នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងថា
ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងដើរកាត់លើភាគខាងត្បូងកោះតៃវ៉ាន់ មុននឹងរលាយអស់ឥទ្ធិពលនៅពេលទៅដល់ភាគខាងកើតកោះហុងកុង នៅថ្ងៃទី៨ ខែតុលា ព្យុះនេះនឹងមិនមាន ឥទ្ធិពលមកដល់លើកម្ពុជាទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ នៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា រាជធានី និង បណ្តាខេត្តនានា អាចមានភ្លៀងនៅក្នុង កម្រិតពីខ្សោយ ទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ពី ៤០-៦០%។
គួរបញ្ជាក់ផងដែរថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះតាមបណ្តាខេត្តមួយចំនួនដូចជាខេត្តព្រះសីហនុ ពោធិ៍សាត់ បាត់ដំបង កំពង់ធំ ជាដើមបានរងគ្រោះទឹកជំនន់ដោយសារទឹកភ្លៀង។ តាមបណ្តោយផ្លូវមួយចំនួនដែលមានការជន់លិចខ្លាំងរដ្ឋបាលខេត្តក៏បានប្រកាសបិទផ្លូវជាបណ្តោះអាសន្នផងដែរដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ៕










