គផ្តាច់ព្រ័ត្រដ៏ធំដែលបានគ្រោងទុកនៅខែកញ្ញា នៅឯ Gocheok Sky Dome ដ៏ល្បីល្បាញក្នុងទីក្រុងសេអ៊ូល។ គិតត្រឹមពេលនេះ ប្រាក់ចំណូលរបស់ BLACKPINK ពីការប្រគំតន្ត្រីទេសចរណ៍ពិភពលោករយៈពេលមួយឆ្នាំរបស់ពួកគេត្រូវបានប៉ាន់ប្រមាណហើយចំនួនកំពុងកើនឡើងខ្លាំង។BLACKPINK announce limited 2023 U.S. tour dates | The FADER

ឆ្លងកាត់ការប្រគំតន្រ្តីនៅប្រទេសជាច្រើននៅទូទាំងអាម៉េរិកខាងជើង អឺរ៉ុប អាស៊ី និងអូសេអានីពួកគេត្រូវបានគេរាយការណ៍ថារកបានចំនួន ៣៥០ ពាន់លានវ៉ុន ដែលស្មើនឹងប្រមាណ ២៦៤.៥លានដុល្លារ។ តួលេខដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិត សម្តែងការកោតសរសើរ ចំពោះចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ដែលក្រុមចម្រៀងនេះ ទទួលបានត្រឹមតែពីដំណើរទេសចរណ៍ពិភពលោករបស់ពួកគេប៉ុណ្ណោះ។Blackpink to conclude Born Pink world tour with 2 homecoming shows in Seoul - CNA Lifestyle

ការដែលទទួលបានតួលេខនេះចំពេលមានការវិវត្តន៍ជាបន្តបន្ទាប់នៃឆាក K-pop ក្រុមតិចតួចណាស់ដែលបានបង្កើតនិងមានឥទ្ធិពលដូចជា BLACKPINK ដែលល្បីល្បាញសម្រាប់ភាពស្រស់ស្អាត និងភាពជោគជ័យជាប់គ្នានៅលើតារាងតន្ត្រី បានផ្លាស់ប្តូរជានិច្ចនូវគំរូនៃអត្ថន័យនៃការក្លាយជាតារាពិភពលោក។ ខណៈពេលដែលទេពកោសល្យតន្ត្រីរបស់ពួកគេ និងអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់គួរឱ្យចាប់អារម្មណ៍នោះ វាគឺជាប្រាក់ចំណូលដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុម BLACKPINK ពីការប្រគំតន្រ្តីនេះបានក្លាយជាប្រធានបទក្នុងចំណោមអ្នកគាំទ្រ និងសហគមន៍អ៊ីនធឺណិត៕BLACKPINK Born Pink Encore Tour: Where to Buy Tickets Online for Cheap –  BillboardBLACKPINK's "IN YOUR AREA WORLD TOUR" Concludes...And It Shatters Multiple Records - Koreaboo

 

Jisoo BLACKPINK នឹងក្លាយជាតួឯកស្រីនៅក្នុងរឿងប្រភេទ zombies

0

យោងតាមរបាយការណ៍ផ្តាច់មុខពី YTN បានឱ្យដឹងថា Jisoo សមាជិកក្រុម BLACKPINK នឹងក្លាយជាតួឯកស្រីនៅក្នុងរឿងកូរ៉េមានចំណងជើងថា « Influenza »នាពេលខាងមុខរបស់ Coupang Play ជាមួយតួប្រុស Park Jung Min ។ រឿងនេះ គឺជាប្រភេទ K-Drama ដែលបង្ហាញពីគូស្នេហ៍ដែលទើបតែបែកគ្នាហើយព្យាយាមការពារខ្លួនពីហ្វូង zombies។Jisoo's Boyfriend In 2023: Relationship Rumors With Jung Hae In & Son Heung  Min!

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា Jisoo នឹងដើរតួជា Young Joo ដែលជាក្មេងស្រីកំពុងមានស្នេហា ហើយគឺជាមនុស្សស្រីម្នាក់មិនសូវប្រឡូកនឹងសង្គមឡើយ ជាមនុស្សស្រីរម្យទម ហើយនាងក៏ត្រូវជាប់គាំងក្នុងអារម្មណ៍ឈឺចាប់មួយនៅពេលដែលនាងបានបែកបាក់ជាមួយ Jae Yoon សម្តែងដោយតួប្រុស Park Jung Min ដែលមិនយល់ពីអារម្មណ៍របស់នាង។ នៅពេល Young Joo ចេញទៅខាងក្រៅដើម្បីព្យាយាមជួបជាមួយ Jae Yoon ប៉ុន្តែជំនួសមកវិញនាងបានជួបនឹង zombies ធ្វើឱ្យនាងត្រូវប្រយុទ្ធជាមួយ zombies ដើម្បីនៅរស់រានមានជីវិត។Jisoo and The Girls ????❤️ on X: "Zombie Jisoo for October #NewProfilePic  thanks @Heygirljisoo https://t.co/UPcLg7oszf" / X

