Home Blog Page 1464

ភ្ញៀវទេសចរចិនសម្រុកមកលេងកោះសាមុយប្រទេសថៃ

0

ប្រទេសថៃ ៖ វិធានការលើកលែងទិដ្ឋាការ (Free Visa) សម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថានមកកម្សាន្តនៅប្រទេសថៃ គិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរមកកាន់ប្រទេសថៃមានភាពអ៊ូអរ ជាពិសេស ភ្ញៀវទេសចរចិន ។ គេសង្កេតឃើញថា នៅចុងខែកញ្ញា ឆ្នាំ២០២៣ ភ្ញៀវទេសចរចិនបានកក់សំបុត្រយន្តហោះធ្វើដំណើរពីទីក្រុងឈឺងទូ មកកាន់កោះសាមុយពេញអស់ហើយ ដោយសារវាជាថ្ងៃបុណ្យជាតិ និងជាថ្ងៃឈប់សម្រាកយូរថ្ងៃនៅប្រទេសចិន ។Thailand welcomes 1st group of Chinese tourists after China's optimized  COVID-19 strategy-Xinhuaក្រុមហ៊ុនអាកាសចរណ៍ចិនលើកឡើងថា ប្រទេសចិនមានថ្ងៃឈប់សម្រាកច្រើន ទើបធ្វើឱ្យភ្ញៀវទេសចរចិននាំគ្នាមកលេងនៅប្រទេសថៃ ខណៈប្រទេសថៃប្រើវិធានការលើកលែងទិដ្ឋាការ (Free Visa) ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ។ ទោះយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍ចិនរង់ចាំតាមដានស្ថានការណ៍ធ្វើដំណើររបស់ភ្ញៀវទេសចរបន្ទាប់ពីពេលនេះ ជាពិសេស នៅថ្ងៃធម្មតា បើភ្ញៀវទេសចរចិនធ្វើដំណើរមកលេងប្រទេសថៃកើនឡើង ខាងក្រុមហ៊ុននឹងត្រៀមជើងហោះហើរដើម្បីទទួលកំណើនភ្ញៀវទេសចរ ។21 Best Things to Do in Koh Samui - What is Koh Samui Most Famous For? – Go  Guides

ទោះយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍ចិនបានសំណូមពរឱ្យរដ្ឋាភិបាលថៃប្រកាស និងមានវិធានការធ្វើឱ្យភ្ញៀវទេសចរចិនមានទំនុកចិត្តថា ការមកកម្សាន្តនៅប្រទេសថៃមានសុវត្ថិភាព ព្រោះកន្លងមក មានព័ត៌មានថា ជនជាតិចិនត្រូវបានគេចាប់ខ្លួន រហូតធ្វើឱ្យពួកគេភ័យខ្លាច ។ ពួកគេតែងតែសួរអំពីរឿងនេះ មុននឹងសម្រេចចិត្តធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃ ។Koh Samui Tours & Travel Information - Thailand - Asia Tours

គួរបញ្ជាក់ថា កោះសាមុយ គឺជាកោះមានទំហំធំលំដាប់ទី២ របស់ប្រទេសថៃ បន្ទាប់ពីកោះភូកេត ។ កោះនេះមានទីតាំងស្ថិតនៅខេត្តស៊ូរ៉ាត់ថានី ហើយកាលពីឆ្នាំ២០១៨ មានភ្ញៀវទេសចរមកកម្សាន្តនៅកោះនេះ រហូតដល់ជាង២លាននាក់ ។WAT PLAI LAEM KOH SAMUI - The Ultimate Guide

កោះសាមុយមានឈ្មោះល្បីល្បាញនៅលើពិភពលោក ហើយភ្ញៀវទេសចរថៃ និងបរទេស បានដាក់ឈ្មោះកោះនេះថា «កោះឋានសួគ៌នៅកណ្តាលឈូងសមុទ្រថៃ» ដោយសារកោះនេះសម្បូរទៅដោយធនធានធម្មជាតិ, ទេសភាពស្រស់ស្អាត, ទឹកសមុទ្រថ្លា, ឆ្នេរខ្សាច់ពណ៌ស និងមានដើមដូងនៅតាមឆ្នេរសមុទ្រ ។ ក្រៅពីមានធម្មជាតិមាត់សមុទ្រដ៏ទាក់ទាញហើយ នៅមានទឹកជ្រោះត្រជាក់ស្ទើរពេញមួយឆ្នាំ ព្រមទាំងតំបន់ទេសចរណ៍បង្ហាញពីសិល្បៈវប្បធម៌របស់អ្នកស្រុក ដូចជា វត្តអារ៉ាមនានា និងចេតិយឡែមស ៕ ប្រភព ៖ Thai PBS

