Home Blog Page 1461

តើការបង្ហាញខ្លួនផ្លូវការ Baby Monster អាចជួយសង្គ្រោះ YG ពីភាពមិនច្បាស់លាស់របស់ BLACKPINK ដែរឬទេ?

0

ពាក្យចចាមអារ៉ាមមិនច្បាស់លាស់អំពីអនាគតរបស់ BLACKPINK បានធ្វើឱ្យភាគហ៊ុនរបស់ YG មានការធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងភាគហ៊ុនផលិតកម្មធំៗនៅក្នុងស្រុក។ ប្រឈមមុខនឹងការប្រែប្រួលនេះដើម្បីកាត់បន្ថយហានិភ័យនិងស្វែងរកផ្លូវរីកចម្រើនថ្មី YG ធ្វើឱ្យការរំពឹងទុកនៃភាពជោគជ័យរបស់ក្រុមនារីថ្មីរបស់ពួកគេគឺ Baby Monster ប៉ុន្តែការ debut ផ្លូវការរបស់ពួកគេនៅតែមិនទាន់បង្ហាញច្បាស់នៅឡើយ។Blackpink' Is Reportedly Heading Towards Split, As Lisa, Jennie, And Jisoo  Decide To Leave YG Ent..

ការចរចាររវាងសមាជិក BLACKPINK និង YG ជុំវិញកិច្ចសន្យារបស់ពួកគេនៅតែមិនច្បាស់លាស់ ការព្រួយបារម្ភរបស់ម្ចាស់ភាគហ៊ុនកាន់តែស៊ីជម្រៅ។ ទន្ទឹមនឹងនោះ ផលិតកម្ម YG Entertainment កំពុងផ្តោតលើពេលវេលាដំបូងរបស់ Baby Monster ដែលផលិតកម្មកំពុងរៀបចំយ៉ាងយកចិត្តទុកដាក់។ Baby Monster នឹងក្លាយជាក្រុមចម្រៀងស្រីបន្ទាប់ដែលបានបង្កើតឡើងដោយ YG ដែលជាក្រុមដំបូងក្នុងរយៈពេលប្រហែល៧ឆ្នាំចាប់តាំងពី BLACKPINK បានបង្ហាញខ្លួនដំបូង។ ក្រុមជំនាន់ថ្មីនេះមានសមាជិក៧នាក់មកពីប្រទេសផ្សេងគ្នាដូចជា កូរ៉េ ជប៉ុន និងថៃ ជាមួយនឹងការច្រៀងដ៏ឆ្នើម ការរាំ ជំនាញរ៉េប ភាពប៉ិនប្រសប់របស់ពួកគេ និងការគាំទ្ររបស់ទស្សនិកជន។

គម្រោងដំបូងរបស់ Baby Monster កំពុងដំណើរការជាលំដាប់ក្រោមការដឹកនាំរបស់លោក Yang Hyun Suk ប៉ុន្តែកាលបរិច្ឆេទបង្ហាញខ្លួនជាក់លាក់នៅមិនទាន់បានសម្រេចនៅឡើយទេ។ ខណៈពេលដែលក្រុមហ៊ុនមានគោលបំណងដំបូងសម្រាប់ការបង្ហាញខ្លួនក្រុមនេះជាផ្លូវការ នៅក្នុងខែកញ្ញា ២០២៣ ប៉ុន្តែពួកគេបានពន្យារពេលដើម្បីសម្រេចបាននូវកម្រិតខ្ពស់នៃភាពល្អឥតខ្ចោះ។ Baby Monster ត្រូវបានគេដឹងថាបទចម្រៀងដំបូងរបស់ពួកគេនឹងស្ថិតក្នុងប្រភេទហ៊ីបហបដ៏ញាក់កន្រ្តាក់អារម្មណ៍ហើយសិល្បកររបស់ YG កំពុងខិតខំប្រឹងប្រែងបន្ថែមទៅក្នុងផលិតកម្មតន្ត្រី។YG Entertainment's BabyMonster to debut with all seven members

សម្រាប់ YG ដើម្បីសម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាព ការបន្តកិច្ចសន្យារបស់ BLACKPINK គឺចាំបាច់ ប៉ុន្តែភាពជោគជ័យរបស់ Baby Monster ដែលជាមនុស្សជំនាន់ក្រោយគឺមានសារៈសំខាន់។ នេះបើយោងតាមអ្នកនៅក្នុងឧស្សាហកម្មនេះបានលើកឡើង។ YG បានបង្ហាញសមត្ថភាពរបស់ខ្លួនរួចហើយក្នុងការស្វែងរក និងផលិតតារា K-pop ដែលមានទេពកោសល្យដែលទទួលបានជោគជ័យជាសកលដជាមួយក្រុម Big Bang, 2NE1, និង BLACKPINK ។Baby Monster trainees continue their fierce battle to be selected as the  final members of the girl group | allkpop ប្រកាសនេះវានៅតែត្រូវបានគេមើលឃើញថាតើ Baby Monster ដែលទទួលបានការរំពឹងទុកខ្ពស់ពីអ្នកគាំទ្រ នឹងក្លាយជា “តារា K-pop” ពិភពលោកនាពេលអនាគតដែលទទួលខុសត្រូវចំពោះអនាគតរបស់ YG ដែរឬទេ?។

