នោះអាមេរិកភ័យខ្លួនហើយ! ខណៈចិននិងរុស្សីកំពុងរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការយោធា ក្នុងន័យឡើងកាន់តំណែងពិភពលោកជំនួសឲ្យសហរដ្ឋអាមេរិក
Moscow ៖ កាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកានេះ ជំនួបកំពូលរវាង ប្រធានាធិតីរុស្សី លោកវ៉្លាឌីមៀ ពូទីន និងឧត្តមសេនីយ៍កំពូលរបស់ចិន ដែលជាមន្រ្តីជំនិតរបស់លោកស៊ី ជីនពីង នៅទីក្រុងម៉ូស្កូវ ក្នុងខណៈពេលនោះដែរ លោកពូទីនបានធ្វើការកោតសរសើរចំពោះ ការធ្វើកិច្ចសហប្រតិបត្តិការដ៏សំខាន់ គឺ សមយុទ្ធយោធាបច្ចេកទេសខ្ពស់និងទំនើបបំផុតរវាងចិននិងរុស្សី។
ប្រទេសចិននិងរុស្សីបានប្រកាសថា ពួកគេទាំងទាំង២គឺជាដៃគូរសហការ«គ្មានដែនកំណត់» គឺក្នុងន័យថាអាចពឹងពាក់គ្នាបាននៅគ្រប់កាលៈទេសៈទាំងអស់ ដែលសេចក្តីប្រកាសនេះបានធ្វើឡើងតាំងពីខែកុម្ភះឆ្នាំ២០២២មកម្ល៉េះ នៅពេលដែលលោកពូទីនបានទៅធ្វើទស្សនកិច្ចជាផ្លូវការជាច្រើនថ្ងៃនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ហើយនៅមុនពេលដែលរុស្សីបានបញ្ជូនទាហានរាប់ម៉ឺននាក់របស់ខ្លួនចូលទៅវាយលុកអ៊ុយក្រែន ដែលបង្កជាភ្លើងសង្រ្គាមវាទដីធ្លីដ៏សាហាវបំផុតបន្ទាប់ពីសង្គ្រាមលោកលើកទី២។/cloudfront-us-east-2.images.arcpublishing.com/reuters/IJSSUYETTVO4BA4WMHWBGH36UA.jpg)
នៅក្នុងជំនួបរវាងឧត្តមសេនីយ៍ចិន Zhang Youxia និង លោក Sergei Shoigu រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្សី ក៏មានបណ្តាំរបស់លោកពូទីនទៅកាន់លោកស៊ីជិនពីងថា មេដឹកនាំយើងទាំង២នឹងបង្កើតនូវទំនាក់ទងជាមិត្តល្អ និងការងារល្អរួមគ្នាបន្តទៀត។ លោកបានសង្កត់ធ្ងន់ថា រុស្សីនិងចិនមិនត្រឹមតែជាសម្ព័ន្ធមិត្តយោធាប៉ុណ្ណោះទេ ប៉ុន្តែទំនាក់ទំនងប្រទេសយើងទាំង២ គឺជាកម្លាំងជួយរក្សាស្ថេរភាពនិងសន្តិភាពសម្រាប់ពិភពលោកទាំងមូលផងដែរ។
ជាការឆ្លើយតបផងដែរ លោកប្រធានាធិបតីអាមេរិកគឺ លោកចូ បៃឌិន បានចាត់ទុកថាចិនគឺជាគូរប្រជែងសេដ្ឋកិច្ចដ៏ធំបំផុតរបស់ខ្លួន ហើយរុស្សីវិញក៏ជាការគំរាមកំហែងដ៏ធំបំផុតមកកាន់រដ្ឋរបស់ខ្លួនផងដែរ។ លោកចូបៃឌិន ក៏បានបញ្ជាក់ទៀតដែរថា នៅក្នុងសតវត្សនេះគឺជាការប្រកួតប្រជែងដ៏តឹងតែងមួយរវាងលិទ្ធិប្រជាធិបតេយ្យនិងបក្សកម្មុនីស្ត ដើម្បីដណ្តើមយកអាទិភាពក្នុងការគ្រប់គ្រងពិភពលោកទាំងមូល។
លោកពូទីន ដែលជាមេដឹកនាំមហាអំណាចនុយក្លេអ៊ែរ ដ៏ធំបំផុតលើពិភពលោកមួយរូបដែរ ក៏បានលើកឡើងផងដែរថា កិច្ចសហប្រតិបត្តិការរបស់យើងទាំង២គឺ ចិននិងរុស្សី ទៅលើវិស័យយោធា ក៏ដូចជាបច្ចេកទេសយោធាដ៏ទំនើបបំផុតគឺកំពុងតែកើនឡើងជាលំដាប់ និងឈានមុខគេលើពិភពលោក ព្រមទាំងធានាបាននូវយុទ្ធសាស្រ្តសុខសុវត្ថិភាពជាសកលផងដែរ។ ក្នុងន័យនេះ លោកចង់ផ្តោតទៅលើការគ្រប់គ្រងសព្វាវុធទំនើប ទាំងលើគោក ផ្លូវទឹក និងលំហរអាកាសរបស់ចិននិងរុស្សី ព្រមទាំងមានការសន្យាថានឹងធានាអោយបាននូវសន្តិភាពលើពិភពលោក តាមរយៈយុទ្ធសាស្រ្តរបស់ប្រទេសទាំង២នេះផងដែរ។
