Moscow ៖ កាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកានេះ ជំនួបកំពូលរវាង ប្រធានាធិតីរុស្សី លោកវ៉្លាឌីមៀ ពូទីន និងឧត្តមសេនីយ៍កំពូលរបស់ចិន ដែលជាមន្រ្តីជំនិតរបស់លោកស៊ី ជីនពីង នៅទីក្រុងម៉ូស្កូវ ក្នុងខណៈពេលនោះដែរ លោកពូទីនបានធ្វើការកោតសរសើរចំពោះ ការធ្វើកិច្ចសហប្រតិបត្តិការដ៏សំខាន់ គឺ សមយុទ្ធយោធាបច្ចេកទេសខ្ពស់និងទំនើបបំផុតរវាងចិននិងរុស្សី។Putin praises 'unprecedented' energy ties with China | International |  Bangladesh Sangbad Sangstha (BSS)

ប្រទេសចិននិងរុស្សីបានប្រកាសថា ពួកគេទាំងទាំង២គឺជាដៃគូរសហការ«គ្មានដែនកំណត់» គឺក្នុងន័យថាអាចពឹងពាក់គ្នាបាននៅគ្រប់កាលៈទេសៈទាំងអស់ ដែលសេចក្តីប្រកាសនេះបានធ្វើឡើងតាំងពីខែកុម្ភះឆ្នាំ២០២២មកម្ល៉េះ នៅពេលដែលលោកពូទីនបានទៅធ្វើទស្សនកិច្ចជាផ្លូវការជាច្រើនថ្ងៃនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ហើយនៅមុនពេលដែលរុស្សីបានបញ្ជូនទាហានរាប់ម៉ឺននាក់របស់ខ្លួនចូលទៅវាយលុកអ៊ុយក្រែន ដែលបង្កជាភ្លើងសង្រ្គាមវាទដីធ្លីដ៏សាហាវបំផុតបន្ទាប់ពីសង្គ្រាមលោកលើកទី២។Russian defence minister praises cooperation with China at joint wargames |  Reuters

នៅក្នុងជំនួបរវាងឧត្តមសេនីយ៍ចិន Zhang Youxia និង លោក Sergei Shoigu រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្សី ក៏មានបណ្តាំរបស់លោកពូទីនទៅកាន់លោកស៊ីជិនពីងថា មេដឹកនាំយើងទាំង២នឹងបង្កើតនូវទំនាក់ទងជាមិត្តល្អ និងការងារល្អរួមគ្នាបន្តទៀត។ លោកបានសង្កត់ធ្ងន់ថា រុស្សីនិងចិនមិនត្រឹមតែជាសម្ព័ន្ធមិត្តយោធាប៉ុណ្ណោះទេ ប៉ុន្តែទំនាក់ទំនងប្រទេសយើងទាំង២ គឺជាកម្លាំងជួយរក្សាស្ថេរភាពនិងសន្តិភាពសម្រាប់ពិភពលោកទាំងមូលផងដែរ។China vows 'consequences' over US sanctions – DW – 09/21/2018

ជាការឆ្លើយតបផងដែរ លោកប្រធានាធិបតីអាមេរិកគឺ លោកចូ បៃឌិន បានចាត់ទុកថាចិនគឺជាគូរប្រជែងសេដ្ឋកិច្ចដ៏ធំបំផុតរបស់ខ្លួន ហើយរុស្សីវិញក៏ជាការគំរាមកំហែងដ៏ធំបំផុតមកកាន់រដ្ឋរបស់ខ្លួនផងដែរ។ លោកចូបៃឌិន ក៏បានបញ្ជាក់ទៀតដែរថា នៅក្នុងសតវត្សនេះគឺជាការប្រកួតប្រជែងដ៏តឹងតែងមួយរវាងលិទ្ធិប្រជាធិបតេយ្យនិងបក្សកម្មុនីស្ត ដើម្បីដណ្តើមយកអាទិភាពក្នុងការគ្រប់គ្រងពិភពលោកទាំងមូល។China and Russia to hold joint drills in South China Sea - BBC News