គួរបញ្ជាក់ដែរថា មុនការបង្ហាញខ្លួនជាផ្លូវការក៏ដោយចំនួនចុច Subscribed ឆាណែលយូធូប របស់ពួកគេបានកើនលើស៣ លាននាក់ហើយវីដេអូចម្រៀងដំបូងមានចំណងជើងថា “DREAM” ទទួលបានការចូលមើលជាង ៥០ លានដងក្នុងរយៈពេលត្រឹមតែ៣ ខែប៉ុណ្ណោះ៕K-pop's BLACKPINK to release new song ahead of 9-month world tour

វិធីសាស្ត្រសម្រកទម្ងន់សាមញ្ញ ៤ យ៉ាងដែលស្ត្រីបារាំងតែងតែអនុវត្ត

0

បារាំងគឺជាប្រទេសនៃម៉ូដ និងឆើតឆាយ ស្ត្រីជនជាតិបារាំភាគច្រើនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទម្ងន់របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ជាធម្មតាពួកគេមិនបង្ខំឱ្យមានរបបសម្រកទម្ងន់ដែលតឹងរ៉ឹងពេកនោះទេ ដោយពួកគេជ្រើសរើសវិធីដ៏សាមញ្ញបំផុត ដើម្បីសម្រកទម្ងន់ដូចជា៖

១.ទំពារអាហារឱ្យបានហ្មត់ចត់ និងយឺតៗ៖ ការទំពារឱ្យបានហ្មត់ចត់ នឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយ៉ាងឆាប់រហ័ស ហើយឆ្អែតបានយូរដោយមិនប្រើប្រាស់ថាមពលច្រើនពេក ដូច្នេះការញ៉ាំយឺតៗ ក៏ជួយឱ្យអ្នករីករាយនឹងអាហារដែលអ្នកចូលចិត្តផងដែរ។30,000+ Woman Eating Pictures | Download Free Images on Unsplash

២.ញ៉ាំអាហារតាមរដូវកាល៖ បន្លែ ផ្លែឈើ និងអាហារផ្សេងៗទៀតសុទ្ធមានតាមរដូវកាល មានន័យថា រដូវផ្លែទុរេន ញ៉ាំទុរេន រដូវក្រូច ញ៉ាំក្រូច ដូច្នេះការទទួលទានអាហារតាមរដូវកាលគឺមានសុវត្ថិភាពជួយឱ្យរាងកាយរបស់អ្នកមានភាពស៊ាំកាន់តែប្រសើរឡើង ជៀសវាងការធាត់ដែលបណ្តាលមកពីសារធាតុគីមី។Get Your Diet on Track With These 6 Super-Healthy Fruits

៣.ញ៉ាំអាហារច្រើនពណ៌៖ បន្លែ ផ្លែឈើ ទាំងអស់សុទ្ធតែមានពណ៌ខុសៗគ្នា ដូច្នេះការទទួលអាហារច្រើនពណ៌ នឹងជួយឱ្យអ្នកមានតុល្យភាពអាហារូបត្ថម្ភកាន់តែច្រើន។Reasons to Eat More Vegetables, Even If You Don't Want to

៤.កុំផឹកទឹកពេលកំពុងញ៉ាំ៖ ការផឹកទឹកពេលកំពុងញ៉ាំ នឹងធ្វើឱ្យអាហារមានជាតិហ្គាឡាទីនលឿន ដែលវាជំរុញឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ និងធ្វើឱ្យឆាប់ធាត់។ ដូច្នេះស្ត្រីជនជាតិបារាំងនឹងទំពារអាហារទាំងអស់រួចរាល់ ទើបពួកគេផឹកទឹកដើម្បីសម្រួលដល់ការរំលាយអាហារ៕
ប្រភព៖phuntoday.com

កម្មវិធីពួកម៉ាកល្អអូសឡានឈ្នះឡានពីស្រាបៀGanzberg សប្បាយកក្រើកនៅទីលានកោះពេជ្រ

0

តាំងតែពីព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នេះនៅទីលានប្រកួត នៅកោះពេជ្រ កម្មវិធីប្រកួតអូសឡានជាក្រុមដ៏អស្ចារ្យមិនធ្លាប់មាននៅកម្ពុជា បានអង្រួនចិត្តមហាជនឱ្យចូលមកទស្សនាការប្រកួតអូសឡាននេះយ៉ាងច្រើនកុះករ មិនតែប៉ុណ្ណោះមហាជនបានពោលពាក្យសសើរថា កម្មវិធីប្រកួតអូសឡានរបស់ស្រាបៀ Ganzberg នេះពិតជាប្លែក និង បានផ្តល់នូវភាពសប្បាយរីករាយបំផុតដល់បេក្ខជន ក៏ដូចជាអ្នកទស្សនាផងដែរ ហើយអ្វីដែលសប្បាយបំផុតនោះគឺការប្រកួតជាក្រុម ដោយមានការចូលរួមពីពួកម៉ាកយល់ចិត្តគ្នា ចូលរួមជួយគ្នាប្រកួតអូសឡានឈ្នះឡាន ដែលកម្មវិធីនេះរឹតតែធ្វើឱ្យពួកម៉ាកមានកាយល់ចិត្តគ្នា តស៊ូ អំណត់ដើម្បីទទួលភាពជោគជ័យផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUVOOSI7sle_GdZdHgpEio5dmZc1obOc965HrZfwkorkvH6FMVrSrS1G2zGwp28A6tDDRnhbTpKwFStEutryTg1H4HrtW-3S4tABCacRdv5I84iS1TT7_CCUFyg9b5ZWS9_H0naIgxRg4oJnvTEGAWYihRc5viQXz48umBiirrOsYsHrLDnWELlWigIjM/s1280/photo_2023-09-23_10-25-57.jpg

