នៅក្នុងរឿងអាស្រូវនៃទំនាក់ទំនងស្នេហាចុងក្រោយនេះបានកើតឡើងរវាងតារា K-Pop ពីររូបគឺ RM សមាជិក BTS និង Karina សមាជិក aespa បន្ទាប់ពីអ្នកលេងបណ្តាញសង្គមបានរកឃើញជាមួយ “ភស្តុតាង” មួយចំនួននៃការណាត់ជួបរបស់ពួកគេ។ ភស្តុតាងនៅលើវេទិកាអនឡាញនេះគឺផ្អែកលើមិត្តភាពរវាង RM និងសិល្បករផ្សេងទៀត និងការចាប់អារម្មណ៍របស់ Karina ចំពោះសិល្បកររូបនោះដែលត្រូវជាមិត្តរបស់ RM។![]()
ថ្មីៗនេះ Karina ហាក់ដូចជាមានការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះក្រុម Se So Neon ដែលមានអ្នកច្រៀងនាំមុខគឺ Hwang So Yoon ត្រូវបានគេស្គាល់ថា So!YoON ហើយអ្នកចម្រៀងនេះទៀតសោតត្រូវបានគេដឹងថាជាមិត្តរបស់ RM ហើយពួកគេថែមទាំងបានសហការជាមួយគ្នាក្នុងបទចម្រៀងទោលមានចំណងជើង “Smoke Sprite” កាលពីដើមឆ្នាំ២០២៣នេះផងដែរ។
រូបថតបន្ថែមដែលបានបង្ហោះនៅលើវេទិកាជា “ភស្តុតាង” បានបង្ហាញទាំង RM និង Karina ចែករំលែករូបភាពសខ្មៅរបស់ពួកគេជាមួយ So!YoON! នៅលើ Instagram រៀងៗខ្លួន។ ភាពស្រដៀងគ្នារវាងរូបថតទាំងពីរនាំឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកលេងបណ្តាញសង្គម។
លើសពីនេះទៅទៀត មានការចែករំលែករូបភាពនៃព្រឹត្តិការណ៍មួយដែល RM បានចូលរួមមើល aespa កំពុងសម្តែងនៅប៉ុន្មានសប្តាហ៍មុន។ ប្រកាសនេះ អ្នកនិយមលេងអ៊ីនធឺណិត ហាក់មានការងឿងឆ្ងល់ជាខ្លាំង ហើយក៏យល់ តារា K-Pop មួយចំនួនកំពុងណាត់ជួបគ្នា តាមវិធីនេះ។
ទោះជាយ៉ាងណា នេះគ្រាន់តែជាពាក្យចចាមអារ៉ាមដែលអ្នកលេងបណ្តាញសង្គមលើកឡើងតែប៉ុណ្ណោះការពិតយ៉ាងណាខាងសាមីខ្លួនក៏ដូចជាទីភ្នាក់ងាររបស់ពួកគេមិនទាន់បញ្ជាក់ផ្លូវការឡើយ៕










