Home Blog Page 1476

អស់បារម្ភ! ក្រោយស្ពាននេះសាងសង់រួច អ្នកច្បារអំពៅលែងស្ទះហើយ

0

ក្នុងចំណោមកិច្ចព្រមព្រៀមដែលបានចុះហត្ថលេខានាឱកាសនៃដំណើរទស្សនកិច្ចសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក៏មានកិច្ចព្រមព្រៀងសម្បទានដែលរដ្ឋាភិបាលចិនផ្ដល់ប្រាក់កម្ចីឱ្យកម្ពុជា សម្រាប់គម្រោងសាងសង់ស្ពានចាក់អង្រែ ព្រែកប្រាផងដែរ។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាក់សាក់ ព្រែកប្រា-ចាក់អង្រែ ត្រូវបានសិក្សាបិទបញ្ចប់គម្រោងតាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះមកម្ល៉េះ ដោយរងចាំតែថ្ងៃបើកការដ្ឋានប៉ុណ្ណោះ។

ស្ថានឆ្លងកាត់ទន្លេបាសាក់ព្រែកប្រា-ចាក់អង្រែ នឹងសាងសង់ឡើយដោយក្រុមហ៊ុនចិន ដោយសមិទ្ធិផលថ្មីនេះ នឹងសម្រួលស្ថានភាពចរាចចរណ៍ក្នុងភូមិសាស្រ្តខាងកើតភាគខាងត្បូងរាជធានីភ្នំពេញ ពិសេសរំដោះការធ្វើចរាចរណ៍នៅតំបន់ស្ពានអាកាស និងស្ពានភ្លោះព្រះមុនីវង្ស៕

 

ផ្សារណាត់នៅប្រទេសចិនក្លាយជាកន្លែងស្វែងរកគូស្រករ

0

ប្រទេសចិន ៖ បច្ចុប្បន្ន ប្រទេសចិនកំពុងប្រឈមនឹងបញ្ហាយុវវ័យសម័យថ្មីមិនចង់រៀបការមានគ្រួសារ និងផ្ទុយគ្នាជាមួយវប្បធម៌ចិន ដែលតម្រូវឱ្យយុវវ័យអាយុលើសពី៣០ឆ្នាំ ត្រូវប្រញាប់បង្កើតគ្រួសារ ។ ហេតុនេះ ផ្សារណាត់ស្វែងរកគូស្រករនៅកន្លែងសាធារណៈក្នុងអំឡុងថ្ងៃឈប់សម្រាកបានកើនឡើងជាបន្តបន្ទាប់ ហើយឪពុកម្តាយបានមកធ្វើជាមេអណ្តើកដោយខ្លួនឯង ។ ពួកគេបានស្វែងរកគុណសម្បត្តិកូនប្រសាដែលសាកសមជាមួយកូនរបស់ខ្លួន ប៉ុន្តែវាមិនមែនជារឿងងាយទេ ក្នុងការស្វែងរករកកូនប្រសាស្របតាមគុណសម្បត្តិ ។Chinese Parents Busy Matchmaking - WSJ

អ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ jadesada41 បានបង្ហាញពីផ្សារណាត់ស្វែងរកគូស្រករនៅទីក្រុង Nanning ប្រទេសចិន និងមានអ្នកទស្សនាជាង៧សែននាក់ ព្រោះមនុស្សជាច្រើនមិនធ្លាប់ដឹងពីការរកគូស្រករនៅកន្លែងសាធារណៈទេ ។ ជាមួយគ្នានេះ ក៏មានការបង្ហាញពីគុណសម្បត្តិក្នុងការក្លាយខ្លួនជាកូនប្រសារផងដែរ ហើយវាមិនងាយស្រួលទេ ដែលយុវវ័យសម័យថ្មីចាប់អារម្មណ៍នោះ ។

ជនជាតិចិនម្នាក់និយាយថា បច្ចុប្បន្ន ពលរដ្ឋចិនមានចំនួនស្ត្រីតិចជាងបុរស ដែលធ្វើឱ្យបុរសពិបាកស្វែងរកប្រពន្ធ ហើយស្របនឹងវប្បធម៌ចិនជឿថា អ្នកមានអាយុមិនលើស៣០ឆ្នាំ ត្រូវតែរៀបការបង្កើតគ្រួសារ ។ វាខុសពីគំនិតរបស់ពលរដ្ឋនៅប្រទេសផ្សេងទៀត ដែលពួកគេមិនចាំបាច់រៀបការ ហើយអាចនៅលីវបាន ។Chinese Parents Busy Matchmaking - WSJ