មហាជនកោតសរសើរ សំណាង អេលីណា ថតទាំងភ្លៀងនៅមុខប្រាសាទកោះកេរលើកតម្កើនជាតិខ្មែរ

0

សំណាង អេលីណា ត្រូវអុ្នកលេងបណ្តាញសង្គមកោតសរសើរដល់នាងយ៉ាងខ្លាំងបន្ទាប់ពីបង្ហោះវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថតទាំងភ្លៀងនៅមុខប្រាសាទកោះកេរ ព្រមទាំងគ្រងឈុតបុរាណខ្មែរសម័យឧត្តុង្គណែនាំខ្លួនជាភាសាអង់គ្លេសក្នុងការប្រកួតរបស់នាង។ ការលើកតំម្កើនអ្វីដែលជារបស់ខ្មែរ បង្ហាញពីវប្បធម៌ជាតិឯងនេះធ្វើឱ្យមានការលើកឡើងថាពេលខ្លះបវរកញ្ញាមិនចាំបាច់ទាល់តែបង្ហាញពីវប្បធម៌របស់ម្ចាស់កម្មវិធីឬម្ចាស់ផ្ទះរៀបចំកម្មវិធីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR8cAePKjG6KzRlR7HOWO6dOcLOZmfgJf05yXnh-g4djRJY0Sm9Mkrxp9M8q4gCJycUvFNE7GLWpmqFxhL8Szz7fbf3lIgX1GvVK91nHC2UL17wkVYeuj0zRo7wK1lTpmdoAu4_CsPhyH4leKRRVGmFBAnj8o6CbiotSFAycS9oN3YEgYI08G8VUWb6tA/s840/Screenshot%202023-09-25%20114835.jpg

អ្នកស្នេហាវិស័យបវរកញ្ញាជ្រាបមកហើយថាកញ្ញា សំណាង អេលីណា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៩ Miss universe Cambodia 2019 នឹងត្រូវតំណាងប្រទេសកម្ពុជាជាថ្មីចូលរួមប្រកួតក្នុងកម្មវិធី Miss International 2023 នាខែតុលាខាងមុខនេះនៅឯប្រទេសជប៉ុន។ ការវិលត្រឡប់មកប្រកួតលើឆាកអន្តរជាតិម្តងទៀតនេះ សំណាង អេលីណា មានការស្វាគមន៍និងការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់មហាជន។

អ្វីដែលកាន់តែចាប់អារម្មណ៍កាលពីថ្ងៃទី២៣ ខែកញ្ញា បវរកញ្ញារូបនេះបានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមដែលធ្វើឱ្យមហាជនពោលសរសើរនាងយ៉ាងខ្លាំង។ ក្នុងវីដេអូនោះ សំណាង អេលីណា ឈរថតនៅមុខប្រាសាទកោះកេរទាំងកណ្តាលភ្លៀងប្រកបស្នាមញញឹមមានមុនស្នេហ៍យ៉ាងខ្លាំងទោះភ្លៀងធ្លាក់យ៉ាងណាមិនមែនជាឧបសគ្គឡើយ។ សំណាង អេលីណា បានគ្រងឈុតសម័យឧត្តុង្គយ៉ាងត្រឹមត្រូវនិងស្រស់ស្អាត និងបានណែនាំខ្លួនពីការប្រកួត Miss International 2023 ព្រមទាំងនិយាយពីការតាមក្តីស្រមៃរបស់ខ្លួនឯងក្នុងការចូលរួមប្រកួតជាថ្មីដោយប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-WH9Gc9ovmQeGDAti0UWMv16LrSLXHbURW8Qcy56HTh73tlpTF90n-AFLxi6v46bjcPB0wi9Vpjv0YIH_RkddUx_L3l1YPKoDnWUcJZAgOJdO1XFFz0Qb2ygrGTzMiAp2lzcDW6bPE65TXwFBHDTFvHZoov0mZQbSxbiytM9690NPPrthr7_-hlX9hfw/s905/Screenshot%202023-09-25%20114519.jpg

វីដេអូនេះដែរ សំណាង អេលីណា ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនព្រោះបានបង្ហាញពីវប្បធម៌ខ្មែរទៅកាន់អន្តរជាតិ ឈរនៅមុខប្រាសាទកោះកេរដែលជាសម្បត្ដិបេតិកភណ្ឌពិភពលោកចុះក្នុងបញ្ជីអង្គការយូណេស្កូនៅក្នុងកិច្ចប្រជុំលើកទី៤៥ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ លើសពីនេះនាងក៏បានបង្ហាញពីសំលៀកបំពាក់សម័យកាលរបស់ខ្មែរនាសម័យឧត្តុង្គទៀតផង។

បន្ថែមពីលើនេះ អ្នកមួយចំនួនក៏បានលើកឡើងថាបវរកញ្ញាមិនចាំបាច់ទាល់តែយកចិត្តម្ចាស់កម្មវិធីដូចការប្រលងកម្មវិធីបវរកញ្ញាមួយចំនួនទេ គឺធ្វើអ្វីដែលបង្ហាញពីអត្តសញ្ញាណខ្មែរក៏ល្អមានភាពលេចធ្លោដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYww864fD6R01ec5f5gcQZh5J1fvUMnVvAY3LY9m9qvT9PtY1OOM_fFyHjqexydIC794zy56jTZwRM0SrkKw5Gu2HZrP629mIJw5vQ6vtMqX5ixxpUOHf2ch0JPK6SaUA2rxdcKZGpIDUIQJADmMcb3CzCYRzp68Hl8Cp3RrtliQRzMb-q4gztuUjHzaw/s898/Screenshot%202023-09-25%20114859.jpg

 

នាយករដ្ឋមន្ត្រីត្រឡប់មកដល់ប្រទេសថៃវិញប្រកបដោយភាពជោគជ័យ

0

ប្រទេសថៃ ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃលើកឡើងថា លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រីបានត្រឡប់មកដល់ប្រទេសថៃវិញហើយ ក្រោយពីលោកបានទៅចូលរួមកិច្ចប្រជុំមហាសនិ្នបាតអង្គការសហប្រជាជាតិ (United Nations General Assembly-UNGA) លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ លោកនាយករដ្ឋមន្ត្រីទទួលបានជោគជ័យក្នុងការទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗមកវិនិយោគទុននៅប្រទេសថៃ ហើយលោកក៏បានពិភាក្សាជាមួយ FIFA World Cup ដើម្បីជំរុញឱ្យប្រទេសថៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ២០៣២ ។

