ប្រទេសថៃ ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃលើកឡើងថា លោកមិនអាចទទួលយកបានទេ ករណីស្ថានីយប្រេងឥន្ធនៈមួយចំនួនដាក់ស្លាកប្រកាសប្រាប់អតិថិជនថា ប្រេងអស់ពីស្តុក ។ ក្រោយពីរដ្ឋាភិបាលមានវិធានការបញ្ចុះតម្លៃប្រេងសាំងនៅទូទាំងប្រទេស ធ្វើឱ្យពលរដ្ឋថៃសម្រុកទៅចាក់ប្រេងនៅតាមស្ថានីយប្រេងឥន្ធនៈ រហូតស្ថានីយប្រេងមួយចំនួនប្រកាសថា ប្រេងអស់ពីស្តុក ។ លោកនាយករដ្ឋមន្ត្រីថៃជឿថា ស្ថានីយទាំងនេះចង់បានប្រាក់ចំណេញច្រើន ហើយលោកក៏បញ្ជាទៅក្រសួងថាមពលឱ្យចាត់ការរឿងនេះ ។Who is Srettha Thavisin, A New Prime Minister Candidate?

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋាភិបាល លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីប្រទេសថៃ បានផ្តល់សម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន អំពីករណីពលរដ្ឋត្អូញត្អែរថា ស្ថានីយប្រេងឥន្ធនៈមួយចំនួនបានដាក់ស្លាកប្រកាសថា ប្រេងអស់ពីស្តុក ក្រោយពីរដ្ឋាភិបាលមានវិធានការបញ្ចុះតម្លៃប្រេងសាំង ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោកបានជ្រាបពីបញ្ហានេះ ហើយលោកនឹងមិនយល់ស្របជាមួយស្ថានីយប្រេងទេ ។

ចំណែកលោក Peeraphan Salirathawiphak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពលលើកឡើងថា លោកត្រូវតែត្រួតពិនិត្យករណីនេះ ហើយស្ថានីយប្រេងឥន្ធនៈមិនអាចខ្វះប្រេងលក់ឱ្យអតិថិជនបានទេ ។ ដូច្នេះ វាជាតួនាទីរបស់ក្រសួងថាមពល ដែលត្រូវពិនិត្យមើលបញ្ហានេះឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggjezEzttLMrYewoXMofjJUKAX6HwcVzywKcYOVkgg4a_CYBppgIIvLsav1JA04vTfFmxDnez14EGhDKXui8BiLv736hAMY6MjmxHNWGP2LFiAaQS0C7uKMYd3MbL9hdQXPGPqBbNdzQR1tujq4yh3QFtV7yLBMIfcnogVS_0M4fCo-JczAh_EsMDJb-w/s567/photo_2023-11-09_14-16-51.jpg

ពេលអ្នកសារព័ត៌មានសួរថា តើវាជាការស្តុកទុកប្រេងដើម្បីប្រមូលប្រាក់ចំណេញមែនទេ ? លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃលើកឡើងថា វាជារឿងដែលពួកគេចង់បានប្រាក់ចំណេញច្រើន ប៉ុន្តែយើងមិនអាចទទួលយកបានទេ ហើយយើងត្រូវចាត់ការរឿងនេះ ។

គួរបញ្ជាក់ថា តាំងពីរដ្ឋាភិបាលថៃមានវិធានការបញ្ចុះតម្លៃប្រេងសាំងនៅទូទាំងប្រទេសរយៈពេល៣ខែ ធ្វើឱ្យពលរដ្ឋថៃសម្រុកទៅចាក់ប្រេងនៅតាមស្ថានីយប្រេងឥន្ធនៈ តាំងពីព្រឹកព្រលឹម រហូតដល់ល្ងាច ។ ប៉ុន្តែស្ថានីយប្រេងឥន្ធនៈមួយចំនួនលើកឡើងថា ពួកគេខ្វះខាតប្រេង ហើយក៏ដាក់ស្លាកប្រកាសថា ប្រេងអស់ពីស្តុក ៕ ប្រភព ៖ Thairath