ហេតុនេះ ទើបមានផ្សារណាត់ស្វែងរកគូកាន់តែច្រើននៅប្រទេសចិន ដោយគេរៀបចំឡើងនៅកន្លែងសាធារណៈតាមទីក្រុងធំៗដូចជា ទីក្រុង Guangzhou និង Nanning ។ នៅថ្ងៃឈប់សម្រាកសៅរ៍-អាទិត្យ អ្នកមកប្រកាសរកគូស្រករ ភាគច្រើនគឺជាឪពុកម្តាយមកជួយរកគូអនាគតឱ្យកូន ព្រោះយុវវ័យចិនខ្លះខ្មាសអៀនដែលមានអាយុ៣០ឆ្នាំហើយ ប៉ុន្តែមិនទាន់មានគូ ហើយពួកគេមិនចង់មកផ្សារណាត់ទេ ។ ដូច្នេះ ត្រូវពឹងពាក់លើឪពុកម្តាយឱ្យជួយជ្រើសរើស មុនពេលពួកគេមកផ្ទាល់ ។

អ្នកមកស្វែងរកគូត្រូវសរសេរនៅលើស្លាកអំពីឈ្មោះ អាយុ កម្ពស់ ទម្លាប់ប្រចាំ ការងារ និងប្រាក់ចំណូល ហើយចំណុចសំខាន់បំផុត បើជាបុរសត្រូវតែមានរថយន្ត និងផ្ទះផងដែរ ។ ភាគច្រើន អ្នកលើកស្លាកប្រកាសស្វែងរកគូស្រករ គឺជាស្ត្រី ហើយអ្នកដើររកមើលការប្រកាសជាបុរស ។ ស្ត្រីភាគច្រើនត្រូវការបុរសមានមុខមាត់ស្អាត មានផ្ទះ និងរថយន្ត ព្រោះនឹងអាចកសាងគ្រួសារបាន ។ ចំណែកបុរសវិញត្រូវការស្ត្រីមានរូបស្អាត មិនធ្លាប់រៀបការ ឬមានកូន ហើយពួកគេមិនផ្តោតលើស្ត្រីមានទ្រព្យសម្បត្តិ ឬគ្មានទេ ។Matchmaking families visit Shanghai's Marriage Market - Urban Adventures

ឪពុកម្តាយជនជាតិចិននៅពេលកូនៗពួកគេអាយុ៣០ឆ្នាំ គឺចង់ឱ្យកូនរៀបការមានគ្រួសារ ។ បើពួកគេរៀបការមានកូន និងមានការងារល្អចាត់ទុកថា មានជីវិតល្អប្រសើរ ជាពិសេស បើផ្ទះណាមានកូនប្រុស ឪពុកម្តាយចង់ឱ្យមានចៅឆាប់ៗដើម្បីបន្តវង្សត្រកូល ។ បើឪពុកម្តាយមកផ្សារណាត់រកគូ ហើយបានណាត់ជួបជាមួយភាគីម្ខាងទៀត គឺកូនៗពុំសូវមានបញ្ហាទេ ព្រោះតាមវប្បធម៌ចិន កូនត្រូវស្តាប់បង្គាប់ឪពុកម្តាយ ។ ដូច្នេះ ពេលឪពុកម្តាយឱ្យកូនរៀបការជាមួយអ្នកណាម្នាក់ កូនត្រូវយល់ព្រមភ្លាមៗ ។ ប៉ុន្តែពួកគេពិបាកស្វែងរកគូអនាគតដែលមានឋានៈល្អ ឬស្របនឹងតម្រូវការ ។

អ្នកស្វែងរកគូភាគច្រើនមានអាយុចាប់ពី៣៥ឆ្នាំ ដល់៤០ឆ្នាំ ហើយធ្វើឱ្យពួកគេអាចរស់នៅជាមួយគ្នាបានយូរ ដោយសារពួកគេមានអាយុច្រើន និងត្រូវបង្កើតគ្រួសារ ។ ជនជាតិចិនមានអារម្មណ៍ខ្មាស់អៀនចំពោះភាពនៅលីវ ទើបអ្នកមកស្វែងរកគូ និងណាត់ជួបគ្នា តែងសម្រេចចិត្តរៀបការជាង៧០% ៕Desperate parents gather in China's latest matchmaking park for the sake of  their kids, Society News - ThinkChina ប្រភព ៖ Thairath

Honda នឹងបើកដំណើរការកង់អគ្គិសនីអាចបត់ដូចវ៉ាលី

0

បរទេស៖ ក្រុមហ៊ុន Honda ទើបបានប្រកាសចេញនូវគំរូរកង់អគ្គិសនីតូចមួយមានឈ្មោះថា Motocompacto ដែលរំពឹងថានឹងចេញលក់នៅខែវិច្ឆិកា ឆ្នាំ២០២៣។ កង់នេះមានតម្លៃចាប់ពី ៩៩៥ ដុល្លារអាមេរិកឡើងទៅ នឹងត្រូវបានបំផុសគំនិតដោយការរចនារបស់ម៉ូដែល Honda Motocompo ក្នុងឆ្នាំ ១៩៨១-១៩៨៣។

