ភ្នំពេញ — សាលាឧទ្ធរណ៍​ បាន​ប្រកាស​សាលក្រម​ជា​ប្រវត្តិសាស្ត្រ​ សម្រាប់​សិទ្ធិ និង​ការពារ​កុមារ​ ក្នុង​សំណុំរឿង​ប្រឆាំង​នឹង​អតីត​នាយក​ប្រតិបត្តិ អង្គការ សុវណ្ណកុមារ គឺ​លោក សុធា អរុណ និង​បក្ខពួក ​គឺ​លោក ហ៊ុន ចិន្តា អ្នកស្រី ថាយ ស៊ីនួន និង​អ្នកស្រី អ៉ឹ​ង វាសនា និមល។ លោក សុធា អរុណ ត្រូវបានផ្តន្ទាទោសពីបទរំលោភសេពសន្ថវៈកុមារ​ពីរនាក់ បទឆបោក បទប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសពាក់ព័ន្ធនឹងជនរងគ្រោះ ការបង្អត់អាហារ និងការធ្វេសប្រហែសក្នុងការថែទាំអនីតិជនអាយុក្រោម ១៥ ឆ្នាំ។ លោក សុធា អរុណ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ សរុប ២២ ឆ្នាំ។

 សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ លើករណីធ្វើទារុណកម្មលើកុមារ ត្រូវបានប្រកាសនៅក្នុងតុលាការ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣​ ដោយតម្កល់ការផ្តន្ទាទោសរបស់តុលាការជាន់ទាប។ សាលាឧទ្ធរណ៍​ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា​ ថានឹង​តម្កល់​ការ​ផ្ដន្ទាទោស​លើ​សំណុំ​រឿង​ពាក់ព័ន្ធ​ការ​រំលោភសេពសន្ថវៈ​លើ​អនីតិជន ​ដោយ​លោក សុធា អរុណ។ សាលក្រមជាលាយលក្ខណ៍អក្សរត្រូវបានរំពឹងថានឹងត្រូវ ចេញដោយតុលាការក្នុង រយៈពេលប៉ុន្មានសប្តាហ៍ទៀត។

ករណីការធ្វើទារុណកម្ម និងរំលោភសេពសន្ថវៈ

សាលា​ឧទ្ធរណ៍​ សម្រេច​តម្កល់​ការ​ផ្ដន្ទាទោស​លោក សុធា អរុណ ចំនួន ៤​ ឆ្នាំ ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​កុមារ ​យ៉ាង​សាហាវ​ឃោរឃៅ​នៅ​ អង្គការ សុវណ្ណកុមារ។ លោក ហ៊ុន ចិន្តា និង អ្នកស្រី ថៃ ស៊ីនួន ឪពុកម្តាយចិញ្ចឹម ពីរនាក់នៅ អង្គការ សុវណ្ណកុមារ ត្រូវផ្តន្ទាទោសម្នាក់ៗ ៣ ឆ្នាំ និង អ្នកស្រី អ៉ឹ​ង វាសនា និមល ឪពុកម្តាយចិញ្ចឹមម្នាក់ទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ។ ការផ្ដន្ទាទោស ​លោក សុធា អរុណ លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន និង​ អ្នកស្រី អ៉ឹ​ង វាសនា និមល គឺ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ។ លោក សុធា អរុណ ក៏ត្រូវបានផ្តន្ទាទោសពីបទបង្អត់អាហារ និងការធ្វេសប្រហែសក្នុងការថែទាំអនីតិជនក្រោមអាយុ ១៥ឆ្នាំ។ តុលាការបានបង្គាប់ឱ្យលោក សុធា អរុណ លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន និងអ្នកស្រី អ៉ឹ​ង វាសនា និមល រួមគ្នាសងថ្លៃខូចខាតចំនួន ២០០.០០០.០០០ រៀល (ពីររយលាន) រៀល។