កម្មវិធី ពួកម៉ាកល្អអូសឡានឈ្នះឡាន របស់ស្រាបៀ Ganzberg ដោយមានការចូលរួមប្រកួតពីបេក្ខជន ក៏ដូចជាកីឡាករជាច្រើនរយនាក់ មកពីគ្រប់មជ្ឈដ្ឋាន មិនត្រឹមតែសប្បាយទេតែសង្ឃឹមថានឹងទទួលបានរង្វាន់ទៀតផង។
សូមរំលឹកថា ការប្រកួតអូសឡាន Ford ប្រភេទភីកអាប់ ដែលមានទំងន់ឡានរាប់តោន ថែមទាំងផ្ទុកនូវកេសស្របៀរ Ganzberg នៅលើរថយន្តផងដែរ ហើយការអូសឡាននេះតម្រូវអោយមានមិត្តភ័ក្រចូលរួមចំនួន៣នាក់មកជួយអូសឡានគ្នាយកជ័យជំនៈ ហើយក្រុមដែលឈ្នះជ័លាភីលេខ១ នឹងឈ្នះបានឡានខ្លាញ់គោ១គ្រឿងភ្លាមៗ ចំណែកជ័យលាភីលេខ២ ក៏ទទួលបានម៉ូតូ៣គ្រឿង និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ចំនួន៣០០០ដុល្លារផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhhU-ti7IMpvaLOMYcaflfgYxGQ9Bs_BcQeVZvEWwWB0sbJnHGKSCNoy9cZrEhJGRuNhufPrxgO7R68FeJNBUbjYfWFXgSN3-mT-4_IEXt0MFNtcS1zIzdHfM-EHpH_MVRERBQJisLe4v_eWghADDcfGatpStv6cLxfg4H6EzxD9XhSI9lviC08CV7m84/s1280/photo_2023-09-23_09-56-28.jpg
សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី ២៣ ខែកញ្ញានេះ កម្មវិធី ពួកម៉ាកល្អអូសឡានឈ្នះឡាន របស់ស្រាបៀGanzberg នេះមិនទាន់រកឃើញអ្នកទទួលជ័យជម្នៈលេខ១ លេខ២ និងលេខ៣នៅឡើយទេ ហើយលទ្ធផលផ្តាច់ព្រាត់ក្រុមការងារផ្សាយរបស់សារព័ត៌មាន KBN NEWS និងផ្សាយជូនបន្ថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLfqUZ8PZ7UyVfZZz9llByTa6Ig7f6IJ6APMo7-nPkFyYEw-wN9qiMhUouleNjr0D_HF4Zt9IbMm_do3z6LnNP-G6CTaweHDE4622c2plG_a8jAF5AGjbCiq5mV6Tj9eyU0glneukHKnpKJDBmnclQa1KAMuZLXOXfLaJRf4TyShkGDn3ol2EG6ovPuSo/s1280/photo_2023-09-23_09-37-08.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL7rh1mlOY_9Xb_sT5-J1pzrKL1xBtisyGqdF7al9MngcoBwzN8IHJ1dSSyIP2a_BPJ8QHnaJCv_2HaVooH0kLZtS8MQsyeFT4ZCXZL2yUm_fpgyQkq-SBNSBja1MXKN1rqewQLAo_qpn_2zoafHjA9CAdMGoZVr8FSP0A6jF-fv97C78JErYt0Vueb0A/s1280/photo_2023-09-23_11-10-04.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX2x471KleYb0Cwj7wR2y8dtw-ILjkGi_jDp4IfjAUekZS65xgFSHyIZ540UQotZFagdFe7aSjnj0QIQbkCaWP6YJoOh8FhMhnxOjaE5fX748kd55rOdm-K6J8iVauoWdVRknLGS1tmN7902YdAYGy1qcnfLxpxfO-wfFm9GY0VGz8o1E0RK1G4r9JClk/s1280/photo_2023-09-23_11-02-27.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4KnTMeF5hZw0cxc1k4jYppEyKmWrH5A7olcwKU94xtng_tPR26Pn7-i_He9cINyNz_RUhjOKYyam57R3KwnhmPYk56RHCzGhSut4FCjk7uI3-DdxddqT46miPICo8sNle59uZJfFnLMG4ZoB2ZUvdLdGyHcboY-bla05zl5G2nG6GCgF9Y6hd76ptaEE/s1280/photo_2023-09-23_11-10-05.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDfMhhM5ggY7POS3CGqH124BdvLxfPaC4cGG9NlODxH3awDwckgPK2NBBOct7SuI38d1XJTRxMFkl0_lVzxpFhwno7XYxd0lAkYGS2nmY_3C5TQhW4AaqZKUCwLuD5mNYTC4B2WeGIKuNp0H4nyX_kFp2-921jSe0zLTlOeAOdyOSXTpxmABCezqoBcRo/s1280/photo_2023-09-23_09-37-08%20(2).jpg