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានធ្វើដំណើរមកដល់ប្រទេសថៃ ក្រោយពីលោកបានទៅចូលរួមកិច្ចប្រជុំមហាសនិ្នបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ លោក ឆ័យ វ៉ាត់ឆារុង (Chai Watcharong) អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានលើកឡើងពីការប្រកាសលទ្ធផលការចូលរួមកិច្ចប្រជុំរបស់លោកនាយករដ្ឋមន្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWKngEPEpNZR9EcW6llQUUn8Zum4F7pgG8egMIF0CdTwte0nVmAaucMkEyiswUHKHKbhiCvUlkOaqWEhuNOwIGPlJzk6WX19qqyzC9kPEQDhMv381d-7_m9yxagstcJZk4zBIIKg3AqQBeHqTgeW-a3dmaVNNR-unZg7cZQ3jsVFAQplANy7iNDgZOAKM/s1280/photo_2023-09-25_11-05-59.jpg

លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណដល់ក្រសួងការបរទេស និងមន្ត្រីផ្សេងៗ ដែលជួយឱ្យភារកិច្ចនេះសម្រេចបានជោគជ័យ ។ ដូច្នេះ ការប្រជុំលើកនេះ លោកបានជួបជាមួយមេដឹកនាំប្រទេសជាច្រើន ហើយលោកបានថ្លែងសុន្ទរកថាក្នុងអង្គប្រជុំចំនួន៥លើក ។

លោក សេដ្ឋា ថាវីស៊ិន បានជួបជាមួយមេដឹកនាំប្រទេសសំខាន់ៗ និងជួបនាយកគ្រប់គ្រងក្រុមហ៊ុនធំៗដូចជា Tesla, Google, Microsoft, Citibank និងក្រុមហ៊ុនជាច្រើនទៀត ហើយក្រុមហ៊ុនទាំងនេះចាប់អារម្មណ៍មកវិនិយោគនៅប្រទេសថៃ ។ ដូច្នេះ លោកនាយករដ្ឋមន្ត្រីនឹងគាំទ្រឱ្យក្រុមហ៊ុនទាំងនេះមកវិនិយោគនៅថៃកាន់តែច្រើន ហើយប្រទេសថៃបែងចែងជា២ផ្នែក គឺក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនហិរញ្ញវត្ថុ ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានពិភាក្សាជាមួយនាយកទីផ្សារមូលបត្រក្រុងញូវយ៉កដែលមានសក្តានុពលខ្លាំង ហើយលោកនឹងព្យាយាមជំរុញឱ្យឆ្នាំ២០២៣ យ៉ាងហោចណាស់ មានក្រុមហ៊ុនថៃមួយបានវិនិយោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZTIS3EQmejI9MN9EvE9-TiMl3UyC_9ag-slBOx7Ty95IUo17ZO31MG1dCXFGmAtM8mCgLQkHOiKTSmPwdo2nazPDoipWqyoJkKnVyX7q0J2W1VW1j_wzNa5Vv8RjQwsO2u34MQen3ftlZSTEvUIn90ripz1eaORxo9eGhRbXAbCiHWwuGH_-Wm_LoHPw/s1280/photo_2023-09-25_11-06-06.jpg

លោកនាយករដ្ឋមន្ត្រីបានពិភាក្សាជាមួយនាយកប្រតិបត្តិ FIFA World Cup និងជជែកពីការជំរុញឱ្យប្រទេសថៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ២០៣២ ឬ៩ឆ្នាំខាងមុខ ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ FIFA World Cup ជួយគាំទ្របាត់ទាត់ប្រទេសថៃផងដែរ ដែលកាលពីមុន FIFA World Cup ធ្លាប់ឧបត្ថម្ភប្រាក់ចំនួន២៥ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ មកស្មើនឹង២លានដុល្លារអាមេរិកក្នុង១ឆ្នាំ ។

ចុងក្រោយ លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រី បានប្រកាសពីគោលជំហរប្រទេសថៃ ក្នុងឋានៈជាប្រទេសគោរពលទ្ធិប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខ រួមទាំងលើកកម្ពស់វិស័យកសិកម្មថៃ ក៏ដូចជាឱ្យពលរដ្ឋទទួលបាននូវសេវាសុខភាពសាធារណៈកាន់តែប្រសើរ ។ ជំហ៊ានបន្ទាប់ លោកនាយករដ្ឋមន្ត្រីនឹងទៅចូលរួមកិច្ចប្រជុំ APEC នៅរដ្ឋសាន់ហ្វ្រេនស៊ីស្កូ អំពីប្រធានបទគាំទ្រការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងមានក្រុមហ៊ុនជាច្រើនចូលរួមប្រជុំផងដែរ ៕ ប្រភព ៖ Thansettakij

ចិត្តល្អចុះមកជួយគេរងគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវអ្នកបេីកឡានគ្លីនិកឯកជនណាត្រាបឹងទំពុន ចោទថាចោរ​ វា..យឡើងទ្រោមខ្លួន

0

កាលពីយប់រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២៤ ខែកញ្ញា​ ឆ្នាំ២០២៣ មានករណីបុរសម្នាក់ ត្រូវបានក្រុមអ្នកបេីកឡានពេទ្យគ្លីនិកឯកជនណាត្រាបឹងទំពុន ចោទថាជាចោរ និងបានចាប់វាយឡើងទ្រោមខ្លួន។

