Home Blog Page 1463

ស្រពិចស្រពិលកុងត្រារបស់ BLACKPINK ភាគហ៊ុន YG បាត់បង់ប្រហែល១០០លានដុល្លារក្នុងមួយថ្ងៃ

0

ខណៈពាក្យចចាមអារ៉ាមជុំវិញការមិនបន្តកុងត្រារបស់ BLACKPINK បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ផលិតកម្ម YG Entertainment ដោយតម្លៃភាគហ៊ុនបានធ្លាក់ចុះជាង ១០%។ ការធ្លាក់ចុះនេះបានធ្វើឱ្យបាត់បង់ប្រហែល ១០០ លានដុល្លារនៅក្នុងទីផ្សារភាគហ៊ុនរបស់ YG ក្នុងមួយថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានallkpop ។BTS & BLACKPINK: Solo Members' Music & More Updates – Billboard

ទិន្នន័យពី Korea Exchange នៅថ្ងៃទី២១ កញ្ញា បង្ហាញថាតម្លៃភាគហ៊ុនរបស់ YG បានធ្លាក់ចុះដល់៦៩,២០០ វ៉ុន ប្រមាណជាង៥១ដុល្លារ ក្នុងមួយហ៊ុនដែលជាការធ្លាក់ចុះយ៉ាងខ្លាំង ប្រមាណជា ១៣.២៨% ពីថ្ងៃមុនដែលតម្លៃភាគហ៊ុនគឺ ៧៩,៨០០ វ៉ុន (ប្រមាណជាង៥៩ដុល្លារ) ក្នុងមួយហ៊ុន។ ការធ្លាក់ចុះនេះបានធ្វើឱ្យបាត់បង់ប្រហែល ១០០ លានដុល្លារនៅក្នុងទីផ្សារភាគហ៊ុនរបស់ YG ក្នុងមួយថ្ងៃ ហើយនេះគឺជាតម្លៃទាបបំផុតក្នុងរយៈពេលជិត ៥ ខែកន្លងទៅ។BLACKPINK announce reality show 'B.P.M.'

ការធ្លាក់ចុះនេះត្រូវបានគេសន្មតថាជាចម្បងដោយសារតែកិច្ចសន្យារបស់ BLACKPINK ជាមួយ YG Entertainment បន្ទាប់ Sports Seoul បានរាយការណ៍ថាមានតែ Rosé ម្នាក់គត់ដែលសម្រេចចិត្តបន្តកុងត្រាជាមួយក្រុមហ៊ុន។ របាយការណ៍ក៏បានបញ្ជាក់ផងដែរថាសមាជិកដែលនៅសល់គឺ Jennie, Jisoo និង Lisa នឹងចុះកិច្ចសន្យាជាមួយក្រុមផ្សេងទៀត។ ជាការឆ្លើយតបទៅនឹងរបាយការណ៍ទាំងនេះ ផលិតកម្ម YG ក៏បានច្រាលចោលដោយសារតែការចចារនៅមិនទាន់បញ្ចប់នៅឡើយ។BLACKPINK Tops iTunes Charts All Over The World With Game OST “THE GIRLS” |  Soompiទោះបីជាមានការប៉ះពាល់យ៉ាងខ្លាំងចំពោះតម្លៃភាគហ៊ុនរបស់ YG Entertainment ដោយសារតែភាពមិនច្បាស់លាស់ទាក់ទងនឹងអនាគតរបស់ BLACKPINK ក៏មានការព្យាករណ៍ជាផលវិជ្ជមាននៅក្នុងទីផ្សារហ៊ុននេះហើយក៏អាចមានលទ្ធភាពខ្ពស់ទៅលើសិល្បករផ្សេងទៀត ដូចជា TREASURE និង Baby Monster ជាដើម។Blackpink Release New Song 'The Girls,' First Since 'Born Pink' – Rolling  Stone

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រុមហ៊ុនកម្សាន្តកូរ៉េខាងត្បូងធំៗផ្សេងទៀតក៏មានការមានការធ្លាក់ចុះដូចគ្នាដូចជាតម្លៃភាគហ៊ុនផលិត SM ធ្លាក់ចុះ ៣.៤៧%, JYP (-៤.៤១%), និង HYBE (-៥.១៤%) ទោះបីជាធ្លាប់បានប្រកាសថាសមាជិកទាំងអស់នៃ BTS បន្តកិច្ចសន្យាក៏ដោយ៕

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌី គំរាម បើអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ប្រទេសរបស់ទ្រង់នឹងធ្វើដូចគ្នា

0

រាជធានីរីយ៉ាដ៖ ក្រោយពេលទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលក្រុងរីយ៉ាដ និង ក្រុងតេអ៊ីរ៉ង់ ទើបនឹងចាប់ផ្ដើមមានភាពល្អប្រសើរជាមួយគ្នា មិនទាន់ប៉ុន្មានខែផង ប៉ុន្ដែឥឡូវនេះ ព្រះអង្គម្ចាស់គ្រងរាជ្យរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ផ្ដើមព្រមានទៅដល់ប្រទេសអ៊ីរ៉ង់ អំពីការស្វះស្វែងរកលទ្ធភាពទទួលបានអាវុធមហាប្រល័យលោក។Saudi Arabia Crown Prince Mohammed bin Salman Appointed New Prime Minister By King Abdulaziz

