ប្រទេសកូរ៉េខាងត្បូង ជាប្រទេសដែលចាត់ទុកថាខ្លាំងផ្នែកបច្ចេកវិទ្យាដោយផ្តល់អត្ថប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋរបស់ខ្លួននូវដំណោះស្រាយទំនើបៗ ដែលលើកកំពស់ការរស់នៅប្រចាំថ្ងៃយ៉ាងខ្លាំង។ ការជំរុញឱ្យមានការរីកចម្រើនរបស់ប្រទេសនេះបង្ហាញពីការលាយបញ្ចូលគ្នានៃការអនុវត្តជាក់ស្តែង និងការច្នៃប្រឌិត ដែលប្រទេសជាច្រើនគួរសិក្សាស្វែងយល់បន្ថែមបាន។
ខាងក្រោមនេះគឺជារឿងគួរឱ្យស្ងប់ស្ងែងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលអាចផ្តល់ប្រយោជន៍ដល់ប្រទេសនានាជុំវិញពិភពលោកជូនទៅដល់ប្រជាពលរដ្ឋ៖
១. មានឆ័ត្រតាមដងផ្លូវ៖ ប្រសិនបើអ្នកធ្លាប់ទៅប្រទេសកូរ៉េក្នុងរដូវក្តៅ អ្នកដឹងថាវាក្តៅ ប៉ុណ្ណាហើយការរង់ចាំឆ្លងកាត់ភ្លើងសញ្ញាចរាចរណ៍ក្រោមមេឃដ៏ក្ដៅគគុកមិនមែនជារឿងងាយស្រួលនោះទេ។ ប៉ុន្តែកុំបារម្ភអី ព្រោះប្រទេសកូរ៉េបានផ្តល់ភាពងាយស្រួលដល់ប្រជាជនជាមួយឆ័ត្រធំសម្រាប់អ្នកឈររង់ចាំឆ្លងផ្លូវ។
២. ថង់ដាក់ឆ័ត្រ និងម៉ាស៊ីនសម្ងួត៖ ដើម្បីការពារកុំឱ្យមានទឹកហូរពេញហាងពេលមេឃធ្លាក់ភ្លៀងខណៈពេលដែលអ្នកកំពុងដើរទិញអីវ៉ាន់ ប្រទេសកូរ៉េខាងត្បូងបានផ្តល់ភាពងាយស្រួលឱ្យអ្នកនូវថង់តូចៗជាច្រើនទំហំផ្សេងៗសម្រាប់ដាក់ឆ័ត្រព្រមទាំងមានម៉ាស៊ីនសម្ងួតឱ្យអ្នកផងដែរ។.png)
៣. កន្លែងចតរថយន្តសម្រាប់តែនារី៖ យានដ្ឋានចតរថយន្តមួយចំនួននៅក្នុងប្រទេសកូរ៉េផ្តល់កន្លែងចតរថយន្តសម្រាប់តែនារីប៉ុណ្ណោះសម្រាប់គោលបំណងសុវត្ថិភាព។ ជាញឹកញយ ពួកគេនៅជិតច្រកចូលអគារបំផុត ហើយជាធម្មតាត្រូវបានកំណត់ជាពណ៌ផ្កាឈូកសម្រាប់សម្គាល់។
៤. ភ្លើងឆ្លងផ្លូវអ្នកថ្មើរជើង៖ ប្រជាជនកូរ៉េភាគច្រើនតែងតែមើលទូរស័ព្ទរបស់ពួកគេ ជាពិសេសនៅពេលរង់ចាំភ្លើងសញ្ញាចរាចរណ៍។ ដើម្បីជួយសម្រួលប្រជាជនលើចំណុចនេះកូរ៉េបានអនុវត្តភ្លើងសញ្ញាជាបន្តបន្ទាប់នៅលើដី ដែលនឹងភ្លឺពណ៌បៃតង ឬក្រហមអាស្រ័យលើថាតើអ្នកអាចឆ្លងផ្លូវបានឬអត់។.png)
៥. អាចកុម្ម៉ង់អាហារគ្រប់ទីកន្លែង៖ ប្រទេសកូរ៉េបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងប្រសិនជាអ្នកកំពុងតែឃ្លានស្ថិតក្នុងតំបន់ណាមួយវាគ្មានបញ្ហានាទេ ព្រោះសេវាដឹកជញ្ជូនអាហាររបស់ប្រទេសកូរ៉េ អាចនាំការកុម្ម៉ង់របស់អ្នកបានទោះបីជាកំពុងតែដើរនៅសួនកម្សាន្តក៏ដោយ។
៦. ប៊ូតុង Yogiyo នៅលើតុភោជនីយដ្ឋាន៖ ជាធម្មតាភ្ញៀវលើកដៃឡើងដើម្បីហៅអ្នករត់តុ ប៉ុន្តែប្រទេសកូរ៉េបានសម្រួលដំណើរការដោយដំឡើងប៊ូតុងនៅលើតុដើម្បីហៅអ្នករត់តុ។ គ្រាន់តែចុចប៊ូតុងនោះ អ្នកនឹងឮសំឡេងរោទ៍ ដែលជាសញ្ញាប្រាប់អ្នករត់តុឱ្យមកដល់តុយើងតែម្តង។ អ្នកនឹងឃើញវត្ថុទាំងនេះជាញឹកញាប់នៅក្នុងភោជនីយដ្ឋានកូរ៉េ ហើយវិធីសាស្រ្តនេះមានភាពងាយស្រួលណាស់ដែលភោជនីយដ្ឋានផ្សេងទៀតគួរតែធ្វើតាម។
៧. អាវអៀមនៅភោជនីយដ្ឋាន៖ ប្រសិនបើភ្ញៀវញុំាអាហារនៅភោជនីយដ្ឋានតែខ្លាចប្រឡាក់អាវដែលកំពុងតែពាក់នោះអ្នកអាចស្នើសុំអាវអៀមពាក់បានពេលដែលកំពុងញ៉ាំហើយវាជាភាពងាយស្រួលមួយទៅដល់ភ្ញៀវដែលមកពិសារអាហារ៕










