មានរឿងដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងនៅឯប្រទេសថៃ ដោយលទ្ធផលពេលរកសាកសពបុរសជនជាតិភូមាម្នាក់ សមត្ថកិច្ចបានឃើញសត្វពស់១ក្បាលប្រវែង២ម៉ែត្រ នៅព័ទ្ធជុំវិញសាកសព្វបុរសជនជាតិភូមាដែលស្លាប់បាត់បង់ជីវិតនោះមិនចេញទៅណាឆ្ងាយពីសាកសពឡើយ បើទោះជាគេប្រឹងដេញចេញយ៉ាងណាក៏ដោយ។

ហេតុការណ៍ដ៏អាក្រក់និងចំលែកមួយ បានកើតឡើងក្នុងសហគមន៍នៃវត្តសំរោងនោ ខេត្តសាមុតប្រាកាន នៅឯប្រទេសថៃដោយតំបូងក្រុមបេសកម្មជួយសង្គ្រោះបានទាញយកយ៉ាងលំបាកលំបិននូវសាកសពបុរសវ័យ២៦ឆ្នាំម្នាក់ ជាជនជាតិភូមា ដោយបានព័ទ្ធជុំវិញដោយពស់មួយក្បាលប្រវែង២ម៉ែត្រយ៉ាងតឹងណែន។

បុរសជនជាតិភូមានោះត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់ទឹករបស់កម្មករ នៃរោងចក្រចាស់មួយ ក្នុងខេត្តសាមុតប្រាកាន នៅឯប្រទេសថៃ។ អ្វីដែលហួសចិត្ត ស្ទើរតែមិនគួរឲ្យជឿនោះគឺ មានពស់ប្រវែង២ម៉ែត្រព័ទ្ធជុំវិញសាកសពរបស់គាត់មិនព្រមចេញទៅណាទាល់តែសោះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin TV បានរាយការណ៍ថា បន្ទាប់ពីការប្រឹងប្រែងអស់រយៈពេល២ម៉ោងកន្លះ ពស់ប្រវែង២ម៉ែត្រ ត្រូវបានគេស្គាល់ថាជាប្រភេទពស់ថ្លាន់ ហើយសត្វពោះមួយក្បាលនោះត្រូវបានក្រុមអ្នកជំនាញខាងចាប់ពស់បានចាប់យកចេញរួចរាល់ហើយ។

បើពិនិត្យ និងយោងតាមជំនឿរបស់កម្មករម្នាក់ដែលជាមិត្តភ័ក្រ និងជាជនជាតិភូមាដូចគ្នាដែរ លោកបានលើកឡើងទាក់ទងទៅនឹងជំនឿរបស់ជនជាតិភូមាថា បន្ទាប់ពីបុរសម្នាក់នោះស្លាប់ ព្រលឹងរបស់គាត់នឹងចូលទៅក្នុងសត្វពស់នោះ ដូចដែលយើងបានឃើញថាសត្វពស់ថ្លាន់នោះនៅតែក្រវែលសាកសព មិនព្រមចេញទៅណាឡើយ គឺដោយសារតែព្រលឹងអ្នកស្លាប់នោះបានចូលទៅក្នុងសត្វពស់មួយក្បាលនោះផងដែរ។ បន្ទាប់ពីស្តាប់រឿងនេះរួចហើយ តើលោកអ្នកយល់យ៉ាងដែរ ពីជំនឿរបស់បងប្អូនកម្មករខាងលើនេះ?2-metre long snake coiled around dead body of Burmese man in central  Thailand | Thaiger
ប្រភព៖ thethaiger