រដ្ឋធានីវ៉ាស៊ីនតោន៖ ជម្លោះ រវាងអ៊ីស្រាអែល បានជំរុញឲ្យកងជីវពលផ្សេងៗ វាយប្រហារ ទៅលើមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា កាលពីពេលថ្មីៗនេះ ប៉ុន្ដែឥឡូវអ្នកនាំពាក្យ សេតវិមាន បានចោទប្រកាន់ទៅលើអ៊ីរ៉ង់ ជាអ្នកជួយគាំទ្រដល់សកម្មភាពទាំងនេះ។Kirby to lead Biden's national security communications team | AP News

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៤ ខែតុលា ថា លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃចន្ទ (ទី២៣ ខែតុលា) ថា អ៊ីរ៉ង់ ជាប់ពាក់ព័ន្ធ នៅក្នុងករណីជាច្រើន ជួយសម្របសម្រួល នៅក្នុងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត និង ដ្រូន បង្កឡើងដោយក្រុមចលនាប្រដាប់អាវុធជាច្រើន គាំទ្រ ដោយរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ មកលើមូលដ្ឋានកងទ័ពនានារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី។ ស្របគ្នានេះ លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាទៅដល់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ត្រូវតែរៀបចំបន្ថែម សម្រាប់ឆ្លើយតបនឹងការវាយប្រហារណាមួយ នៅក្នុងតំបន់។Iran 'actively facilitating' some attacks on US bases in Middle East:  W.Hous - Region - World - Ahram Onlineគ្រាប់ប់រ៉ុក្កែត និង យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន បានវាយប្រហារទៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ។ ក្រុមចលនាតស៊ូអ៊ិស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ ត្រូវបានក្រុមអ្នកវិភាគពណ៌នា ថា ជាបណ្តាញក្រុមប្រដាប់អាវុធ មានទំនាក់ទំនងជាមួយនឹងអ៊ីរ៉ង់។ ក្រុមជីវពលទាំងនេះ បានអះអាង អំពីការទទួលខុសត្រូវជាច្រើន ពាក់ព័ន្ធនឹងការវាយប្រហារនានា។

ក្រុមប្រដាប់អាវុធអ៊ិស្លាម បានអះអាង ថា ការវាយប្រហារ និង ការដាក់ឱសានវាទរបស់ពួកគេ សម្រាប់កងទ័ពសហរដ្ឋអាមេរិក ត្រូវតែចាកចេញ ពីប្រទេសអ៊ីរ៉ាក់។ ការព្រមានទាំងនេះ គឺជាការសងសឹក ប្រឆាំងនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គាំទ្រដល់ប្រទេសអ៊ីស្រាអែល ក៏ដូចជា ការព្រមានដល់សហរដ្ឋអាមេរិក មិនឱ្យចូលរួមអន្តរាគមន៍ នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា។Washington says Iran is 'actively facilitating' attacks on US bases in Middle  East

ក្រុមសកម្មប្រយុទ្ធ គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា «ការព្រមានទាំងនេះ គ្រាន់តែជាសាររំឭកដល់កងទ័ពសហរដ្ឋអាមេរិក ជាមុនតែប៉ុណ្ណោះ ហើយការងារធ្ងន់ធ្ងរ នៅមិនទាន់ចាប់ផ្តើមនៅឡើយ។ ប៉ុន្ដែប្រសិនបើអ៊ីស្រាអែល បើកការឈ្លានពាន ទៅលើទឹកដីហ្កាហ្សា ពួកគេនឹងវាយប្រហារភ្លាម»។

លោក ចន ឃើរប៊ី អ្នកនាំពាក្យ សេតវិមាន បានសង្កត់ធ្ងន់ ថា ការវាយប្រហារបែបនេះ បានកើនឡើង កាលពីសប្តាហ៍មុន ហើយជាពិសេស នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ប៉ុន្តែសហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឱ្យភាគីណាមួយ ទាញយកផលប្រយោជន៍ នៅក្នុងតំបន់ ែល«មិនមានបញ្ហាអ្វីឡើយ»។ សហរដ្ឋអាមេរិក ជឿ ថា ក្រុមចលនាប្រដាប់អាវុធទាំងនេះ ត្រូវបានការគាំទ្រ ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និង រដ្ឋាភិបាលអ៊ីរ៉ង់ ដែលកំពុងតែបន្តគាំទ្រដល់ក្រុមសកម្មប្រយុទ្ធហាម៉ាស់របស់ប៉ាឡេស្ទីន និង ហេសបូឡាហ៍ (Hezbollah)របស់លីបង់ ។Iran Is Hamas's "Enabler" in Fight Against Israel, Officials Say | Time

អ្នកនាំពាក្យ សេតវិមាន រូបនេះ បានបន្ដ ថា «យើងដឹង ថា អ៊ីរ៉ង់កំពុងតែតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍ទាំងនេះ ហើយក្នុងករណីខ្លះ អ៊ីរ៉ង់ ថែមទាំងជួយសម្របសម្រួលយ៉ាងសកម្ម សម្រាប់ការវាយប្រហារទាំងនេះ និង ជំរុញឱ្យក្រុមប្រដាប់អាវុធផ្សេងៗទៀត ដែលចង់កេងកេងចំណេញ ពីជម្លោះ រវាងអ៊ីស្រាអែល-ហាម៉ាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬ សម្រាប់ប្រទេសអ៊ីរ៉ង់»។

ការកើនឡើង នៃការវាយប្រហារ មកលើកងកម្លាំងអាមេរិក ចាប់តាំងពីជម្លោះ នៅក្នុងប្រទេសអ៊ីស្រាអែល បានផ្ទុះឡើង កាន់តែតានតឹង កាលពីថ្ងៃទី៧ ខែតុលា ខណៈពួកសកម្មប្រយុទ្ធក្រុមហាម៉ាស់ប៉ាឡេស្ទីន បានវាយប្រហារ ទៅលើតំបន់ភាគខាងត្បូង នៃប្រទេសអ៊ីស្រាអែល។Pentagon blames Iran for attacks on US troopsលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជូនកម្លាំងទ័ពជើងទឹក ទៅកាន់មជ្ឈិមបូព៌ា នៅក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ រួមទាំង នាវាផ្ទុកយន្តហោះ២គ្រឿង នាវាចម្បាំងផ្សេងៗទៀត និង កងម៉ារីន ប្រហែល ២ ០០០នាក់។

លោក ចន ឃើរប៊ី បានបន្ថែម ថា «យើងដឹង ថា គោលដៅរបស់អ៊ីរ៉ង់ គឺដើម្បីរក្សាកម្រិត នៃការបដិសេធមួយចំនួន នៅទីនេះ ប៉ុន្តែយើងនឹងមិនអនុញ្ញាតឱ្យពួកគេ ធ្វើដូច្នេះទេ។ យើងក៏នឹងមិនអនុញ្ញាតឲ្យការគំរាមកំហែងដល់ផលប្រយោជន៍របស់យើង នៅក្នុងតំបន់»៕White House says Iran 'actively facilitating' some attacks on US military  bases | Reuters