រថយន្តទំនើបទាំង ៦ ដែលស៊ីសាំងច្រើនជាងគេបំផុត
នៅពេលដែលអ្នកត្រូវការទិញរថយន្ត អ្នកគួរតែយល់ដឹងឱ្យច្បាស់អំពីម៉ាករថយន្ត តម្លៃ ក៏ដូចជារថយន្តទាំងនោះស៊ីសាំឬអត់? ប្រសិនបើអ្នកទិញចំរថយន្តណាដែលស៊ីសាំងច្រើន នោះអ្នកនឹងត្រូវចំណាយប្រាក់សម្រាប់តែចិញ្ចឹមថ្លៃសាំងរបស់វារហូត។ ដូច្នេះ ដើម្បីឱ្យអ្នកយល់ដឹងកាន់តែច្បាស់អំពីប្រភេទរថយន្តដែលស៊ីសាំងច្រើន ខាងក្រោមនេះគឺជារថយន្តដែលអ្នកគួរប្រុងប្រយ័ត្ន៖
១.រថយន្ត Toyota Fortuner៖ Toyota Fortuner ជំនាន់ទី១ ត្រូវបានគេចាត់ទុកថាជារថយន្តពេញនិយមបំផុតនៅលើទីផ្សារជជុះ។ រថយន្តនេះមានតម្លៃជាទូទៅត្រឹមតែជាង ១ ម៉ឺនដុល្លាប៉ុណ្ណោះ។ ប៉ុន្តែតើអ្នកដឹងទេថា Fortuner ដំបូងគេត្រូវបានគេចាត់ទុកថាមានប្រសិទ្ធភាពស៊ីសាំងខ្លាំង ជាពិសេសម៉ូដែលកង់បួនដែលមានអត្រាស៊ីសាំងប្រហែល ៧-៨ គីឡូម៉ែត្រក្នុងមួយលីត្រឯណោះ។
២.រថយន្ត Mitsubishi G-Wagon៖ Mitsubishi G-Wagon ត្រូវបានគេចាត់ទុកថាជារថយន្តដែលមានរូបរាងសមរម្យសម្រាប់អ្នកផ្សងព្រេង ហើយក៏ជារថយន្តដែលមានមនុស្សជាច្រើននៅតែទិញ ប៉ុន្តែវាមានអត្រាស៊ីសាំងប្រហែល ៧-៨ គីឡូម៉ែត្រក្នុងមួយលីត្រផងដែរ។
៣. Mitsubishi Space Wagon៖ ទោះបីជា Mitsubishi Space Wagon ប្រើម៉ាស៊ីន 4-cylinder ចំណុះ ២.៤ លីត្រក៏ដោយ ក៏ទំហំតួខ្លួនធំ និងធ្ងន់ ដែលនាំឱ្យអត្រាប្រើប្រាស់អតិបរមា ៦-៧ គីឡូម៉ែត្រ/លីត្រ ប៉ុន្តែវាមកជាមួយរូបរាងស្រស់ស្អាត និងទាន់សម័យ។
៤. Nissan Teana៖ Nissan Teana ដំបូងគេត្រូវបានបំពាក់ដោយម៉ាស៊ីន V6 ចំណុះ ២,៣ លីត្រ ដែលមានលក្ខណៈស្ងប់ស្ងាត់ និងរលោង។ ប៉ុន្តែបើនិយាយពីអត្រានៃការប្រើប្រាស់នោះ រថយន្តនេះស៊ីប្រេងក្នុងកម្រិត ៥-៦ គីឡូម៉ែត្រក្នុងមួយលីត្រ ហើយប្រសិនបើអ្នកបើកបរផ្លូវឆ្ងាយនោះគឺពិតជាពិបាកក្នុងការគ្រប់គ្រងប្រេងណាស់។
៥. Ford Escape និង Mazda Tribute៖ Ford Escape និង Mazda Tribute គឺជារថយន្ត SUV ដែលត្រូវបានបង្កើតឡើងនៅលើមូលដ្ឋានដូចគ្នា ដែលមានលក្ខណៈពិសេសក្នុងការបើកបរល្អជាងរថយន្ត SUV សម័យមុន។ ប៉ុន្តែវាត្រូវបានផ្លាស់ប្តូរជាមួយនឹងម៉ាស៊ីន V6 3.0 លីត្រ ដែលប្រើប្រាស់ប្រេងដ៏កាចសាហាវបំផុត ជាមួយនឹងតួលេខជាមធ្យម ៥-៦ គីឡូម៉ែត្រ / លីត្រ។
៦. Honda Accord៖ Honda Accord ជំនាន់ទី ៧ មានម៉ាស៊ីន V6 ចំណុះ 3.0 លីត្រ ជាជម្រើសសម្រាប់អ្នកដែលស្រលាញ់ថាមពល ប៉ុន្តែវាមកជាមួយនឹងការស៊ីសាំងប្រហែល ៥-៦ គីឡូម៉ែត្រក្នុងមួយលីត្រឯណោះ៕
ប្រភព៖sanook



គ្រាប់ប់រ៉ុក្កែត និង យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន បានវាយប្រហារទៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ។ ក្រុមចលនាតស៊ូអ៊ិស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ ត្រូវបានក្រុមអ្នកវិភាគពណ៌នា ថា ជាបណ្តាញក្រុមប្រដាប់អាវុធ មានទំនាក់ទំនងជាមួយនឹងអ៊ីរ៉ង់។ ក្រុមជីវពលទាំងនេះ បានអះអាង អំពីការទទួលខុសត្រូវជាច្រើន ពាក់ព័ន្ធនឹងការវាយប្រហារនានា។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជូនកម្លាំងទ័ពជើងទឹក ទៅកាន់មជ្ឈិមបូព៌ា នៅក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ រួមទាំង នាវាផ្ទុកយន្តហោះ២គ្រឿង នាវាចម្បាំងផ្សេងៗទៀត និង កងម៉ារីន ប្រហែល ២ ០០០នាក់។















![Hello Hangeul] In trilingual Hong Kong, Korean is new kid on the block](https://res.heraldm.com/content/image/2023/05/01/20230501000159_0.jpg)



/cloudfront-us-east-2.images.arcpublishing.com/reuters/EKIXAY3V7VK6PEAO4MGHIUX2SI.jpg)
ប្រភព ៖ TNN World














