JISOO សមាជិកក្រុម BLACKPINK បន្តបង្ហាញពីស្ថេរភាពមិនគួរឱ្យជឿក្នុងនាមជាសិល្បករ K-Pop ទោលដោយរក្សាភាពរឹងមាំជាមួយនឹងកំណត់ត្រាថ្មីនៅលើវេទិកាតន្ត្រីឈានមុខគេមួយចំនួនរបស់ពិភពលោក។ ជាពិសេសបទ “Flower” របស់នាងថ្មីៗនេះបានឈានដល់តួលេខ៤០០លានដងនៅលើ Youtube ក្នុងរយៈពេលត្រឹមតែ ៦ ខែនិង ៣ ថ្ងៃ។
ចំនួនតួលេខដោយប្រើរយៈពេលខ្លីនេះបទ”Flower” របស់Jisoo បានក្លាយជាវីដេអូចម្រៀងដំបូងដែលបានចេញផ្សាយនៅឆ្នាំ២០២៣ ដោយសិល្បករ Kpop ដើម្បីឈានដល់តួលេខនេះ។ ក្នុងនោះបទ “Queencard” របស់ I-DLE មានតួលេខ (២៤១.៩M) និង “Seven” របស់ Jungkook (២៣៨.១M) បច្ចុប្បន្នត្រូវបានដាក់ក្នុងចំណាត់ថ្នាក់ទីពីរ និងទីបីរៀងគ្នា។
ម្យ៉ាងវិញទៀតបទ “Flower” ត្រូវបានទទួលស្គាល់ថាជាវីដេអូចម្រៀងដែលមានអ្នកស្តាប់លឿនបំផុតក្នុងនាមជាតារាKpop ដែលមានអ្នកចូលមើល ៤០០លានដង និងលឿនបំផុតទីបីក្នុងប្រវត្តិសាស្ត្រដោយសិល្បករ Kpop បន្ទាប់ពី PSY និង LISA ។ នេះជាសមិទ្ធផលដ៏ពិសេសរបស់ Jisoo ដែលវីក្លាយដេអូចម្រៀង K-pop តែមួយគត់ក្នុងឆ្នាំ២០២៣ ដែលឈានដល់តួលេខ។
គួរបញ្ជាក់ផងដែរថា វីដេអូចម្រៀងបទ “FLOWER” ត្រូវបានចេញផ្សាយនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣ ហើយបទនេះគឺជាបទគោលក្នុងអាល់ប៊ុលទោល«Me»របស់នាងផងដែរជាមួយនឹងបទ « All Eyes on Me» ៕










