Home Blog Page 1500

ម៉ានីន ទម្លាយច្បាស់ៗរឿងអន់ចិត្តជាមួយភិទិ និងផ្តាំទៅតួស្រី អ៊ីងអ៊ីង បែបនេះបើចង់លាងខ្លួនឱ្យស្អាត

0

កំដៅនៅមិនទាន់ថមថយនៅឡើយទេបន្ទាប់ពីកញ្ញា អ៊ីងអ៊ីង ដែលជាតួអង្គស្រីថើបមាត់គ្នាជាមួយ ភិទិ ខណៈ ម៉ានីន ដែលជាគូស្នេហ៍ភិទិចេញមកទម្លាយដើមហេតុនាំឱ្យនាងខឹង អន់ចិត្តមានរឿងឈ្លោះទាស់ទែងគ្នាជាមួយសង្សារ។ លើសពីនេះ ម៉ានីន បានផ្តាំទៅតួស្រីថាខ្លួនមិនបាននិយាយប៉ះពាល់អ្វីទៅតួស្រីទេ តែបើចង់លាងខ្លួននោះគួរតែបកស្រាយឱ្យល្អៗគេនឹងស្រលាញ់លើសដើម ហើយមុននឹងបកស្រាយអ្វីគួរតែយល់មនុស្សស្រីដូចគ្នាបើចង់ល្បីគួរតែគិតពីចិត្តគេផងកុំបកស្រាយយកត្រូវតែខ្លួនឯង។May be an image of 1 person

ក្លាយជាប្រធានបទក្តៅគគុក និងមានការជជែកគ្នាយ៉ាងច្រើននៅលើបណ្តាញសង្គមរវាងមនុស្ស៣នាក់គឺ តារាចម្រៀង ថុល សុភិទិ ឡុង ម៉ានីន និងកញ្ញា អ៊ីងអ៊ីង ហើយរឿងនេះកាន់តែរីករាលដាលកាន់តែខ្លាំងបន្ទាប់ពីតួអង្គស្រីកញ្ញា អ៊ីងអ៊ីង ដែលបានថតរឿងថើបមាត់គ្នាជាមួយ ភិទិ ចេញមកបកស្រាយបន្ថែមទៀត។ កញ្ញា អ៊ីងអ៊ីង ថាគ្រប់យ៉ាងគឺដើម្បីការងារ វាគ្រាន់តែជាការសម្ដែងបើថតកុនមិនមាន scene ស្នេហ៍ scene sweet ថើបអីទេ មិនបាច់ថតកុនម៉ងទៅសំខាន់នៅតែជាមនុស្សស្មោះស ការស្រលាញ់គឺការជឿជាក់បើគេចង់ថើបគ្នាពិតមែនឬក្បត់នោះ គេមិនបង្ហាញ video public នោះទេ អ្នកណាយល់ពីគ្នាគេនឹងនៅតែស្រលាញ់រាប់អានគ្នា បើអ្នកមិនយល់មានតែបាក់បែក។No photo description available.

បន្ទាប់ពី អ៊ីងអ៊ីង ចេញមកបញ្ជាក់ គូស្នេហ៍ភិទិ បានLive នៅលើបណ្តាញសង្គមរៀបរាប់ពីដើមហេតុដែលនាំឱ្យនាងអន់ចិត្តខឹងប្រចែប្រចណ្ឌជាមួយភិទិ។ ម៉ានីន បានបញ្ជាក់ថា បើត្រឹមការសម្តែងឱបថើបគ្នាធម្មតានោះមិនមែនជាបញ្ហានោះទេព្រោះនាងដឹងច្បាស់ថាសង្សាររបស់ខ្លួនគឺជាតារា តែនាងនិងភិទិបាននិយាយនិងសន្យាគ្នាហើយឈុតថើបមាត់គ្នាមិនឱ្យសម្តែងនោះទេ។ បើសិនជាមានការសម្តែងថើបមាត់គ្នាហើយប្រាប់នាងមុននោះនាងក៏យល់ដូចគ្នាប៉ុន្តែបែរជាមិនប្រាប់នាងជាមុនដោយទុកឱ្យឃើញដោយខ្លួនឯងសួរថាអ្នកណាមិនខឹង។May be an image of 2 people

ស្រីស្អាត ម៉ានីន បាននិយាយទៀតថា តាំងពីនាងផុសវីដេអូដែលគូស្នេហ៍របស់ខ្លួនថើបមាត់គ្នាជាមួយអ្នកដទៃនាងបង្ហាញតែការអន់ចិត្តជាមួយ ភិទិ តែប៉ុណ្ណោះ មិនបាននិយាយប៉ះពាល់ទៅតួស្រី ឬក្រុមការងារផលិតឡើង ហើយមិនចាំបាច់បកស្រាយអ្វីនោះទេ។ ប៉ុន្តែបើជ្រុលជាចេញមកស្រាយហើយ គួរតែបកស្រាយឱ្យល្អៗគេនឹងស្រលាញ់លើសដើម និងថាមុននឹងបកស្រាយអ្វីគួរតែយល់មនុស្សស្រីដូចគ្នាមិនមែនមនុស្សកំពុងតែខឹងហើយចេញមកនិយាយដូចយកភ្លើងទៅដុតថែមនោះទេបើចង់ល្បីគួរតែគិតពីចិត្តគេផងកុំនិយាយយកត្រូវតែខ្លួនឯង៕