ប្រុងប្រយ័ត្ន! CDC បង្ហាញថាកុមារីម្នាក់អាយុ៧ឆ្នាំនៅខេត្តកំពង់ធំឆ្លងជំងឺ «ហ្ស៊ីកា»

0

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ CDC នៅថ្ងៃទី២៣ កញ្ញា នេះបានឱ្យដឹងថាកុមារីម្នាក់អាយុ៧ឆ្នាំរស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឆ្លងជំងឺ ហ្ស៊ីកា ដែលមានរោគសញ្ញាដំបូង ក្តៅខ្លួនខ្លាំង មានក្អួត និងរាក។May be an image of lighting

កុមារីរូបនេះបានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុកនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨ម៉២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារដោយរោគសញ្ញាដំបូង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យបានព្យាបាល កុមារីបានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័សគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។May be an image of 7 people

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានយកវត្ថុវិភាគផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ និងលទ្ធផលចេញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វិជ្ជមានហ្សីកា ។

ជំងឺហ្ស៊ីកា (Zika Virus) មេរោគ Zika ត្រូវបានចម្លងជាចម្បងដោយមូសប្រភេទ Aedes ដែលខាំភាគច្រើននៅពេលថ្ងៃ។មនុស្សភាគច្រើនដែលមានការឆ្លងមេរោគ Zika មិនមានរោគសញ្ញាទេ។ អ្នកដែលមានរោគសញ្ញាជាធម្មតារួមមានកន្ទួល គ្រុនក្តៅ រលាកសន្លាក់ ឈឺសាច់ដុំ និងសន្លាក់ ឈឺក្បាល និងឈឺក្បាលដែលមានរយៈពេល ២-៧ ថ្ងៃ។May be an image of 7 people, people studying, table, chess and hospital

CDC ក៏បានបញ្ជាក់ទៀតថា ការឆ្លងមេរោគ Zika អំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យទារកកើតមកមាន microcephaly (ទារកក្បាលតូច) និងភាពមិនប្រក្រតីពីកំណើតផ្សេងទៀត ក៏ដូចជាការកើតមិនគ្រប់ខែ និងការរលូតកូន។ មន្រ្តីក្រុមឆ្លើយតបបន្ទាន់គ្រប់ជាន់ថ្នាក់និងមន្ត្រីជំនាញពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងចុះទប់ស្កាត់ការរីករាលដាល និងអង្កេតស្រាវជ្រាវរកប្រភពចម្លង ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ក្នុងនោះដែរនាយកដ្ឋានអំពាវនាវសាធារណជនទាំងអស់បង្ការកុំឱ្យមូសខាំ ជាពិសេសកុមារតូចៗ និងស្រ្តីមានផ្ទៃពោះ និងធ្វើអនាម័យជុំវិញផ្ទះ ក្នុងករណីមានរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ៕Zika Virus: What You Need to Know About the Virus | Time

ទិន្នផលស្រូវរបស់កសិករថៃខូចខាតដោយសារទឹកជំនន់

0

ប្រទេសថៃ ៖ កសិកររស់នៅភូមិសាយង៉ាម ឃុំកុតគង់ ស្រុកខាំឃឿនកែវ ខេត្តយ៉ាក់សូថន ប្រទេសថៃ បានដើរកាត់ទឹកដែលលិចស្រែមានកម្ពស់ជាង១ម៉ែត្រ ដើម្បីច្រូតស្រូវឱ្យរួចរាល់ បើទោះជាទិន្នផលស្រូវពុំទាន់ចាស់ល្អក៏ដោយ ។ ប៉ុន្តែបើទុកឱ្យដើមស្រូវលិចទឹកបែបនេះ នឹងធ្វើឱ្យទិន្នផលស្រូវទាំងអស់ត្រូវខូចខាតដោយសារទឹកជំនន់ជាមិនខាន ។ ក្រោយពីប្រមូលទិន្នផលស្រូវរួចរាល់ កសិករក៏ត្រូវជញ្ជូនវាទៅដាក់នៅលើទូក បន្ទាប់មក ដឹកជញ្ជូនស្រូវទាំងនេះទៅហាលថ្ងៃឱ្យអស់សំណើមនៅតាមចិញ្ចើមផ្លូវ ។ชาวนายโสธรลุยน้ำเกี่ยวข้าวนาปรังหนีน้ำท่วมก่อนได้รับความเสียหาย