នៅ​តុលាការ​ជាន់​ទាប លោក សុធា អរុណ ត្រូវ​បាន​កាត់​ទោស​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ពីរ​នាក់​នៅ អង្គការ សុវណ្ណ​កុមារ។ លោកត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៨ ឆ្នាំ ​សម្រាប់​ករណី​រំលោភសេពសន្ថវៈ​​នីមួយៗ។ សាលាឧទ្ធរណ៍ ​បាន​បញ្ជាក់​ពី​ការ​ផ្ដន្ទាទោស​លើ​សំណុំរឿង​រំលោភ​សេពសន្ថវៈ​មួយ​ក្នុង​ចំណោម​សំណុំរឿង​រំលោភ​សេពសន្ថវៈ ទាំងពីរនោះ លោក សុធា អរុណ ត្រូវ​សង​ជំងឺ​ចិត្ត​ចំនួន ៦០.០០០.០០០ រៀល (ហុកសិប​លាន) រៀល ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ចាប់​រំលោភ​ម្តង​ហើយ​ម្តង​ទៀត​ចាប់តាំង​ពី​អាយុ ៦​ឆ្នាំ មក។ សំណុំរឿង​ទី ​២ មិនទាន់​ត្រូវ​បាន សាលាឧទ្ធរណ៍ ​បើកសវនាការ​នៅឡើយ​ទេ​។

“សាលាឧទ្ធរណ៍​ គួរទទួលបានការ​សរសើរ​ចំពោះ​ការ​តម្កល់​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ លោក សុធា អរុណ និង​បក្ខពួក​ត្រូវតែ​នាំ​ខ្លួន​មក​ទទួល​ទោស និង​ចាប់​ខ្លួន​ពី​បទ​ឧក្រិដ្ឋកម្ម​ដ៏​រន្ធត់​មក​លើ​កុមារ។​ យើង​សូម​ជំរុញ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធាន​ការ​ជា​បន្ទាន់​ និង​ ​អនុវត្ត​ដីកា​ចាប់​ខ្លួន ដែលបានចេញប្រកាស់​យូរ​មក​ហើយមកលើលោក សុធា អរុណ លោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន  និងអ្នកស្រី អ៉ឹ​ង វាសនា និមល។ ប្រទេសកម្ពុជាត្រូវមើលថែកូនៗរបស់នាង។ បន្ទាប់ពីបានធ្វើការយ៉ាងទូលំទូលាយ អស់រយៈពេល បួនឆ្នាំ ដោយក្រុមមេធាវី អ្នកស៊ើបអង្កេត និងបុគ្គលិករបស់ អង្គការ សុវណ្ណ កុមារ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលឃើញនីតិរដ្ឋអនុវត្ត ក្នុងករណី លោក សុធា អរុណ និងបក្ខពួក។” លោក Bradley J. Gordon តំណាងផ្នែកច្បាប់របស់ អង្គការ សុវណ្ណកុមារ បាននិយាយថា “ករណីដ៏សោកនាដកម្មនេះ គឺជាការសម្រេចចិត្តដ៏សំខាន់មួយ សម្រាប់ការកែលម្អការការពារសម្រាប់កុមារ។”

អង្គការ សុវណ្ណកុមារ គឺជាគ្រឹះស្ថានថែទាំ និងផ្តល់លំនៅដ្ឋាន មិនរកប្រាក់ចំណេញ នៅទីក្រុងភ្នំពេញ ដែលបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដោយ លោកស្រី Elizabeth Ross Johnson ដើម្បីផ្តល់ផ្ទះដ៏សមប្រកបដោយសុវត្ថិភាព និងចិញ្ចឹមបីបាច់ដល់កុមារដែលត្រូវការជំនួយ។ ប៉ុន្មានឆ្នាំមកនេះ  អង្គការ សុវណ្ណកុមារ បានថែទាំកុមារប្រមាណ ៥៥ នាក់។

លោក សុធា អរុណ និងបក្ខពួក បានគេចពីប៉ូលីសកម្ពុជា អស់រយៈពេលជិតពីរឆ្នាំ បើទោះបីជាមានការផ្តន្ទាទោស និងដីកាចាប់ខ្លួនយ៉ាងសកម្មក៏ដោយ។

 អំពីអង្គការសុវណ្ណកុមារ អុិលអុិលស៊ី

 អង្គការសុវណ្ណកុមារ អុិលអុិលស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដើម្បីមើលថែទាំកុមារកំព្រា និងកុមារដែលត្រូវបានគេបោះបង់ចោលនៅប្រទេសកម្ពុជា។ បេសកកម្មរបស់អង្គការសុវណ្ណកុមារ អុិលអុិលស៊ី គឺបង្កើតបរិស្ថានមួយដែលផ្តល់នូវកន្លែងស្នាក់នៅដែលមានសុវត្ថិភាព និងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវបានគេបោះបង់ចោល ធ្វើយ៉ាងណាដើម្បីអាចផ្តល់ឱ្យកុមារអភិវឌ្ឍបានទាំងរាងកាយ សតិបញ្ញា អារម្មណ៍ និងស្មារតីប្រកបដោយសក្តានុពលពេញលេញរបស់ពួកគេ។