LISA សមាជិកក្រុម BLACKPINK បន្តសម្រេចបានជោគជ័យថ្មីៗជាបន្តទៀតដោយនាងគឺជាសិល្បការិនី Kpop ដំបូងគេដែលមានបទចម្រៀងទទួលបានការស្ទ្រីមមួយពាន់លាននៅក្នុងប្រវត្តិសាស្ត្ររបស់ Spotify ទៅលើបទ «Money» ។ ទោះជាយ៉ាងណាក៏ដោយ Lisa បានបង្កើតព្រឹត្តិការណ៍មួយទៀតដោយក្លាយជាតារា Kpop ដំបូងគេមាន Followers កើនឡើងឥតឈប់លើស៩៧ លាននាក់ នៅលើគណនី Instagram របស់ខ្លួន។12 curiosidades sobre a Lisa do Blackpink que você precisa conhecer

ពេលនេះ Lisa មិនត្រឹមតែជាសិល្បករ K៌-Pop ដំបូងគេដែលមានឥទ្ធិពលខ្លាំងលើបណ្តាញសង្គម Instagram ប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកវិសាលភាពរបស់ខ្លួនជាតារា K៌-Pop ដែលមានអ្នកតាមដានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៅលើវេទិកានេះ។ សិល្បករ K-Pop សញ្ជាតិថៃរូបនេះកាន់តែខិតជិតចូលរួមជាមួយ Selena Gomez, Ariana Grande, Beyoncé, Taylor Swift, Jennifer Lopez, Nicki, Miley Cyrus, Katy Perry, Zendaya, Cardi B, Rihanna និង Billie Eilish ជាសិល្បការិនី ដែល ទទួលបានអ្នកតាមដានលើស១០០ លាននាក់ នៅលើប្រវត្តិ Instagram ។BLACKPINK's Lisa Is Mistreated By YG Entertainment? Many Brands Accuse The  K-pop Singer's Label Of Missing Campaigns, Fans Slam "Lisa Deserves Better  Than This"

គេចាំបានដែរថាកាលពីមួយខែមុន Lisa ដែលមានអ្នកតាមដាន ៩៥ លាននាក់ បានក្លាយ ជាសិល្បករ Kpop តែមួយគត់ដែលត្រូវបានគេដាក់ឈ្មោះក្នុង “Instagram Rich List 2023” របស់ Hopper HQ ដោយសារឥទ្ធិពលរបស់នាងនៅក្នុងឧស្សាហកម្មតន្ត្រី។ ជាពិសេសតម្លៃនៃការផ្សព្វផ្សាយពាណិជ្ជកម្មម្តងនៅលើគណនី Instagram របស់នាងគឺប្រហែលស្មើនឹង ៥៧៥,000 ដុល្លារ ដូច្នេះគណនីរបស់នាងមានអ្នកតាមដានជាង ៩៧ លាននាក់នេះនឹងបង្កើនតួលេខបន្ថែមទៀតមិនខាន៕