កង់តនេះត្រូវបានរចនាឡើងសម្រាប់ការធ្វើដំណើរក្នុងទីក្រុងប៉ុណ្ណោះ Motocompacto មានល្បឿន ២៤ គីឡូម៉ែត្រក្នុងមួយម៉ោង និងចម្ងាយ ១៩ គីឡូម៉ែត្រដោយសាកម្តង។ ថ្ម ៦.៨ Ah អាចសាកពេញក្នុងរយៈពេល ៣ ទៅ ៤ ម៉ោង តាមរយៈព្រីភ្លើងក្នុងផ្ទះ អគ្គិសនី ១១០ V និងម៉ូទ័រ ៤៩០W ត្រូវបានតំឡើងនៅលើកង់ខាងមុខ។Honda Motocompacto: the electric scooter that folds into a briefcase | CAR Magazine

ចំនុចពិសេសនៃម៉ូដែលកង់អគ្គិសនីថ្មីនេះគឺសមត្ថភាពបត់បានយ៉ាងតឹងណែន ដូច្នេះយើងអាចបត់វាដាក់លើរថយន្ត ឬដឹកជញ្ជូនសាធារណៈតាមរយៈឡានក្រុង រថភ្លើង និងជួយសន្សំសំចៃកន្លែងចតរថយន្ត។ Motocompacto ពេលបត់មានទំហំត្រឹមតែ ៧៤ x ៩ x ៥៤ (ដែលស្មើនឹងបណ្តោយ x ទទឹង x កំពស់) រីឯកម្ពស់កៅអីវិញគឺ ៦២ សង់ទីម៉ែត្រ ប្រអប់លេខ ៧៤ សង់ទីម៉ែត្រ ទំងន់រថយន្តគឺ ១៨,៧ គីឡូក្រាម។ ដូច្នេះហើយ នៅពេលដែលបត់បាន ទំហំរបស់កង់តគឺធំជាងអីវ៉ាន់ដាក់តាមខ្លួនបន្តិច ប៉ុន្តែវាស្តើងជាងច្រើន។Honda Motocompacto Is the Cutest, Coolest EV Scooter

តួរកង់តក៏ជាកន្លែងសម្រាប់ទុកដាក់របស់របរនៅពេលកំពុងប្រើប្រាស់ និងជាកន្លែងសម្រាប់ទុកកែប និងដៃចង្កូតនៅពេលបត់។ រថយន្តមានកន្លែងដាក់ជើង នាឡិកាអេឡិចត្រូនិច ភ្លើងសញ្ញាកម្រិតសាក និងចំណុចទាញងាយស្រួលនៅពេលបត់។ រថយន្តនេះមានសមត្ថភាពភ្ជាប់ទៅកាន់ស្មាតហ្វូនដើម្បីប្ដូររបៀបបើកបរ និងរបៀបបើកភ្លើងបំភ្លឺតាមបំណង។

ស៊ុម និងកង់ត្រូវបានផលិតឡើងពីអាលុយមីញ៉ូម ព្យាបាលកំដៅ ដែលផ្តល់ឱ្យរថយន្តនូវភាពធន់ខ្ពស់ ខណៈពេលដែលរក្សាបាននូវទម្ងន់ស្រាល។ ក្រុមហ៊ុន Honda សង្កត់ធ្ងន់លើសមត្ថភាពប្ដូរតាមបំណងរបស់រថយន្តតាមរយៈតួរថយន្ត ដែលទុកចោលទទេ ដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យកំណត់គំរូរថយន្តផ្ទាល់ខ្លួន៕The vehicle has the ability to fold compactly, with integrated carrying handles. Photo: Honda
ប្រភព៖vnexpress

ខកខាន៥៣ឆ្នាំ! បាល់ទះកម្ពុជា ត្រៀមបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងព្រឹត្តិការណ៍ Asian Games ២០២៣

0

ក្រុមបាល់ទះបុរសកម្ពុជា បានទៅដល់ភូមិកីឡាមុនគេ ដើម្បីចូលរួមព្រឹត្តិការណ៍ Asian Games ឆ្នាំ២០២៣ ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ ដោយមាន៤៨២វិញ្ញាសា ៤០ប្រទេសកីឡា។

នៅក្នុងនោះ សម្រាប់វិញ្ញាសារបាល់ទះផ្នែកបុរស មាន១៩ប្រទេសចូលរួមប្រកួត ខណៈក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមបាល់ទះឥណ្ឌា និង កូរ៉េខាងត្បូង។