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ ថា ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត បានព្រមានដល់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ ថា ប្រសិនបើប្រទេសអ៊ីរ៉ង់ មានអាវុធប្រល័យលោក ប្រទេសរបស់ទ្រង់ ក៏នឹងធ្វើដូចគ្នានេះដែរ ហើយព្រះអង្គ នឹងបង្កើតចំណងការទូតកាន់តែជិត ជាមួយនឹងអ៊ីស្រាអែល។U.S. sends Patriot missiles to Saudi Arabia despite deteriorating relations - MarketWatch

ព្រះអង្គម្ចាស់ ម៉ូហាមមេដ ប៊ីន សាលម៉ាន់ (Mohammed bin Salman) នៃប្រទេសអារ៉ាប៊ីសាអូឌីត បានមានព្រះបន្ទូលទៅកាន់បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក Fox News នៅក្នុងបទសម្ភាសន៍មួយ ហើយត្រូវបានចាក់ផ្សាយ កាលពីថ្ងៃពុធ (ទី២០ ខែកញ្ញា) ថា ព្រះអង្គ បានព្រមាន ថា ប្រសិនបើអ៊ីរ៉ង់ ទទួលបានអាវុធនុយក្លេអ៊ែរ ព្រះរាជាណាចក្ររបស់ទ្រង់ ក៏នឹងបន្តធ្វើសកម្មភាពស្រដៀងគ្នានេះដែរ។

បើទោះជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីរ៉ង់ បានច្រានចោល ចំពោះការស្វែងរកលទ្ធភាពបង្កើតអាវុធនុយក្លេអ៊ែរ។ អ្វីដែលស្ដេចអារ៉ាប៊ីសាអូឌីត អង្គនេះ បានលើកឡើង ចង់បញ្ជាក់យ៉ាងច្បាស់ ថា បើអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ ប្រទេសរបស់ទ្រង់ ក៏នឹងមានអាវុធដ៏គ្រោះថ្នាក់បែបនេះផងដែរ។Is Iran ready to build its own nuclear bomb? – DW – 09/14/2022

ទំនាក់ទំនងការទូត រវាងទីក្រុងរីយ៉ាដ និង ក្រុងតេអ៊ីរ៉ង់ បានចាប់ផ្ដើមល្អប្រសើរឡើងវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយ កាលពីខែមីនា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួល ពីប្រទេសចិន ដើម្បីបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងប្រទេសទាំងពីរ ក្រោយមានភាពល្អក់កករនឹងគ្នា រយៈពេលប្រាំពីរឆ្នាំកន្លងមក។

ព្រះអង្គម្ចាស់ ម៉ូហាមមេដ ប៊ីន សាលម៉ាន់ បានបន្ដ ថា ប្រទេសអារ៉ាប៊ីសាអូឌីត និង អ៊ីស្រាអែល កំពុងតែពិភាក្សាគ្នា ដើម្បីបង្កើតឲ្យមានទំនាក់ទំនងជាប្រក្រតីឡើងវិញ រវាងប្រទេសទាំង២៕

អ្នកចូលចិត្តគេងបើកភ្លើងពេលយប់ប្រឈមនឹងជំងឺធាត់

0

ការបើកភ្លើងសម្រាកនៅពេលយប់បានធ្វើឱ្យពន្លឺភ្លើងទៅរារាំងដល់ការបញ្ចេញរបស់សារធាតុមេឡាតូនីន (Melatonin) ដែលវាដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងការសម្រាក រួមទាំងប្រព័ន្ធផ្សេងៗក្នុងរាងកាយ ។ ហេតុនេះ ប្រសិនបើសារធាតុមេឡាតូនីនបញ្ចេញមកក្នុងបរិមាណតិចតួច វានឹងប៉ះពាល់ដល់ការសម្រាក និងធ្វើឱ្យយើងមានជំងឺ ។Sleeping with lights on can be harmful to your health

តាមការស្រាវជ្រាវមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តី JAMA Internal Medicine បង្ហាញថា ពន្លឺភ្លើងបានប៉ះពាល់ដល់ការឡើងទម្ងន់ ។ គេបានធ្វើការសាកល្បងប្រៀបធៀបការបើកភ្លើង និងបិទភ្លើងសម្រាកទៅលើស្ត្រីចំនួន៤ម៉ឺននាក់រកឃើញថា អ្នកបើកភ្លើងសម្រាកបានឡើងទម្ងន់លើសអ្នកបិទភ្លើងសម្រាក រហូតដល់៥គីឡូក្រាម ។ ក្រៅពីនេះ ក្នុងចំណោមអ្នកជំងឺ Alzheimer ដំណាក់កាលដំបូងរកឃើញថា ជំងឺមួយផ្នែកបណ្តាលមកពីការថយចុះរបស់សារធាតុមេឡាតូនីន ។Is It Safe To Leave Lights On All Night?