 

អង់គ្លេសជាប្រទេសដំបូងគេចាក់ថ្នាំព្យាបាលជំងឺមហារីក

0

ប្រទេសអង់គ្លេស ៖ សារព័ត៌មានអង់គ្លេសបានចុះផ្សាយថា សេវាសុខភាពជាតិរបស់ប្រទេសអង់គ្លេស (NHS) នឹងព្យាបាលអ្នកជំងឺមហារីកជាច្រើនរយនាក់ដោយការចាក់ថ្នាំ ។ វាបានធ្វើឱ្យអង់គ្លេសក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានជួយកាត់បន្ថយដំណើរការព្យាបាលអ្នកជំងឺ ក្រោយពីប្រទេសនេះទទួលបានការអនុម័តពីអង្គការគ្រប់គ្រងឱសថ និងផលិតផលថែទាំសុខភាព ។UK rolls out world's first seven-minute cancer treatment injection -  TimesKuwait

អ្នកជំងឺមហារីកជាច្រើនរយនាក់នៅប្រទេសអង់គ្លេស ដែលទទួលបានការព្យាបាលដោយភាពស៊ាំ (Immunotherapy) និងដោយការប្រើប្រាស់ថ្នាំប្រភេទ Atezolizumab ពួកគេនឹងទទួលបានការចាក់ថ្នាំព្យាបាលជំងឺមហារីកនៅក្រោមស្បែក ។Britain is the first country to offer an injection that can tr...

វេជ្ជបណ្ឌិត Alexander Martin ធ្វើការផ្នែកទីប្រឹក្សាជំងឺមហារីក (Oncologist) ប្រចាំ West Suffolk NHS Foundation Trust បានលើកឡើងថា ការអនុម័តនេះនឹងជួយឱ្យគ្រូពេទ្យងាយស្រួលព្យាបាលអ្នកជំងឺ និងកាន់តែឆាប់រហ័សជាងមុន ។ លើសពីនេះ គ្រូពេទ្យមានពេលវេលាព្យាបាលអ្នកជំងឺកាន់តែច្រើនផងដែរ ពីព្រោះនាពេលកន្លងមក ការព្យាបាលដោយវិធីផ្តល់ថ្នាំដល់អ្នកជំងឺតាមសរសៃឈាម គឺគ្រូពេទ្យបានចំណាយពេលវេលា៣០នាទី ឬអ្នកជំងឺខ្លះត្រូវចំណាយពេលរហូតដល់១ម៉ោងឯណោះ ៕United Kingdom, the first country to authorize the use of an injection to  fight cancer that speeds up treatment times - Time News ប្រភព ៖ Nation World

ប្រទេសឡាវអាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ

0

ប្រទេសឡាវ ៖ ប្រទេសឡាវបានប្រឈមនឹងវិបត្តិសេដ្ឋកិច្ច រហូតស្ទើរតែដួលរលំអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ហើយប្រទេសម្ចាស់បំណុលធំបំផុត គឺចិន ដែលបានបង្កើនឥទ្ធិពលរបស់ខ្លួនចូលមកជួយគាំទ្ររូបិយប័ណ្ណឡាវដែលកំពុងធ្លាក់ចុះ ព្រោះតម្លៃទំនិញគ្រប់មុខកើនឡើង ។ លើសពីនេះ កត្តាចម្បងបណ្តាលឱ្យមានឱនភាព គឺប្រទេសឡាវពឹងផ្អែកលើការទិញប្រេងឥន្ធនៈពីក្រៅប្រទេស ជាពិសេស ប្រទេសថៃ ។ ប៉ុន្តែវិបត្តិសេដ្ឋកិច្ចដែលកើតឡើង ចិនបានមកជួយផ្នែកថាមពល ហើយធ្វើឱ្យទំនិញថៃដែលធ្លាប់នាំចេញទៅឡាវ រងផលប៉ះពាល់យ៉ាងខ្លាំង ។Lao PDR Archives - European Chamber of Commerce and Industry in Lao PDR

