នារីៗភាគច្រើនប្រាកដជាចង់បានចង្កេះតូចដងខ្លួនស៊ីចស៊ី ក៏ដូចជាសុខភាពល្អរាងកាយមាំមួន ថែមទាំងចូលចិត្តធ្វើអ្វីដែលងាយស្រួលផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាក្បាច់ហាត់ប្រាណសាមញ្ញៗនឹងងាយស្រួលបំផុតដែលនារីភាគច្រើនអាចអនុវត្តតាមដោយវិធីចំនួន ៥ ដូចជា៖

១.Plank Pose៖ គឺជាក្បាច់ដែលជួយពង្រឹងសាច់ដុំពោះ និងរឹតចង្កេះឱ្យមើលទៅតូចជាងមុន ដោយចាប់ផ្តើមដំបូងតម្រូវឱ្យអ្នកគេងផ្កាប់មុខ បញ្ឍរដៃនិងជើងរបស់អ្នកឱ្យត្រង់ រួចលើកខ្លួនឡើង និងរឹតបន្តឹងក្រពះរយៈពេល ៣០ នាទីជាការស្រេច ត្រូវអនុវត្តបែបនេះ ២-៣ ដងក្នុងមួយសប្តាហ៍។The Only Workout That Will Change Your Body Shape, Says Top Trainer

២.អង្គុយលើកជើង៖ លំហាត់ប្រាណនេះនឹងជួយពង្រឹងសាច់ដុំពោះផ្នែកខាងលើ ដោយចាប់ផ្តើមដំបូងតម្រូវឱ្យអ្នកដេកលើខ្នងរបស់អ្នក រួចលើកជើងឡើងលើ បន្ទាប់មកក្រវីចុះឡើងរយៈពេល ១៥-២០ ដងការស្រេច ធ្វើបែបនេះជារៀងរាល់ថ្ងៃនឹងទទួលបានលិទ្ធផលឆាប់រហ័ស។

៣.គេងបញ្ឍរជើងឡើងលើ៖ ក្បាច់នេះនឹងជួយពង្រឹងសាច់ដុំពោះនៅសងខាង ដោយចាប់ផ្តើមដំបូងតម្រូវឱ្យអ្នកគេងរួចបញ្ឍរជើងឡើងលើរយៈពេល ១៥-២០ នាទីជាការស្រេច ត្រូវអនុវត្តបែបនេះជារៀងរាល់ថ្ងៃនោះអ្នកនឹងទទួលបានរាងដ៏ស៊ីចស៊ី។Want To Have Toned Sexy Legs? Follow These Exercises - Boldsky.com

៤.Twist៖ គឺជាលំហាត់ប្រាណបែបរមួលចង្កេះដែលវាជួយពង្រឹងសាច់ដុំពោះនៅសងខាង ដោយចាប់ផ្តើមដំបូងតម្រូវឱ្យអ្នកឈរត្រង់ រួចពត់ជង្គង់ទាំងពីរបន្តិច រឹតបន្តឹងក្រពះរបស់អ្នក បង្វិលទៅស្តាំដោយដៃស្តាំរបស់អ្នកប៉ះជង្គង់ឆ្វេង បន្ទាប់មកសង្កត់ប្រហែល ១ វិនាទី ធ្វើបែបនេះរយៈពេល ១៥-២០ ដង ជាការស្រេច។

៥.Squat៖ គឺជាក្បាច់ដែលជួយពង្រឹងសាច់ដុំភ្លៅ និងត្រគាក ដោយចាប់ផ្តើមពីការឈរត្រង់ ញែកជើងទាំងពីរដាច់ពីគ្នាដោយទទឹងស្មា រួចពត់ជង្គង់របស់អ្នក បន្ទាប់មករឹតបន្តឹងសាច់ដុំជើង និងត្រគាករបស់អ្នក រុញខ្លួនអ្នកទៅទីតាំងចាប់ផ្តើមរយៈពេល ១៥-២០ ដង ជាការស្រេច៕45 Squat Variations to Maximize Your Workout
ប្រភព៖thethaiger