ថ្មីៗនេះ ប្រទេសយក្សនៅក្នុងតំបន់អាសុីយើងមួយ គឺឥណ្ឌា គ្រោងនឹងផ្លាស់ប្តូរឈ្មោះប្រទេសឥណ្ឌា ទៅជា ‘Bharat’ វិញ ដោយកំពុងតែរងចាំការបោះឆ្នោតពិសេសមួយក្នុងកិច្ចប្រជុំរបស់សភាឥណ្ឌា។
ក្នុងនោះការផ្លាស់ប្តូរឈ្មោះប្រទេសនេះ មិនមែនទើបតែមានឥណ្ឌានោះទេ ពោលប្រទេសនៅក្នុងតំបន់អាសុីទាំង៥នេះ ក៏ធ្លាប់ផ្លាស់ប្តូរឈ្មោះផងដែរ៖
• ភូមា (Burma) ប្តូរមកជា មីយ៉ាន់ម៉ា (Myanmar) នៅក្នុងឆ្នាំ១៩៨៩
• សីឡុន (Ceylon) ប្តូរមកជា ស្រីលង្កា (Sri Lanka) នៅក្នុងឆ្នាំ១៩៧២ ពេលប្រកាសខ្លួនជាសាធារណរដ្ឋ ក្រោយទទួលបានឯករាជ្យពីអង់គ្លេស
• ពែរ្ស (Persia) ប្តូរមកជា អ៊ីរ៉ង់ (Iran) នៅក្នុងឆ្នាំ១៩៣៥
• ប៉ាគីស្ថានខាងកើត (East Pakistan) ប្តូរមកជា បង់ក្លាដែស (Bangladesh) នៅក្នុងឆ្នាំ ១៩៧១ បន្ទាប់ពី ប៉ាគីស្ថានខាងកើត ផ្តាច់ខ្លួនចេញពី ប៉ាគីស្ថានខាងលិច
• សៀម (Siam) ប្តូរមកជា ថៃ (Thailand) នៅក្នុងឆ្នាំ ១៩៣៩ បន្ទាប់ពីប្រទេសនេះបានផ្លាស់ប្តូរទៅជារបបរាជាធិបតេយ្យអាស្រ័យធម្មនុញ្ញ៕