លោក Adisorn Sameem នាយកវិទ្យាស្ថានសិក្សាអាស៊ីនៃសាកលវិទ្យាល័យជូឡាឡុងកង លើកឡើងថា វិបត្តិសេដ្ឋកិច្ចឡាវបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋឡាវ ព្រោះអតិផរណាធ្វើឱ្យតម្លៃទំនិញកើនឡើង ដោយសារឡាវបាននាំចូលទំនិញពីក្រៅប្រទេស ជាពិសេស តម្លៃប្រេងឥន្ធនៈទិញពីថៃ ។ លោកលើកឡើងថា ៖ «វិបត្តិនេះធ្វើឱ្យមានបញ្ហាផ្នែកសន្តិសុខស្បៀង និងប៉ះពាល់ដល់ប្រាក់ចំណូលពលរដ្ឋដែលមិនគ្រប់គ្រាន់សម្រាប់ការរស់នៅ ខណៈនិយោជកក្នុងរោងចក្រឧស្សាហកម្មមិនចង់ដំឡើងប្រាក់ខែឱ្យបុគ្គលិក ទើបធ្វើឱ្យពលរដ្ឋឡាវកាន់តែច្រើននាំគ្នាមកធ្វើការនៅថៃខុសច្បាប់ ។ ការដោះស្រាយបញ្ហារបស់រដ្ឋាភិបាលឡាវ គឺងាកទៅនាំចូលប្រេងពីចិន ជំនួសការនាំចូលប្រេងពីថៃ ខណៈក្រុមហ៊ុនប្រេងរបស់ចិនយល់ព្រមទទួលយកប្រាក់គីប ដែលខុសគ្នាជាមួយការទិញប្រេងពីថៃ ដែលទទួលយកប្រាក់ដុល្លារ ដោយសារឡាវខ្វះខាតប្រាក់ដុល្លារ និងប្រាក់បាត» ។China-indebted Laos way more broke than advertised - Asia Times

បំណុលសាធារណៈនៅប្រទេសឡាវកើនឡើង ដោយសារកង្វះខាតប្រាក់ដុល្លារសម្រាប់សងបំណុលបរទេស រួមទាំងតម្លៃប្រេងឥន្ធនៈកើនឡើង ចាប់តាំងពីកើតសង្គ្រាមនៅប្រទេសអ៊ុយក្រែន ។ ដូច្នេះ ទំនិញដែលប្រទេសឡាវនាំចូលច្រើនជាងគេ គឺប្រេងឥន្ធនៈ ។Laos economic crisis intensifies amid massive debt – DW – 08/09/2022

ជាមួយគ្នានេះ ឡាវមានបញ្ហារឿងប្រាក់គីបធ្លាក់ចុះខ្លាំង ព្រោះត្រូវពឹងផ្អែកលើការទិញទំនិញ និងប្រេងពីថៃ ។ ហេតុនេះ ឡាវត្រូវទិញទំនិញក្នុងតម្លៃថ្លៃខ្លាំង រហូតធ្វើឱ្យខ្វះខាតប្រេងនៅឡាវ ។ ចំណែកបញ្ហាមួយទៀត គឺការទទួលប្រាក់ចំណេញពីហាងប្តូរប្រាក់ដែលមានស្តុកទុករូបិយប័ណ្ណបរទេស ហើយនៅពេលប្រាក់គីបធ្លាក់ថ្លៃ ពួកគេក៏យករូបិយប័ណ្ណបរទេសមកប្តូរយកប្រាក់ចំណេញ ។ វាកាន់តែធ្វើឱ្យតម្លៃប្រាក់គីបធ្លាក់ថ្លៃខ្លាំងឡើង រហូតរដ្ឋាភិបាលឡាវត្រូវចាត់ការហាងប្តូរប្រាក់ខុសច្បាប់ និងផ្លាស់ប្តូររដ្ឋមន្ត្រីភ្លាមៗក្នុងស្ថាប័នប្តូរប្រាក់ ។ASEAN+3 Macroeconomic Research Office

លោក Adisorn Sameem បន្តថា ៖ «បំណុលរបស់ឡាវភាគច្រើនបានមកពីការនាំចូលថាមពលពីបរទេស ស្មើនឹង៣៧% របស់បំណុលសរុប ។ ដូច្នេះ ធ្វើឱ្យឡាវត្រូវដោះស្រាយបញ្ហាដោយងាកទៅនាំចូលប្រេងពីចិន ដែលជាម្ចាស់បំណុលធំបំផុតរបស់ខ្លួន» ។

វិបត្តិសេដ្ឋកិច្ចរបស់ឡាវមិនត្រឹមតែធ្វើឱ្យពលរដ្ឋឡាវជាច្រើននាក់គេចទៅធ្វើការនៅប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កឱ្យមានអំពើឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនផងដែរ ស្របពេលបច្ចុប្បន្ន សេដ្ឋកិច្ចចិនធ្លាក់ចុះកាន់តែធ្វើឱ្យឡាវក្នុងឋានៈជាកូនបំណុលរងផលប៉ះពាល់តាមដែរ ៕Laos's Economic Crisis Spiraling out of Control, as It Struggles With  Massive Debts to China | Council on Foreign Relations