អ្នកជំនាញណែនាំថា គួរតែឈប់លេងទូរស័ព្ទដៃ និងបិទទូរទស្សន៍រយៈពេល១ម៉ោងមុនចូលសម្រាក ដើម្បីជំរុញការប្រុងប្រយ័ត្ន និងមិនរារាំងការបញ្ចេញសារធាតុមេឡាតូនីន ។ វិធីល្អ គួរតែបិទភ្លើងឱ្យអស់នៅពេលសម្រាក ប៉ុន្តែប្រសិនបើអ្នកធ្លាប់សម្រាកបើកភ្លើង សូមបន្ថយពន្លឺភ្លើង ៕ ប្រភព ៖ TNN Health

តើការរស់នៅម្នាក់ឯងមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

0

មានមនុស្សមិនច្រើនទេនៅលើពិភពលោក ដែលចូលចិត្តរស់នៅម្នាក់ឯង មនុស្សទាំងអស់សុទ្ធតែចង់ស្វែងរកជោគវាសនារបស់ពួកគេ បង្កើតគ្រួសារ និងស្វែងរកសុភមង្គល។ ប៉ុន្តែទោះជាណាក៏ដោយ ក៏មានមនុស្សមួយចំនួនចូលចិត្តរស់នៅម្នាក់ឯង ដូច្នេះហើយ តើអ្នកដឹងទេថា ការរស់នៅម្នាក់ឯងមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?Living Alone - 10 Reasons Why Living Alone Can Be Good For You

១.គុណសម្បត្តិនៃការរស់នៅម្នាក់ឯង៖ ការចូលចិត្តរស់នៅម្នាក់ឯងមិនមែនមានន័យថា ផ្ដាច់ការទាក់ទងជាមួយសង្គមនោះទេ ព្រោះរបៀបរស់នៅនិងទំនាក់ទំនងរបស់មនុស្សម្នាក់ៗគឺខុសគ្នា ផ្ទុយទៅវិញការរស់នៅម្នាក់ឯងមានគុណសម្បត្តិជាច្រើនដូចជាៈ
-មិនងាយប៉ះទង្គិចផ្លូវចិត្ត។
– បង្កើនផលិតភាពការងារខ្ពស់។
-បង្កើតការសម្រេចចិត្តត្រឹមត្រូវ។
-ចេះដោះស្រាយបញ្ហាបានល្អ។
-រក្សាទំនាក់ទំនងបានរឹងមាំ។
-មានភាពឯករាជ្យ។
-និងមានការជឿជាក់លើខ្លួនឯងខ្ពស់។The Rise of Solo Living - Solo Living - The Living Alone Manual

២.គុណវិបត្តិនៃការរស់នៅម្នាក់ឯង៖ ការរស់នៅម្នាក់ឯងគឺមិនល្អរហូតនោះទេ វាអាចបណ្តាលឱ្យអ្នកប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗជាច្រើនដូចជាៈ
-ការធ្លាក់ទឹកចិត្ត។
-មានជំងឺថប់បារម្ភ។
-មានភាពឯកោ។
-ថយចុះការយល់ដឹង។
-ការកើនឡើងហានិភ័យនៃជំងឺបេះដូង។
-បង្កើនហានិភ័យទ្វេដងនៃជំងឺទឹកនោមផ្អែមប្រភេទ២។
-សុខភាពរាងកាយចុះខ្សោយ។
-ធ្វើឱ្យអ្នកចាស់ជាងវ័យ។
-ស្រ្តេសគ្មានអ្នកពិភាក្សា។
-និងមិនអាចអភិវឌ្ឍសមត្ថភាពបានលឿន៕5 Benefits of Living Alone | CORT

ភ្នាក់ងារសន្តិសុខអាកាសយានដ្ឋានលួចប្រាក់អ្នកដំណើរ រួចលេបចូលក្នុងពោះ

0

ប្រទេសហ្វ៊ីលីពីន ៖ អាជ្ញាធរបានស៊ើបអង្កេតភ្នាក់ងារសន្តិសុខម្នាក់ដែលធ្វើការក្នុងការិយាល័យសុវត្ថិភាពដឹកជញ្ជូន (OTS) ប្រទេសហ្វ៊ីលីពីន ដោយសារមានការចោទប្រកាន់ថា ភ្នាក់ងារសន្តិសុខរូបនេះបានលួចប្រាក់ពីភ្ញៀវទេសចរចិនម្នាក់ចំនួន៣០០ដុល្លារអាមេរិក នៅអគារអ្នកដំណើរក្នុងអាកាសយានដ្ឋាន Ninoy Aquino International កាលពីពេលកន្លងមក ។

កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យសុវត្ថិភាពដឹកជញ្ជូន (OTS) លើកឡើងថា ពួកគេអាចកំណត់អត្តសញ្ញាណភ្នាក់ងារសន្តិសុខរូបនេះបានហើយ ហើយកំពុងតែប្រមូលភស្តុតាង ។ លើសពីនេះ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនបានសហការជាមួយអាកាសយានដ្ឋានអន្តរជាតិ Manila និងភ្នាក់ងារសន្តិសុខអាកាសចរណ៍ ដែលស្ថិតនៅក្រោមបញ្ជារបស់ប៉ូលិសជាតិហ្វ៊ីលីពីនផងដែរ ។NAIA screening officer caught stuffing $300 inside mouth | PEP.ph

ការិយាល័យសុវត្ថិភាពដឹកជញ្ជូន (OTS) បន្តថា ពួកគេនឹងដាក់ទោសភ្នាក់ងារសន្តិសុខខាងលើ ប្រសិនបើការចោទប្រកាន់ជាការពិត ។ ហេតុការណ៍នេះមិនបានឆ្លុះបញ្ចាំងពីក្រមសីលធម៌របស់ភ្នាក់ងារសន្តិសុខដែលធ្វើការនៅការិយាល័យសុវត្ថិភាពដឹកជញ្ជូនទាំងអស់ទេ ហើយភ្នាក់ងារសន្តិសុខទាំងអស់គោរពតាមក្រមសីលធម៌ការងាររបស់ពួកគេ ។