សាច់រឿង Influenza ត្រូវបានសរសេរដោយ Han Ji Won ដែលត្រូវបានគេស្គាល់ថាជាតួស្រីនៅក្នុងរឿង Parasite។ ទោះយ៉ាងណាចំពោះកាលបរិច្ឆេទចាក់ផ្សាយនៃរឿងនេះមិនទាន់ត្រូវបានប្រកាសឡើយនៅពេលនេះ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២២ Jisoo ក៏បានសម្តែងជាតួឯកស្រីក្នុងរឿងភាគ «snowdrop» ជាមួយតារាប្រុស Jung Hae-in ផងដែរ។ ដ្បិតតែរឿងភាគនេះប្រឈមនឹងបញ្ហាចម្រូងចម្រាស់ពិតមែនតែក៏អាចបញ្ចប់ដោយរលូននិងទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់៕230831 NAVER News: JISOO has been cast as the main lead in Coupang Play's  new zombie series 'Influenza' (by Han Ji-Won, writer of 'Parasite')  alongside Park Jung-min [Exclusive] : r/BlackPinkJisoo (BLACKPINK) tái xuất màn ảnh, hóa thân đả nữ chống zombie

ចប់ប្រជុំកំពូលប្រទេសប៊្រីកស៍ ផ្ទុះគ្រោះអគ្គិភ័យនៅអាហ្វ្រិកខាងត្បូង ស្លា.ប់-របួសជាង ១០០នាក់

0

ទីក្រុងចូហានណេសប៊ឺគ៖ គ្រោះអគ្គិភ័យបានឆាបឆេះ នៅអគារមួយកន្លែង នៅក្នុងទីក្រុងចូហានណេសប៊ឺគ (Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូង ជាទីក្រុងដែលបណ្ដាប្រទេសប៊្រីក (BRICS) បានជួបប្រជុំកំពូល កាលពីប៉ុន្មានថ្ងៃមុននេះ។Iran and Saudi Arabia among six new countries invited to join BRICS bloc to  rival G7 | World News | Sky News

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និង ទីភ្នាក់ងារសង្គ្រោះបន្ទាន់ បានអះអាង ថា មានមនុស្សយ៉ាងហោចណាស់ ចំនួន៦៣នាក់ បានបាត់បង់ជីវិត និង ជាង៤០នាក់ផ្សេងទៀត រងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយការកើតមានគ្រោះអគ្គិភ័យ ឆាបឆេះអគារជាច្រើនជាន់ នៅក្នុងទីក្រុងចូហានណេសប៊ឺគ (Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូង។Johannesburg building fire: Death toll rises to 52 in South Africa | CNN

លោក រ៉ូប៊ឺត មូលោដហ្ស៊ី (Robert Mulaudzi) អ្នកនាំពាក្យ ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នទីក្រុងចូហានណេសប៊ឺគ បានបញ្ជាក់ ថា គ្រោះអគ្គិភ័យ បានឆាបឆេះអគារមួយកន្លែង កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ (ទី៣១ ខែសីហា) ស្ថិតក្នុងសង្កាត់ពាណិជ្ជកម្ម នាកណ្តាលរបស់ទីក្រុងនេះ។ រីឯចំនួនអ្នកស្លាប់ កំពុងតែបន្តកើនឡើង ខណៈរកឃើញសាកសព ចំនួន៦៣នាក់ នៅក្នុងកន្លែងកើតហេតុ ហើយមនុស្សជាង៤០នាក់ផ្សេងទៀត បានរងរបួស។Fire in South Africa's Johannesburg kills dozens, many homeless

បើទោះជាយ៉ាងណាក៏ដោយ ភ្លាមៗនោះ អាជ្ញាធរប្រទេសអាហ្វ្រិកខាងត្បូង នៅមិនទាន់បានបញ្ជាក់ អំពីមូលហេតុ នៃគ្រោះអគ្គិភ័យនេះ នៅឡើយ៕63 killed in massive building fire in South Africa's Johannesburg - India  Today