ប្រភព ៖ Thairath

NASA គ្រោងនឹងធ្វើដំណើរទៅរក “អាចម៍ផ្កាយមាស” ដែលមានតម្លៃ ១០,០០០ quadrillion នៅដើមខែតុលា

0

បរទេស៖ អ្នកវិទ្យាសាស្ត្រសង្ឃឹមថា ការសិក្សាអាចម៍ផ្កាយដ៏កម្រនេះនឹងផ្តល់ការយល់ដឹងថ្មីៗអំពីភពផែនដីរបស់យើង។
យោងតាមប្រភពព័ត៌មាន CHRON បានឱ្យដឹងថា NASA នឹងគ្រោងបាញ់បង្ហោះយានអវកាសរបស់ខ្លួនពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លរីដា ចន្លោះថ្ងៃទី ៥ និង ២៥ ខែតុលា ឆ្នាំ២០២៣នេះ ដោយធ្វើដំណើរចម្ងាយ ២៨០ លានម៉ាយទៅកាន់អាចម៍ផ្កាយ ១៦ Psyche ។NASA'S 'Psyche' Mission To Explore Metal-Rich Asteroid That's Worth $10,000  Quadrillion

អាចម៍ផ្កាយ ១៦ Psyche ត្រូវបានរកឃើញដំបូងដោយតារាវិទូជនជាតិអ៊ីតាលី Annibale de Gasparis ក្នុងឆ្នាំ ១៨៥២ ។ ១៦ Psyche គឺជាអាចម៍ផ្កាយដ៏មានតម្លៃបំផុតនៅលើពិភពលោក ដែលភាគច្រើនធ្វើពីដែក នីកែល មាស និងលោហធាតុកម្រផ្សេងទៀត ដោយវិលជុំវិញព្រះអាទិត្យរវាងភពព្រះអង្គារ និងភពព្រហស្បតិ៍។
អាចម៍ផ្កាយនេះមានទទឹង ១៤០ ម៉ាយ និងមានរាងដូចដំឡូង វាមានតម្លៃ ១០,០០០ quadrillion ច្រើនជាងសេដ្ឋកិច្ចទាំងមូលនៅលើភពផែនដីរបស់យើង នេះបើយោងតាមតារាវិទូរបស់សហរដ្ឋអាមេរិក។NASA to Launch Psyche Mission to Explore the 'Golden Asteroid' Worth  $10,000 Quadrillion | Science Times

អ្នកវិទ្យាសាស្ត្រជឿថា ១៦ Psyche អាចជាស្នូលលោហធាតុដែលលាតត្រដាងនៃភពផែនដី ឬភពទើបតែបង្កើតថ្មី ដែលបានបាត់បង់ស្រទាប់ខាងក្រៅថ្មរបស់វា ដោយសារតែការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាកំឡុងពេលបង្កើតប្រព័ន្ធព្រះអាទិត្យ។ បេសកកម្មអវកាសនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងដែលមិនធ្លាប់មានរបស់ NASA ទៅកាន់ពិភពលោកដែលសម្បូរទៅដោយលោហៈមាស។Nasa to visit $10,000quadrillion 'GOLDEN asteroid' that could make everyone  on Earth a billionaire | The Sun

យានអវកាសនេះត្រូវបានគេរំពឹងថានឹងទៅដល់អាចម៍ផ្កាយនៅខែសីហា ឆ្នាំ២០២៩ ហើយធ្វើដំណើរជុំវិញប្រព័ន្ធព្រះអាទិត្យរយៈពេល ២៦ ខែ ដោយសារតែយើងមិនអាចមើល ឬវាស់ស្ទង់ស្នូលផែនដីដោយផ្ទាល់។ អ្នកវិទ្យាសាស្ត្រសង្ឃឹមថាការសិក្សា Psyche up close អាចផ្តល់នូវការយល់ដឹងថ្មីអំពីផ្នែកខាងក្នុងនៃភពផែនដី និងប្រវត្តិសាស្រ្តនៃប្រព័ន្ធព្រះអាទិត្យ៕

លោកជំទាវឧកញ៉ា នឹម វណ្ណៈ ថាការនាំចូលសាច់ពីខាងក្រៅធ្វើឱ្យកសិករកាន់តែលំបាក

0

ដំណឹងដែលមានការសហការគ្នាក្នុងការនាំចូលនូវសាច់គោកូរ៉េដែលមានគុណខ្ពស់បំផុតនិងលំដាប់ថ្នាក់លេខ១នៅកូរ៉េមកទីផ្សារកម្ពុជា លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានលើកឡើងថាការនាំចូលសាច់ពីខាងក្រៅធ្វើឱ្យកសិករកាន់តែលំបាកអ្វីដែលក្រសួងអាចធ្វើបានគឺទប់ស្កាត់ការនាំចូលគេចពន្ធនានាដើម្បីផ្តល់លទ្ធភាពដល់កសិករខ្មែរក្នុងស្រុក។No photo description available.