វីដេអូហេតុការណ៍នេះត្រូវបានផ្សព្វផ្សាយក្នុង Twitter របស់សារព័ត៌មាន CNN ហ្វ៊ីលីពីន ។ គេឃើញថា ក្នុងវីដេអូនេះភ្នាក់ងារសន្តិសុខស្ត្រីម្នាក់យកប្រាក់ដាក់ចូលមាត់របស់ខ្លួន ហើយព្យាយាមលេបចូលក្នុងពោះ បន្ទាប់មក នាងក៏ផឹកទឹកតាមក្រោយ ។ ប៉ុន្តែនាងបានបដិសេធចំពោះការចោទប្រកាន់ទាំងអស់ ។ ទោះយ៉ាងណា នាងត្រូវបានគេបញ្ឈប់ពីតួនាទីក្នុងអំឡុងពេលស៊ើបអង្កេត ។Airport security officer 'is caught stealing $300 from a passenger by  swallowing the cash' | Daily Mail Online

សារព័ត៌មានចុះផ្សាយថា ប្រាក់ដែលភ្នាក់ងារសន្តិសុខព្យាយាមលេបចូលក្នុងពោះ គឺជាប្រាក់ដែលនាងបានលួចពីអ្នកដំណើរជនជាតិចិន ដែលបានមកកាន់អាកាសយានដ្ឋាន Ninoy Aquino International ។

ហេតុការណ៍នេះបានធ្វើឱ្យរដ្ឋាភិបាលហ្វ៊ីលីពីនមិនពេញចិត្តទេ ដោយសាររដ្ឋាភិបាលកំពុងប្រឹងប្រែងផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងអញ្ជើញភ្ញៀវទេសចរបរទេសឱ្យធ្វើដំណើរមកកម្សាន្តនៅប្រទេសហ្វ៊ីលីពីន ហើយអាកាសយានដ្ឋានមានតួនាទីសំខាន់សម្រាប់ទទួលភ្ញៀវទេសចរបរទេស ៕

ចាំទេ! រូបស្វា ដែលមានតម្លៃរាប់លានដុល្លារ​ ពេលនេះក្លាយជារបស់គ្មានតម្លៃ

0

រូបស្វា NFT (Non-fungible token) ដែលល្បីខ្លាំង កាលពីប៉ុន្មានឆ្នាំមុននោះ ពេលនេះ បានធ្លាក់ថ្លៃខ្លាំងជាង៩៥% ដែលធ្វើឱ្យតម្លៃរូបស្វាខ្លះ សល់មិនដល់១០០ដុល្លារ។What Is An NFT? How Do NFTs Work? – Forbes Advisor INDIAកាលដើមឡើយ រូបស្វាNFTនេះ ត្រូវបានគេរំពឹងថានឹងមានតម្លៃរាប់លានដុល្លារ នៅក្នុងពិភព Metaverse ក៏ប៉ុន្តែមកទល់ពេលនេះលោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta នៅតែមិនទាន់សម្រេចចេញជាផ្លូវការនៅគម្រោង Metaverse នៅឡើយនោះទេ។

កត្តានេះ បានធ្វើឱ្យរូបទាំងនៅក្នុង NFT មិនថារូបស្វា ឬរូបអ្វីផ្សេងនោះទេ បានធ្លាក់ថ្លៃជាងខ្លាំង ដែលជំរុញឱ្យអ្នកវិនិយោគមួយចំនួនដែលបានទិញរូបស្វានោះ ក្នុងតម្លៃរាប់មុឺនដុល្លារ សម្តែងការខកចិត្តជាខ្លាំង។A virtual trip into the NFT metaverse.NFT (Non-fungible token) ជាទ្រព្យកម្មសិទ្ធឌីជីថល ដែលមិនមាននរណាអាចក្លែងបន្លំបាន ក្នុងការរក្សាកម្មសិទ្ធផ្ដាច់មុខនេះ NFT ត្រូវបានប្រើប្រាស់នៅលើ បច្ចេកវិទ្យាដ៏សុក្រឹត Blockchain ហើយ Ethereum blockchain ជាបច្ចេកវិទ្យាដ៏ពេញនិយមបំផុតមួយ ក្នុងទីផ្សារ NFT។

សូមបញ្ជាក់ផងដែរថា NFT មានទម្រង់ជាស្នាដៃសិល្បៈ ដូចជារូបថត វីដេអូ តន្ត្រី Itemsហ្គេម កាត Memes ជាដើម៕NFT Crash: 95% of the Market May Now Be Worthless, Study Finds

ប្រភព៖ business insider

 

បុគ្គលិកធ្វើការនៅតំបន់អាស៊ីប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត

0

ក្រុមហ៊ុន Aon និង TELUS Health ជាក្រុមហ៊ុនធានារ៉ាប់រងបានបង្ហាញលទ្ធផលស្ទង់មតិមួយពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត ដែលបណ្តាលមកពីការបំពេញការងារ និងកត្តាផ្សេងទៀត រកឃើញថា បុគ្គលិកធ្វើការនៅតំបន់អាស៊ីបានប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្តយ៉ាងខ្លាំង ។Stock market today: Asian shares track decline on Wall St as Japan cuts GDP  estimate for 2nd quarter - The San Diego Union-Tribune

