តើអ្នកមិនទាន់ឆ្លងជំងឺភ្នែកក្រហម និងអ្នកកើតហើយត្រូវធ្វើដូចម្តេចដើម្បីបង្ការកុំឱ្យកើតជំងឺនេះ?
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ជំងឺឆ្លងភ្នែកក្រហមកំពុងតែកើតឡើងគួរឱ្យកត់សម្គាល់តាមបណ្តាខេត្តមួយចំនួននៅក្នុងប្រទេស។ ដើម្បីបង្ការជំងឺនេះសម្រាប់អ្នកដែលមិនទាន់កើតជំងឺភ្នែកក្រហមត្រូវអនុវត្តវិធីខាងក្រោមជៀសវាងឆ្លងករណីនេះ៖
១. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្ដៅឧណ្ហៗយ៉ាងហោចណាស់ ២០វិនាទី។ លាងសម្អាតដៃឱ្យ បានស្អាត មុននិងក្រោយពេលសម្អាត ឬដាក់ថ្នាំបន្តក់ភ្នែក ឬដាក់ថ្នាំលាបលើភ្នែកអ្នកជំងឺ។ ប្រសិនបើមិនមានសាប៊ូ និងទឹកទេ សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុល យ៉ាងតិច ៦០% ដើម្បីលាងសម្អាតដៃ។
២. លាងដៃរបស់អ្នកបន្ទាប់ពីប៉ះពាល់ជាមួយអ្នកមានជំងឺភ្នែកក្រហម ឬរបស់របរដែលគាត់ប្រើ និងលាងដៃរបស់ អ្នកបន្ទាប់ពីលាបថ្នាំបន្តក់ភ្នែក ឬក្រែមលាបភ្នែកឱ្យអ្នកជំងឺ ឬកាន់សម្លៀកបំពាក់អ្នកជំងឺ។
៣. ចៀសវាងការប៉ះភ្នែករបស់អ្នកដោយដៃដែលមិនបានលាងសម្អាត។
៤. កុំប្រើរបស់របរប្រើប្រាស់ជាមួយអ្នកជំងឺ ដូចជា ខ្នើយ ភួយ ស្រោមពូក និងកន្សែង ទឹកបន្តក់ភ្នែក គ្រឿងសម្អាង ភ្នែក ឬគ្រឿងសម្អាងលាបមុខ ជក់ផាត់មុខ កញ្ចក់កែវភ្នែក ស្រោមដាក់កញ្ចក់កែវភ្នែក ឬកែវភ្នែក។
៥. ចៀសវាងការប៉ះពាល់ផ្ទាល់ ឬចាប់ដៃអ្នកមានជំងឺភ្នែកក្រហម។
៦. រក្សាគម្លាតឱ្យបានឆ្ងាយ ដោយសារជំងឺភ្នែកក្រហមបង្កដោយវីរុស និងបាក់តេរីឆ្លងតាមខ្យល់តាមការក្អកនិង កណ្ដាស់នៃអ្នកមានជំងឺភ្នែកក្រហម។ កុំប៉ះវត្ថុ ឬផ្ទៃដែលមានវីរុសឬបាក់តេរី បន្ទាប់មកប៉ះភ្នែករបស់អ្នក ដោយមិនបានលាងសម្អាតដៃ។
បន្ថែមពីលើនេះក្រសួងក៏បានបញ្ជាក់ថាដើម្បីបង្ការកុំឱ្យមានជំងឺភ្នែកក្រហមឡើងវិញយើងត្រូវអនុវត្តដូចខាងក្រោម៖
– បោះចោល ហើយជំនួសគ្រឿងសម្អាងភ្នែក ឬមុខ ឬជក់ផាត់មុខដែលអ្នកបានប្រើពេលមានជំងឺភ្នែកក្រហម
– បោះចោលកែវភ្នែកដែលប្រើ បោះចោលបាន និងប្រអប់ដាក់កែវភ្នែកដែលអ្នកបានប្រើពេលឈឺភ្នែកក្រហម
– បោះចោលនូវទឹកបន្តក់ដាក់ភ្នែក ដែលអ្នកធ្លាប់ប្រើ ពេលឈឺភ្នែកក្រហមឱ្យបានសមស្រប
– សម្អាតវ៉ែនតា និងស្រោមដាក់វ៉ែនតា ដែលអ្នកបានប្រើពេលអ្នកឈឺភ្នែកក្រហម។
ចំណែកឯការថែទាំព្យាបាលវិញករណីភាគច្រើននៃជំងឺឆ្លងភ្នែកក្រហម គឺស្រាលនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។ ទោះយ៉ាងណាក៏ដោយក្នុងករណីខ្លះការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល ២ ទៅ ៣សប្ដាហ៍ ឬច្រើនជាងនេះដើម្បីជាសះស្បើយ។ គ្រូពេទ្យអាចផ្តល់ថ្នាំអង់ទីប៊ីយោទិច ដូចជាថ្នាំបន្តក់ភ្នែក ឬថ្នាំដាក់ភ្នែក។ ការឱ្យថ្នាំបន្តក់ឬថ្នាំដាក់ភ្នែក ជួយបន្ថយរយៈពេលនៃ ការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ៕
























ប្រភព ៖ Mono News
តែយ៉ាងមិញ ក្រៅពីកូរ៉េខាងជើង ក៏នៅមានប្រទេសតួកមេនីស្ថាន (Turkmenistan) មួយទៀតផងដែរ ដែលត្រូវបានគេចាត់ទុកថាជាប្រទេសផ្តាច់ការជាងគេលើលោក ឬអាចថាផ្តាច់ការជាងកូរ៉េខាងជើងទៀតឯណោះ។
ជាក់ស្តែង នៅក្នុងរាជធានីប្រទេសនេះ ដែលមានអគារស្រោបដោយមាស មិនអនុញ្ញាតឱ្យរថយន្តសេរីចាស់ ឬកង្វក់ បើកចូលទីក្រុងនោះទេ។ មិនតែប៉ុណ្ណោះសូម្បីតែរថយន្តមានពណ៌ខ្មៅក៏ត្រូវបានហាមឃាត់មិនឱ្យនាំចូលប្រទេសនេះផងដែរ។
លើសពីនេះទៅទៀត មនុស្សប្រុសស្រី ដែលជាគូស្នេហា មិនអនុញ្ញាតឱ្យកាន់ដៃគ្នានៅទីសាធារណនោះទេ ព្រោះវាខុសទៅនឹងប្រពៃណី។
អ្វីដែលសំខាន់នោះ រដ្ឋាភិបាល តែងតែឃ្លាំមើល រាល់ការចូល Google របស់ប្រជាជនអំពីវេបសាយ ដែលពួកគេបានចូល search ដើម្បីធានាបានថាពលរដ្ឋរបស់ខ្លួនមិនមានការបញ្ចេញព័ត៌មានអាក្រក់ និងអសន្តិសុខណាមួយនៅក្នុងប្រទសខ្លួនឱ្យទៅពិភពលោកខាងក្រៅបានឃើញ។
សូមបញ្ជាក់ថា ជាប្រចាំឆ្នាំ ប្រទេសតួកមេនីស្ថាន (Turkmenistan) មានភ្ញៀវទេសចរណ៍ទៅទស្សនាតិចជាងប្រទេសកូរ៉េខាងជើងនោះទេ ដោយភ្ញៀវទេសចរណ៍ភាគច្រើនតម្រូវឱ្យធ្វើដំណើរតាមមគ្គុទេសក៍ទេសចរណ៍ ដើម្បីធានាបាននូវសុវត្ថិភាពរបស់ពួកគេ៕


សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ”។





