តារាសម្តែងស្រីដ៏ល្បីរបស់កូរ៉េខាងត្បូងចំនួន ៣ ដួងគឺ Han So Hee, Bae Suzy និង Shin Hye Sun បានបង្ហើបគន្លឹះថែរក្សាសម្រស់រៀងៗខ្លួននៅក្នុងកម្មវិធីមួយ ដោយពួកគាត់បាននិយាយថា ដើម្បីថែរក្សាសម្រស់ឱ្យក្មេងជាងវ័យ ក៏ដូចជាថែរក្សារូបរាងឱ្យល្អឥតខ្ចោះ ប្រកបដោយសុវត្ថិភាពនិងសុខភាពល្អមាំមួន គឺចាំបាច់ត្រូវតែអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

 

១.ការគេង៖ តារាសម្តែង Han So Hee បាននិយាយថាសម្រាប់នាងការគេងគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាសម្រស់ឱ្យបានស្អាត ហើយក៏ជាចំណែកមួយដែលអាចជួយពង្រឹងសុខភាពស្បែកផងដែរ។ ដូច្នេះទើបនាងព្យាយាមគេងយ៉ាងតិច ៤ ម៉ោងក្នុងមួយថ្ងៃ ក៏ព្រោះតែនាងគឺជាតារាសម្ដែងដែលមានកាលវិភាគមមាញឹកខ្លាំង ប៉ុន្តែសម្រាប់មនុស្សទូទៅវិញគឺត្រូវគេងឱ្យបាន ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃទើបជាការល្អ។Han So Hee Tests Positive For COVID-19 During “Gyeongseong Creature”  Filming | Soompi

 

២.ថែរក្សាស្បែកដោយរូបមន្ត ៤-២-៤៖ តារាស្រីសម្រស់ធម្មជាតិ Bae Suzy វិញក៏មានវិធីសាស្ត្រក្នុងការថែរក្សាសុខភាពស្បែក ដោយប្រើនូវក្បួនលាងសម្អាតមុខ ៤-២-៤ មានន័យថាៈ

– ៤ នាទីសម្រាប់ការម៉ាស្សាលើស្បែកថ្នមៗជាមួយប្រេងលាងសម្អាតមុខ។

– ២​ នាទីសម្រាប់ម៉ាស្សាជាមួយហ្វូមលាងសម្អាតមុខ។

-និង ៤ នាទីចុងក្រោយដើម្បីលុបលាងមុខជាមួយទឹកក្ដៅឧណ្ហៗ និងទឹកត្រជាក់។

វិធីសាស្ត្រនេះអាចជួយបង្រួមរន្ធញើសហើយបន្តឹងស្បែកមុខ ក៏ដូចជាជួយសម្រួលចលនាចរន្តឈាមលើផ្ទៃមុខ។Bae Suzy's best movies and TV shows

 

៣.ប្រើម៉ាសធម្មជាតិសម្រាប់បិតក្រោមភ្នែក៖ ចំពោះតារាស្រី Shin Hye Sun វិញក៏បានផ្ដល់អាទិភាពខ្លាំងទៅលើផលិតផលថែរក្សាសម្រស់ដោយនាងបានប្រើម៉ាសធម្មជាតិសម្រាប់បិតក្រោមភ្នែកជារៀងរាល់ថ្ងៃ។ ក្រៅពីការថែរក្សាពីខាងក្រៅហើយ នាងក៏មិនភ្លេចការថែរក្សាស្បែកពីផ្នែកខាងក្នុងដែរ ដោយនាងតែងតែជ្រើសរើសយកការញ៉ាំផ្លែឈើជាអាហារសម្រន់ ដែលវាគឺជាចំណែកមួយជួយឱ្យស្បែកមានសុខភាពល្អ និងផឹកទឹកខូឡាជែនដើម្បីពន្យឺតភាពចាស់ផងដែរ៕Shin Hye Sun (신혜선) Gallery HanCinema - The Korean Movie And Drama Database HD  wallpaper | Pxfuel