នៅថ្ងៃទី៣០ ខែសីហា នៅលើបណ្តាញសង្គមរបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ ដែលជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប និងជាស្រ្តីក្តោបក្តាប់ជំនួញច្រើននៅក្នុងដៃបានលើកឡើងថា «ក្រសួងកសិកម្ម “ កសិផលបានតម្លៃខ្ពស់ មិនមែនជាអ្វីដែលយើងចង់បានទេ អ្វីដែលចង់បានគឺថ្លៃលើការផលិតទាប “។ ចង់បានថ្លៃលើការផលិតទាប យ៉ាងមិច?? បើ ជី ,សាំង, អគ្គិសនី គឺយើងមិនអាចគ្រប់គ្រងបានឡើយ តែអ្វីដែលក្រសួងអាចធ្វើបានគឺទប់ស្កាត់ការនាំចូលគេចពន្ធនានា ដើម្បីផ្តល់លទ្ធភាពដល់កសិករខ្មែរយើងក្នុងស្រុក។ ការនាំចូលសាច់ពីខាងក្រៅធ្វើឱ្យកសិករកាន់តែលំបាក»។May be an image of 1 person

ការលើកឡើងរបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ ខាងលើនេះធ្វើឡើងក្រោយពីក្រុមហ៊ុន មួយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមួយទៀតដើម្បីក្លាយជាដៃគូសហការក្នុងការនាំចូលនូវសាច់គោកូរ៉េ ហាន អ៊ូ (Hanwoo) ដែលមានគុណភាពខ្ពស់បំផុត និងជាប់លំដាប់ថ្នាក់លេខ ១នៅប្រទេសកូរ៉េក្រោម អធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី២៨ ខែសីហា កន្លងមកថ្មីៗនេះ៕May be an image of 4 people and text

វិធីការពារបាតុភូតរន្ទះ នារដូវវស្សា

0
ធាតុអាកាសមានការប្រែប្រួល គ្រោះធម្មជាតិកើតមានជាយថាហេតុ។ ជាក់ស្តែងនៅក្នុងរដូវភ្លៀងធ្លាក់តែងកើតមានខ្យល់កន្ត្រាក់ផ្គររន្ទះជាញឹកញាប់។
មូលហេតុដែលបណ្តាលអោយស្លាប់ពេលត្រូវរន្ទះបាញ់គឺបណ្តាលមកពីការគាំងបេះដូង។នៅពេលរន្ទះបាញ់ចំមនុស្ស ចរន្តទាំងអស់បានឆ្លងទៅដី ជាមូលហេតុអោយសាច់ដុំបេះដូងបញ្ឈប់ចលនា។ជាមួយគ្នានោះជនរងគ្រោះក៏ពុំអាចដកដង្ហើមកើត ដោយសាច់ដុំទ្រូងលែងមានចលនា(Muscle spasm)។ គ្មានចលនាដង្ហើម គ្មានខ្យល់ចូលសួត គ្មានអុកស៊ីសែនក្នុងឈាម សរីរាង្គក្នុងខ្លួនលែងដំណើរការជាពិសេសបេះដូង។ រន្ទះបាញ់ក៏អាចបណ្តាលអោយហើម ឬដាច់សរសៃរឈាមចូរក្បាលដែរ។Lighting Photos, Download The BEST Free Lighting Stock Photos & HD Images
អ្នកសង្គ្រោះត្រូវពិនិត្យថា កន្លែងគ្រោះថ្នាក់មានសុវត្ថិភាពវិញហើយ។បើស្ថានភាពជនរងគ្រោះពុំមានចលនាដង្ហើម គ្មានជីពចរ គ្មានរបួសលើឆ្អឹងកង ការធ្វើចលនាបេះដូង ដង្ហើមត្រូវចាប់ផ្តើមភ្លាមៗ រហូតមានក្រុមសង្គ្រោះមកជួយ។
ក្នុងករណីដែលរន្ទះបាញ់ចំមនុស្សមួយក្រុម ការសង្គ្រោះបឋមត្រូវធ្វើលើអ្នកគាំងបេះដូង និងដង្ហើមមុនគេ។
វិធីការពារ៖
– ពេលកំពុងបើកបររថយន្ត ត្រូវស្ថិតក្នុងរថយន្ត និងមិនត្រូវប៉ះវត្ថុចម្លង
– បើនៅទីវាលគ្មានដើមឈើត្រូវអង្គុយចុះ ឃ្លាតពីគ្នាចម្ងាយ ៣០ម៉ែត្រ
– មិនត្រូវជ្រកក្រោមដើមឈើ
– ត្រូវស្ថិតនៅក្នុងផ្ទះ និងត្រូវបិទ ទូរស័ព្ទ ទូរទស្សន៍ វិទ្យុ

ត្រូវចាំថា៖ “រន្ទះបាញ់សំដៅទៅរកវត្ថុដែលនៅខ្ពស់ជាងគេ។ ការសង្គ្រោះទាន់ពេល អាចជួយជីវិតជនរងគ្រោះបាន។”Daily Dose - What Happens To the Human Body When it's Struck by Lightning?