គេបានស្ទង់មតិបុគ្គលិកធ្វើការចំនួន១៣.០០០នាក់ក្នុងប្រទេសចំនួន១២ នៅតំបន់អាស៊ី បង្ហាញថា បុគ្គលិកនៅអាស៊ីរហូតដល់៨២% ប្រឈមនឹងការធ្លាក់ខ្លួនឈឺដោយសារសុខភាពផ្លូវចិត្ត ចាប់ពីកម្រិតមធ្យមរហូតដល់កម្រិតខ្ពស់ ក្នុងនោះបុគ្គលិក៤៧% មានបញ្ហាសុខភាពផ្លូវចិត្តកម្រិតមធ្យម ហើយ៣៥% ទៀតមានបញ្ហាសុខភាពផ្លូវចិត្តកម្រិតខ្ពស់ ។ ប្រសិនបើប្រៀបធៀបជាមួយទិន្នន័យដែលគេធ្លាប់ស្ទង់មតិកាលពីឆ្នាំ២០២១ បង្ហាញថា បុគ្គលិកមានភាពតានតឹងកើនឡើងរហូតដល់៥១% ។Asia has longest working hours but least productive and healthy | HRM Asia  : HRM Asia

ចំណែកមូលហេតុធ្វើឱ្យបុគ្គលិកនៅតំបន់អាស៊ីប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត ដោយសារមកពីកត្តាជាច្រើនយ៉ាង ដូចជា ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច, ការចំណាយក្នុងជីវភាពប្រចាំថ្ងៃកើនឡើង, ថ្លៃថែទាំសុខភាពកើនឡើង, បម្រែបម្រួលអាកាសធាតុ និងអស្ថេរភានយោបាយ ។Worker Stress In The Philippines Highest In Southeast Asia – Report |  OneNews.PH

ប្រទេសដែលមានបុគ្គលិកធ្លាក់ខ្លួនឈឺដោយសារជំងឺផ្លូវចិត្តច្រើនបំផុត រួមមាន ៖ កូរ៉េខាងត្បូង៤៤%, ម៉ាឡេស៊ី៤២%, ជប៉ុន៤១%, ហុងកុង៤០% និងថៃ២៩% ។ លទ្ធផលស្ទង់មតិបង្ហាញទៀតថា ក្រុមហ៊ុនជាច្រើននៅអាស៊ីគ្មានជំនួយសម្រាប់បុគ្គលិកមានភាពតានតឹង ឬមានបញ្ហាសុខភាពផ្លូវចិត្តទេ ។ ដូច្នេះ វានឹងអាចក្លាយជាបញ្ហារ៉ាំរ៉ៃនាថ្ងៃអនាគត ៕ ប្រភព ៖ Nation World News

ក្រុមហ៊ុន BYD របស់ចិននឹងបើកដំណើរការរថយន្តអគ្គិសនីអណ្តែតទឹកដែលមានតម្លៃ ១៥ ម៉ឺនដុល្លារ

0

ប្រទេសចិន៖ យោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ២០ ខែកញ្ញាថា Yang Wang U8 ដែលជាម៉ាករថយន្តអគ្គិសនីដ៏ប្រណីតរបស់ក្រុមហ៊ុន BYD នឹងបើកដំណើរការនៅក្នុងប្រទេសចិននៅខែតុលា ឆ្នាំ២០២៣។ រថយន្តប្រភេទ SUV នេះត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ៤ ដែលមានកម្លាំងសរុប ១.១៩៧ សេះ ជាមួយនឹងល្បឿនអតិបរមា ២០០ គីឡូម៉ែត្រ/ម៉ោង ។ Yang Wang U8 មានសមត្ថភាពអណ្តែតលើទឹកជ្រៅបានរយៈពេល ៣០ នាទី ហើយរំកិលទៅមុខក្នុងល្បឿន ៣ គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមហ៊ុន BYD បានសង្កត់ធ្ងន់ថា សមត្ថភាពរបស់ Yang Wang U8 គឺសម្រាប់តែពេលមានអាសន្នប៉ុណ្ណោះ ដូចជាទឹកជំនន់ជាដើម ដោយអ្នកមិនគួរបើកបរឆ្លងកាត់បឹង ឬទន្លេដើម្បីតែលេងសើចនោះទេ។BYD YangWang U8 is an electric 4x4 with 1100hp - ArenaEV

Yang Wang U8 មានពីរកំណែគឺ Premium Edition និង Off-road Master Edition។ កំណែ Premium Edition នឹងត្រូវបានដាក់លក់មុនគេ ហើយត្រូវបានគេដឹងថាប្រគល់ជូនអតិថិជននៅខែតុលា។ រីឯ Off-road Master នឹងចេញលក់នៅពេលក្រោយ ដោយសារតែវាមានលក្ខណៈពិសេសបន្ថែមពីផ្លូវ Off-Road និងវែងជាងមុន រួមជាមួយជណ្តើរចំហៀងសម្រាប់ងាយស្រួលឡើងដល់ដំបូល។ ម៉ូដែលទាំងពីរនេះមានតម្លៃលក់ដូចគ្នាគឺ ១៥០,០០០ ដុល្លារ ដែលធ្វើឱ្យ U8 ក្លាយជារថយន្តអគ្គិសនីថ្លៃបំផុតនៅក្នុងប្រទេសចិន។BYD Yangwang U8 Is A $150K Floating Off-Road EV That Does Tank Turns

