ប្រទេសថៃ ៖ សារព័ត៌មាន AFP បានចុះផ្សាយថា មុនការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ភ្ញៀវទេសចរចិនបានធ្វើដំណើរមកកាន់ប្រទេសថៃ ជាង១០លាននាក់ក្នុង១ឆ្នាំ ។ ប៉ុន្តែបច្ចុប្បន្ន ចំនួនភ្ញៀវទេសចរចិនមកប្រទេសថៃមិនដូចមុនទេ ព្រោះមានពាក្យចចាមអារ៉ាមក្នុងបណ្តាញសង្គមប្រទេសចិនថា ភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅប្រទេសថៃ ត្រូវបានគេចាប់យកទៅធ្វើការនៅព្រំដែនប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ។Blockbuster movie scares Chinese tourists away from Thailand- The New  Indian Express

សារព័ត៌មាន AFP បានសម្ភាសន៍ភ្ញៀវទេសចរចិនម្នាក់ដែលធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃជាមួយស្វាមី ហើយនាងប្រាប់ថា នាងស្ទើរតែមិនបានមកលេងប្រទេសថៃទេ ព្រោះឪពុក-ម្តាយនាងមិនអនុញ្ញាត ដោយសារបារម្ភពីសុវត្ថិភាព ។ ចំណែកមិត្តភក្តិជាច្រើននាក់ទៀតប្រាប់ថា ឱ្យនាងពិនិត្យមើលស្ថានការណ៍ជាមុនសិន ប្រសិនបើមានសុវត្ថិភាព ពួកគេនឹងធ្វើដំណើរមកតាមក្រោយ ។No More Bets - Sheffield - The Light

ការបារម្ភទាំងអស់នេះកើតឡើងដោយសារខ្សែភាពយន្តរឿង «No More Bets» ដែលក្នុងសាច់រឿងបានបង្ហាញពីអ្នកសរសេរកម្មវិធីម្នាក់ត្រូវគេបោកបញ្ឆោតឱ្យមកធ្វើការនៅប្រទេសមួយស្រដៀងនឹងប្រទេសថៃ ។ បើទោះជាមនុស្សភាគច្រើនដឹងច្បាស់ថា រឿងរ៉ាវក្នុងខ្សែភាពយន្តនេះសម្តែងហួសពីការពិតក៏ដោយ ប៉ុន្តែពួកគេនៅតែបារម្ភពីការធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃ ហើយខ្លាចត្រូវគេចាប់បញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ។No More Bets review – Chinese Wolf of Wall Street aims to teach moral  lesson | Movies | The Guardian

ហេតុនេះ ខ្សែភាពយន្តខាងលើគឺជាបញ្ហាដ៏ធំ ដែលបានប៉ះពាល់ដល់វិស័យទេសចរណ៍របស់បណ្តាប្រទេសទាំងនេះយ៉ាងខ្លាំង ។ ដូច្នេះ ស្ថាប័នពាក់ព័ន្ធត្រូវតែប្រញាប់ចាត់ការបញ្ហានេះជាបន្ទាន់ ដើម្បីកសាងទំនុកចិត្តដល់ភ្ញៀវទេសចរចិនឱ្យធ្វើដំណើរមកកម្សាន្តនៅប្រទេសទាំងនេះកាន់តែច្រើន ៕ ប្រភព ៖ 3plus News