នៅក្នុងហេតុការណ៍នោះបុរសជនរងគ្រោះបានលើកឡើងថា៖”ខ្លួនបានជិះម៉ូតូជាមួយបុរសម្នាក់ទៀតត្រលប់ទៅផ្ទះ​ ឃេីញគេបុកគ្នាបណ្ដាលឱ្យម្ចាស់ម៉ូតូរបួសធ្ងន់ ក៏ចុះទៅជួយ ដោយឃេីញគ្មានសាច់ញាតិគាត់ក៏មកជាមួយបំណងជួយទាក់ទងរកសាច់ញាតិឱ្យ តែបែរជាមកដល់ពេទ្យ​ពហុព្យាបាល ណាត្រាបឹងទំពុន ស្រាប់តែកេីតក្រុមអ្នកបេីកឡានពេទ្យឯកជននោះ ចោទប្រកាន់ថា ជាចោរ ហេីយព្រួតវាយ តាំងពីមុខពេទ្យ​ រហូតដល់ផ្លូវ៣៧១ ក្រុមអ្នកបេីកឡានពេទ្យនោះបានដេញតាមស្រែក​ ចោរៗ​ ផ្អេីលដល់គេជួយចាប់ហេីយព្រួតវាយ​ បណ្ដាលឱ្យរងរបួសបែ.កមុខបែ.កចិញ្ចេីម ផ្អេីលពេញមុខមន្ទីរពហុព្យាបាល ណាត្រាបឹងទំពុន ដែលមានទីតាំងស្ថិតនៅផ្ទះលេខC1,C2 ផ្លូវលេខ26BT (ចុះពី ផ្លូវ៣៧១ ចម្ងាយ៤០ម៉ែត្រ) ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ”។

ជុំវិញករណីនេះ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពន់ទី២​ បានចុះមកនាំជនរងគ្រោះទៅសាកសួរ និងទទួលពាក្យបណ្តឹង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ជោគជ័យលើកដំបូងក្នុងការវះកាត់ដូរបេះដូងជ្រូកទៅជំនួសបេះដូងមនុស្សរបស់វេជ្ជបណ្ឌិតអាមេរិក

0

បរទេស៖ វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ Maryland School of Medicine សហរដ្ឋអាមេរិក បានធ្វើការវះកាត់ប្តូរបេះដូងជ្រូក ចូលទៅក្នុងរាងកាយរបស់អ្នកជំងឺដែលកំពុងស្លាប់ ដើម្បីពន្យារអាយុជីវិត។ នេះគឺជាអ្នកជំងឺទីពីរក្នុងពិភពលោកដែលបានវះកាត់ដោយប្រើវិធីនេះ ហើយលទ្ធផលគឺវិជ្ជមានខ្លាំង។Surgeons perform second pig heart transplant, trying to save dying Maryland  man

យោងតាមវេជ្ជបណ្ឌិត Muhammad Mohiuddin នៅសាកលវិទ្យាល័យ Maryland School of Medicine បានឱ្យដឹងថា បុរសដែលបានវះកាត់នោះ គឺជាទាហានជើងចាស់នៃកងទ័ពជើងទឹកអាយុ ៥៨ ឆ្នាំដែលស្ទើរតែស្លាប់ដោយសារជំងឺខ្សោយបេះដូងខណៈពេលដែលបញ្ហាសុខភាពផ្សេងទៀតធ្វើឱ្យគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្តូរបេះដូង។ វេជ្ជបណ្ឌិត Muhammad ក៏បានបន្តទៀតថា វាជាអារម្មណ៍ដ៏អស្ចារ្យមួយដែលបានឃើញបេះដូងជ្រូកធ្វើការនៅក្នុងខ្លួនមនុស្សដោយជោគជ័យ ហើយមនុស្សអាចនឹងរស់រានមានជីវិតឡើងវិញដូចធម្មតា។Surgeons perform second pig heart transplant, trying to save a dying man -  East Idaho News

លោក Faucette ដែលជាអ្នកជំងឺវះកាត់ បាននិយាយថា «គាត់អាចគ្រវីក្បាលបានហើយ អស្ចារ្យណាស់ នេះជារឿងមិនគួរឱ្យជឿ និងវេទមន្តខ្លាំងណាស់»។ កាលពីមុន មន្ទីរពេទ្យជាច្រើននៅ East Coast បានបដិសេធមិនផ្តល់ការប្តូរសរីរាង្គដល់គាត់ ប៉ុន្តែឥឡូវនេះគាត់អាចដកដង្ហើមបានធម្មតា និងនៅជាមួយគ្រួសាររបស់គាត់បានដូចមុន។University of Maryland surgeons perform second pig heart transplant, trying  to save a dying man - The Baltimore Banner

កាលពីឆ្នាំមុន ក្រុមវេជ្ជបណ្ឌិតមកពីសាកលវិទ្យាល័យ Maryland School of Medicine ក៏បានធ្វើការវះកាត់ប្តូរបេះដូងជ្រូកដំបូងបង្អស់របស់ពិភពលោកលើបុរសផ្សេងទៀតផងដែរ ប៉ុន្តែការវះកាត់មានប្រសិទ្ធភាពត្រឹមតែ ២ ខែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមវេជ្ជបណ្ឌិតបាននិយាយថា ការប្តូរបេះដូងលើកដំបូងនេះ បានធ្វើឱ្យយើងយល់កាន់តែច្បាស់អំពីការវះកាត់នេះ ហើយពួកយើងសង្ឃឹមថាលើកនេះ អព្ភូតហេតុពិតជានឹងកើតឡើង៕
ប្រភព៖cafef.com