រថយន្តអគ្គិសនីអណ្តែតទឹក Yang Wang U8 មានប្រវែង ៥.៣១៩ មីលីម៉ែត្រ, ទទឹង ២,០៥០ មីលីម៉ែត្រ, កម្ពស់ ១,៩៣០ មីលីម៉ែត្រ, បាតកង់ ៣,០៥០ មីលីម៉ែត្រ, ទម្ងន់សរុបគឺ ៣.៩៨៥គីឡូក្រាម និងមានតែ ៥ កៅអីប៉ុណ្ណោះ។ រថយន្តនេះ ត្រូវបានបង្កើតឡើងនៅលើវេទិកា e4 ជាមួយនឹងប្រព័ន្ធគ្រប់គ្រងតួធារាសាស្ត្រ Disus-P ដែលអនុញ្ញាតឱ្យកម្ពស់ត្រូវបានកើនឡើង ឬបន្ថយរហូតដល់ ១៥០ មីលីម៉ែត្រ។BYD YangWang U8 Float on Water as Hovercraft - YouTube

រថយន្ត SUV អគ្គិសនីក៏ត្រូវបានបំពាក់ដោយកញ្ចក់ចំនួន ៣ កាមេរ៉ា ១៣ កាំ រ៉ាដា ultrasonic ១២ និងរ៉ាដារលក ៥ មីលីម៉ែត្រ រួមជាមួយបច្ចេកវិទ្យាជំនួយការបើកបរកម្រិតខ្ពស់ ADAS កម្រិត ២។ U8 គាំទ្រ ១០០ kW DC fast charging សាក ៣០-៨០% ក្នុងរយៈពេល ១៨ នាទី។ ដូច្នេះហើយបច្ចុប្បន្នក្រុមហ៊ុន BYD មានហាងចំនួន ៦០ កំពុងសាងសង់នៅក្នុងទីក្រុងចំនួន ៤០ ហើយគ្រោងនឹងបើកហាងចំនួន ៩០ បន្ថែមទៀតនៅចុងឆ្នាំនេះ៕BYD YangWang U8 | Drives on Water - YouTube
ប្រភព៖vnexpress

បំបាត់ស្នាមសង្វារ ឬស្នាមលើរាងកាយ ជាមួយរូបមន្តថែរក្សាស្បែកចំនួន ៥ ពីប្រេងដូង

0

ប្រេងដូង គឺជាប្រភពធម្មជាតិដ៏សម្បូរបែបនៃវីតាមីន និងជាតិខ្លាញ់ ដែលវាមានប្រយោជន៍ខ្លាំងណាស់ចំពោះស្បែក សក់ និងសុខភាពទូទៅ។ ដូច្នេះហើយមិត្តនារីដែលមានបញ្ហាស្បែកដូចជា ស្បែកខ្មៅស្រអាប់ មានស្នាមលើរាងកាយ ឬស្នាមសង្វារបន្ទាប់ពីសម្រាលកូនរួច អាចអនុវត្តរូបមន្តថែរក្សាស្បែកចំនួន ៥ ដូចខាងក្រោម៖

១.ប្រេងដូង លាយជាមួយប្រេងអូលីវ៖ រូបមន្តមានដូចជា ប្រេងដូង ១ស្លាបព្រាបាយ និងប្រេងអូលីវ ១/២ស្លាបព្រាបាយ ដោយលាយគ្រឿងផ្សំទាំងពីរចូលគ្នា។ បន្ទាប់មកលាប និងម៉ាស្សាលើស្បែកដែលមានបញ្ហាស្នាមសង្វារ ឬស្នាមលើរាងកាយ រួចទុកចោលមួយយប់ លុះព្រឹកឡើង លាងទឹកចេញជាការស្រេច ធ្វើវាជារៀងរាល់ថ្ងៃដើម្បីទទួលបានលទ្ធផលល្អ។ រូបមន្តនេះមិនត្រឹមតែជួយកាត់បន្ថយស្នាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយព្យាបាលរបួស និងកាត់បន្ថយការរលាកស្បែកផងដែរ។How Does Coconut Oil Treat Acne? + Best Way To Use It – Vedix

២.ប្រេងដូង លាយជាមួយស្ករ និងអំបិល៖ រូបមន្តមានដូចជា ប្រេងដូង ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, និងអំបិល ១ស្លាបព្រាបាយ ដោយលាយគ្រឿងផ្សំទាំងអស់ចូលគ្នា។ រួចម៉ាស្សាវាត្រង់កន្លែងដែលមានបញ្ហាស្នាមសង្វារ ឬស្នាមលើរាងកាយ ប្រហែល ៣ នាទី ទុកចោល ៦០ នាទី រួចលាងសម្អាតចេញ។ រូបមន្តនេះត្រូវបានណែនាំឱ្យធ្វើជារៀងរាល់ថ្ងៃ វានឹងជួយកាត់បន្ថយបញ្ហាស្នាម ជួយធ្វើឱ្យស្បែករលោង ក៏ដូចជាជួយជម្រុះកោសិកាស្បែកដែលងាប់។Homemade Coconut Oil Sugar Scrub - The Coconut Mama

