សិង្ហបុរីជម្លៀសមនុស្សជាង ៤.០០០នាក់ ដើម្បីកម្ទេចគ្រាប់បែក ១០០ គីឡូក្រាម
បរទេស៖ នាល្ងាចថ្ងៃទី ២៦ ខែកញ្ញា អ្នកជំនាញសិង្ហបុរីបានបំផ្លាញគ្រាប់បែកទម្ងន់ ១០០ គីឡូក្រាមដោយជោគជ័យពីសង្គ្រាមលោកលើកទី ២ បន្ទាប់ពីជម្លៀសមនុស្សជាង ៤,០០០ នាក់ដែលរស់នៅក្បែរតំបន់នោះ។ គ្រាប់បែកនេះត្រូវបានគេជឿថាជាគ្រឿងផ្ទុះធំបំផុតមួយដែលបន្សល់ទុកពីសង្គ្រាមនៅសិង្ហបុរី។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីក្នុងប្រទេសនេះមិនបាននិយាយពីដើមកំណើតនៃគ្រាប់បែកនោះទេ។
គ្រាប់បែកទម្ងន់ ១០០ ក្រាមត្រូវបានគេរកឃើញនៅថ្ងៃទី ២០ ខែកញ្ញា យោងតាមប៉ូលិសសិង្ហបុរីបាននិយាយថា គ្រាប់បែកនេះត្រូវបានបំផ្ទុះដោយជោគជ័យ នៅឯការដ្ឋានសំណង់ក្នុងផ្លូវ Upper Bukit Timah និងបំផ្លាញដោយក្រុមកម្ចាត់អាវុធជាតិផ្ទុះរបស់កងទ័ពសិង្ហបុរី (SAF) នៅម៉ោង ១:៤៥ នាទីកាលពីម្សិលមិញ។
ទាហានជាង ៤០ នាក់បានចូលរួមក្នុងប្រតិបត្តិការនេះ ពួកគេបានប្រើបាវខ្សាច់ និងដុំថ្មបេតុងដើម្បីសាងសង់ជញ្ជាំងខែលជុំវិញគ្រាប់បែក ដោយជួយកាត់បន្ថយផលប៉ះពាល់ពីការផ្ទុះ។ អាជ្ញាធរសិង្ហបុរីបានជម្លៀសប្រជាជនជាង ៤,០០០ នាក់ដែលរស់នៅក្បែរនោះ។ អគារ និងផ្លូវនានាត្រូវបានគេវាយតម្លៃថាមានសុវត្ថិភាពបន្ទាប់ពីការផ្ទុះ ហើយមនុស្សត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ នេះបើយោងតាមប៉ូលិសសិង្ហបុរី។
គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ ២០១៦ ប្រទេសសិង្ហបុរី ក៏បានរកឃើញ និងបំផ្លាញគ្រាប់បែក ១០០ គីឡូក្រាមពីសង្គ្រាមលោកលើកទីពីរផងដែរ។ ក្នុងអំឡុងពេលនេះ សិង្ហបុរីត្រូវបានកាន់កាប់ដោយពួកហ្វាស៊ីសជប៉ុនពីឆ្នាំ ១៩៤២ ដល់ឆ្នាំ ១៩៤៥៕
ប្រភព៖vnexpress


នៅក្នុងកិច្ចព្រមព្រៀងនោះ ខាងភាគីវៀតណាមបានស្នើសុំទិញយន្តហោះចម្បាំង F-16 ដែលជាយន្តហោះ ត្រូវបានគេទទួលស្គាល់ថាមានសមត្ថភាពខ្លាំងក្លាបំផុតមួយនៅលើលោក។
សូមបញ្ជាក់ផងដែរ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាមបាន ចាប់ផ្តើមមកជាធម្មតាឡើងវិញក្នុងឆ្នាំ ១៩៩៤ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានលុបចោលការដាក់ទណ្ឌសេដ្ឋកិច្ចយៈពេល ១៩ ឆ្នាំទៅលើវៀតណាម៕




១-វិធានការផ្អាកសងបំណុលសម្រាប់កូនបំណុលតាមគោលនយោបាយរដ្ឋាភិបាល ដែលមានកសិករជំពាក់បំណុលធនាគារ BAAC សរុបចំនួនជាង២លាននាក់ និងមានប្រាក់ដើមជាបំណុលនៅសេសសល់លើកិច្ចសន្យាទាំងអស់រួមគ្នា នៅត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ មិនលើសចំនួន៣សែនបាត ។ បំណុលទាំងនេះជាបំណុលធម្មតា ឬជាបំណុលពុំទាន់សងរួច (បំណុលមានរយៈពេល៣ខែ និងបំណុលមិនបង្កើតប្រាក់ចំណូល ឬ NPLs) នឹងទទួលសិទ្ធិផ្អាកសងបំណុលធនាគានៅដំណាក់កាលដំបូង ដែលមានរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤) ។










ហេតុដូច្នេះ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតធ្វើការបំភ្លឺជូនសាធារណជនថា៖”ការចុះផ្សាយនូវអត្ថបទខាងលើ គឺជាការចុះផ្សាយ នូវព័ត៌មានមិនពិត មានចវិតរករឿង បង្កបញ្ហា បង្កាច់បង្អួចមន្ត្រីរបស់ស្ថាប័នរដ្ឋ និងបង្កើតជាព័ត៌មានក្លែងក្លាយដើម្បីទាក់ទាញចំណាប់អារម្មណ៍ ដែលការចុះផ្សាយព័ត៌មាននេះអាចធ្វើឱ្យសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម មានការយល់ច្រឡំថាមន្ត្រីពន្ធដារបានប្រើប្រាស់រថយន្តប្រណិត Rolls Royceនេះ ជាក់ស្តែង រថយន្តនេះជារបស់ អ្នកជាប់ពន្ធដែលបានមកចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធទៅនឹងការបំពេញកាតព្វកិច្ចសារពើពន្ធជូនរដ្ឋ ហើយម្យ៉ាងវិញទៀត ទីតាំងនៅខាងមុខច្រកចូលរបស់អគ្គនាយកដ្ឋានពន្ធដា មិនមែនជាចំណតសម្រាប់មន្ត្រីពន្ធដារប្រើប្រាស់នោះឡើយ គឺសម្រាប់ទុកជូនអ្នកជាប់ពន្ធប៉ុណ្ណោះ”។



ប្រភព ៖ AEC connect







