Bro Kh ទម្លាយពីភាពធាត់របស់ខ្លួនកើតឡើងមិនមែនដោយសារស្នេហា
លោក ហួត ហេង ហៅ Bro Kh គឺជា YouTuber ល្បីឈ្មោះមួយរូបបានទម្លាយពីហេតុផលដែលលោកបានប្រកាសលក់ផេករបស់ខ្លួនកាលពីកន្លងទៅព្រមទាំងបានបាត់មុខពីបណ្តាញសង្គម។ ក្នុងនោះ Bro Kh ក៏បានបញ្ជាក់ដែរថារូបរាងធាត់របស់លោកមិនមែនកើតឡើងដោយសារតែខូចចិត្តរឿងស្នេហានោះទេ គឺកើតឡើងដោយសារតែការគេងមិនលក់។
នៅក្នុងបទសម្ភាសកម្មវិធី អ្នកជិតខាង ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះ Bro Kh ដែលគេស្គាល់ថាជាអ្នកបង្កើតមាតិកាល្បីឈ្មោះមួយរូប បានចេញមុខរៀបរាប់ពីក្រោយការប្រកាសលក់ផេករបស់ខ្លួននិងមូលហេតុដែលបណ្តាលឱ្យរូបរាងរបស់លោកមានការប្រែប្រួលយ៉ាងខ្លាំង។
Bro Kh បាននិយាយថា ការដែលលោកប្រកាសលក់ផេករបស់លោកកាលពីមុនដោយសារតែលោកមានជំងឺហើយត្រូវការថវិកាក្នុងការព្យាបាល ដែលជំងឺនោះគឺការគេងមិនលក់រហូតរយៈពេល៤៨ម៉ោងលោកមិនងងុយទាល់តែសោះ។ លោកខិតខំរកវិធីព្យាបាលជាច្រើនពេទ្យរួមទាំងទៅប្រទេសថៃផងប៉ុន្តែនៅមិនដឹងមូលហេតុពិតប្រាកដ ទាំងការព្យាបាលបែបសម័យថ្មី និងតាមបែបអបិយជំនឿ លោកនៅតែពិបាកក្នុងការគេងដដែល។
Bro Kh បានចែករំលែកទៀតថា ប្រសិនជាអ្នកមានអាការៈដូចជាលោកអាចប្រឹក្សាយោបល់ព្យាបាលជាមួយគ្រូពេទ្យចិត្តសាស្រ្តបានព្រោះលោកទទួលបានការព្យាបាលធ្វើឱ្យស្ថានភាពរបស់លោកពេលនេះបានធូរស្បើយអាចគេងលក់វិញបាន សូម្បីពេលថ្ងៃក៏លោកអាចគេងបានដែរ។
Content Creator រូបនេះបានបញ្ជាក់ថា ការធាត់ហើយនិងបាត់មុខពីរឆ្នាំរបស់លោកមិនមែនការខូចចិត្តងប់ងល់ដោយសារស្នេហាទេ ចំពោះរឿងស្នេហាលោកប្រើពេលតែ១ខែប៉ុណ្ណោះក្នុងការកាត់ចិត្តអាចត្រលប់មកវិញហើយប៉ុន្តែដោយសារជំងឺខាងលើនេះទើបធ្វើឱ្យខ្លួនមានការប្រែរូបរាងខ្លាំង ខណៈការគេងមិនលក់របស់លោកបានចាប់ផ្តើមមុនមានរឿងបែកបាក់ស្នេហាម្ល៉េះដែលវាបានកើតឡើងពេលមានជំងឺរាតត្បាត។
គួរបញ្ជាក់ផងដែរថា ពេលនេះ Bro Kh បានវិលមកធ្វើវីដេអូកំប្លែងៗវិញបានខ្លះៗហើយ ប៉ុន្តែលោកនៅមិនទាន់សម្រុកទទួលការងារច្រើននោះទេព្រោះខ្លាចបំពេញការងារឱ្យគេមិនបានល្អនិងខ្លាចការរើឡើងវិញនៃជំងឺគេងមិនលក់នេះ៕














.jpg)







-ទំពាំងបាយជូ: ទំពាំងបាយជូមានជាតិពុលខ្លាំងចំពោះសត្វ ហើយអាចបណ្តាលឱ្យខូចតម្រងនោមធ្ងន់ធ្ងរ ដែលនាំឱ្យខ្សោយតម្រងនោមស្រួចស្រាវ នឹងអាចបណ្តាលឱ្យសត្វស្លាប់ទៀតផង។
-ផ្លែប៊ឺរីព្រៃ: ត្រូវប្រុងប្រយ័ត្នជានិច្ច នេះគឺដោយសារតែផ្លែប៊ឺរីព្រៃជាច្រើនមានជាតិពុលដល់សត្វ។
-ផ្សិតព្រៃ: ផ្សិតព្រៃគឺមានជាតិពុលខ្លាំង ប្រសិនបើសត្វរបស់អ្នកបរិភោគវា នឹងមានរោគសញ្ញាដូចជា ក្អួត រាគ រួមទាំងចង្វាក់បេះដូងមិនទៀងទាត់ ក៏ដូចជាបណ្តាលឱ្យខូចសរីរាង្គសត្វ ប្រកាច់ និងបាត់បង់ស្មារតីក្នុងករណីធ្ងន់ធ្ងរបំផុត។
– Celery: Celery គឺជាបន្លែបៃតងដែលធ្វើឱ្យប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធរំលាយអាហារ ក៏ដូចជាតម្រងនោមរបស់សត្វមានបញ្ហា រួមទាំងប្រឈមនឹងបញ្ហាសុខភាពផ្សេងៗទៀត៕




ប្រភព ៖ TNN World











