អ្នកឧកញ៉ា ហុង ពីវ ចំណាងជាង៦លានដុល្លារ ប្រមូលទិញផ្ទះពីអតិថិជនដែលអស់លទ្ធភាពបង់មកវិញ
បន្ទាប់ពីមានការតវ៉ាពីអតិថិជនជាច្រេីនស្នេីឱ្យក្រុមហ៊ុនទិញផ្ទះពួកគាត់វិញ ដោយសារគ្មានលទ្ធភាពបង់សងបន្តទៀត ពេលនេះបុរីពិភពថ្មី ប្រកាសទទួលទិញផ្ទះពីអតិថិជនវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ។
ក្រោយពីសេចក្តីសម្រេចចូលជាធរមានបានរយៈពេល ៧ថ្ងៃ ក្រុមហ៊ុនបានចំណាយប្រាក់ទិញផ្ទះចូលវិញអស់ចំនួន ៥ ,៦៤៨,៣៧៦ដុល្លារ ដោយមានអតិថិជន ៤៥៨នាក់ ហើយចំនួននេះនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត។
ក្រុមហ៊ុនបុរីពិភពថ្មី បានឱ្យដឹងថា ក្រុមហ៊ុននៅតែអនុវត្តន៍តាម កិច្ចសន្យា ដោយឥតកែប្រែ ក៏ប៉ុន្តែក្រុមហ៊ុនក៏នឹងកែប្រែលក្ខខណ្ឌខ្លះ ដើម្បីសម្រាលដល់អតិថិជន ដូចបានដាក់ចេញនូវខាងក្រោម៖
១ -កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី ៧ឡើងទៅ បូកបន្ថែមជាមួយ ប្រាក់បានកក់ និង ប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ ប្រចាំខែ។
២-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញវិញ តែប្រាក់ដើម បូកបន្ថែមជាមួយ ប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ប្រចាំខែ។
៣-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ សម្រាប់អតិថិជនមាន ២ផ្ទះ
(អនុវត្តន៍តកិច្ចសន្យា បានទិញផ្ទះ មុនថ្ងៃទី ៣០ខែតុលា ឆ្នាំ ២០២២)ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី ៧ឡើងទៅ បូកបន្ថែមជាមួយ ប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ ប្រចាំខែ ហើយយកទៅទូទាត់ជាមួយផ្ទះដែលអតិថិជននៅបង់រំលស់បន្ត ប្រាក់នៅសល់ក្រោយទូទាត់ ក្រុមហ៊ុន មិនប្រគល់ជូនវិញទេ។
ក្រុមហ៊ុនបញ្ចាក់ថា ក្រោយពេលដែលអតិថិជនបានជ្រើសរើស ជម្រេីសទី៣ខាងលើហើយ ក្រុមហ៊ុននឹងមិនទទួល ទិញវិញទៀតទេ៕























យោងតាមគេហទំព័រ Business Insider ដែលបានចុះផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកាថា មនុស្សយន្ត Tesla នេះនឹងមានតម្លៃតិចជាង ២០,០០០ ដុល្លារអាមេរិក ដោយតម្លៃនេះនឹងថោកជាងតម្លៃរថយន្តរបស់ក្រុមហ៊ុន។ ដូច្នេះ ដើម្បីធ្វើឱ្យផែនការក្លាយជាការពិតក្នុងពេលឆាប់ៗនេះ លោក Musk បានកំពុងជ្រើសរើសមុខតំណែងចំនួន ៥០ បន្ថែមទៀតសម្រាប់គម្រោង Tesla Bot ដែលត្រូវបានគេស្គាល់ថាជា Optimus ដោយមុខតំណែងភាគច្រើនគឺជាវិស្វករគ្រប់គ្រងមនុស្សយន្ត ការរួមបញ្ចូលប្រព័ន្ធ និងវិស្វកររចនា។









.jpg)





