លោកស្រី ទ្រី ដាណា រងមតិរិះគន់ក្រោយជំរុញឱ្យស្រ្តីលាបឡេអំឡុងពេលពរពោះ
មហាជនអ្នកលេងបណ្តាញសង្គមបានរិះគន់ទៅកាន់អ្នកជំនួញល្បីលោកស្រី ទ្រី ដាណា ថាដើម្បីតែលុយលក់ឡេឱ្យដាច់ហ៊ាននិយាយដោយមិនបានគិតល្អិតល្អន់ និងអាចមានបញ្ហាប្រឈម។ ការរិះគន់នេះកើតឡើងដោយសារតែលោកស្រី ទ្រី ដាណា ជំរុញឱ្យស្រ្តីលាបឡេ ខាត់ស្បែក អំឡុងពេលពរពោះដើម្បីឱ្យទារកកើតមកស។
តាមរយៈវីដេអូមួយចែកចាយពេញបណ្តាញសង្គមនាំឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងចំពោះលោកស្រីទ្រី ដាណា ដែលវីដេអូនេះគឺជាការដកស្រង់ខ្លីពីការ Live របស់អ្នកជំនួញរូបនេះដែលមានការផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេកប៊ុករបស់ខ្លួនកាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងវីដេអូខ្លីនោះលោកស្រី ទ្រី ដាណា បាននិយាយថា «កាលពេលអ្នកនាងមានទម្ងន់មានអ្នកនិយាយថាកុំឱ្យលាបអីឱ្យសោះហើយខ្លួនក៏ធ្វើតាមធ្វើឱ្យកូនទី១របស់អ្នកនាងកើតមកខ្មៅ សប្បុរសសណ្តែកបាយ ហើយធ្វើឱ្យខ្លួនឱ្យគគ្រេចនាំឱ្យភាពមិនស្អាតជះឥទ្ធិពលដល់កូន»។ អ្នកនាងបន្តទៀតថា «ពេលកូនក្រោយនាងលែងស្តាប់ចាស់ៗហើយខាត់ស្បែកលាបឡេ ខាត់ស្បែកលាបឡេកូនកើតមកសស្គុស ព្រមទាំងនិយាយជំរុញដាក់ស្រ្តីផ្សេងទៀតថាពេលពរពោះក៏ដោយ ឆ្លងទន្លេហើយក៏ដោយលាបឡេទៅព្រោះអីលូវកម្រស្អាតដោយធម្មជាតិណាស់សូម្បីបវកញ្ញាក៏ដោយក៏មានការកែកុនលាបឡេខាត់ស្បែកដូចគ្នា»។
ស្របពេលដែលលោកស្រី ទ្រី ដាណា និយាយបែបនេះទៅកាន់ស្ត្រីផ្សេងទៀតឱ្យលាបឡេ ខាត់ស្បែកអំឡុងពេលកំពុងពរពោះឬទើបសម្រាលនេះ អ្នកនាងក៏លក់ផលិតផលថែរក្សាសម្រស់ប្រភេទនេះផងដែរជាហេតុធ្វើឱ្យមានមតិរិះគន់យ៉ាងខ្លាំង។
អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិដោយក្តីហួសចិត្តថាព្រោះតែលុយហ៊ាននិយាយគ្រប់បែបយ៉ាងដើម្បីឱ្យលក់ផលិតផលដាច់ ជំនាញតែរឿងខុសដល់ពេលឈឺតាំងរកពេទ្យ។ អ្នកខ្លះក៏បញ្ចេញមតិទៀតថា កូនសមិនមែនមកពីម្តាយលាបឡេ ខាត់ស្បែកអីនោះទេគឺមកពីស្សែនឪពុកម្តាយ អំឡុងពេលពរពោះស្រី្តជាម្តាយត្រូវប្រុងប្រយ័ត្នណាស់ព្រោះអាចមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ មិនមែនចេះតែចង់ប្រើផលិតផលតាមតែចិត្តនឹកឃើញថាគឺត្រូវប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ៕


បន្ទាប់ពីខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះបានចុះហត្ថលេខាជាមួយក្លឹប Inter Miami CF កាលពីដើមរដូវក្តៅកន្លងទៅ Messi បានចាប់អារម្មណ៍ភូមិគ្រឹះមួយស្ថិតនៅទីក្រុង Fort Lauderdale ដែលជាតំបន់សម្រាប់អភិជន ឬអ្នកជាន់ខ្ពស់រស់នៅ។

ទោះជាយ៉ាងណាក៏ដោយ អចលនទ្រព្យក្នុងសហគមន៍ Fort Lauderdale មិនអាចបំពេញតម្រូវការរបស់មនុស្សទាំងអស់នោះទេ មានន័យថាបើពួកគេចង់ទិញគឺតម្រូវឱ្យមានការបោះឆ្នោតជាមុនសិន ហើយសម្រាប់តម្លៃផ្ទះក្នុងតំបន់នោះក៏ឡើងខ្ពស់ផងដែរ៕










/5ba97aae37b2f_1537833600_medium.png)









ដំណឹងដ៏រសើបនេះក៏បានលេចឮទៀតថានារីទី១ និងទី២ បានស្គាល់គ្នាតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយអ្នកទាំងពីរមានភាពឯកជនចំពោះទំនាក់ទំនងរបស់ Seungri ។ អ្នកទាំងពីរថែមទាំងបានឃុបឃិតគ្នារៀបចំគម្រោងធ្វើដំណើរទៅកោះបាលីខាងលើទៀតផង។











