នៅថ្ងៃទី២៤ខែតុលា សារព័ត៌មាន JTBC បានរាយការណ៍ថា Jisoo និងតារាសម្តែង Ahn Bo Hyun បានចែកផ្លូវគ្នាហើយដោយសារតែមមាញឹកការងាររៀងៗខ្លួន។
Jisoo និង Ahn Bo Hyun បានបង្ហាញទំនាក់ទំនងរបស់ពួកគេជាសាធារណៈកាលពីខែសីហា។ នៅពេលនោះ YG Entertainment បានធ្វើសេចក្តីថ្លែងការណ៍ដ៏កម្រមួយ បញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ។ បន្ទាប់ពីសមាជិក BLACKPINK រូបនេះបង្ហាញថាមានទំនាក់ទំនងស្នេហាធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោកបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះដំណឹងនេះខណៈមានមតិតិចតួចបំផុតដែលមិនយល់ស្រប។
ដំណឹងនៃការចែកផ្លូវគ្នារបស់អ្នកទាំងពីរខាងតំណាងផលិតកម្ម YG ក៏បានបញ្ជាក់ថាពួកគេពិតជាបានចែកផ្លូវគ្នាពិតមែន៕