ប្រកួតដំបូងនៅថ្ងៃទី១៩ ខែកញ្ញា កម្ពុជា ប៉ះ ឥណ្ឌា វេលាម៉ោង ៧:០០នាទីយប់ មុននឹងបន្តទៅជួបកូរ៉េខាងត្បូង វេលាម៉ោង ៣:៣០នាទីរសៀល នៅថ្ងៃទី២១ ខែកញ្ញា។

សូមបញ្ជាក់ផងដែរ ក្រុមបាល់ទះបុរសកម្ពុជា ធ្លាប់ដណ្ដើមបានមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នា១៩៧០ នៅទីក្រុងបាងកក ប្រទេសថៃ៕May be an image of 9 people and text

 

ការលក់ផ្ទះនៅប្រទេសសិង្ហបុរីធ្លាក់ចុះជាង ៧០%

0

បរទេស៖ យោងតាមទិន្នន័យពីអាជ្ញាធររបស់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី ១៥ ខែកញ្ញាបានបង្ហាញថាប្រទេសនេះបានលក់ផ្ទះល្វែងថ្មីត្រឹមតែ ៣៩៤ ប៉ុណ្ណោះក្នុងខែសីហា។ ចំនួននេះថយចុះ ៧២% បើធៀបនឹងខែមុន ហើយចំនួនអាផាតមិនបានលក់ខ្ពស់បំផុតក្នុងមួយឆ្នាំមានត្រឹមតែ ១,៤១២ យូនីត បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការលក់ផ្ទះក៏ធ្លាក់ចុះ១០%ដែរ។Behind the Design of Singapore's Low-Cost Housing - Bloomberg

លោក Nicholas Mak នាយកស្រាវជ្រាវនៅ Mogul.sg បាននិយាយថា “ទីផ្សារអចលនទ្រព្យអាចនឹងបង្ហាញសញ្ញានៃភាពចុះត្រជាក់ ដោយសារតែការថយចុះនៃកំណើនសេដ្ឋកិច្ច អត្រាការប្រាក់ខ្ពស់ ផលប៉ះពាល់នៃការទប់ស្កាត់គោលនយោបាយ និងអ្នកវិនិយោគដែលភ័យខ្លាចថារដ្ឋាភិបាលនឹងរឹតបន្តឹងការគ្រប់គ្រងបន្ថែមទៀត”។
ដូច្នេះហើយថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យកំពុងលើកកម្ពស់ប្រតិបត្តិការនៅក្នុងគម្រោងដែលបានបើកសម្រាប់លក់ ទោះជាយ៉ាងណាក៏ដោយ ភាគច្រើននៃគម្រោងទាំងនេះនៅតែមានអាផាតមិនមិនទាន់លក់អស់។10 Home Designs To Consider When Relocating To Singapore | Qanvast

នៅក្នុងគម្រោងថ្មីដែលដាក់លក់កាលពីខែមុន TMW Maxwell លក់បានតែ ៦ ប៉ុណ្ណោះក្នុងចំណោម ៣២៤ អាផាតមិន នេះគឺជាចំនួនទាបបំផុតក្នុងចំណោមក្រុមនៃគម្រោងធំៗនៅឆ្នាំនេះ។ យោងតាមអ្នកវិភាគ បាននិយាយថា អ្នកទិញកាន់តែមានការជ្រើសរើសដោយសារអស្ថិរភាពសេដ្ឋកិច្ច និងជម្រើសកាន់តែច្រើន ហេតុផលមួយទៀតគឺថា មនុស្សជាច្រើន “មិនចំណាយលុយច្រើនក្នុងកំឡុងខែទី ៨ នោះទេ នេះបើយោងតាមប្រភព Channel News Asia៕Screen House Archives - Discover SG
ប្រភព៖vnexpress

ប្រាសាទកោះកេរ អតីតរាជធានីខ្មែរដ៏អស្ចារ្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

0

នាថ្ងៃទី ១៧ ខែកញ្ញា គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ (UNESCO) បានចុះរមណីយដ្ឋានប្រាសាទ កោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី ៤៥ របស់ខ្លួន នៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

យោងតាមគេហទំព័រហ្វេកប៊ុករបស់អង្គការយូណេស្កូបានបង្ហោះថា៖”អបអរសាទរប្រទេសកម្ពុជាដែលបានចុះបញ្ជីតំបន់ប្រាសាទកោះកេរ៖ រមណីយដ្ឋានបុរាណវិទ្យាលិង្គបុរៈឬឆោកគគីរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ!។ អង្គការយូណេស្កូទទួលស្គាល់ពីសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រនិងស្ថាបត្យកម្មពិសេសនៃរមណីយដ្ឋានបុរាណវិទ្យាកោះកេរនិងតម្លៃជាសកលដ៏លេចធ្លោរបស់ខ្លួនដែលជាកិត្តិយសដល់កេរដំណែលដ៏យូរអង្វែងនៃអរិយធម៌ខ្មែរនិងការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាដើម្បីការពាររតនសម្បត្តិរបស់ខ្លួនសម្រាប់មនុស្សជាតិជំនាន់ក្រោយ”។