លោក ថាក់ស៊ីន កំពុងរៀបចំសុំការលើកលែងទោសពីព្រះមហាក្សត្រ

0

ប្រទេសថៃ៖ មេធាវីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន បានបញ្ជាក់ថា លោកកំពុងរៀបចំឯកសារ ដើម្បីស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ប៉ុន្តែមិនទាន់បានកំណត់កាលបរិច្ឆេទសម្រាប់ការស្នើសុំនោះទេ។
លោក Winyat Chartmontri មេធាវីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបញ្ជាក់នៅថ្ងៃទី៣០ ខែសីហាថា “លោកថាក់ស៊ីន បានធ្វើដោយខ្លួនឯងផ្ទាល់ ហើយកំពុងស្ថិតក្នុងដំណាក់កាលរៀបចំឯកសារ ក៏ដូចជាការតាក់តែងពាក្យស្នើសុំលើកលែងទោស”។Winyat Chartmontri | Thai PBS World : The latest Thai news in English, News  Headlines, World News and News Broadcasts in both Thai and English. We  bring Thailand to the world

លោក Wissanu Krea-ngam ឧបនាយករដ្ឋមន្ត្រីថៃដែលផុតអាណត្តិបាននិយាយនៅថ្ងៃដដែលនេះថា ប្រសិនបើលោកថាក់ស៊ីន ស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រនៅពេលនេះ សំណើនឹងត្រូវបានទទួលដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Prayut Chan-o-cha ។ វាទំនងជាថាលោកថាក់ស៊ីននឹងរង់ចាំរហូតដល់រដ្ឋាភិបាលរបស់មេដឹកនាំថ្មី លោក Srettha Thavisin ដែលជាតំណាងគណបក្សភឿថៃត្រូវបានបង្កើតឡើងដើម្បីអនុវត្ត។ ដូច្នេះ ខុទ្ទកាល័យរបស់លោក Srettha អាចនឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលខែកញ្ញានេះ។Wissanu likens new government to ship that can sink if not taken cared for  | Thai PBS World : The latest Thai news in English, News Headlines, World  News and News Broadcasts

លោក Nastee Thongplad នាយកមជ្ឈមណ្ឌលឃុំឃាំងបាងកក បាននិយាយកាលពីថ្ងៃទី២៧ ខែសីហាថា អតីតនាយករដ្ឋមន្ត្រីថៃ ក៏ដូចជា អ្នកទោសដទៃទៀតដែរ មានសិទ្ធិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ។ លោក Nastee ក៏បានបន្តទៀតថា ពាក្យស្នើសុំលើកលែងទោសពីព្រះមហាក្សត្រត្រូវតែ បញ្ជាក់ពីការរួមចំណែក របស់អ្នកដាក់ពាក្យស្នើសុំ និងលក្ខខណ្ឌសុខភាព ។ ពាក្យសុំនឹងត្រូវបញ្ជូនពីពន្ធនាគារ ហើយមន្ត្រីពន្ធនាគារនឹងពិនិត្យពាក្យសុំមុននឹងបញ្ជូនបន្តទៅនាយកដ្ឋានកែតម្រូវ បន្ទាប់មកឈានដល់នាយកដ្ឋានយុត្តិធម៌ និងលេខាធិការដ្ឋាន។ ពាក្យស្នើសុំចុងក្រោយត្រូវបញ្ជូនទៅការិយាល័យលេខាឯកជនរបស់ព្រះមហាក្សត្រថៃ ដែលនឹងស្នើព្រះរាជវង្សានុវង្សពិចារណាលើការលើកលែងទោស។មេពន្ធនាគារ៖ លោក ថាក់ស៊ីន អាចសុំការលើកលែងទោសពីព្រះមហាក្សត្រ  បើទោះជាមានអ្នកប្រឆាំងសំណើរក៏ដោយ - Troryorng Media

លោក ថាក់ស៊ីន បច្ចុប្បន្នមានអាយុ ៧៤ ឆ្នាំ ហើយបានត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី ២២ ខែសីហា បន្ទាប់ពី និរទេសខ្លួន អស់រយៈពេល ១៥ ឆ្នាំ។ គាត់ត្រូវបានផ្ទេរភ្លាមៗទៅមន្ទីរឃុំឃាំងបាងកក នៃពន្ធនាគារ Klong Prem បន្ទាប់ពីតុលាការបានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគារ ៨ ឆ្នាំ។
នៅថ្ងៃទី ២៣ ខែសីហា អតីតនាយករដ្ឋមន្ត្រីថៃត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទូទៅរបស់ប៉ូលីស ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានបញ្ហាសុខភាពទាក់ទងនឹងបេះដូង សួត សម្ពាធឈាមខ្ពស់ និងឆ្អឹងខ្នង។ កូនស្រីពៅ Paetongtarn បាននិយាយថា លោកថាក់ស៊ីន មានរោគសញ្ញាធ្ងន់ធ្ងរនៅពេលឆ្លង Covid-១៩ ហើយវានៅតែប៉ះពាល់ដល់ស្ថានភាពសុខភាពបច្ចុប្បន្នរបស់គាត់៕
ប្រភព៖vnexpress

