នៅថ្ងៃទី២៤ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយ Ilgan Sports បានរាយការណ៍ថា Jisoo សមាជិក BLACKPINK កំពុងចូលរួមជាមួយតួសម្តែងជាមួយតួដែលមានទេពកោសល្យកំពូលក្នុងឧស្សាហកម្មនេះដូចជា Lee Min Ho, Nana និង Ahn Hyo Seop តួឯកប្រុសក្នុងរឿង « business proposal» រួមជាមួយតួល្បីៗផ្សេងទៀតនៅក្នុងរឿង «Omniscient Reader »។ របាយការណ៍នេះអ្នកតំណាងមកពី YG Entertainment បានបង្ហាញឱ្យដឹងថា Jisoo ត្រូវបានស្នើសុំឱ្យសម្តែងរឿងខាងលើនេះពិតមែនហើយនាងកំពុងពិចារណាលើសំណើនេះ។
គូសបញ្ជាក់ថា រឿង Omniscient Reader គឺជាការសម្របតាមខ្សែភាពយន្ដនៃប្រលោមលោកគេហទំព័រដ៏ពេញនិយមដែលមានចំណងជើងដូចគ្នាដែលបានចេញក្នុងឆ្នាំ២០១៨ ហើយមានភាពពេញនិយមមកដល់បច្ចុប្បន្ន។ សាច់រឿងគឺធ្វើតាមតួអង្គសំខាន់គឺ Kim Dok Ja ដែលស្រាប់តែឃើញខ្លួនឯងនៅក្នុងពិភពមួយដែលមានលក្ខណៈប្រែប្រួលទៅតាមការនិទានរឿងប្រលោមលោកដែលគេបានអាន។ គោលបំណងរបស់គេគឺដើម្បីស្ដារពិភពលោកឱ្យដូចដើមវិញ។
ប្រសិនបើ Jisoo ទទួលយកសំណើនេះនាងទំនងជាតួអង្គ Lee Ji Hye ដែលជាមិត្ត Yoo Jung Hyuk ។ Yoo Jung Hyuk ក្លាយជាតួអង្គសំខាន់មួយរូប ដែលរួមជាមួយនឹង Kim Dok Ja ខិតខំធ្វើឱ្យពិភពលោកវិលមករកភាពប្រក្រតីវិញ ដោយទ្រាំទ្រនឹងទម្ងន់នៃការនិទានរឿងដែលបានផ្លាស់ប្តូរដែលជំរុញដោយប្រលោមលោកដែលពួកគេបានអាន។ របាយការណ៍ពីមុនបានបង្ហាញថា តារាសម្តែង Lee Min Ho និង Ahn Hyo Seop អាចត្រូវបានពិចារណាសម្រាប់តួនាទីរបស់ Yoo Jung Hyuk និង Kim Dok Ja រៀងៗខ្លួន៕