អ្នកស្រី ទុនហួរដន ជាកសិករមកប្រមូលផលស្រូវដែលខូចខាតដោយសារទឹកជំនន់ប្រាប់ថា គាត់បានធ្វើស្រែនៅលើផ្ទៃដីចំនួន៣រ៉ៃ ។ នៅពេលស្រូវរបស់គាត់កំពុងតែចេញផ្លែល្អ ស្រាប់តែមានទឹកជំនន់បណ្តាលឱ្យជ្រុះស្រូវអស់ពីដើម ទាំងដែលវានៅពុំទាន់ចាស់ល្អ ។ អ្នកស្រី ទុនហួរដន បន្តថា គាត់សោកស្តាយណាស់ ដោយសារទឹកជំនន់លិចស្រូវអស់ ទើបគាត់ត្រូវចុះក្នុងទឹកដែលមានកម្ពស់ត្រឹមដើមទ្រូង ដើម្បីប្រមូលផលស្រូវតាមលទ្ធភាពដែលគាត់អាចប្រមូលបាន ។ยโสธร น้ำท่วมยังวิกฤต บ้านทรายงาม อ.คำเขื่อนแกเว กลายเป็นเกาะกลางทะเลน้ำท่วม  วอนรัฐอย่าลืมกัน น้ำท่วมหนักในรอบ 41 ปี - The Reporters

គេសង្កេតឃើញថា ផ្ទៃដីស្រែនៅភូមិសាយង៉ាម ឃុំកុតគង់ ស្រុកខាំឃឿនកែវ ត្រូវបានទឹកលិចជារៀងរាល់ឆ្នាំ ពីព្រោះភូមិនេះមានទីតាំងនៅជាប់ទន្លេឈី ។ ហេតុនេះ នៅពេលដល់រដូវទឹកជំនន់ម្តងៗ គឺទឹកក្នុងទន្លេឈី តែងហូរលិចផ្ទៃដីស្រែរបស់ពលរដ្ឋក្នុងតំបន់នេះជាប្រចាំ ។ កសិករភាគច្រើនបាននាំគ្នាងាកមកធ្វើស្រូវប្រាំងវិញ ប៉ុន្តែពួកគេនៅតែមិនអាចគេចផុតពីទឹកជំនន់ ៕Lower seasonal floods threaten Mekong Delta - VnExpress International ប្រភព ៖ Thai PBS

អាហារ ៦ មុខដែលស្ត្រីគួរទទួលទាន

0

ស្បូនគឺជាសរីរាង្គបន្តពូជរបស់ស្ត្រី កាលណាដែលយើងមិនបានថែរទាំ ឬទទួលទានអាហារមិនត្រឹមត្រូវនោះ អាចប៉ះពាល់ដល់សុខភាពមាត់ស្បូន ធ្វើឱ្យមានសារជាតិពុល។ ដូច្នេះហើយ អាហារូបត្ថម្ភទាំងនេះ នឹងផ្តល់សារធាតុចិញ្ចឹមសំខាន់ៗដល់រាងកាយ ដើម្បីជួយពង្រឹងសុខភាព បំប៉នឈាម បន្សាបជាតិពុលក្នុងស្បូន និងល្អខ្លាំងណាស់សម្រាប់ស្ត្រី។

១.សណ្តែកក្រហម៖ សណ្តែកក្រហមមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព វាមានផ្ទុកម៉ង់ហ្គាណែស ផូស្វ័រ ជាតិដែក ជាតិសរសៃ និងមីក្រូសារជាតិជាច្រើនទៀត ដែលល្អសម្រាប់ការរំលាយអាហារ ជួយបំពេញឈាម បន្សាបជាតិពុល និងចិញ្ចឹមស្បូន សារធាតុទាំងនេះក៏ជួយការពាររោគសញ្ញាមុនពេលមករដូវផងដែរ។Kidney Beans In A Bowl Stock Photo - Download Image Now - Kidney Bean, Bean,  Bowl - iStock

២.ឈាមជ្រូក៖ ឈាមជ្រូកផ្តល់ជាតិដែកច្រើន ដើម្បីជួយបង្កើនការផលិតឈាមក្នុងរាងកាយ ជាពិសេសវាមានឥទ្ធិពលល្អក្នុងអំឡុងពេលមករដូវ ដែលជាពេលវេលាដែលរាងកាយរបស់ស្ត្រីបាត់បង់ជាតិដែកច្រើន។The different ways that Chinese people eat blood | Goldthread

៣.ផ្លែល្វា៖ ផ្លែល្វាផ្ទុកទៅដោយវីតាមីន A, B1, C, K និងសារធាតុរ៉ែជាច្រើនដូចជា កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម ម៉ង់ហ្គាណែស និងទង់ដែង។ ដូច្នេះ ការទទួលទានផ្លែល្វាជាប្រចាំនឹងជួយឱ្យរាងកាយមានភាពកក់ក្តៅ កាត់បន្ថយការទល់លាមក និងកាត់បន្ថយការរលាក លើសពីនេះ ផ្លែល្វាមានប្រសិទ្ធភាពប្រឆាំងភាពចាស់ និងបង្កើនភាពយឺតនៃស្បែក។Peak Pick — Figs | Whole Foods Market