ប្រាសាទកោះកេរ ឬ ឆកគគីរ មានអាយុកាលជាង ១០០០ឆ្នាំមកហើយ។ តំបន់ប្រវិត្តសាស្រ្តមួយនេះ មានទីតាំងស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយជាង ៥០គីឡូម៉ែត្រពីទីរួមខេត្ត។

បច្ចុប្បន្នភ្ញៀវទេសចរអាចឡើងទៅកម្សាន្តនៅលើកំពូលប្រាសាទ ដើម្បីគយគន់វាលស្រែ និងភូមិឋានប្រជាពលរដ្ឋ ព្រមទាំងទេសភាពធម្មជាតិនៅជុំវិញតំបន់កោះកេរយ៉ាងស្រស់ត្រកាល។

រមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្តកោះកេរនេះ ជាទីប្រមូលផ្តុំនៃប្រាសាទចំនួន ១២៧ ក៏ប៉ុន្តែបច្ចុប្បន្នប្រាសាទដែលមានតួឈរនៅ មានត្រឹមតែ៥៤តែប៉ុណ្ណោះ។ សំណង់ប្រាសាទទាំងអស់នេះ ជាស្នាមព្រះហស្ថរបស់ព្រះបាទជ័យវរ័្មនទី៤ នៅក្នុងចន្លោះឆ្នាំ ៩២៨ និង ៩៤២ នៃគ្រឹះស្តសករាជ៕កម្ពុជាកំពុងរៀបចំឯកសារស្នើដាក់បញ្ចូល «ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក - Baykdang

 

តើអាណាព្យាបាលសិស្សយល់ឃើញបែបណាខ្លះ ក្រោយរដ្ឋាភិបាលប្រកាសចែក Tablet ?

0

ប្រទេសថៃ ៖ ក្រោយពីរដ្ឋាភិបាលថ្មីប្រកាសពីគម្រោងចែក Tablet ឱ្យកូនសិស្ស ពលរដ្ឋថៃ និងអាណាព្យាបាលសិស្សដែលមកទិញអីវ៉ាន់នៅផ្សារក្នុងទីក្រុង Uthai Thani និយាយថា រដ្ឋាភិបាលចេញគម្រោងចែក Tablet ឱ្យកូនសិស្សជាការល្អប្រសើរ ។ ប៉ុន្តែបើរដ្ឋាភិបាលចែកត្រឹមតែ Tablet ហើយគ្មានអ៊ីនធើរណេតប្រើប្រាស់នោះ គឺអាណាព្យាបាលសិស្សត្រូវលំបាក ។ ដូច្នេះ រដ្ឋាភិបាលគួរតែយកថវិកាទៅជួយកុមារក្រីក្រល្អជាង ព្រោះមានគ្រួសារជាច្រើនទៀតមានជីវភាពក្រីក្រ ។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ខាងសារព័ត៌មានថៃបានចុះសាកសួរការយល់ឃើញរបស់ពលរដ្ឋពាក់ព័ន្ធនឹងគម្រោងចែក Tablet របស់រដ្ឋាភិបាល ។ ខាងសារព័ត៌មានថៃបានធ្វើដំណើរទៅកាន់ផ្សារនៅទីក្រុង Uthai Thani ដែលមានពលរដ្ឋ និងអាណាព្យាបាលសិស្សមកទិញរបស់របរ និងអង្ករក្នុងផ្សារនេះ ហើយក៏មានអាជីវករលក់ដូរដែលមានកូនក្មួយកំពុងរៀនសូត្រផងដែរ ។A snapshot of Thai government schools' curriculum | Thaiger

ស្ត្រីជាអាណាព្យាបាលសិស្សម្នាក់និយាយថា ការពិត គាត់ចង់ឱ្យរដ្ឋាភិបាលយកថវិកាទៅជួយឧបត្ថម្ភសិស្សក្រីក្រវិញល្អជាង ព្រោះមានអាណាព្យាបាលសិស្សជាច្រើនមានជីវភាពក្រីក្រ ។ ការធ្វើបែបនេះ គឺជាការជួយកូនសិស្សក្រីក្រចំគោលដៅច្រើនជាង ។ បើរដ្ឋាភិបាលចែក Tablet ឱ្យកូនសិស្ស ហើយពួកគេមិនបានយកទៅប្រើប្រាស់ក្នុងការរៀនសូត្រ ក៏គ្មានប្រយោជន៍អ្វីដែរ ។ ម្យ៉ាងទៀត ពួកគេអាចយកទៅលេងហ្គេម ឬមើលតុក្កតាជំនួសការរៀនសូត្រ ។ ដូច្នេះ ការចែក Tablet ក៏មិនបានផ្តល់ចំណេះដឹងអ្វីឱ្យកូនសិស្សទេ ។The 3 Best Android Tablets 2023 | Reviews by Wirecutter