ឆ្លៀតក្នុងឪកាសនោះ លោកពូទីនក៏បានចោទប្រកាន់អាមេរិកផងដែរថាបានទាក់ទងនឹងការបង្កភាពតានតឹងនៅក្នុងតំបន់អាស៊ីរបស់អាមេរិក ដោយព្យាយាមបង្កើតនូវសម្ព័ន្ធភាពយោធា របស់ខ្លួន ដោយយកលេសអះអាងរបស់ខ្លួនផ្អែកទៅលើសន្ធិសញ្ញា«AUKAS» (ជាសន្ធិសញ្ញាត្រីភាគី បង្កើតឡើងដោយអូស្រ្តាលី អង់គ្លេសនិងអាមេរិក នៅក្នុងការរក្សាបាននូវសន្តិភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក) ក្នុងការរៀបចំ ពង្រីកកងកម្លាំង ពង្រឹងសមត្ថភាពនិងទំនើបកម្មនុយក្លេអ៊ែររបស់អាមេរិក ដោយត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសង្រ្គាមជាមួយចិននិងរុស្សីនៅក្នុងពេលណាមួយក៏បាន។
ដូច្នេះហើយជាការឆ្លើយតប ចិននិងរុស្សីក៏បាន ប្រតិកម្មតបវិញយ៉ាងស្ងប់ស្ងាត់និងប្រុងប្រយ័ត្នបំផុត ព្រមទាំងពង្រឹងសមត្ថភាពការពាររបស់ខ្លួនទំាងលើផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីទប់ទល់ជាមួយនឹងសហរដ្ឋអាមេរិករួមជាមួយលោកខាងលិច។ និយាយដោយអំណួតនិងទំនុកចិត្តបំផុតផងដែរ គឺរុស្សីពិតជាមានសមត្ថភាពនៅក្នុងការទប់ទល់ជាមួយនិងលោកខាងលិចពិតមែន ដែលបានដាក់ទណ្ឌកម្មដ៏តឹងរឹងបំផុតទៅលើផ្នែកសេដ្ឋកិច្ចជាសកលដែលមិនធ្លាប់មានពីមុនមក។ លើសពីនេះទៅទៀត បើទោះបីជាមានការដាក់ទណ្ឌកម្មបែបនេះទៅកាន់លោកខាងលិច ក៏រុស្សីមិនទទួលបានផលប៉ះពាល់ឬមានការលំបាកខ្លាំងតាមរយៈទណ្ឌកម្មនេះទាល់តែសោះ៕











យោងតាមគេហទំព័រ CNA News ដែលបានចុះផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកាថ្មីៗនេះថា សមាជិកសភាមួយរូបនៃប្រទេសម៉ាឡេស៊ី មកពីគណបក្សមួយដែលបានដកខ្លួនចេញពី រដ្ឋាភិបាលចម្រុះកំពុងកាន់អំណាច ជុំវិញក្តីកង្វល់អំពីបញ្ហាអំពើពុករលួយ ត្រូវបានតុលាការជាន់ខ្ពស់នៃទីក្រុងគូឡាឡាំពួរកឃើញថា មានទោសពីបទប្រព្រឹត្តអំពើពុករលួយ។
កន្លងទៅ កាលពីខែមីនា ឆ្នាំ២០២០ អតីតរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារូបនេះ ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភលើអតីតមន្ត្រីនៃគណបក្ស Bersatu ក្នុងការក្លែងបន្លំថវិកាចំនួន ១ លានរីងហ្គីត (ជាង២១ម៉ឺនដុល្លារ) ដែលជាមូលនិធិសម្រាប់ក្រុមយុវជនរបស់គណបក្ស។










ប្រភព ៖ Thai PBS
បន្ទាប់ពីត្រឡប់មកពីប្រទេសបារាំងវិញ Angelababy បានប្រឈមមុខនឹង រលកនៃការធ្វើពហិការ ពីទស្សនិកជនចិន ដែលជឿថានាងបំពានលើបទប្បញ្ញត្តិសម្រាប់អ្នកសំដែងដែលចេញដោយអាជ្ញាធរចិន រួមទាំងបទប្បញ្ញត្តិសិល្បៈ។ ចាប់តាំងពីចុងខែកញ្ញា រហូតមកដល់ពេលនេះ តារាស្រីរូបនេះបានអវត្តមានពីការថតរឿង និងការបង្ហាញខ្លួនជាសាធារណៈផងដែរ។