វៀតណាមមានអនាគតភ្លឺស្វាង ស្របពេលសេដ្ឋកិច្ចពិភពលោកជួបវិបត្តិ

0

ប្រទេសវៀតណាម ៖ លោក Vu Hong Thanh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចវៀតណាមបានថ្លែងក្នុងសន្និសីទសារព័ត៌មាន «2023 Vietnam Socio-Economic Forum» ថា ប្រទេសវៀតណាមមានអនាគតភ្លឺស្វាង ស្របពេលសេដ្ឋកិច្ចពិភពលោកជួបវិបត្តិ ។

នៅឆ្នាំ២០២៣ សេដ្ឋកិច្ចវៀតណាមមានស្ថេរភាព ហើយអត្រាអតិផរណាជាទូទៅស្ថិតនៅក្រោមការគ្រប់គ្រងមានត្រឹមតែ៣,១% ប៉ុណ្ណោះ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៣ ។ ចំណែកបំណុលសាធារណៈ បំណុលបរទេស និងបំណុលរដ្ឋាភិបាល ក៏វៀតណាមអាចគ្រប់គ្រងបានដែរ រួមទាំងភាពជឿជាក់មកលើប្រទេសវៀតណាម ក៏ល្អប្រសើរ ។The 5 Largest Cities in Vietnam

កាលពីឆ្នាំ២០២២ វៀតណាមគឺជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែល Moody’s បានចាត់ចំណាត់ថ្នាក់ថា វៀតណាមជាប្រទេសគួរឱ្យជឿជាក់ ។ ហេតុនេះ ចាត់ទុកថា វៀតណាមមានសេដ្ឋកិច្ចល្អប្រសើរ ខណៈសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ។

នៅត្រីមាសទី២ ផលិតផលក្នុងស្រុករបស់វៀតណាម (GDP) បានកើនឡើង៤,១៤% និងខ្ពស់ជាងត្រីមាសទី១ ដែលស្មើត្រឹមតែ៣,២៨% ប៉ុណ្ណោះ ។ ចំណែកការបង្កើតអាជីវកម្មថ្មី ស្មើជាង១៤.០០០កន្លែងកាលពីខែសីហា ឆ្នាំ២០២៣ កើនឡើង១៨% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ ចាប់ពីដើមឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៣ មានអាជីវកម្មបង្កើតថ្មីសរុបចំនួន១០៣.៧០០កន្លែង កើនឡើង២,៣% ខណៈការលក់រាយសរុបសម្រាប់ទំនិញ និងសេវាកម្ម កើនឡើង៧,៦% នៅខែសីហា ។Hanoi - What you need to know before you go – Go Guides

ក្រសួងផែនការ និងវិនិយោគបង្ហាញថា សេដ្ឋកិច្ចវៀតណាមកំពុងងើបឡើងវិញ បើទោះជារយៈពេលខ្លីនេះពុំទាន់ឃើញការផ្លាស់ប្តូរឆាប់រហ័សក្តី ។ ក្រៅពីនេះ សេដ្ឋកិច្ចវៀតណាមកំពុងប្រឈមនឹងបញ្ហាមួយចំនួនដូចជា ការវិនិយោគ និងពាណិជ្ជកម្មធ្លាក់ចុះ ហើយវៀតណាមចាំបាច់ត្រូវតែដោះស្រាយបញ្ហានេះ រួមទាំងការពិបាកទទួលបានប្រាក់កម្ចី ។

ចំណែកអនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចវៀតណាមឈ្មោះ Nguyen Duc Hien លើកឡើងថា ប្រទេសវៀតណាមមិនអាចសម្រេចគោលដៅសេដ្ឋកិច្ចមួយចំនួនបានទេ នៅឆ្នាំ២០២៣ ដូចជា ផលិតភាពការងារ ។ ហេតុនេះ ក្នុងរយៈពេលវែង វៀតណាមត្រូវជំរុញផលិតភាពការងារជាចម្បង ៕ Vietnam travel: 14 things to do in Hanoiប្រភព ៖ AEC connect

សប្បាយក្លាយជាទុក្ខ! ចេញពីពិធីមង្គលការ បើកឡានធ្លាក់ប្រឡាយ បាត់…បង់ជីវិត៤នាក់

0

កាលពីម៉ោងជាង៨យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ដសាំងយ៉ុងមួយគ្រឿងបើកធ្លាក់ប្រឡាយទឹក បណ្តាលឱ្យមនុស្ស៤នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស។បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានឱ្យដឹងថា៖”នៅមុនពេលកើតហេតុរថយន្តខាងលើបានដឹកអ្នកដំណើរមកពីពិធីមង្គលការមួយ នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លុះមកចំណុចកើតហេតុ បានធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់បានស្លាប់, ៥នាក់ផ្សេងទៀត បានរួចរស់ជីវិត និងម្នាក់ទៀតកំពុងជាប់ក្នុងរថយន្ត”។

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលស្រុកបាភ្នំ បានចុះអន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះ និងស្រង់យកសាកសពអ្នកដែលស្លាប់មកលើគោក៕

 

