ក្រុមចម្រៀង NewJeans ដ្បិតថាទើបបង្ហាញខ្លួនជាផ្លូវការបាន១ឆ្នាំក្តី(២២ កក្កដា ២០២២) ប៉ុន្តែប្រជាប្រិយភាពក្រុមនារីជំនាន់ទី៤ របស់ K-Pop នេះបានទាញបេះដូងអ្នកគាំទ្រមកពីជុំវិញពិភពលោកដោយសមាជិកទាំង៥នាក់បានកំណត់ស្តង់ដារថ្មីសម្រាប់ទេពកោសល្យ និងសោភ័ណភាពដ៏ទាក់ទាញរបស់ពួកគេ។
នៅក្នុងក្រុមចម្រៀង K-pop ជាធម្មតាមានសមាជិកច្រើននាក់ដែលអាចមានទំនោរកើតឡើងដោយសមាជិកខ្លះមានភាពលេចធ្លោជាងអ្នកផ្សេងទៀតទាក់ទងនឹងប្រជាប្រិយភាព។ ទោះ ជាយ៉ាងណាក៏ដោយសម្រាប់ NewJeans មានភាពលេចធ្លោពិសេសនៅក្នុងពិភព K-pop ដោយសារតែសមាជិកម្នាក់ៗសុទ្ធតែទទួលបានការស្រលាញ់ និងការកោតសរសើរពីអ្នកគាំទ្រទូទាំងពិភពលោក។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េបានសង្កេតឃើញថា សមាជិក Hanni មានចំណុចពិសេសមួយក្នុងចិត្តអ្នកគាំទ្រជនជាតិជប៉ុន។ ពួកគេបានជជែកវែកញែកទៅលើប្រធានបទនេះទាក់ទងនឹងប្រជាប្រិយភាពរបស់សមាជិក NewJeans រូបនេះផងដែរ។
អ្នកលេងអ៊ីនធឺណិត បានបញ្ចេញមតិថា អ្នកគាំទ្រជប៉ុនចូលចិត្ត Hanni ដោយសារនាងគួរឱ្យស្រលាញ់មានលក្ខណៈគ្រប់យ៉ាងដែលប្រជាជនជប៉ុនស្រលាញ់គឺមានភ្នែកមូល មុខមូល ចង្កាតូច និងថ្ពាល់ប៉ោងមើលទៅដូចជាតួអង្គតុក្កតា។ អ្នកខ្លះបន្ថែមថា Hanni មិនត្រឹមមានប្រជាបប្រិយភាពខ្លាំងនៅប្រទេសជប៉ុនប៉ុណ្ណោះទេ តែនាងមានប្រជាប្រិយភាពគ្រប់ទីកន្លែង៕










