នៅទូទាំងបណ្តាប្រទេសជុំវិញពិភពលោកសុទ្ធតែមានរៀបចំពិធីបុណ្យជាតិផ្សេងៗគ្នាទៅតាមតំបន់របស់ពួកគេរស់នៅ ដោយឡែកមានប្រទេសចំនួនពីរផងដែរនៅលើពិភពដែលគ្មានថ្ងៃបុណ្យជាតិឡើយ ហើយប្រទេសទាំងនោះគឺស្ថិតនៅក្នុងទ្វីបអឺរ៉ុបទាំងអស់ នឹងជាប់ឈ្មោះជាប្រទេសមហាអំណាចទៀតផង។ ដូច្នេះហើយ តើប្រទេសណាខ្លះដែលគ្មានទិវាបុណ្យជាតិ?
១.ចក្រភពអង់គ្លេស (UK)៖ ប្រិយមិត្តប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីបានជាអង់គ្លេសជាប្រទេសដែលគ្មានបុណ្យជាតិនោះ? មូលហេតុគឺដោយសារចក្រភពអង់គ្លេសមានលក្ខណៈខុសប្លែកពីធម្មតាដែលវាជារដ្ឋពហុជាតិបង្កើតឡើងដោយប្រទេសមិនមានអធិបតេយ្យភាពចំនួនបួនគឺអង់គ្លេស វេលស៍ ស្កុតឡែន និងអៀរឡង់ខាងជើង។ ដូច្នេះ ប្រទេសទាំងមូលមិនអាចប្រារព្ធទិវាអង់គ្លេស ឬទិវាស្កុតឡេនបានទេ។
មូលហេតុដ៏ចម្បងមួយទៀតគឺថា ចក្រភពអង់គ្លេសគឺជាប្រទេសអភិវឌ្ឍ ដូច្នេះគោលនយោបាយសេដ្ឋកិច្ចបច្ចុប្បន្នរបស់អង់គ្លេសនឹងអភិវឌ្ឍទៅមុខរហូតពីមួយជំនាន់ទៅជំនាន់ ជាជាងនៅក្នុងពន្លឺនៃបដិវត្តន៍ ឬការបង្រួបបង្រួម ឬឯករាជ្យ ដូចដែលបានកើតឡើងនៅក្នុងប្រទេសភាគច្រើនផ្សេងទៀត។
២.ប្រទេសដាណឺម៉ាក (Denmark)៖ ព្រះរាជាណាចក្រដាណឺម៉ាក គឺជាប្រទេសមួយនៅលើពិភពលោកដែលមិនមានទិវាជាតិច្រើនដូចគេនោះទេ ប្រទេសនេះមានបុណ្យជាតិតែមួយប៉ុណ្ណោះគឺទិវារដ្ឋធម្មនុញ្ញ ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ៥ ខែមិថុនា។ មូលហេតុចម្បងដែលប្រទេសដាណឺម៉ាកមិនសូវមានពិធីបុណ្យជាតិច្រើនដូចប្រទេសដទៃទៀត គឺដោយសារដាណឺម៉ាក គឺជារាជាធិបតេយ្យចំណាស់ជាងគេបំផុតនៅអឺរ៉ុប។ ប្រទេសនេះមានវត្ថុបុរាណដ៏អស្ចារ្យជាច្រើននៃយុគសម័យសំរិទ្ធ ដូច្នេះប្រជាជនដាណឺម៉ាកប្រារព្ធលទ្ធិប្រជាធិបតេយ្យ រួមមានសេរីភាពនៃការបញ្ចេញមតិ សិទ្ធិបុគ្គល និងសេរីភាពក្នុងការជួបប្រជុំ៕










