ការឱបធ្វើឱ្យផ្នែកនៃខួរក្បាលសកម្មដែលគ្រប់គ្រងសរសៃប្រសាទរបស់ប្រព័ន្ធប៉ារ៉ាស៊ីមប៉ាទីទិក។ នៅពេលដែលប្រព័ន្ធនេះដំណើរការ រាងកាយត្រូវបានស្ដារឡើងវិញនូវថាមពល ផ្លាស់ប្តូរទៅជាស្ថានភាពមានតុល្យភាពជាងមុន។ ដូច្នេះការឱបនឹងធ្វើឱ្យមជ្ឈមណ្ឌលខួរក្បាលដំណើរការល្អ ក៏ដូចជាទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យ ៥ យ៉ាង ដូចខាងក្រោម៖

១.កាត់បន្ថយភាពតានតឹង៖ ការឱបបញ្ចេញអរម៉ូនដូចជា ដូប៉ាមីន សេរ៉ូតូនីន និងអុកស៊ីតូស៊ីន ដែលផ្តល់នូវអារម្មណ៍សុខស្រួល ធ្វើឱ្យអារម្មណ៍ប្រសើរឡើង និងកាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។ យោងតាមគេហទំព័រ Medicine.net បានឱ្យដឹងថា ការឱបរយៈពេល ១០ វិនាទីអាចជួយកាត់បន្ថយការធ្លាក់ទឹកចិត្ត និងការឱបរយៈពេល ២០ វិនាទី បន្ថយភាពតានតឹង រួមទាំងកាត់បន្ថយសម្ពាធឈាម និងធ្វើឱ្យបេះដូងមានសុខភាពល្អ។A humble hug can cheer you up amid pandemic - Times of India

២.បង្កើនអារម្មណ៍នៃសុភមង្គល៖ អុកស៊ីតូស៊ីន គឺជាសារធាតុគីមីក្នុងរាងកាយ ដែលត្រូវបានគេស្គាល់ថាជាអរម៉ូននៃសេចក្តីស្រឡាញ់ ដែលជួយកាត់បន្ថយសម្ពាធឈាម និងអរម៉ូនស្ត្រេស norepinephrine ។ អ័រម៉ូនអុកស៊ីតូស៊ីនមាននិន្នាការកើនឡើងនៅពេលឱប ប៉ះ ឬអង្គុយជិតអ្នកដ៏ទៃ ដែលមានឥទ្ធិពលខ្លាំងចំពោះស្ត្រី។ ដូច្នេះហើយ ទើបស្ត្រីភាគច្រើនតែងតែចូលចិត្តការឱបពីដៃគូ និងឱបកូនៗ។How to tell if a hug is romantic? 16 ways to tell - Hack Spirit

៣.ធ្វើឱ្យប្រសើរឡើងនូវការគេង៖ យោងតាម Verywell Mind បានឱ្យដឹងថា ការឱបគ្នាញឹកញាប់ នឹងជួយឱ្យមានទំនាក់ទំនងរាងកាយ ក៏ដូចជាកាត់បន្ថយភាពតានតឹង រួមទាំងជួយឱ្យអ្នកគេងលក់ស្រួលផងដែរ។How often should you hug and kiss? | body+soul

៤.ការគាំទ្រខាងវិញ្ញាណ៖ យោងតាមការសិក្សាឆ្នាំ ២០១៥ របស់សាកលវិទ្យាល័យ Winnipeg នៅក្នុងប្រទេសកាណាដា បានបង្ហាញថា មនុស្សដែលមានការលំបាកអាចមានអារម្មណ៍ចង់ទទួលបានភាពកក់ក្តៅ។ ដូច្នេះ អ្នកវិទ្យាសាស្ត្របានពន្យល់ថា ការឱបគឺជាកាយវិការទំនាក់ទំនងដែលមានថាមពលដើម្បីបង្កើនអារម្មណ៍ និងចិត្តសាស្ត្រ ដោយហេតុនេះកាត់បន្ថយការថប់បារម្ភ និងកាត់បន្ថយភាពឯកោ។25 Types of Hugs & Subtle Secrets to Tell If It's a Friendly, Flirty or  Romantic One

៥.ជួយកុមារឱ្យអភិវឌ្ឍកាន់តែប្រសើរ៖ ខួរក្បាលរបស់កុមារត្រូវបានជះឥទ្ធិពលដោយបរិយាកាសជុំវិញខ្លួន និងមនុស្សជិតស្និទ្ធដូចជា ឪពុកម្តាយ បងប្អូន និងជីដូនជីតា។ សកម្មភាពដែលឪពុកម្ដាយស្រឡាញ់តាំងពីកំណើតជួយកុមារឱ្យរៀនស្ងប់ស្ងាត់ និងមានសុវត្ថិភាព។ ហេតយនេះហើយ កុមារនឹងមានទំនុកចិត្តនៅពេលរៀនអ្វីដែលថ្មីៗ ធ្វើការសម្រេចចិត្តជាវិជ្ជមាន និងងាយស្រួលអភិវឌ្ឍជំនាញសង្គម៕