៣.ប្រេងដូង លាយជាមួយរមៀត៖ រូបមន្តមានដូចជា ប្រេងដូង ១ស្លាបព្រាបាយ និងម្សៅរមៀត ១/២ស្លាបព្រាបាយ ដោយលាយគ្រឿងផ្សំទាំងពីរចូលគ្នា។ បន្ទាប់មកយកវាមកម៉ាស្សាថ្នមៗនៅក្នុងតំបន់នៃស្លាកស្នាម រួចទុកចោលប្រហែល ១ម៉ោង លាងទឹកចេញជាការស្រេច។ រូបមន្តនេះត្រូវបានធ្វើជារៀងរាល់ថ្ងៃ ដែលវានឹងជួយបង្កើតឡើងវិញនូវកូឡាជែន កាត់បន្ថយការរលាកនៃស្បែក ក៏ដូចជាកែលម្អស្ថានភាពស្បែកបានយ៉ាងល្អផងដែរ។How To Make Turmeric Paste - Foolproof Living

៤.ប្រេងដូង លាយជាមួយ aloe vera៖ រូបមន្តមានដូចជា ប្រេងដូង ១ស្លាបព្រាបាយ និងទឹក aloe vera ១ស្លាបព្រាបាយ ដោយលាយគ្រឿងផ្សំទាំងពីរចូលគ្នា។ បន្ទាប់មកម៉ាស្សាវាលើស្នាមសង្វារប្រហែល ១០ នាទី ទុកចោលមួយយប់ រួចលាងសម្អាតចេញនៅពេលព្រឹក។ រូបមន្តនេះអាចត្រូវបានធ្វើជារៀងរាល់ថ្ងៃ វានឹងជួយបន្ថែមសំណើមដល់ស្បែក ជួយឱ្យស្បែករឹងមាំ និងមានសុខភាពល្អ។DIY Coconut Oil and Aloe Vera Gel Moisturizer for Skin

៥. ប្រេងដូង៖ ប្រើប្រេងដូង ១ស្លាបព្រាបាយ ម៉ាស្សាថ្នមៗលើកន្លែងដែលមានស្នាម ទុកចោល ៥-១០ នាទី ឬទុកចោលមួយយប់ រួចលាងទឹកចេញនៅថ្ងៃបន្ទាប់។ វិធីសាស្រ្តនេះអាចត្រូវបានធ្វើជារៀងរាល់ថ្ងៃ ដែលវានឹងជួយផ្តល់សំណើមដល់ស្បែក កាត់បន្ថយស្នាមសង្វារ ឬស្នាមលើរាងកាយយ៉ាងមានប្រសិទ្ធភាព៕
ប្រភព៖sanook

គីមជុងអ៊ុន បង្កើនទំនាក់ទំនងជាមួយពូទីន ធ្វើឲ្យមហាអំណាចលោកខាងលិចកាន់តែភ័យ

0

រដ្ឋធានីសេអ៊ូល៖ ដំណើរទស្សនកិច្ចរបស់មេដឹកកូរ៉េខាងជើង នៅក្នុងប្រទេសរុស្ស៊ី បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីលោកខាងលិច និង សម្ពន្ធមិត្ត ខណៈកូរ៉េខាងត្បូង បានព្រមាន អំពីរដ្ឋាភិបាលរបស់គាត់ នឹងមិននៅស្ងៀម ប្រសិនបើក្រុងព្យុងយ៉ាងលក់អាវុធទៅឲ្យរុស្ស៊ី ព្រោះវានឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុត ហើយរំលោភលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិTop US general doubts North Korean arms to Russia will tip scales in  Ukraine war | The Times of Israel

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២២ ខែកញ្ញា ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានចេញបញ្ជាឲ្យបង្កើនទំនាក់ទំនងការទូតបន្ថែមទៀត ជាមួយនឹងរុស្ស៊ី ក្រោយដំណើរទស្សនកិច្ចរបស់គាត់ កាន់រដ្ឋធានីមូស្គូ នៃប្រទេសមហាអំណាចនុយក្លេអ៊ែរកំពូលរបស់ពិភពលោក។ សកម្មភាពរបស់លោក គីម បានកើតឡើង ស្របពេលសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ជាសម្ពន្ធមិត្ដដ៏ជិតស្និទ្ធមួយនៅអាស៊ីបូព៌ារបស់ក្រុងវ៉ាស៊ីនតោន បានព្រមាន ថា រាល់កិច្ចសហប្រតិបត្ដិការយោធាណាមួយ នឹងនាំមកនូវគ្រោះថ្នាក់ និង មានផលវិបាកដ៏ធ្ងន់ធ្ងរ។Kim Jong Un-Putin talks: What do the optics tell us? - BBC News

បើតាមទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង ដោយរដ្ឋ កូរ៉េខាងជើង KCNA បានរាយការណ៍ កាលពីថ្ងៃសុក្រ (ទី២២ ខែកញ្ញា) ថា នៅក្នុងកិច្ចប្រជុំ នៃការិយាល័យនយោបាយ កាលពីថ្ងៃពុធ (ទី២០ ខែកញ្ញា) លោកប្រធាន គីម បានរៀបចំការងារ អភិវឌ្ឍទំនាក់ទំនងទ្វេភាគី ដល់កម្រិតខ្ពស់ជាថ្មីបន្ថែមទៀត ដើម្បីបង្កើនជោគជ័យ សម្រាប់ដំណើរទស្សនកិច្ចរបស់គាត់ កាលពីពេលថ្មីៗនេះ។