Angelababy ចាប់ផ្ដើមអាជីពសិល្បៈនៅអាយុ ១៣ឆ្នាំ ជាតារាបង្ហាញម៉ូដនៅហុងកុង។ នៅពេលអាយុ ១៧ ឆ្នាំនាងបានទៅប្រទេសចិនដើម្បីអភិវឌ្ឍអាជីពរបស់នាងនិងផ្សព្វផ្សាយខ្សែភាពយន្ត។ ក្រុមហ៊ុនគ្រប់គ្រងរបស់ Angelababy បានជួយតារាស្រីរូបនេះឱ្យសម្តែងក្នុង ក្នុងខ្សែភាពយន្តជាច្រើនប៉ុន្តែក៏ប្រឈមនឹងការរិះគន់ពីទស្សនិកជនដូចគ្នាដោយសារតែការសម្តែងរបស់នាងមានភាពចន្លោះខ្វះខាតសូម្បីតែឈុតធម្មតារហូតលើកឡើងថានាងគ្មានវិជ្ជាជីវៈចំពោះក្នុងការសម្តែង។
យ៉ាងណាមិញ Angelababy បានក្លាយជាតារាល្បីមានប្រជាប្រិយភាពពេញបណ្ដាញសង្គមជាមួយនឹងប្រធានបទទាក់ទងនឹងសម្រស់ និងជីវិតស្នេហា បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងជាមួយ Huang Xiaoming ដែលជាតារាសម្តែងដ៏ល្បីល្បាញបំផុតរបស់ប្រទេសចិនក្នុងទសវត្សរ៍មុន ចាប់តាំងពីឆ្នាំ២០១០ នៅពេលថត MV ជាមួយគ្នា។ ចាប់តាំងពីពេលនោះមក ដំណឹងទាក់ទងនឹងរឿងស្នេហារបស់មនុស្សទាំងពីរតែងតែក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គម។ អ្នកទាំងពីរមិនបាននិយាយពីទំនាក់ទំនងរបស់ពួកគេរហូតដល់ពួកគេបានសំបុត្ររៀបការក្នុងឆ្នាំ ២០១៤។
ក្នុងរយៈពេលពីរឆ្នាំមកនេះ តំណែងរបស់ Angelababy បានរង្គោះរង្គើក្នុងវិស័យសិល្បៈ ដោយសារតែទទួលបានការរិះគន់ខ្លាំងពេកចំពោះការសម្ដែងក្នុងរឿងមុនៗ។ក្រោយមក Angelababy បានផ្តោតលើការជ្រើសរើសភាពយន្តដែលមានគុណភាពជាមួយនឹងក្រុមការងារជំនាញបន្ថែមទៀត ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងកេរ្តិ៍ឈ្មោះរបស់នាង។ Angelababy ក៏ត្រូវបានអ្នកគាំទ្រត្អូញត្អែរលើម៉ូតសំលៀកបំពាក់របស់នាង និងជម្រើសនៃគម្រោងភាពយន្ត។ ពួកគេតែងតែបង្កើតរលក នៃការតវ៉ា នៅលើអ៊ីនធឺណិត ប្រសិនបើពួកគេមិនពេញចិត្តនឹងរបៀបស្លៀកពាក់របស់នាងនៅពេលចូលរួមព្រឹត្តិការណ៍នានា។ លើសពីនេះ Angelababy ត្រូវបានគេចាត់ទុកថាជាតារាមានអ្នកគាំទ្រច្រើនប៉ុន្តែសមត្ថភាពសម្ដែងខ្សោយនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន។
:max_bytes(150000):strip_icc():focal(750x404:752x406)/bleu-royal-diamond-christies-110823-2-77201b5d48c3447e8a5b0b30d94176e0.jpg)
Bleu Royal មានទម្ងន់ ១៧.៦១ ការ៉ាត់ ដែលជាពូជដ៏កម្រមួយនៅក្នុងពិភពលោក។ ត្បូងពេជ្រពណ៌ខៀវបង្កើតបានត្រឹមតែ 0.02% នៃពេជ្រដែលបានជីកយករ៉ែ ហើយមានតែ ១% ប៉ុណ្ណោះដែលឈានដល់កម្រិតពណ៌ខ្ពស់បំផុតហើយ Bleu Royal ស្ថិតក្នុងចំណោម១%នោះ ។
Bleu Royal ត្រូវបានតម្កល់នៅលើចិញ្ចៀនដែលមានពេជ្រពណ៌សពីរនៅសងខាងមានទម្ងន់ប្រហែល ៣ ការ៉ាត់។ បច្ចុប្បន្ន ឯតទគ្គកម្មសម្រាប់ពេជ្រពណ៌ខៀវថ្លៃបំផុតជារបស់ Oppenheimer Blue ទម្ងន់ ១៤.៦២ ការ៉ាត់ លក់បានជាង ៥៧.៥ លានដុល្លារក្នុងឆ្នាំ២០១៦៕