ត្រូវដឹង! ប្រភេទយានយន្តណាខ្លះ ដែលចាំបាច់តម្រូវឱ្យមានបណ្ណបើកបរ

0

មហាជនជាច្រើនហាក់សម្តែងការចាប់អារម្មណ៍ច្រើន ពាក់ព័ន្ធនឹងការសិក្សាធ្វើបណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី«60CC»ឡើងទៅ។ ចុះអ្នកទាំងអស់គ្នាមានដែរដឹងទេថា ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តម្រូវឱ្យយានយន្តណាខ្លះ ត្រូវតែមានបណ្ណបើកបរ?

យោងតាមមាត្រា៤០ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម ចែងថា បណ្ណបើកបរជាតិសម្រាប់បើកបរយានយន្តក្នុងព្រះរាជាណាចក្រកម្ពុជា មាន ៥ប្រភេទ គឺប្រភេទ ក ខ គ ឃ និង ង។

ប្រភេទ ក៖

  • ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប (CC) ឬមានថាមពលអគ្គិសនីលើសពី ១១គីឡូវ៉ាត់

ទោចក្រយានយន្តសណ្តោងររឺម៉កនិងត្រីចក្រយានយន្ត។Honda ប្រកាសចេញលក់ម៉ូតូអាគុប ៥០ សេសេ ៣ ម៉ូឌែល នៅជប៉ុន - Cambo Auto
ប្រភេទ ខ៖

  • រថយន្តដឹកអ្នកដំណើរមិនលើសពី ៩នាក់ ដោយគិតទាំងអ្នកបើកបរ
  •  រថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥តោន
    • រថយន្តក្នុងប្រភេទខនេះ អាចសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។2018-hyundai-grand-starex-interior-5b3c6c693e664 - PakWheels Blog

ប្រភេទ គ៖

  • រថយន្តដឹកជំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន និងអាចសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។

ប្រភេទ ឃ៖ រថយន្តដឹកអ្នកដំណើរ៖

  • ឃ១: រថយន្តដឹកអ្នកដំណើរចាប់ពី ១០នាក់ ដល់ ២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។
  • ឃ២: រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមា មិនលើសពី ០,៧៥តោន។សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ - វិគីភីឌា

ប្រភេទ ង៖

  • រថយន្តប្រភេទ ខ គ និង ឃ មានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោន ត្រូវចែកជា៣ប្រភេទ គឺ ប្រភទ ង(ខ) ប្រភេទ ង (គ) និងប្រភេទ ង (ឃ)៕

កូរ៉េខាងជើងកំពុងហាត់សមវាយប្រហារនុយក្លេអ៊ែរប្រឆាំងកូរ៉េខាងត្បូង

0

បរទេស៖ កូរ៉េខាងជើងបានប្រកាសពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងចំនួនពីរនៅក្នុងសមយុទ្ធមួយដែលក្លែងធ្វើការវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រសំដៅលើ “មូលដ្ឋានយោធាកូរ៉េខាងត្បូង” ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាល KCNA បានដកស្រង់សេចក្តីប្រកាសរបស់អគ្គសេនាធិការនៃកងទ័ពកូរ៉េថា “កងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើងនៅយប់ថ្ងៃទី ៣០ ខែសីហា បានអនុវត្តការវាយប្រហារនុយក្លេអ៊ែរតាមបែបយុទ្ធសាស្ត្រ ដោយក្លែងធ្វើការវាយប្រហារបំផ្លិចបំផ្លាញសំដៅទៅលើមជ្ឈមណ្ឌលបញ្ជាការសំខាន់ៗ និងព្រលានយន្តហោះរបស់កងទ័ពកូរ៉េខាងត្បូង” ។North Korea stages tactical nuclear strike drill to protest allied  exercises - CNA

