ព្រះធម្មវនវាសី ចន្ទមុនី មានសង្ឃដីកាទៅពុទ្ធបរិស័ទថាបទ Time To Rise ដែលមានអ្នកចម្រៀងវ័យក្មេងបច្ចុប្បន្ន(វណ្ណដា) និងលោកតា គង់ ណៃ ដោយបានបញ្ចូលប្រពៃណីនៅក្នុងចម្រៀងនេះទោះ១០០ឆ្នាំទៀតព្រះអង្គគិតថានៅរស់ដដែល។May be an image of 8 people

បទ «Time To Rise» ដែលជាបទដ៏ល្បីល្បាញរបស់តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា រួមជាមួយព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ មានការទទួលស្គាល់ទាំងជាតិនិងអន្តរជាតិធ្វើឱ្យកេរ្ត៍ឈ្មោះរបស់តារាចម្រៀងរូបនេះកាន់តែល្បីរន្ទឺ។ មួយបទនេះបានរំលេចអំពីទំនើបភាពនៃសិល្បៈកម្ពុជា ដោយបូកបញ្ចូលសិល្បៈវប្បធម៌បុរាណជាមួយសម័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMj2xvDfGPqQ4i9W8zKa_X3dIhg0chvRvcphyphenhyphenc5GySL-0v0Xt_bqJLtSgeDz1MrYYIE_WU0-lu4ZAqWXI92AVCmLvFxyCWLcnoiMUrBt0NE_N5ePuFqahK1eL-b1ozfpuGKkZCWpNDjuXJaYTJsQYNSb8yofKPH-YbvRSPJ2KAxb97NlXWwQCof4qsS9M/s2048/%E1%9F%A2%20(12).jpg

ជាមួយគ្នានេះដែរ វីដេអូមួយដែលមានការចែករំលែកនៅលើបណ្តាញសង្គមទិកតុកពីសង្ឃដីការបស់ព្រះអង្គ ចន្ទមុនី ដោយអត្ថន័យរបស់ព្រះអង្គចង់សម្តៅថា បទ «Time To Rise» របស់ វណ្ណដា និងលោកតា គង់ ណៃ ទោះ១០០ឆ្នាំទៀតបទនេះនៅតែរស់មិនសាបសូន្យនោះទេ ព្រោះមួយបទនេះបានបញ្ចូលប្រពៃណីបុរាណនៅក្នុងហ្នឹង។ ព្រះអង្គមានសង្ឃដីកាទៀតថា សម័យកុំភ្លេចបុរាណ បើបញ្ចូលបុរាណនៅក្នុងសម័យនឹងមានភាពយូរអង្វែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigWHToUpqvnLFWX6sqwuLqJT_ILKOja7F1Cg_EO7HQlsgVFm5M1T10auqd06MN8nRPXBShtI9vHq-VXy6XVQtjH3q4o16c2_xzI5yaF959Kh6w-NtwiOO21N2W-NJRiEYjjXWAqVNVoX3MhKnL0dngY39s00MH7Ed4K-tzo9PymCmQP61jF2Nq7nDCBQM/s820/image_2023-11-07_13-36-52.png

ព្រះអង្គ ចន្ទមុនី មានសង្ឃដីកាបន្ថែមទៀតថា ព្រះអង្គមិនដែលស្តាប់បទចម្រៀងនោះទេតែបទដែលមានលោកតា គង់ ណៃ (សម្តៅដល់បទ Time To Rise) ពេលព្រះអង្គគង់នៅប្រទេសថៃ បទនេះផ្ទុះការគាំទ្រខ្លាំងណាស់។
គួរបញ្ជាក់ថា បទ «Time To Rise» ក្នុងរយៈពេលជាង២ឆ្នាំមកនេះមានអ្នកទស្សនាជាង១១៧លានដងនៅលើឆាណែលយូធូបរបស់ វណ្ណដា ។ មួយបទនេះទៀតសោតមាន subtitle ចំនួន១២ភាសា រួមមាន៖ ចិន បារាំង អង់គ្លេស ឥណ្ឌូនេស៊ី ជប៉ុន ខ្មែរ កូរ៉េ ឡាវ ម៉ាឡេស៊ី អេស្ប៉ាញ ថៃ និង វៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPvLdQ-mSWoRb4Nbwo-Oda3u-zG67CFDoH6sowkz_Bhv40SG-GjaRnLvXNY1WEiXB1uqYcvYWJo87tFLhyh6I6Ix9cuNqn4l4yg2v1HLZKsoch4O0KJCVzRwUDGZee6Tb8O1cdHNUPrD0Jm91VuuIhQVjVjMcCXMfyhFSDRiBcZXR5UlWUxXRCiUrcVbQ/s1280/312831154_198444779248611_3043077343046770988_n.jpg

តាមរយៈស្នាដៃដ៏អស្ចារ្យនេះជំរុញឱ្យសិល្បករ វណ្ណដា មានសារព័ត៌មានអន្តរជាតិជាច្រើនចុះផ្សាយពីលោកដូចជាទស្សនាវដ្តីដ៏ល្បី Forbes បានចេញផ្សាយថាតារាចម្រៀងរ៉េប វណ្ណដា ជាតារាវ័យក្មេងអាយុក្រោម៣០ឆ្នាំមានឥទ្ធិពលបំផុតនៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៣ក្នុងចំណោមតារាផ្សេងទៀត។ លើសពីនេះ វណ្ណដា បានបំបែកប្រវត្តិសាស្រ្តក្លាយជាសិល្បករខ្មែរដំបូងដែលមានអ្នកទស្សនា១០០០លានដងនៅលើឆាណែលផ្ទាល់ខ្លួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDW4J6cQD8mnaMh1DiKcwE-88hk8lsx90lI1NgKb-xeaMCLk5kBUVHRe8UV7ifRRcqh97_tOs_xmm178nkT_nb8dLvXApKFwKfId931BSWbx9MmwfXo7-3zgpBn9hKKANw_-HKJY9QO6x7wiLCc2Rbm8hRMVv_Gbc_G26OOxlVsHWozSUaR6_iLNW1Qls/s2048/image_2023-11-07_13-37-30.png