ប្រទេសអេស្ប៉ាញ ៖ ជារៀងរាល់ឆ្នាំ ទីក្រុងម៉ាឌ្រីដបានរៀបចំពិធីបុណ្យគង្វាលចៀម (Fiesta de la Trashumancia) ដែលតម្រូវឱ្យកសិករចិញ្ចឹមចៀមលែងហ្វូងចៀមរាប់ពាន់ក្បាលរបស់ពួកគេឱ្យដើរមកកាន់ទីក្រុង ។ វាជាប្រពៃណីមួយបង្ហាញពីរបៀបរស់នៅតាមបែបបុរាណរបស់កសិករអេស្ប៉ាញ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ។Madrid taken over by hundreds of sheep for annual festival - BBC News

គេបានឃើញហ្វូងចៀមរាប់ពាន់ក្បាលដើរតម្រៀបគ្នា និងយំពាសពេញទីក្រុងម៉ាឌ្រីដ ជំនួសឱ្យការបើកបររថយន្តនៅតាមផ្លូវ ។ លើសពីនេះ ក៏មានសំឡេងតន្ត្រី និងការច្រៀងនៅតាមផ្លូវរបស់បណ្តាអ្នកចិញ្ចឹមចៀមក្នុងពិធីបុណ្យគង្វាលចៀមក្នុងទីក្រុងផងដែរ ។ វាជាប្រពៃណីបុរាណដែលរៀបចំឡើងជារៀងរាល់ឆ្នាំនៅប្រទេសអេស្ប៉ាញ ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាការឃ្វាលចៀមបែបបុរាណ ដែលព័ទ្ធជុំវិញទៅដោយអគារ និងលំនៅឋានតាមសម័យបច្ចុប្បន្ន ។Mil ovejas y cien cabras cruzarán el centro de Madrid este domingo en la  XXVIII Fiesta de la Trashumancia | Madrid

លោក ជីសាស់ ប៉ាស់សាល អតីតអ្នកចិញ្ចឹមចៀម ប្រាប់ថា ៖ «ខ្ញុំបានមកកាន់ Sol Square ពីព្រោះវាធ្វើឱ្យខ្ញុំនឹកឃើញឡើងវិញពីការចងចាំល្អៗ ។ ខ្ញុំធ្លាប់ចិញ្ចឹមចៀមពីមុន ហើយមនុស្សភាគច្រើនមិនធ្លាប់បានដឹងពីរឿងនេះទេ ។ វាជាមុខរបរមួយពិបាក ដែលគ្មានអ្នកណាចង់ធ្វើទេ ហើយយើងនឹងចងចាំវា តាមអ្វីដែលយើងអាចធ្វើបាន ព្រោះវាជារឿងពិសេសខ្លាំងណាស់» ។XXVII Fiesta de la trashumancia por Madrid 18.10.2020 - Trashumancia y  naturaleza

ការរៀបចំពិធីបុណ្យគង្វាលចៀមនៅទីក្រុងម៉ាឌ្រីដ គឺដើម្បីបង្ហាញពីរបៀបរស់នៅតាមបែបបុរាណរបស់កសិករនៅប្រទេសអេស្ប៉ាញ ដែលពួកគេត្រូវឃ្វាលចៀមដើម្បីរកចំណីនៅភាគខាងត្បូងប្រទេសក្នុងរដូវរងា ។

រីឯអ្នកស្រី សានដ្រា ផានអាឃ្លេម ជាភ្ញៀវទេសចរមកលេងប្រទេសអេស្ប៉ាញនិយាយថា ៖ «វាពិតជាអស្ចារ្យណាស់! ខ្ញុំគិតថា នេះជាប្រពៃណីមានជាយូរមកហើយ ។ វាពិតជាល្អណាស់ ហើយខ្ញុំបានឃើញមនុស្សម្នាជាច្រើននាក់មកចូលរួមក្នុងពិធីបុណ្យ ហើយរីករាយជាមួយប្រពៃណីនេះ» ។Una vez al año, miles de ovejas invaden las calles de Madrid | National  Geographic

គួរបញ្ជាក់ថា ពិធីបុណ្យគង្វាលចៀមនៅក្នុងទីក្រុងម៉ាឌ្រីដ ត្រូវបានគេផ្អាកអស់រយៈពេលជាច្រើនឆ្នាំហើយ ។ ក្រោយមក រដ្ឋាភិបាលអេស្ប៉ាញសម្រេចឱ្យរៀបចំពិធីបុណ្យនេះឡើងវិញនៅឆ្នាំ១៩៩៤ ដោយត្រូវរៀបចំឡើងនៅខែតុលា ជារៀងរាល់ឆ្នាំ ៕ ប្រភព ៖ TNN World