តើអ្នកធ្លាប់ឆ្ងល់ទេថា មនុស្សកាលពីសម័យបុរាណកម្ចាត់មុនដោយរបៀបណា? មនុស្សភាគច្រើនជឿថា មុនគឺជាបាតុភូតថ្មីដែលវាតែងកើតឡើងនៅលើផ្ទៃមុខរបស់យើង ដោយសារតែរបបអាហារ និងរបៀបរស់នៅមិនសូវល្អរបស់មនុស្ស ជាតិពុលបានបញ្ចេញខ្លួនតាមស្បែកក្នុងទម្រង់ជាមុន។ ដូច្នេះកាលពីជាង ៤០០០ ឆ្នាំមុនតើមនុស្សជំនាន់បុរាណមានវិធីព្យាបាលមុនដូចម្តេចខ្លះ?

កាលពីជាង ៤០០០ ឆ្នាំមុនជនជាតិអេហ្ស៊ីបបុរាណ មានជំនឿថាអ្នកដែលកើតមុនគឺជាមនុស្សពូកែកុហក បន្ទាប់មកពួកគេក៏បានរកឃើញវិធីសាស្ត្រព្យាបាលមុនដ៏ពេញនិយមមួយនាសម័យនោះ ដោយពួកគេយកទឹកឃ្មុំឆៅទៅលាបលើមុខ ឬប្រើស្ពាន់ធ័រ ម្ស៉ៅអំបិល ទឹកដោះគោ និង aloe vera ជាដើម។The History of Acne - Repeller

រីឯប្រជាជនក្រិចបុរាណវិញ បានរកឃើញវិធីសាស្រ្តព្យាបាលមុនមិនខុសពីជនជាតិអេហ្ស៊ីបប៉ុន្មានទេ ដោយពួកគេយកទឹកឃ្មុំ និងក្រមួនស្ពាន់ធ័រ ឬទឹកខ្មេះ ទៅលាបលើមុខអ្នកជំងឺដែលកើតមុន រួចយកកន្សែងសើមមកជូតលើកន្លែងកើតមុនរបស់ពួកគេ ខណៈពេលកំពុងមើលផ្កាយធ្លាក់ពីលើមេឃ! ស្នាមមុនរបស់ពួកគេនឹងធ្លាក់ចេញពីមុខរបស់ពួកគេផងដែរ។

ចំណែកឯជនជាតិរ៉ូមបុរាណវិញ ក៏ប្រើវិធីសាស្ត្រកម្ចាត់មុនប្លែកខុសពីជនជាតិអេហ្ស៊ីប និងជនជាតិក្រិច ដោយជនជាតិនៃចក្រភពរ៉ូមបុរាណប្រើវិធីព្យាបាលមុនដូចជា ត្រដុសស្លឹកខ្ទឹមនៅលើមុខ ឬងូតទឹកក្នុងប្រេងស៊ីប និងសម្អាតមុនដោយប្រើឈីសជូរ ឬត្រដុស cinnamon នៅលើមុខជាដើម។
ចំពោះប្រជាជនចិនបុរាណក៏មានវិធីសាស្ត្រដូចជា ប្រើផ្កាស្បៃលឿងលាយជាមួយសណ្តែកខៀវបន្ទាប់មកលាបលើមុខកើតមុខ រីឯឥណ្ឌាបុរាណវិញនិយមប្រើរមៀត និងប្រទាលកន្ទុយក្រពើ៕History Daily