ចំណែកស្ត្រីអ្នកលក់ដូរនៅក្នុងផ្សារប្រាប់ថា បើរដ្ឋាភិបាលចែក Tablet ឱ្យកូនសិស្ស តើពួកគេបានអ៊ីនធើរណេតពីណាមកប្រើប្រាស់ ។ បើកូនសិស្សនៅសាលារៀន ពួកគេអាចប្រើអ៊ីនធើរណេតរបស់សាលារៀនបាន ប៉ុន្តែបើពួកគេនៅផ្ទះ ហើយឪពុកម្តាយពួកគេពុំសូវមានប្រាក់នោះ ឬមិនបានតបណ្តាញអ៊ីនធើរណេតនៅផ្ទះ គឺត្រូវជួបការលំបាក ។ ដូច្នេះ ពួកគេត្រូវតបណ្តាញសេវាអ៊ីនធើរណេតឱ្យកូនទៀត ហើយវាបានបន្ថែមបន្ទុកដល់ឪពុក-ម្តាយសិស្ស ព្រោះការចំណាយកើនឡើង ។ ហេតុនេះ បើរដ្ឋាភិបាលចែក Tablet ត្រូវតែផ្តល់សេវាអ៊ីនធើរណេតព្រមគ្នាផង ។

រីឯអាណាព្យាបាលសិស្សម្នាក់ទៀតនិយាយថា ចង់ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហារៀនសូត្ររបស់សិស្សឱ្យចំគោលដៅ ជាពិសេស ការផ្តល់អាហារូបករណ៍ដល់សិស្ស ។ ចំណែកការចែកប្រាក់ឌីជីថលម្នាក់១ម៉ឺនបាត គឺជាក្តីសង្ឃឹមរបស់អាណាព្យាបាលសិស្សដើម្បីយកទៅទិញឧបករណ៍រៀនសូត្រ និងសម្លៀកបំពាក់សិស្ស ។ បើរដ្ឋាភិបាលជួយដំណើរការរឿងនេះឱ្យបានឆាប់រហ័ស នឹងជាការល្អប្រសើរ ព្រោះបច្ចុប្បន្ន របស់របរថ្លៃណាស់ ៕ ប្រភព ៖ NationOnline

ក្រសួងទេសចរណ៍ចេញសារាចរណែនាំពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣

0

ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ (World Tourism Day 2023) ដែល តែងតែរៀបចំ ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៧ ខែកញ្ញា ទូទាំងពិភពលោកក្រសួងទេសចរណ៍បានចេញសារាចរណែនាំដល់មន្ទីរ ទេសចរណ៍ រាជធានី-ខេត្តទាំងអស់ សហការជាមួយអាជ្ញាធររាជធានី-ខេត្ត និងភាគីពាក់ព័ន្ធនានា រៀបចំប្រារព្ធពិធ អបអរសាទរ “ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ ទេសចរណ៍ និងការវិនិយោគបៃតង- Tourism and Green Investment” ដូចខាងក្រោម៖

១. រៀបចំប័ណ្ណផ្សព្វផ្សាយ បដាពាក្យស្លោក ដាក់តាំងបង្ហាញតាមស្ថាប័នរដ្ឋ អាជីវកម្មទេសចរណ៍ រមណីយដ្ឋាន ទេសចរណ៍ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ទីសាធារណៈ តាមដងផ្លូវចម្បងៗ ចាប់ពី ថ្ងៃទទួលបានសារាចរនេះតទៅ។
២.រៀបចំកម្មវិធីធ្វើអនាម័យតាមស្ថាប័ន និងទីសាធារណៈខាងលើ ដោយមានការចូលរួមពីមន្ត្រីរាជការ ផ្នែកឯកជន គ្រូបង្រៀន សិស្ស-និស្សិត ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ។
៣.រៀបចំប្រារព្ធពិធីអបអរសាទរ “ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទេសចរណ៍ និងការវិនិយោគបៃតង” ក្រោមអធិបតីភាពនៃថ្នាក់ដឹកនាំរាជធានី-ខេត្ត និងមានការចូលរួមពីគ្រប់ ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋ គ្រូបង្រៀន សិស្ស-និស្សិត អាជីវករ អ្នកបម្រើការងារក្នុងវិស័យ ទេសចរណ៍ ដៃគូរអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។
ខ្លឹមសារនៃកម្មវិធីត្រូវផ្តោត សំខាន់លើ (១). ការវិនិយោគលើមនុស្ស៖ផ្តល់អាទិភាពលើការអប់រំ និងជំនាញបន្ថែម(២). ការវិនិយោគ លើភពផែនដី៖ គាំទ្រការផ្លាស់ប្តូរបៃតងរបស់ទេសចរណ៍ និង(៣). ការវិនិយោគលើវិបុលភាព៖ ជំរុញការច្នៃប្រឌិត និងសហគ្រិនភាព ដោយត្រូវមានរបៀបវារៈមួយចំនួនដូចជា៖
– ការអានសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលក្រសួងទេសចរណ៍បានណែនាំ និងប្រគល់ជូន
– ចំណាប់អារម្មណ៍របស់តំណាងស្ថាប័នពាក់ព័ន្ធ អ្នកវិនិយោគ សហគមន៍ទេសចរណ៍ អាជីករ ក្នុងវិស័យទេសចរណ៍ ប្រជាពលរដ្ឋមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងៗទៀត។