រូបសំណាកព្រះពុទ្ធដ៏មានតម្លៃនៅអាមេរិកត្រូវបានគេលួច

0

បរទេស៖ រូបសំណាកព្រះពុទ្ធបដិមាសំរិទ្ធជប៉ុន ដែលស្ថិតនៅសារមន្ទីក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ទម្ងន់ ១១៣ គីឡូក្រាម និងមានតម្លៃ ១,៥ លានដុល្លារ ត្រូវបានគេលួចយកភ្លាមៗក្នុងរយៈពេលមិនដល់ ២៥ នាទី។
យោងតាមគេហទំព័រ Tribune News Service បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល ៣ ទៀបភ្លឺនាថ្ងៃទី ១៨ ខែកញ្ញា នៅឯសាលតាំងបង្ហាញ Barakat លើវិថី La Cienega ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា អត្តសញ្ញាណ និងមូលហេតុរបស់ចោរ នៅមិនទាន់រកឃើញនៅឡើយទេ។Moment thief busted into LA art gallery to steal 250-pound ancient Japanese Buddha  sculpture worth $1.5MILLION - Biuisi

យោងតាមសារមន្ទី រូបសំណាកដែលចោរលួចនោះ គឺជាព្រះពុទ្ធបដិមាគង់ មានព្រះសិរសាលើក្បាល កំពស់ប្រហែល ១២១ សង់ទីម៉ែត្រ។ រូបសំណាកនេះត្រូវបានគេបោះចោលក្នុងសម័យអេដូក្នុងប្រទេសជប៉ុន (១៦០៣-១៨៦៧) ហើយប្រហែលជាត្រូវបានបូជានៅក្នុងប្រាសាទមួយ។ បន្ទាប់មក រូបសំណាកនេះក៏ត្រូវបានទិញដោយលោក Fayez Barakat កាលពី ៥៥ ឆ្នាំមុន ហើយត្រូវបានរក្សាទុកនៅក្នុងទីធ្លាខាងក្រោយអស់រយៈពេលជាច្រើនឆ្នាំ។

ខណៈពេលដែលប៉ូលីស Los Angeles កំពុងស៊ើបអង្កេត បុគ្គលិកសារមន្ទីបានពិនិត្យមើលកាមេរាសុវត្ថិភាព ដោយសង្កេតឃើញថា ចោរបានទៅលេងសារមន្ទីនេះច្រើនដងហើយ ដែលមុខរបស់ចោរមិនត្រូវបានឃើញនោះទេ ដោយសារគាត់ពាក់ម៉ាស និងពាក់អាវមានមួកបាំងមុខ។ ចោរបានចតឡាននៅផ្លូវចូលបន្ទប់តាំងបង្ហាញ យករទេះមកវាយបំបែកផ្នែកខាងក្រោមនៃទ្វារបន្ទាប់មកចូលទៅក្នុងឃ្លាំង។ ក្នុងឃ្លាំងមានរូបសំណាក់ជាច្រើន ប៉ុន្តែគោលដៅរបស់ចោរគឺរូបសំណាកព្រះពុទ្ធដ៏ធ្ងន់ដែលមានតម្លៃរហូតដល់ ១,៥ លានដុល្លារ ដែលដំណើរការទាំងមូលនេះចំណាយពេលតិចជាង ២៥ នាទី។$1.5 million bronze Buddha statue stolen from Los Angeles art gallery

លោក Paul Henderson នាយកសារមន្ទី បាននិយាយថា នេះគឺជាបេសកកម្មដែលបានគិតទុកជាមុន។ លោកក៏បានបន្តទៀតថា រូបសំណាកព្រះពុទ្ធបដិមាសំរិទ្ធគឺជាកំណប់ដ៏កម្ររបស់ប្រវត្តិសាស្ត្រ ទោះជាយ៉ាងណាក៏ដោយ យើងនឹងខិតខំស្វែងរកតម្រុយបន្ថែមទៀត។ ដូច្នេះហើយ បច្ចុប្បន្នប៉ូលីសកំពុងស្វែងរកវីដេអូតាមដានបន្ថែមទៀតពីអាជីវកម្មជិតខាង ហើយគ្រោងនឹងប្រមូលភស្តុតាងបន្ថែមទៀតពីកន្លែងកើតហេតុនៅសប្តាហ៍ក្រោយ នេះបើយោងតាម KTLA៕
ប្រភព៖cafef.com

ថៃ និងឡាវសហការគ្នាទាក់ទាញភ្ញៀវទេសចរចូលប្រទេស

0

ប្រទេសឡាវ ៖ ប្រទេសថៃ និងឡាវបានប្រជុំពិភាក្សាគ្នាអំពីវិធានការទាក់ទាញភ្ញៀវទេសចរបរទេស តាមរយៈការតភ្ជាប់ផ្លូវទេសចរណ៍ និងពន្លឿនការសាងសង់ស្ពានមិត្តភាពថៃ-ឡាវ ទី២ នៅស្រុកប៉ាកឈុំ ខេត្តឡឺយ ។ វិធានការលើកលែងទិដ្ឋាការ (Free Visa) សម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថានមកកាន់ប្រទេសថៃ ក៏ធ្វើឱ្យប្រទេសឡាវទទួលបានផលប្រយោជន៍ផងដែរ ។8 questions before visiting Thailand in 2022 - Lonely Planet