៤.ល្ហុងទុំ៖ ល្ហុងទុំ មានសារធាតុចិញ្ចឹមជាច្រើនដូចជា គ្លុយកូស តានីន និងខ្លាញ់។ យោងតាមការសិក្សា បានឱ្យដឹងថា ផ្លែល្ហុងមានប្រសិទ្ធភាពក្នុងការព្យាបាលការគេងមិនលក់ និងព្យាបាលការទល់លាមក លើសពីនេះ ផ្លែល្ហុងក៏ជាអាហារបំប៉នឈាម និងថ្លើមផងដែរ។8 Evidence-Based Health Benefits of Papaya

៥.ផ្លែមៀន៖ ផ្លែមៀនសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ដែលវាជួយការពាររាងកាយពីរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ ប្រឆាំងភាពចាស់ បង្កើតឡើងវិញនូវឈាម និងពង្រឹងភាពធន់។Longan Fruit Nutrition Facts, Health Benefits and Uses - Dr. Axe

៦.ការ៉ុត៖ ការ៉ុតគឺជាអាហារដែលមានជីវជាតិ ផ្តល់ជាតិសរសៃច្រើន កាល់ស្យូម វីតាមីន និងសារធាតុចិញ្ចឹមចាំបាច់ផ្សេងៗទៀតសម្រាប់រាងកាយ។ វាមានប្រសិទ្ធិភាពក្នុងការបង្កើនការរំលាយអាហារ និងធ្វើឱ្យឈាមរត់បានប្រសើរឡើង ដូច្នេះ ការបន្ថែមការ៉ុតជាប្រចាំមានប្រសិទ្ធិភាពធ្វើឱ្យស្បែកភ្លឺថ្លា និងមានសុខភាពល្អ៕Carrots: Calories, Health Benefits and Nutrition Facts
ប្រភព៖phuntoday.com

ស្ងាត់ៗ! ខាត់ វៃហាំង តារាប្រុសខ្មែរតែម្នាក់គត់តំណាងកម្ពុជាចូលរួមកម្មវិធីមួយនៅចិនខណៈមានជាង៣០ប្រទេសចូលរួម

0

តារាសម្តែងជួរមុខរបស់ប្រទេសកម្ពុជា លោក ខាត់ វៃហាំង បានបង្ហោះពីបេសកម្មរបស់ខ្លួនហោះទៅប្រទេសចិនតបតាមការអញ្ជើញរបស់កម្មវិធីចូលរួមកគម្រប់១០ឆ្នាំរបស់ Silk Road International Film Festival នៅទីក្រុងហ្វូចូវ ខណៈលោកជាតារាប្រុសខ្មែរតែម្នាក់គត់ចូលរួមកម្មវិធីនេះដែលមានវត្តមានចូលរួមជាង៣០ប្រទេស។

លោក ខាត់ វៃហាំងជាតារាសម្តែងម្នាក់ដែលលេចមុខតាមកម្មវិធីថ្នាក់ជាតិនិងអន្តរជាតិជាច្រើន ព្រមទាំងក្រសោបពានទាំងជាតិនិងអន្តរជាតិដូចគ្នា។ តារាប្រុសរូបនេះទទួលបានការគាំទ្រពីទស្សនិកជនតាមរយៈសកម្មភាពនានាជាច្រើននៅលើវិថីសិល្បៈ ជាពិសេសគេសង្កេតឃើញថាលោកពុំមានរឿងអាស្រូវបាចសាយលើបណ្តាញសង្គមឡើយ។

ជាងនេះទៀតសោតនៅព្រឹកថ្ងៃទី២៣ កញ្ញា តារាសម្តែង ខាត់ វៃហាំង បានបង្ហោះរូបភាពលើបណ្តាញសង្គមរបស់ខ្លួនក្នុងការធ្វើដំណើរទៅប្រទេសចិនដោយភ្ជាប់ជាមួយចំណងជើងថា «Mission start ! តបតាមការអញ្ជើញចូលរួមខួបគម្រប់10ឆ្នាំរបស់ The 10th Silk Road International Film Festival នៅទីក្រុងហ្វូចូវ របស់ប្រទេសចិន ដែលមានវត្តមានចូលរួមជាង៣០ប្រទេស»។

តាមលិខិតអញ្ជើញនោះបានបញ្ជាក់ថា លោកវៃហាំង ចូលរួមក្នុងកម្មវិធីជាតារាកិត្តិយសដែលកម្មវិធីខាងលើនេះរៀបចំឡើងចាប់ពីថ្ងៃទី២៣-២៧ កញ្ញា ខណៈលោកត្រូវចូលរួមក្នុងកម្មវិធីនៅថ្ងៃទី២៧ កញ្ញា។ លើសពីទៅទៀត សម្រាប់ការអញ្ជើញចូលរួមលើកនេះ តារាសម្តែង ខាត់ វៃហាំង គឺទៅតំណាងឱ្យប្រទេសកម្ពុជាដែលមានលោកជាតារាប្រុសតែម្នាក់គត់ចូលរួម ចំណែកឯថ្លៃធ្វើដំណើរ និងការស្នាក់នៅខាងកម្មវិធីជាអ្នករ៉ាប់រង៕   

