ប្រទេសឥណ្ឌា ៖ អាជ្ញាធរប្រចាំក្រុងញូវដែលី ប្រទេសឥណ្ឌាបានកំណត់ការប្រើប្រាស់រថយន្តចំនួន១សប្តាហ៍ ដើម្បីកាត់បន្ថយការបំពុលបរិស្ថានក្នុងទីក្រុងនេះ ក្រោយពីគុណភាពអាកាសធាតុស្ថិតក្នុងកម្រិតគ្រោះថ្នាក់អស់រយៈពេល៣ថ្ងៃជាប់ៗគ្នា ។ ហេតុនេះ អាជ្ញាធរបានបង្កើនពេលវេលាបិទសាលារៀនបឋមសិក្សា រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។India's New Delhi is blanketed by toxic haze, closing schools

ការកំណត់រយៈពេលប្រើប្រាស់រថយន្តនៅទីក្រុងញូវដែលី នឹងអនុវត្តចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ អាជ្ញាធរប្រចាំទីក្រុងនេះនឹងអនុញ្ញាតឱ្យរថយន្តដែលមានស្លាកលេខគូ និងស្លាកលេខសេស ធ្វើការបើកបរនៅតាមដងផ្លូវឆ្លាស់ថ្ងៃគ្នាដើម្បីគ្រប់គ្រងការបំពុលបរិយាកាស ក្រោយពីគុណភាពអាកាសធាតុស្ថិតក្នុងកម្រិតគ្រោះថ្នាក់ បើទោះជាប្រទេសឥណ្ឌាបានព្យាយាមកាត់បន្ថយផលប៉ះពាល់ក្តី ។Delhi's air pollution: Air quality in 'severe plus' category again; Primary  schools shut till November 10 - The Hindu

ជារៀងរាល់ឆ្នាំ ទីក្រុងញូវដែលី បានជាប់ចំណាត់ថ្នាក់ជាទីក្រុងមានការបំពុលបរិយាកាសច្រើនបំផុតនៅលើពិភពលោក មុននឹងឈានដល់រដូវរងា ដែលពុំសូវមានខ្យល់បក់ ហើយអាកាសធាតុក៏ត្រជាក់ ។ ដូច្នេះ វាបានជួយកាត់បន្ថយកម្រិតជាតិពុលមកពីប្រភពជាច្រើន ។Delhi air quality stays in 'severe' zone, but Noida looks slightly better

ចំណែករដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌា លោក Gopal Rai បានដាស់តឿនថា ខ្យល់ពុលនៅលើបរិយាកាសក្នុងទីក្រុងនឹងកើនឡើងថែមទៀត ក្រោយពីពិធីបុណ្យ Diwali នៅថ្ងៃទី១២ ខែវិច្ឆិកា ។ ដូច្នេះ ពិធីបុណ្យនេះនឹងមានការបាញ់កាំជ្រួច បើទោះជាមានបម្រាមក្តី ៕Delhi AQI - Air Quality Index Updates, Delhi NCR Air Pollution: Delhi air  quality continues to be in 'severe' category, GRAP Stage IV implemented -  The Economic Times

ប្រភព ៖ pptv hd