លោក យូន ស៊ុក-យូល (Yoon Suk-Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែង នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ (ទី២០ ខែកញ្ញា) ថា សកម្មភាពណាមួយរបស់សមាជិក នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គេចចេញពីបទដ្ឋានអន្តរជាតិ នឹងនាំមកនូវគ្រោះថ្នាក់។ ក្រុងសេអូល និង សម្ពន្ធមិត្តរបស់ខ្លួន នឹងមិនអង្គុយនៅស្ងៀម ជុំវិញកិច្ចព្រមព្រៀងលក់គ្រឿងសព្វាវុធ រវាងក្រុងព្យុងយ៉ាង និង ក្រុងមូស្គូ នោះឡើយ។ បញ្ហានេះ នឹងបង្កនូវការគំរាមកំហែងយ៉ាងខ្លាំង មិនត្រឹមតែអ៊ុយក្រែន ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្កការគំរាមកំហែង មកលើប្រទេសកូរ៉េខាងត្បូង ផងដែរ។Russia tells the United States: don't lecture us over ties with North Korea  | Inquirer News

នៅក្នុងដំណើរទស្សនកិច្ច នៅរុស្សី កាលពីប៉ុន្មានថ្ងៃមុនេះ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានជួបជាមួយនឹងប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ខណៈកំពុងតែធ្វើដំណើរ ទៅកាន់តំបន់ដាច់ស្រយាល នាភាគខាងកើត ប្រទេសរុស្ស៊ី និង បានពិនិត្យមើលកន្លែងបច្ចេកវិទ្យា និង យោធារបស់រដ្ឋាភិបាលក្រុងមូស្គូ។ ភាគីទាំង២ បានលើកឡើង អំពីកិច្ចសហប្រតិបត្ដិការ លើវិស័យការពារជាតិ។ ប៉ុន្ដែទាំងរុស្ស៊ី និង កូរ៉េខាងជើង មិនបញ្ជាក់ឲ្យបានច្បាស់នោះឡើយ។

ក្រុមអ្នកសង្កេតការណ៍ បានអះអាង ថា លោក គីម អាចនឹងដឹកជញ្ជូនគ្រាប់រំសេវ ដើម្បីបំពេញឃ្លាំងអាវុធរបស់លោក ពូទីន ដែលស្ទើរតែខ្សោះ អស់ពីកន្លែងស្ដុក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ធ្វើសង្គ្រាមរបស់គាត់ នៅក្នុងប្រទេសអ៊ុយក្រែន ជាថ្នូរនឹងការទទួលបានមកវិញនូវបច្ចេកវិទ្យាអាវុធទំនើបៗ និង ជំនួយសេដ្ឋកិច្ច ពីក្រុងមូស្គូ ខណៈក្រុងព្យុងយ៉ាង កំពុងតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។North Korea fires two missiles in second test in three days

សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង សម្ពន្ធមិត្ត បានព្រមាន ថា រុស្ស៊ី និង កូរ៉េខាងជើង នឹងត្រូវបង់ថ្លៃការាតបង់ ប្រសិនបើប្រទេសទាំង២នេះ បន្តកិច្ចព្រមព្រៀងលក់គ្រឿងសព្វាវុធ ដោយបំពានទៅលើសេចក្តីសម្រេច នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ហាមឃាត់ការធ្វើពាណិជ្ជកម្មអាវុធ ជាមួយនឹងកូរ៉េខាងជើង ខណៈរុស្ស៊ី ជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានបោះឆ្នោតគាំទ្រ លើសេចក្តីសម្រេចរបស់ UNSC ផងដែរ។

ក្រុមអ្នកជំនាញ បានប៉ាន់ប្រមាណ ថា កូរ៉េខាងជើង និង រុស្ស៊ី ទំនងជាបានពិភាក្សាគ្នា អំពីកិច្ចព្រមព្រៀងផ្ទេរគ្រឿងសព្វាវុធ ដែលត្រូវបានហាមឃាត់ និង វិធានការសហប្រតិបត្តិការផ្សេងៗទៀត នៅក្នុងអំឡុងដំណើរទស្សនកិច្ច រយៈពេល៦ថ្ងៃរបស់លោក គីម កាលពីសប្តាហ៍មុន។ ប្រទេសទាំងពីរ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការបង្កើនទំនាក់ទំនង រវាងរដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងព្យុងយ៉ាង ខណៈប្រទេសទាំង២នេះ កំពុងតែរួមគ្នា ប្រឈមមុខរៀងៗខ្លួន ជាមួយលោកខាងលិច។Ghim trên G.F, P & P

កូរ៉េខាងជើង នឹងស្វែងរកជំនួយពីរុស្ស៊ី ដើម្បីបញ្ចប់នូវការអភិវឌ្ឍប្រព័ន្ធអាវុធ ប្រកបដោយបច្ចេកវិទ្យាជាន់ខ្ពស់ ដូចជា ផ្កាយរណបចារកម្ម នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ និង មីស៊ីលរយៈចម្ងាយឆ្ងាយដ៏មានឥទ្ធិពល។ បញ្ហានេះ ក៏ដោយសារតែមេដឹកនាំកូរ៉េខាងជើង លោក គីម ចង់ធ្វើឲ្យឃ្លាំងអាវុធរបស់គាត់ កាន់តែទំនើប ដើម្បីទទួលបានសម្បទាន កាន់តែច្រើន ពីសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង នៅក្នុងការចរចាគ្នា៕