តម្លៃកាហ្វេវៀតណាមកើនឡើងខ្ពស់ក្នុងប្រវត្តិសាស្ត្រ

0

ប្រទេសវៀតណាម ៖ សារព័ត៌មានប្រទេសវៀតណាមឈ្មោះ VN Express ចុះផ្សាយថា នៅខែកញ្ញា ឆ្នាំ២០២៣ នេះ តម្លៃកាហ្វេវៀតណាមនៅលើទីផ្សារពិភពលោក បានកើនឡើងខ្ពស់ក្នុងប្រវត្តិសាស្ត្រ ។ ជាក់ស្តែង កាហ្វេរ៉ូបឺស្តា (Robusta) មានតម្លៃ៦៨.០០០ដុងក្នុង១គីឡូក្រាម កើនឡើង៧៦% បើគិតចាប់ពីដើមឆ្នាំ២០២៣ ។ ចំណែកកាហ្វេអារ៉ាប៊ីកា (Arabica) នៅទីក្រុងញូវយ៉ក មានតម្លៃចាប់ពី១៥៨ដុល្លារអាមេរិក ដល់១៦២ដុល្លារអាមេរិកក្នុង១ផោន ។ ហេតុនេះ តម្លៃកាហ្វេវៀតណាមបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេល៣០ឆ្នាំ ។Vietnam Improving The Flavour Of Robusta Coffee Beans That, 44% OFF

វូ ដាក់ កន (Woo Duck Gun) គឺជាអនុប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ លើកឡើងថា មូលហេតុមួយក្នុងចំណោមមូលហេតុដែលធ្វើឱ្យតម្លៃកាហ្វេកើនឡើងខ្ពស់ គឺដោយសារពុំទាន់ដល់រដូវប្រមូលផលកាហ្វេ ខណៈគ្រាប់កាហ្វេភាគច្រើនដែលប្រមូលផលកាលពីរដូវមុន បានលក់ចេញអស់ហើយ ។ អនុប្រធានការិយាល័យកសិកម្មសង្ឃឹមថា រយៈពេល២ខែខាងមុខ (គឺចាប់ពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣) តម្លៃកាហ្វេនឹងចុះថ្លៃជាងពេលនេះ នៅពេលគ្រាប់កាហ្វេទុំ ។Dấu chân các – bon của cà phê Robusta Việt Nam - IDH - the Sustainable  Trade Initiative

ចំណែកការិយាល័យគយវៀតណាមឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញកាហ្វេចំនួន៨.០០០តោនក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៣ ហើយបានបង្កើតប្រាក់ចំណូលសម្រាប់វៀតណាម ស្មើនឹង៨៥លានដុល្លារអាមេរិក ។ ប្រសិនបើវៀតណាមអាចសម្រេចបានគោលដៅរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្នុងការនាំចេញកាហ្វេជាង១លានតោនសម្រាប់រយៈពេលពេញ១ឆ្នាំនោះ វានឹងធ្វើឱ្យឧស្សាហកម្មកាហ្វេវៀតណាមមានកំណត់ត្រាខ្ពស់ថ្មីក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។Vietnam's robusta: the go-to coffee bean in a warmer world? - Environment -  The Jakarta Post

លើសពីនេះ អង្គការកាហ្វេអន្តរជាតិបានចាត់ចំណាត់ថ្នាក់វៀតណាម គឺជាប្រទេសនាំចេញកាហ្វេក្នុងបរិមាណច្រើនបំផុតស្ថិតក្នុងលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសប្រេស៊ីល ៕Robusta Coffee Jumps to Record as El Niño Worsens Supply Fears - Bloomberg ប្រភព ៖ Mono News

ហេតុតែចង់បាន iPhone 14 បុរសម្នាក់សន្សំកាក់រយៈពេល៧ឆ្នាំ

0

ប្រទេសម៉ាឡេស៊ី ៖ សារព័ត៌មានបរទេសចុះផ្សាយថា បុរសម៉ាឡេស៊ីម្នាក់បានសន្សំកាក់ទុកក្នុងធុងទឹកអស់រយៈពេល៧ឆ្នាំ រហូតដល់រូបគេអាចប្រមូលកាក់ទាំងនេះទិញទូរស័ព្ទ iPhone 14 បាន ។ បុរសរូបនេះឈ្មោះ ម៉ូហាម៉ាត ហាហ្វីត អាប់ឌុល (Mohammad Hafiz Abdul) អាយុ៣០ឆ្នាំ បានបង្ហោះវីដេអូមួយក្នុងអំឡុងពេលខ្លួនយកកាក់ ដែលញាត់ណែនចេញពីក្នុងធុងទឹកទំហំ១៩លីត្រ ។

បណ្តាសមាជិកគ្រួសារបានជួយគ្នាយកកាក់ទាំងអស់មករាប់ ហើយពួកគេពិបាកចាក់កាក់ចេញពីធុងទឹក ដោយសារតែវាមានចំនួនច្រើនខ្លាំងពេក ។ ហេតុនេះ សមាជិកគ្រួសារម្នាក់បានប្រើរណាដើម្បីយកកាក់ចេញមក ហើយក៏ចាប់ផ្តើមរាប់កាក់ទាំងនេះ ។ ចំនួនកាក់ទាំងអស់ គឺស្មើទឹកប្រាក់ប្រមាណជាង១.០០០ដុល្លារអាមេរិក ហើយក្រោយមក លោក ម៉ូហាម៉ាត បានយកប្រាក់នេះទៅទិញទូរស័ព្ទ iPhone 14 ។Apple iPhone 14 Pro Review - Forbes Vetted