លោក ថាវី សឺមភក្តីគុណ (Thawee Sermphakdhikul) អភិបាលខេត្តឡឺយ ព្រមទាំងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតបានប្រជុំជាមួយអភិបាលក្រុងវៀងចន្ទន៍ លោក ខាំផែន ស៊ីធីដាំផា (Khamphan Sithidampha) នៅប្រទេសឡាវ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនៅតាមព្រំដែនថៃ-ឡាវ រវាងខេត្តឡឺយ និងក្រុងវៀងចន្ទន៍ ។ ភាគីទាំងពីរបានពិភាក្សាគ្នាក្រោមប្រធានបទផ្សព្វផ្សាយពីវិស័យទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហការផ្នែកសេដ្ឋកិច្ច សង្គម និងសន្តិសុខ ។Panorama Destination

ក្រោយពីរដ្ឋាភិបាលថៃសម្រេចចិត្តអនុម័តវិធានការលើកលែងទិដ្ឋាការ (Free Visa) សម្រាប់ទាក់ទាញភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន ប្រទេសឡាវក៏បានរៀបចំគម្រោងអភិវឌ្ឍន៍តំបន់ព្រំដែនរបស់ទីក្រុងម៉ឺន និងទីក្រុងវៀងចន្ទន៍ ។ ការអភិវឌ្ឍនៅតំបន់ព្រំដែននេះ ក្នុងគោលបំណងទទួលភ្ញៀវទេសចរធ្វើដំណើរមកកាន់ប្រទេសឡាវជាបន្តបន្ទាប់ ដោយសារវិធានការលើកលែងទិដ្ឋាការរបស់ថៃ ។10 Places To Visit In Laos That'll Inspire You To Explore Southeast Asia

លោក ថាវី សឺមភក្តីគុណ លើកឡើងថា ទីក្រុងម៉ឺនស្ថិតនៅមិនឆ្ងាយពីស្រុកប៉ាកឈុំប៉ុន្មានទេ ។ ដូច្នេះ វាអាចក្លាយជាច្រកតភ្ជាប់តំបន់ទេសចរណ៍ល្បីៗនៅខេត្តឡឺយ និងទីក្រុងវៀងចន្ទន៍ ដូចជា តំបន់ទេសចរណ៍ចាប់ពីស្រុកឈៀងខាន់-ស្រុកប៉ាកឈុំ ខេត្តឡឺយ រហូតដល់ទីក្រុងវ៉ាងវៀង-ទីក្រុងហ្វឿង ប្រទេសឡាវ ។ លោកបន្តថា ប្រទេសឡាវមានច្រកឆ្លងកាត់ព្រំដែនប៉ុណ្ណោះអាសន្នប៉ុណ្ណោះនៅបរិវេណព្រំដែន ហើយរដ្ឋាភិបាលថៃនឹងសុំកិច្ចសហការពីប្រទេសឡាវ ដើម្បីឱ្យច្រកឆ្លងកាត់ព្រំដែនបណ្តោះអាសន្ននេះក្លាយជាច្រកព្រំដែនជាផ្លូវការនៅចុងឆ្នាំ២០២៣ ។10 Best Places to Visit in Laos

ក្រៅពីនេះ ខេត្តឡឺយក៏មានគម្រោងសាងសង់ស្ពានមិត្តភាពថៃ-ឡាវ ទី២ នៅស្រុកប៉ាកឈុំ ខេត្តឡឺយផងដែរ ដើម្បីជួយជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងផ្នែក Logistics ។ ចំណែកស្ពានមិត្តភាពថៃ-ឡាវ ទី១ ស្ថិតនៅខេត្តឡឺយ គឺបានតភ្ជាប់រវាងស្រុកថាលី និងទីក្រុងគែនថាវ ប្រទេសឡាវ ៕ ប្រភព ៖ AEC connect

ជំងឺហ្ស៊ីកាមិនត្រឹមឆ្លងតាមរយៈសត្វមូសតែក៏ឆ្លងតាមរយៈការរួមភេ.ទ មិនមានការព្យាបាលជាក់លាក់តែអាចបង្ការបាន

0

នៅថ្ងៃទី២៣ ខែកញ្ញា CDC បានប្រកាសដំណឹងមានកុមារីម្នាក់អាយុ៧ឆ្នាំនៅខេត្តកំពង់ធំវិជ្ជមានជំងឺហ្ស៊ីកាបន្ទាប់ពីយកវត្ថុវិភាគនិងបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២១ កញ្ញា ខណៈនៅថ្ងៃទី២៤ ខែកញ្ញា ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសជាផ្លូវការទាក់ទងនឹងករណីទី១នៃជំងឺនេះ។May be an image of 3 people, hospital and text

ក្រសួងបានបញ្ជាក់ទៀតថា វីរុសហ្ស៊ីកា ឆ្លងមកមនុស្សតាមរយៈមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះគឺដូចគ្នានិងមូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាមនិងគ្រុនឈីក។ ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកាពីព្រោះវីរុសនេះមាន នៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាលនិងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកាឆ្លងពីម្តាយទៅកូនក្នុង អំឡុងមានផ្ទៃពោះ និងនៅពេលសម្រាល។May be an image of 2 people and text