លោកពូទីន ដែលជាមេដឹកនាំមហាអំណាចនុយក្លេអ៊ែរ ដ៏ធំបំផុតលើពិភពលោកមួយរូបដែរ ក៏បានលើកឡើងផងដែរថា កិច្ចសហប្រតិបត្តិការរបស់យើងទាំង២គឺ ចិននិងរុស្សី ទៅលើវិស័យយោធា ក៏ដូចជាបច្ចេកទេសយោធាដ៏ទំនើបបំផុតគឺកំពុងតែកើនឡើងជាលំដាប់ និងឈានមុខគេលើពិភពលោក ព្រមទាំងធានាបាននូវយុទ្ធសាស្រ្តសុខសុវត្ថិភាពជាសកលផងដែរ។ ក្នុងន័យនេះ លោកចង់ផ្តោតទៅលើការគ្រប់គ្រងសព្វាវុធទំនើប ទាំងលើគោក ផ្លូវទឹក និងលំហរអាកាសរបស់ចិននិងរុស្សី ព្រមទាំងមានការសន្យាថានឹងធានាអោយបាននូវសន្តិភាពលើពិភពលោក តាមរយៈយុទ្ធសាស្រ្តរបស់ប្រទេសទាំង២នេះផងដែរ។China military drills: Navy fires live missiles and torpedoes in South  China Sea in preparation for "cruel and short" | The Sun

ឆ្លៀតក្នុងឪកាសនោះ លោកពូទីនក៏បានចោទប្រកាន់អាមេរិកផងដែរថាបានទាក់ទងនឹងការបង្កភាពតានតឹងនៅក្នុងតំបន់អាស៊ីរបស់អាមេរិក ដោយព្យាយាមបង្កើតនូវសម្ព័ន្ធភាពយោធា របស់ខ្លួន ដោយយកលេសអះអាងរបស់ខ្លួនផ្អែកទៅលើសន្ធិសញ្ញា«AUKAS» (ជាសន្ធិសញ្ញាត្រីភាគី បង្កើតឡើងដោយអូស្រ្តាលី អង់គ្លេសនិងអាមេរិក នៅក្នុងការរក្សាបាននូវសន្តិភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក) ក្នុងការរៀបចំ ពង្រីកកងកម្លាំង ពង្រឹងសមត្ថភាពនិងទំនើបកម្មនុយក្លេអ៊ែររបស់អាមេរិក ដោយត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសង្រ្គាមជាមួយចិននិងរុស្សីនៅក្នុងពេលណាមួយក៏បាន។China, Russia Showcase Growing Ties With Joint Military Exercises

ដូច្នេះហើយជាការឆ្លើយតប ចិននិងរុស្សីក៏បាន ប្រតិកម្មតបវិញយ៉ាងស្ងប់ស្ងាត់និងប្រុងប្រយ័ត្នបំផុត ព្រមទាំងពង្រឹងសមត្ថភាពការពាររបស់ខ្លួនទំាងលើផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីទប់ទល់ជាមួយនឹងសហរដ្ឋអាមេរិករួមជាមួយលោកខាងលិច។ និយាយដោយអំណួតនិងទំនុកចិត្តបំផុតផងដែរ គឺរុស្សីពិតជាមានសមត្ថភាពនៅក្នុងការទប់ទល់ជាមួយនិងលោកខាងលិចពិតមែន ដែលបានដាក់ទណ្ឌកម្មដ៏តឹងរឹងបំផុតទៅលើផ្នែកសេដ្ឋកិច្ចជាសកលដែលមិនធ្លាប់មានពីមុនមក។ លើសពីនេះទៅទៀត បើទោះបីជាមានការដាក់ទណ្ឌកម្មបែបនេះទៅកាន់លោកខាងលិច ក៏រុស្សីមិនទទួលបានផលប៉ះពាល់ឬមានការលំបាកខ្លាំងតាមរយៈទណ្ឌកម្មនេះទាល់តែសោះ៕