យោងតាម KCNA បានឱ្យដឹងទៀតថា យោធារបស់ប្រទេសនេះបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរក្នុងអំឡុងពេលសមយុទ្ធនេះ។ រូបភាពដែលបានបោះពុម្ពផ្សាយបង្ហាញពីយានបាញ់កាំជ្រួចដែលមានរាងស្រដៀងទៅនឹងកាំជ្រួចយុទ្ធសាស្ត្ររបស់កងទ័ពសហរដ្ឋអាមេរិក (ATACMS) ដែលកាំជ្រួចទាំងអស់នេះគឺសំដៅទៅលើគោលដៅសមុទ្រ។ កាំជ្រួចប្រភេទនេះត្រូវបានសាកល្បងដំបូងដោយទីក្រុងព្យុងយ៉ាងក្នុងឆ្នាំ ២០១៩ ហើយហាក់បីដូចជាមានសមត្ថភាពផ្ទុកក្បាលគ្រាប់ជាច្រើនដែលត្រូវបានធ្វើសកម្មភាពក្នុងអំឡុងពេលហោះហើរដើម្បីវាយប្រហារគោលដៅផ្សេងៗគ្នា។North Korea says it simulated nuclear strike on South - BBC News

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី ៣០ ខែសីហាថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង ប៉ុន្តែប្រភេទនេះមិនត្រូវបានគេកំណត់អត្តសញ្ញាណនោះទេ។ ការបាញ់បង្ហោះនេះបានធ្វើឡើងខណៈដែល កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកត្រៀមបញ្ចប់សមយុទ្ធ Ulchi Freedom Shield (UFS) រយៈពេល ១១ ថ្ងៃ។
លំហាត់ UFS គឺផ្អែកលើសេណារីយ៉ូនៃសង្គ្រាមដែលកើតឡើងទាំងស្រុង ដោយមានការចូលរួមពីទាហានជាង ៥៨,០០០ នៃប្រទេសទាំងពីរ (អាមេរិក និង កូរ៉េខាងត្បូង)។ សមយុទ្ធនេះរួមមានសកម្មភាពជាច្រើន រួមទាំងសមយុទ្ធបញ្ជាដោយកុំព្យូទ័រ ការហ្វឹកហ្វឺនលើទីលាន និងសមយុទ្ធការពារស៊ីវិល។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-១B របស់អាមេរិកបានចូលរួមក្នុងសមយុទ្ធកាលពីថ្ងៃទី ៣០ ខែសីហា។Kim Jong Un supervises North Korean troops simulating an attack on South |  PBS NewsHour

ភាពតានតឹងនៅ ឧបទ្វីប កូរ៉េ និងតំបន់ជុំវិញបាននិងកំពុងកើនឡើងនាពេលថ្មីៗនេះ។ ប្រទេសកូរ៉េខាងជើងបានរិះគន់ UFS ថាជា “ការបង្កហេតុនៅក្នុងធម្មជាតិ” ដោយព្រមានពីហានិភ័យនៃ “សង្រ្គាម thermonuclear ដ៏ធំដែលមិនធ្លាប់មានពីមុនមក” នៅក្នុងតំបន់។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃទី ២៩ ខែសីហា ក៏បានត្រួតពិនិត្យផ្នែកនៃសមយុទ្ធ ដើម្បីចល័តមេបញ្ជាការយោធា និងបុគ្គលិកទាំងអស់ ជាមួយនឹងសេណារីយ៉ូ ដូច្នេះកូរ៉េខាងជើងនឹងគ្រោងបើកយុទ្ធនាការវាយប្រហារភ្លាមៗ ក្នុងគោលបំណងដើម្បី “គ្រប់គ្រងទឹកដីភាគខាងត្បូងទាំងមូល”៕North Korea rehearses 'nuclear counterattack' scenario with latest missile  test - Washington Times
ប្រភព៖vnexpress

កូនប្រុសពៅសម្តេចក្រឡាហោម ស ខេង នឹងឡើងជាស្នងការខេត្តព្រះសីហនុ ជំនួសឧត្តមសេនិយ៍ទោ ជួន ណារិន

0

កូនប្រុសពៅសម្តេចក្រឡាហោម ស ខេង លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស សុខា ចេញសេចក្ដីសម្រេច ប្រគល់ភារកិច្ចឱ្យកាន់មុខតំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ឧត្តមសេនីយ៍ឯក ស រដ្ឋា ​ទទួលភារកិច្ចជាស្នងការខេត្តព្រះសីហនុ  បន្ទាប់ពីឡើងជាអគ្គស្នងការរងនគរបាលជាតិ - Troryorng Mediaលោកឧត្តមសេនីយ៍ឯក ស រដ្ឋា គឺជាអតីតអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងទើបត្រូវបានផ្លាស់ប្ដូរមកជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

ការចេញទៅកាន់មុខតំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ របស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា បានធ្វើឡើងបន្ទាប់ពីលោកឧត្តមសេនិយ៍ទោ ជួន ណារិន បានផ្ទេរភារកិច្ចពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មកជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលភារកិច្ចជាស្នងការនគរបាលរាជធានីភ្នំពេញ៕លោក ជួន ណារិន​៖  ​មនុស្ស​៨នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​ករណី​បិទ​ផ្លូវ​ជាតិ​៤​ពីរ​ថ្ងៃ​មក​នេះ​  - បទសម្ភាស