៤. ដើម្បីរៀបចំប្រារព្ធពិធីអបអរសាទរខាងលើប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត ត្រូវចូលរួមការប្រារព្ធកម្មវិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣នេះ ដែលរៀបចំដោយក្រសួងទេសចរណ៍នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍ រាជធានីភ្នំពេញ និងទទួលយកខ្លឹមសារនានាទៅផ្សព្វផ្សាយបន្តតាមរាជ-ធានីខេត្តរបស់ខ្លួន៕

ញាក់សាច់! ទេព ពិសិដ្ឋ ទម្លាយថាបទ « 20’OUT NOW» ចាយពេល១យប់ប៉ុណ្ណោះក្នុងការផលិត

0

ផ្តល់បទសម្ភាសនៅក្នុងកម្មវិធីមួយតារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋ បានទម្លាយថាបទ « 20’OUT NOW» ដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជននោះគឺចាយពេលតែមួយយប់ប៉ុណ្ណោះក្នុងការសរសេរបទនេះឡើងដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

រយៈពេលចុងក្រោយនេះ ទេព ពិសិដ្ឋ ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់បន្ទាប់ពីទម្លាក់បទ« 20 OUT NOW» កាលពីថ្ងៃទី២៣ សីហា ខណៈមកទល់ពេលនេះបទនេះមានអ្នកចូលស្តាប់ចំនួន៣លានដងហើយនៅលើឆាណែលយូធូបផ្ទាល់ខ្លួនរបស់គេ។ទន្ទឹមនឹងទទួលបានភាគរយគាំទ្រច្រើននោះអ្នកគាំទ្របើកភ្នែកធំៗដូចគ្នានៅពេល ពិសិដ្ឋ ទម្លាយពីពេលវេលាក្នុងការផលិតបទនេះ។

ផ្តល់បទសម្ភាសនៅក្នុងកម្មវិធី 3fun ទេព ពិសិដ្ឋ បានឱ្យដឹងថាបទ « 20 OUT NOW» ចាយពេល១យប់ប៉ុណ្ណោះទៅលើបទចម្រៀងនេះហើយការសរសេរបទនេះឡើងគឺបន្ទាប់ពីរូបគេមកពីកម្មវិធីខាងក្រៅ។ ស្ថិតក្នុងបន្ទប់និងយប់ស្ងាត់ ពិសិដ្ឋ បានប្រមូលអារម្មណ៍សរសេរឡើងដោយរំលេចពីគ្នីគ្នារបស់គេចូលទៅក្នុងបទចម្រៀងផងដែរ។

ទេពកោសល្យរបស់ ទេព ពិសិដ្ឋ កាន់តែមានការទទួលស្គាល់ពីមជ្ឈដ្ឋានជុំវិញខ្លួនបន្ទាប់ពីរូបគេបញ្ចេញសមត្ថភាពជាបន្តបន្ទាប់រហូតក្លាយជាប្រធានក្រុម « 20 OUT NOW» ដែលកំពុងមានឈ្មោះបោះសំឡេងជាពន្លកថ្មីទៅលើខាងវិស័យរ៉េប ខណៈក្រុមនេះក៏បានសរសេរប៉ារូចម្រៀងទៅឱ្យតារាចម្រៀង ជី ដេវីត ផងដែរដូចជាបទ «នារី Dior» ជាដើម។

