ក្រសួងយុត្តិធម៌ នឹងមានរៀបចំកិច្ចប្រជុំពិនិត្យរបស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យលើសំណើរសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
គណៈកម្មការជាតិ បានទទួលសំណើរពីគណៈកម្មការរាជធានី-ខេត្ត និងពីគណៈកម្មការក្រសួងមហាផ្ទៃ ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៃពិធីបុណ្យទាំងពីរនេះ សរុបចំនួន ៩០២នាក់ រួមមានដូចខាងក្រោម៖
- ពិធីបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា) បញ្ជីទណ្ឌិតចំនួន ៤៦៤នាក់ (ស្រី ៣៤នាក់) ដោយស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤៣២ នាក់ (ស្រី ២៩នាក់) និងស្នើសុំលើកលែងទោស ចំនួន ៣២នាក់ (ស្រី ០៥នាក់)
- ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ជីទណ្ឌិតចំនួន ៤៣៨ នាក់ (ស្រី ២៧ នាក់) ដោយស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤១៨នាក់ (ស្រី ២៦នាក់) និងស្នើសុំលើកលែងទោស ចំនួន ២០នាក់ (ស្រី ០១នាក់)៕