វីរុសហ្ស៊ីកាជាធម្មតាបណ្តាលឱ្យមានជំងឺហ្ស៊ីកាស្រាលមិនធ្ងន់ធ្ងរទេ ដែលចេញរោគសញ្ញាពី២ ទៅ ៣ថ្ងៃ បន្ទាប់ពីមនុស្សម្នាក់ត្រូវបានខាំដោយសត្វមូសខ្លាដែលផ្ទុកវីរុសហ្ស៊ីកា។ រោគសញ្ញាទូទៅ មានដូចជាគ្រុនក្តៅស្ទិញៗ និងកន្ទួលក្រហមលើស្បែក អ្នកខ្លះទៀតអាចនឹងមាន ភ្នែកឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ និងអស់កម្លាំងជាដើម។ រោគសញ្ញាទាំងនេះ ជាធម្មតាអាចជាសះស្បើយក្នុងរយៈពេលពី ២ ទៅ ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិតតិចតួចណាស់។ គេបានប៉ាន់ប្រមាណថា ៨០% នៃមនុស្សដែលបានឆ្លងវីរុសនេះមិនបានបង្ហាញរោគសញ្ញាអ្វីទេ។ មានករណីតិចតួច បំផុតដែលអាចវិវត្តទៅជាទន់ដៃទន់ជើង ហើយបើកើតមានលើស្ត្រីមានផ្ទៃពោះ គឺអាចទារកស្លាប់ក្នុងផ្ទៃ ឬក្បាលទារកអាចតូចជាងធម្មតា។May be an image of 2 people, slow loris, hospital and text
ជំងឺហ្ស៊ីកាមិនមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែតម្រូវឱ្យផ្ដល់ការព្យាបាលគាំទ្រនិងថែទាំទៅតាមរោគសញ្ញ អ្នកជំងឺ។ អ្នកកើតជំងឺនេះគួរសម្រាកនិងពិសាទឹកឱ្យបានច្រើន ព្រមទាំងព្យាបាលការឈឺចាប់និងគ្រុនក្តៅ ដោយប្រើថ្នាំបញ្ចុះកំដៅធម្មតាតែមិនតម្រូវឱ្យប្រើថ្នាំផ្សះទេ។May be an image of 1 person and textដើម្បីការពារខ្លួនពីមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ និងការចម្លងតាមការរួមភេទ ហើយការការពារនេះ អាចអនុវត្តបានដោយ៖
– បំបាត់ជម្រកមូសខ្លា ដោយធ្វើអនាម័យសម្អាតជុំវិញផ្ទះ ការពារកុំមានទឹកដក់នៅជុំវិញផ្ទះ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ផើងផ្កា និងប្រើអាបែតដាក់ក្នុងពាង ឬ អាងស្តុកទឹក។
– ស្លៀកពាក់ខោជើងវែង អាវដៃវែង និងស្រោមជើង ធ្វើយ៉ាងណាគ្របដណ្ដប់ភាគច្រើននៃរាងកាយឱ្យជិត (សម្លៀកបំពាក់គួរតែមានពណ៌ភ្លឺ កុំខ្មៅឬងងឹត)។
– ប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឱ្យមូសមកជិត ហើយថ្នាំនេះស្ត្រីមានផ្ទៃពោះអាចបើបានដោយមានសុវត្ថិភាព មិនមានផលប៉ះពាល់ទេ។
– សម្រាន្តក្នុងមុង រាល់ពេលសម្រាន្តនៅពេលយប់និងថ្ងៃ ព្រមទាំងបើកបង្អួចឱ្យបានធំៗ ដើម្បីឱ្យពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ។
– ប្រសិនជាមិនចាំបាច់ ស្រ្តីមានផ្ទៃពោះ គូស្វាម៉ីភរិយាឬស្ត្រីមានគម្រោងមានផ្ទៃពោះ មិនគួរឬមិនត្រូវធ្វើ ដំណើរទៅកាន់តំបន់ដែលមានផ្ទុះ ឬកំពុងមានជំងឺហ្ស៊ីកា ហើយត្រូវអនុវត្តការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនបំផុត។
– បុរសនិងស្ត្រីដែលត្រឡប់មកពីតំបន់ដែលមានផ្ទុះឬកំពុងមានជំងឺហ្ស៊ីកា ត្រូវអនុវត្តការរួមភេទដែលមាន សុវត្ថិភាព (ដោយប្រើប្រាស់ស្រោមអនាម័យ) ឬតមការរួមភេទយ៉ាងហោចណាស់៦ខែ បន្ទាប់ពីការវិល ត្រឡប់មកវិញ ដើម្បីការពារការឆ្លងវីរុសហ្ស៊ីកាតាមការរួមភេទ។
– គូស្វាមីភរិយា ឬស្ត្រីមានគម្រោងមានផ្ទៃពោះ ដែលទើបវិលត្រឡប់មកពីតំបន់ដែលផ្ទុះឬកំពុងមានជំងឺ ហ្ស៊ីកា ត្រូវរង់ចាំយ៉ាងតិច៦ខែមុនពេលព្យាយាមមានផ្ទៃពោះ ដើម្បីធានាថាគ្មានការឆ្លងវីរុសហ្ស៊ីកាទៅ ទារកដែលនឹងបង្កកំណើត។
– ស្ត្រីដែលប្រើវិធីរួមភេទដោយមិនការពារ ប៉ុន្ដែមិនចង់មានផ្ទៃពោះ ដោយសារតែបានឆ្លងវីរុសហ្ស៊ីកា ត្រូវប្រើវីធីពន្យាកំណើតជាបន្ទាន់ ដោយអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញតាមមូលដ្ឋានសុខាភិបាលសាធារណៈ។
– ស្រ្តីមានផ្ទៃពោះដែលមានរោគសញ្ញានៃការឆ្លងវីរុសហ្ស៊ីកា ត្រូវមកពិនិត្យផ្ទៃពោះបានញឹកញាប់ជាមួយ គ្រូពេទ្យជំនាញនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ៕May be an image of clarinet and textMay be an illustration of text