ទេព ពិសិដ្ឋ បានទម្លាយទៀតថា មូលហេតុបានជាគេចេះធ្វើភ្លេង សរសេរប៉ារ៉ូចម្រៀងដោយខ្លួនឯងដោយសារចង់ប្រកួតប្រជែងជាមួយខ្លួនឯងរកអ្វីដែលថ្មីៗ។ ពន្លកថ្មីរូបនេះបានឱ្យដឹងទៀតថារូបគេដឹងថាខ្លួនចូលចិត្តខាងវិស័យរ៉េបនៅអាយុ១២ឆ្នាំ ប៉ុន្តែមិនទាន់មានឱកាស និងពេលវេលាមិនទាន់សមស្របណាមួយរូបគេមិនទាន់យល់ដឹងនោះទេ។ ចំណាយពេលជិត៣ឆ្នាំ ទេព ពិសិដ្ឋ បានបង្វែរពីការបកស្រាយបទមនោសញ្ចេតនាមកធ្វើតាមបេះដូងខ្លួនឯងវិញដោយពញាក់អារម្មណ៍មហាជនតាមវិស័យរ៉េបវិញម្តង៕

កូនខ្មែរត្រូវដឹង! តើប្រទេសកម្ពុជាមានវត្តមានដំបូងនៅក្នុងផែនទីពិភពលោកតាំងពីឆ្នាំណា?

0

ផែនទីរបស់ពិភពលោកចំណាស់ៗមួយចំនួន មានអាយុកាលតាំងពីឆ្នាំ ១៦៥០០ មុនគ្រិស្តសករាជ ហើយរហូតមកដល់សតវត្សទី ៦ មុនគ្រិស្ដសករាជ ទើបជនជាតិក្រិកបុរាណចាប់ផ្ដើមគូរផែនទីពិភពលោកនៅលើក្រដាសដំបូងគេបង្អស់។ ក្រោយមកទៀត ផែនទីពិភពលោកក៏មានការកែសម្រួលជាបន្តបន្ទាប់រហូតដល់ពេលបច្ចុប្បន្ន ប៉ុន្តែតើអ្នកដឹងទេថា ប្រទេសកម្ពុជាត្រូវបានបញ្ចូលទៅក្នុងផែនទីពិភពលោកដំបូងនៅឆ្នាំណា?

នៅសម័យអាណានិគមអឺរ៉ុប ពិសេសគឺពួកអាណានិគមចាស់ៗ ដូចជា ព័រទុយហ្កាល់ អេស្ប៉ាញ និងហូឡង់ជាដើម ពួកគេបានមកដល់តំបន់អាស៊ីអាគ្នេយ៍មុនគេបង្អស់ នៅគ្រិស្ដសករាជ ១៥១១ ដើម្បីច្បាំងដណ្ដើមយកក្រុងម៉ាឡាកា។នៅអំឡុងចុងសតវត្សទី១៥ និងសតវត្សទី១៦ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងចន្លោះចុងសម័យចតុមុខ និងដើមសម័យលង្វែក ដែលកំពុងវឹកវរដោយសារសង្គ្រាមជាមួយគ្នាឯងផង និងសង្គ្រាមជាមួយសៀមនៅអយុធ្យាផង។

ពួកបស្ចិមលោកបានចាប់ផ្ដើមមានទំនាក់ទំនងលើកដំបូងជាមួយអាណាចក្រខ្មែរ គឺចាប់ពីដើមសតវត្សទី១៦ ពោលគឺនៅចុងរជ្ជកាលព្រះបាទស្រីសុគន្ធបទ (១៥០៤-១៥១២) និងដើមរជ្ជកាលព្រះបាទស្រីជេដ្ឋា-ស្ដេចកន (១៥១២-១៥២៥)។
ពួកអឺរ៉ុបចូលចិត្តរស់នៅប្រទេសកម្ពុជាណាស់ និងបានកត់ត្រារឿងរ៉ាវជាច្រើនអំពីកម្ពុជាផងដែរ។ នៅគ្រិស្ដសករាជ ១៥១១ ពួកព័រទុយហ្កាល់បានកត់ត្រាឈ្មោះប្រទេសកម្ពុជាចូលទៅក្នុងសៀវភៅរបស់ពួកគេ។ លុះដល់គ្រិស្ដសករាជ ១៥២៧ ពួកគេបានគូរផែនទីប្រទេសកម្ពុជាទៅក្នុងផែនទីសមុទ្រ និងកំពង់ផែសំខាន់ៗ ដោយបានសរសេរឈ្មោះប្រទេសកម្ពុជាថា «Cambuxa»។ បន្ទាប់មក នៅសម័យក្រោយៗមកទៀត ប្រទេសកម្ពុជាត្រូវបានពួកអឺរ៉ុបសរសេរនៅលើផែនទីថា «Camboya»។ ដូច្នេះហើយ ប្រទេសកម្ពុជាមានវត្តមានដំបូងនៅក្នុងផែនទីពិភពលោកគឺតាំងពីឆ្នាំ ១៥២៧ រហូតមកដល់បច្ចុប្បន្ន៕