លោក ម៉ូហាម៉ាត ជាប្រធានបុគ្គលិកផ្នែកអនាម័យក្នុងសណ្ឋាគារមួយកន្លែងនៅទីក្រុងប៉េណាង បាននិយាយមកកាន់សារព័ត៌មានម៉ាឡេស៊ីថា លោកចាប់ផ្តើមសន្សំវាតាំងពីឆ្នាំ២០១៦ មកម៉្លេះ ។ ពេលដំបូង លោកគិតថា នឹងតាំងចិត្តសន្សំកាក់សម្រាប់ប្រាក់ខែដំបូង ហើយមិនគិតថា រយៈពេលកន្លងផុតទៅជាច្រើនឆ្នាំ លោកអាចសន្សំវាបានច្រើនបែបនេះ ។

លោក ម៉ូហាម៉ាត បានយកកាក់ទាំងអស់ទៅប្តូរជាក្រដាសប្រាក់ជាមួយមិត្តភក្តិ និងសាច់ញាតិ ព្រមទាំងយកវាទៅប្តូរជាមួយធនាគារចំនួន៦ទៀត ដើម្បីយកប្រាក់ទៅទិញទូរស័ព្ទដៃ ។ លោកនិយាយថា ខ្លួនលោកផ្ទាល់ក៏សប្បាយចិត្តដែរ ដែលអាចសន្សំប្រាក់ និងក្លាយជាម្ចាស់ទូរស័ព្ទ iPhone 14 ៕ ប្រភព ៖ Mono News

លោកថាក់ស៊ីនអាចនឹងត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាលថៃ

0

ប្រទេសថៃ៖ យោងតាមឧបនាយករដ្ឋមន្ត្រីថៃ លោក Phumtham Wechayachai បាននិយាយនៅថ្ងៃទី ២២ ខែកញ្ញាថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ ដោយសារតែគាត់មានបទពិសោធន៍ ៦ ឆ្នាំក្នុងការដឹកនាំរដ្ឋាភិបាល។Phumtham Wechayachai | Thai PBS World : The latest Thai news in English,  News Headlines, World News and News Broadcasts in both Thai and English. We  bring Thailand to the world
លោកថាក់ស៊ីន គឺជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃពីឆ្នាំ ២០០១ ដល់ ២០០៦ មុនពេលត្រូវបានផ្តួលរំលំដោយយោធា។ មុនពេលធ្វើរដ្ឋប្រហារ គាត់បានឈ្នះការជឿទុកចិត្ត និងសេចក្តីស្រឡាញ់របស់ប្រជាជនថៃរាប់លាននាក់ដោយការកសាងរូបភាពជាអ្នកប្រយុទ្ធសម្រាប់ប្រជាជនសាមញ្ញ។Thai Activists Demand Detailed Disclosure of Thaksin's Health Issues - The  Pattaya News

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថៈវីស៊ីន បាននិយាយកាលពីថ្ងៃទី២០ ខែកញ្ញាថា លោកថាក់ស៊ីននឹងអាចចូលរួមជាមួយរដ្ឋាភិបាលបន្ទាប់ពីត្រូវបានដោះលែង ក្នុងបរិបទដែលប្រទេសនេះកំពុងស្វែងរកមធ្យោបាយជំរុញកំណើនសេដ្ឋកិច្ច។ គោលនយោបាយសេដ្ឋកិច្ច “Thaksinomics” របស់អតីតនាយករដ្ឋមន្ត្រីបានជួយប្រទេសថៃឱ្យរីកចម្រើនយ៉ាងខ្លាំង។ លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថៈវីស៊ីន បានថ្លែងបន្តទៀតថា លោកថាក់ស៊ីន គឺជាអតីតនាយករដ្ឋមន្ត្រីដែលមានប្រជាប្រិយភាពបំផុតក្នុងប្រវត្តិសាស្ត្រនយោបាយថៃ។Thaksin Says Party Won't Back Reforms That Hurt Thai Monarchy - Bloomberg

អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន បច្ចុប្បន្នមានអាយុ ៧៤ ឆ្នាំ ហើយបានត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី២២ ខែសីហា បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល ១៥ ឆ្នាំ។ លោកថាក់ស៊ីនត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីត្រឡប់មកប្រទេសកំណើតវិញ ហើយត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ ពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ក្នុងអំឡុងពេលកាន់អំណាច ប៉ុន្តែព្រះមហាក្សត្រថៃបានបន្ថយទោសមកត្រឹមមួយឆ្នាំវិញ ដោយសារបញ្ហាសុខភាព។ ដូច្នេះហើយលោក ថាក់ស៊ីន អាចទទួលបានការលើកលែងទោសបន្ថែមទៀត និងត្រូវបានដោះលែងពីពន្ធនាគារនៅចុងខែកុម្ភៈ ដើមឆ្នាំ២០២៤៕
ប្រភព៖vnexpress