ពិតណាស់ នៅក្នុងប្រទេសមួយចំនួននៃតំបន់អាស៊ី សុទ្ធតែមានអបិយជំនឿខុសៗគ្នា ទៅតាមវិធីបុណ្យសាសនានីមួយៗ ដោយឡែកប្រទេសកម្ពុជាយើងក៏មានអបិយជំនឿជាច្រើនផងដែរ ដែលចាស់ៗបុរាណតែងតែផ្តាំតៗគ្នាកុំឱ្យធ្វើរឿងទាំងនេះក្នុងអំឡុងខែភ្ជុំ ឬកាន់បិណ្ឌព្រោះគេជឿថា ពពួកវិញ្ញាណអាក្រក់ ឬពពួកអមនុស្ស នឹងមានអំណាចខ្លាំង។
ដូច្នេះហើយប្រការទាំង ៤ នោះមានអ្វីខ្លះ?

ប្រការទី១៖ ចាស់ៗពីដើមហាមកូនចៅមិនឱ្យបោះកាកសំណល់ទាំងអស់ដែលមានបាយ ឬសម្លនៅក្រោយផ្ទះ បន្ទាប់ពីបាយរួច ព្រោះគេជឿថាវិញ្ញាណងងឹតនឹងមកស៊ីកាកសំណល់ទាំងនោះ រួចហើយវានឹងចូលក្នុងផ្ទះយើង។

ប្រការទី២៖ មនុស្សជំនាន់មុនហាមកូនចៅមិនឱ្យទទួលទានអាហារនៅក្រោមដើមឈើឡើយ ពីព្រោះគេជឿថាដើមឈើទាំងអស់សុទ្ធតែមានវិញ្ញាណកាន់។

ប្រការទី៣៖ នៅពេលយប់ប្រសិនបើឃើញនរណាម្នាក់ដែលយើងមិនស្គាល់មកសុំបាយម្ហូបរបស់យើង អ្នកមិនគួរឱ្យនោះទេ ព្រោះអាចជាអមនុស្ស ដែលវាអាចនឹងនាំចង្រៃដល់យើង។

ប្រការទី៤៖ ប្រសិនបើអ្នកទៅបោះបាយបិណ្ឌនៅអំឡុងម៉ោង ៣ ឬ ៤ ទាបភ្លឺ ហើយមានជ្រុះរបស់របរនៅពេលធ្វើដំណើរ ចូលអ្នកកុំរើសឱ្យសោះព្រោះអាចជាពពួកអមនុស្សមកស៊ីសំណែមរបស់យើង។

ទោះជាយ៉ាងណាក៏ដោយខាងលើនេះគ្រាន់តែជាជំនឿរបស់ចាស់ៗបុរាណខ្មែរយើងតែប៉ុណ្ណោះ ជឿឬមិនជឿគឺអាស្រ័យទៅលើការគិត និងវិចារណញ្ញាណរបស់យើងនោះទេ៕អ្វី​ជា​អត្ថន័យ​នៃការបោះ​បាយបិណ្ឌ? - Sabay News