ថៃជាប្រទេសនាំមុខគេក្នុងទីផ្សាររថយន្តនាំចូលរបស់វៀតណាម
ប្រទេសវៀតណាម ៖ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ ប្រទេសវៀតណាមបាននាំចូលរថយន្តដំឡើងរួចគ្រប់ប្រភេទស្មើជិត៨ម៉ឺនគ្រឿង និងមានតម្លៃជួញដូរសរុបស្មើ១,៨៧ពាន់លានដុល្លារអាមេរិក កើនឡើង២,៤% ផ្នែកបរិមាណ និងកើនឡើង០,១% ផ្នែកតម្លៃ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។
ក្នុងរយៈពេលដូចគ្នានេះ ប្រទេសវៀតណាមបានទិញរថយន្តចំនួន៣៦.០៨៧គ្រឿងពីប្រទេសថៃ កើនឡើង៤៥,២% និងមានតម្លៃនាំចូលស្មើ៧៦២.២លានដុល្លារអាមេរិក ។ ចំណែកនៅខែកក្កដាតែមួយ រថយន្តនាំចូលពីប្រទេសថៃ ស្មើនឹង៣.៧១៤គ្រឿង ហើយតម្លៃការជួញដូរស្មើនឹង៨៤លានដុល្លារអាមេរិក ។
ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី១ ក្នុងការនាំចេញរថយន្តទៅកាន់វៀតណាម ។ ដូច្នេះ តម្លៃមធ្យមរបស់រថយន្តដែលនាំចេញពីថៃទៅកាន់វៀតណាម គឺស្មើប្រមាណ២១.០០០ដុល្លារអាមេរិកក្នុង១គ្រឿង ។ អតិថិជនវៀតណាមពេញនិយមរថយន្តរបស់ថៃ ដូចជា Toyota Corolla Cross, Camry, Corolla Altis, Fortuner, Ford Everest, Honda HR-V, Mazda CX-30 និង CX-3, Forester Subaru ។
ចំណែករថយន្តនាំចូលពីប្រទេសឥណ្ឌូណេស៊ី ស្ថិតក្នុងចំណាត់ថ្នាក់ទី២ ក្នុងនោះចាប់ពីខែមករា រហូតដល់ខែកក្កដា ឥណ្ឌូណេស៊ីបាននាំចេញរថយន្តចំនួន២៩.៤៩៨គ្រឿងមកកាន់វៀតណាម ដែលតម្លៃការនាំចេញស្មើនឹង៣៩៩.៦៣លានដុល្លារអាមេរិក ក្នុងនោះរថយន្ត១គ្រឿងមានតម្លៃ១៣.៥០០ដុល្លារអាមេរិក ។ ចំណែកការនាំចូលរថយន្តឥណ្ឌូណេស៊ីរបស់វៀតណាម នៅខែកក្កដា ឆ្នាំ២០២៣ គឺស្មើចំនួន៣.៥២០គ្រឿង និងតម្លៃជួញដូរស្មើ៤៧,៨៥លានដុល្លារអាមេរិក ។
រីឯប្រទេសចិនស្ថិតក្នុងចំណាត់ថ្នាក់ទី៣ គឺរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ វៀតណាមបាននាំចូលរថយន្តពីចិន ចំនួន៦.៤២០គ្រឿង ក្នុងនោះភាគច្រើនជារថយន្តដឹកទំនិញ និងរថយន្តសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មសំណង់ ។ ចំណែកការនាំចូលរថយន្តចិនរបស់វៀតណាម នៅខែកក្កដា ឆ្នាំ២០២៣ ស្មើចំនួន៥៩១គ្រឿង និងមានតម្លៃជួញដូរស្មើ២៦លានដុល្លារអាមេរិក ។
សរុបមក ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៣ វៀតណាមបាននាំចូលរថយន្តជាង៧២.០០០គ្រឿងពីប្រទេសថៃ, ឥណ្ឌូណេស៊ី និងចិន ស្មើនឹង៩០,២% នៃការនាំចូលរថយន្តដំឡើងរួចរបស់វៀតណាម ៕ ប្រភព ៖ AEC connect





លាតសន្ធឹងក្នុងទំហំជាង២ហិចតា ជាមួយអង្កត់ផ្ចិតប្រវែងប្រហែល ១៦៨ ម៉ែត្រ បានធ្វើឱ្យ “បរិមណ្ឌលបន្ទាយស្រី” គឺជារង្វង់មូលធំជាងបំផុតនៅក្នុងប្រទេសកម្ពុជានេះ។
សូមបញ្ជាក់ផងដែរថា “បរិមណ្ឌលបន្ទាយស្រី” ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលភ្ញៀវទេសចរណ៍តែងតែប្រទះឃើញនៅតាមផ្លូវទៅកាន់ឧទ្យានជាតិភ្នំគូលែន៕






បច្ចុប្បន្ន តម្រូវការយន្តហោះសកលបានកើនឡើង ខណៈដែលតម្រូវការធ្វើដំណើរបានងើបឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត។ កាលពីឆ្នាំ ២០១៦ កន្លងទៅ ក្នុងអំឡុងទស្សនកិច្ចរបស់អតីតប្រធានាធិបតីអាមេរិក លោក Barack Obama ទៅកាន់ប្រទេសវៀតណាម ក្រុមហ៊ុន Vietjet Air ក៏បានចុះកិច្ចសន្យាទិញ យន្តហោះ Boeing ៧៣៧ Max ចំនួន ១០០ គ្រឿងផងដែរ។
ដូច្នេះហើយ សម្រាប់ក្រុមហ៊ុនផលិតយន្តហោះធំៗចំនួនពីរនៅលើពិភពលោកគឺ Boeing និង Airbus គ្រោងនឹងចេញលក់នូវចំនួនយន្តហោះថ្មីៗប្រណិតបន្ថែមទៀតនៅចុងឆ្នាំ ២០៣០ នេះបើ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ៕















ប្រភព ៖ mgronline

